Thursday, December 05, 2013

ក្រសួងប្រៃសណីយ៍ ប្រកាសឲ្យប្រព័ន្ធទូរស័ព្ទ យកតម្លៃខលធម្មតា ដោយមិនឲ្យមានសេវាតម្លៃបន្ថែមទឹកប្រាក់ ឬដូរលុយ


ដោយ៖ សុទ្ធ គឹមសឿន និងស៊ុន ណារិន | ថ្ងៃអង្គារ៍ ទី3 ខែធ្នូ ឆ្នាំ2013, ម៉ោង 07:45 PM VOD
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសឲ្យក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទទាំងអស់ ដែលកំពុងចរាចរណ៍នៅកម្ពុជា បញ្ឈប់ការផ្តល់សេវាតម្លៃបន្ថែមទឹកប្រាក់ ឬដូរលុយ ដោយគិតតម្លៃច្បាស់លាស់ជានាទីវិញសម្រាប់ការហៅចេញ។
អ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ MOBITEL កំពុងតែរីករាយជាមួយសេវាXG ដែលអាចខលទៅប្រព័ន្ធដូចគ្នា បានច្រើននាទី។ ចំណែកអតិថិជន SMART វិញ កំពុងតែរីករាយជាមួយសេវាដូរលុយ ដូចជាការដូរ១ដុល្លារ យក១៥ដុល្លារ សម្រាប់ការហៅចេញ។
លោក ម៉ៅ ចរិយា ប្រធាននិយតករទូរគមនាគមន៍កម្ពុជា ប្រាប់VODនៅថ្ងៃអង្គារនេះថា ក្រសួងបានចេញសេចក្តីជូនដំណឹងដល់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទទាំងអស់ កាលពីថ្ងៃទី២៨ខែវិច្ឆិកា ដោយឲ្យក្រុមហ៊ុនទាំងនោះ យកតម្លៃហៅទូរស័ព្ទចេញក្នុងមួយនាទីធម្មតាវិញ ដើម្បីជាការគោរពតាមបញ្ញត្តិរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាការការពារផលប្រយោជន៍របស់ក្រុមហ៊ុន។ លោកបន្តថា ក្រសួងចង់ឲ្យយកថ្លៃដើម ដើម្បីឲ្យការប្រកួតប្រជែងឲ្យមានតម្លាភាព មិនចង់ឲ្យក្រុមហ៊ុនផ្សេងទៀតដួលរលំ និងចង់ឲ្យមានអ្នកវិនិយោគលើសេវានេះកាន់តែច្រើន។ លោកបញ្ជាក់ថា កាលណាក្រុមហ៊ុនទាំងនោះ ដួលរលំ នាំឲ្យរាជរដ្ឋាភិបាល ខាតបង់ថវិកា។


លោក ម៉ៅ ចរិយា បញ្ជាក់ថា សេចក្តីជូនដំណឹងរបស់ក្រសួងក្នុងការឲ្យក្រុមហ៊ុនទូរស័ព្ទយកតម្លៃដើមនេះ នឹងមិនប៉ះពាល់ដល់ទីផ្សារសេរីទេ ព្រោះក្រសួង អនុញ្ញាតឲ្យមានការយកលើសបន្តិចបន្តួច តែកុំឲ្យឆ្ងាយពេក និងមានប្រ៊ូម៉ូសិនបន្តិចបន្តួច។

ទោះជាយ៉ាងណា នៅថ្ងៃអង្គារនេះ បុគ្គលិកផ្នែកបម្រើសេវានៅក្រុមហ៊ុនទូរស័ព្ទម៉ូប៊ីលថេល(MOBITEL) និងស្មាត(SMART) បានបដិសេធនឹងព័ត៌មានថា ប្រព័ន្ធទូរស័ព្ទខ្លួន នឹងផ្តាច់សេវាបន្ថែមទឹកប្រាក់ ឬដូរលុយ ដោយនឹងគិតតម្លៃច្បាស់លាស់ជានាទីវិញសម្រាប់ការហៅចេញ។

បុគ្គលិកក្រុមហ៊ុនស្មាត បានឆ្លើយឆ្លងតាមការសួរសំណួរថា បើមានព័ត៌មាននេះ ក្រុមហ៊ុននឹងជូនដំណឹងទៅអ្នកប្រើប្រាស់តាមរយៈសារ(SMS)។សម្រាប់បុគ្គលិកក្រុមហ៊ុន MOBITEL វិញ លើកឡើងថា មិនមានព័ត៌មាននេះទេ ហើយនេះជាព័ត៌មានមិនពិត។

អ្នកប្រើប្រាស់ទូរសព្ទ័ស្មាតម្នាក់ អាយុ២៣ឆ្នាំ លោក ជ័យ សុភ័ត្រ មានប្រសាសន៍ថា ការបិទសេវាកម្មប្រូម៉ូស៊ិន(promotion) អាចប៉ះពាល់សេដ្ឋកិច្ចមួយចំនួនដូចជា អតិថិជនខ្លះចូលចិត្តនិយាយច្រើន តែការចំណូលប្រចាំថ្ងៃរបស់គាត់មិនសូវជាធូរធារ។ លោកបញ្ជាក់ថា៖«បើ មានកម្មវិធី ប្ដូរលុយ ភ្ជាប់នាទី ឬកម្មវិធីផ្សេងៗទៀត អាចកាត់បន្ថយលុយសម្រាប់អ្នកធ្វើជំនួញ និងការទំនាក់ទំនងរវាងសាច់ញាតិ មិត្តភ័ក្តិ បងប្អូន គ្រួសារ កាន់តែស្និទ្ធិស្នាល និងចំណាយថវិកាតិចក្នុងការបញ្ចូលទូរស័ព្ទ»។លោកបន្ដថា ប្រសិនបើមានការដាក់បម្រាមបែបនេះ វាខុសពីនិយមន័យទីផ្សាសេរី គឺមានការប្រកួតប្រជែងទំនិញដោយសេរី។

កន្លងទៅក្រុមហ៊ុន MOBITEL និងក្រុមហ៊ុន SMART តែងតែប្រកួតប្រជែងគ្នាក្នុងការដាក់សេវាខលហ្វ្រី ឬខលបានច្រើននាទី ដើម្បីទាក់ទាញអ្នកប្រើប្រាស់ជាពិសេសយុវជន។

កាលពីខែមីនា ឆ្នាំ២០១៣ និយតករទូរគមនាគមន៍កម្ពុជារបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានព្រមានក្រុមហ៊ុនទូរស័ព្ទចល័ត ប៊ីឡាញ និង ស្មាត ពីការរំលោភប្រកាសអន្តរក្រសួងក្នុងការផ្សព្វផ្សាយផ្ដល់អត្រាការហៅ ទូរស័ព្ទក្នុងបណ្ដាញមិនយុត្តិធម៌ ដូចជា២ដុល្លាររបស់ស្មាតមានតម្លៃហៅចេញ៣០ដុល្លារ និង២ដុល្លារ របស់ប៊ីឡាញមានតម្លៃ៥០ដុល្លារ។ក្រសួងប្រៃសណីយ៍ បានកំណត់ថា ថ្លៃសេវាអប្បបរមានៃការហៅ ទូរស័ព្ទក្នុងប្រព័ន្ធ មានអត្រា៤,៥សេនក្នុងមួយនាទី៕

សូមសរសេរមកកាន់ លោក សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com

4 comments:

Anonymous said...

WORTH A THOUSAND WORDS!!!

អាឡូ អូន...

អូនថាម៉េច.?

ព្រៃឡង់គេកាប់អស់ហើយមែនទេ?

ព្រៃក៏អស់!

ទួរសព្ទ័ក៏ថ្លៃ!

>ចេកក៏ថ្លៃមែនទែ?<

Anonymous said...

មានតែចេកសម រង្ស៊ី , កឹម សុខា free

Anonymous said...

stop dreaming! chimpanzee can never be 100% human, they are only 97.1% human, not completely human, so stop dreaming! and cambodia is not a monkey republic, ok! stop dreaming, it's not going to happen!

Anonymous said...

8:07 AM

ok! you know! really!