Monday, December 02, 2013

ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការ ទំនាក់ទំនងតាមព្រំដែនរបស់ប្រទេសថៃ


ប្រធានគណៈកម្មាធិការទំនាក់ទំនងព្រំដែនប្រទេសថៃ បញ្ជាក់ពីជំហរ កិច្ចសហប្រតិបត្តិការ ទប់ស្កាត់បញ្ហាកើតឡើងតាមព្រំដែនកម្ពុជា-ថៃ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាជាមួយ លោកឧត្តមសេនីយ៍ Suravach Butrwong ប្រធានគណៈកម្មាធិការទំនាក់ទំនង តាមព្រំដែនរបស់ប្រទេសថៃព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅភ្នំពេញ ។
 រូបថតៈ ហ៊ុន យុទ្ធគុណ

AKP​ ភ្នំពេញថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៣

ឯកឧត្តមឧត្តមសេនីយ៍ Suravach Butrwong ប្រធានគណៈកម្មាធិការទំនាក់ទំនង តាមព្រំដែនរបស់ប្រទេសថៃ បានជម្រាបឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាននៅក្នុងជំនួបពិភាក្សានាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៣ នៅទីស្តីការក្រសួងព័ត៌មានថា គណៈកម្មាធិការទំនាក់ ទំនងតាមព្រំដែន នៃប្រទេសថៃនៅតែបន្តកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើយ៉ាងណាដោះស្រាយ
និងទប់ស្កាត់បញ្ហាដែលកើតមាននៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរថៃ-កម្ពុជា ពិសេសព្យាយាមពន្យល់និងផ្តល់ព័ត៌ មានដល់អ្នកសារព័ត៌មាន នៅក្នុងប្រទេសថៃឲ្យមានការយល់គ្នាបានច្បាស់កុំឲ្យយករឿងនយោបាយប្រែ ក្លាយទៅជារឿងរបស់កងទ័ពជាមួយប្រទេសកម្ពុជា ។

ឯកឧត្តមថ្លែងថា កន្លងមកនេះទំនាក់ទំនងព្រំដែននៃប្រទេស ទាំងពីរមាន លក្ខណៈល្អប្រសើរ ហើយនៅពេលមានបញ្ហា អ្វីកើតឡើង ភាគីទាំងពីរបាន ធ្វើទំនាក់ទំនងដោះស្រាយបានទាន់ពេលវេលា ដោយមិនធ្វើឲ្យក្លាយជាញ្ហាធំ ឡើយ ។ ឯកឧត្តមឧត្តមសេនីយ Suravach Butrwong ក៏បានបញ្ជាក់ថែមទៀតថា លោកនឹង ខិតខំធ្វើយ៉ាងណាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយ ផ្នែកពាក់ព័ន្ធទាំងអស់របស់កម្ពុជា ដើម្បីសម្របសម្រួល រាល់កិច្ចការ ងារ សំខាន់ៗ ក្នុងនោះកងទ័ពថៃក៏មានសារព័ត៌មានមួយចំនួន ដែល ខ្លួនគ្រប់ គ្រង បាន ហើយសារព័ត៌មានខ្លះមិនអាចគ្រប់គ្រងក៏ប៉ុន្តែយើងខិតខំទប់មិនឲ្យបញ្ហា ដែលកើត ឡើងក្លាយជារឿងធំរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនោះទេ ។


ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការស្វាគមន៍ចំពោះ អាណត្តិ បេសកកម្មថ្មី របស់ឯកឧត្តមឧត្តមសេនីយ៍ ដែលជាប្រការ សំខាន់ក្នុងការធ្វើ កិច្ចសហការ និងដោះស្រាយបញ្ហា ដែលកើត ឡើងនៅតាមព្រំដែន រវាងប្រទេសទាំងពីរកម្ពុជា-ថៃបានល្អ និងឆាប់រហ័ស ។ ឯកឧត្តមរដ្ឋមន្រ្តីលើក ឡើងថា នៅពេលមានបញ្ហាអ្វីកើតឡើងសារព័ត៌មានគឺជាអ្នកផ្តល់ព័ត៌មានដល់ ប្រជាជនយើងទាំងពីរ បានដឹង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងខណៈពេល ដែលសភាពការណ៍នយោបាយតានតឹងសារព័ត៌មានកម្ពុជានិងថៃ មិនបាន បំផុសបញ្ហាទាំងនោះឲ្យក្លាយជាជម្លោះ ជាតិសាសន៍នៃប្រទេសទាំងពីរ នោះទេ ដែលទាំងនេះបង្ហាញពីភាពចាស់ទុំនៃសារព័ត៌មានកម្ពុជា និងថៃ ។ ទន្ទឹមនេះក៏ពិនិត្យឃើញថា ប្រជាជានកម្ពុជា និងប្រជាជនថៃដែលរស់នៅ ក្នុងប្រទេសកម្ពុជា និងប្រទេសថៃបានធ្វើការរកស៊ីស្នាក់ នៅបានដោយស្រុះ ស្រួលទោះបីមានបញ្ហានយោបាយខ្លះក្តី ។

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបផងដែរថា ក្នុងពេលកន្លងមករហូតដល់ពេលនេះ យើងបានធ្វើកិច្ចសហការដោយផ្ទាល់លើកិច្ចការព័ត៌មាន ជាមួយគណៈ រដ្ឋ មន្រ្តីនិងសមាគមអ្នកសារព័ត៌មានរបស់ថៃ ដើម្បីជា ប្រយោជន៍សម្រាប់ពេល ដែល ប្រទេសទាំងពីរមានការយល់ច្រឡំគ្នារឿងអ្វីមួយ ហើយយើងអាចទំនាក់
ទំនងគ្នាបានឆាប់រហ័ស ក្នុងការដោះស្រាយបានទាន់ពេលវេលា ។

តាមរយៈកិច្ចសហការល្អជាមួយគណៈកម្មាធិការព្រំដែនរបស់ថៃក្នុងរយៈពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន គឺជាប្រការយ៉ាងសំខាន់ក្នុងការធ្វើយ៉ាងណាបំពេញ ការងារដែលពាក់ព័ន្ធឲ្យដំណើរការដោយរលូន និងមានភាពជិតស្និទ្ធដូចជា បងប្អូននឹងគ្នានោះ៕ ដោយ ហ៊ុន យុទ្ធគុណ

2 comments:

Anonymous said...

អាខៀវ ល្មោភកាមចេញមុខទៀតហើយ??

Anonymous said...

Ah youn kanchass Kanhnarith ,ah kheatakor cheat khmer, shut your smelly mouth up, your words, your languages serve the benefit of ah Hanoi which push the country upside down . Your detest figure make every feel sick. The world cannot afford to see your face at all. It so ugly and disgusting inside out.