លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និង លោកស្រី យីងឡាក់ នាយករដ្ឋមន្ដ្រីថៃ
................................
ដោយ៖ ពៅ មេត្ដា | ថ្ងៃពុធ ទី11 ខែធ្នូ ឆ្នាំ2013, ម៉ោង 11:44 AM VOD
នៅព្រឹកថ្ងៃទី០៩ ខែធ្នូនេះ លោកស្រី យីងឡាក់ បានប្រកាសរំលាយសភា ហើយរៀបចំការបោះឆ្នោតឡើងវិញ នៅថ្ងៃទី២ ខែកុម្ភៈ ដើម្បីជាការបំពេញចិត្តបាតុករ ហើយក៏ជាចំណុចសំខាន់ក្នុងទម្លុះភាពតានតឹងផ្នែកនយោបាយដែលកំពុងកើតមានដែរ។
ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកាមកបាតុកររាប់សែននាក់ ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ជាគណបក្សប្រឆាំងនៅប្រទេសថៃតវ៉ានៅទីក្រុងបាងកក បានចូលលុកលុយក្រសួងស្ថាប័នរដ្ឋ ជាបន្តបន្ទាប់ ក្នុងនោះរួមទាំងវិមានរដ្ឋាភិបាលផងដែរ។
ការទាមទាររបស់បាតុករ គឺចង់ឲ្យលោកស្រី យីងឡាក់ ចុះចេញពីតំណែងដោយមិនមានលក្ខខណ្ឌ ហើយប្រគល់អំណាចឲ្យក្រុមប្រឹក្សាប្រជាជនតាមការចាត់តាំង។ បាតុករចោទ លោកស្រី យីងឡាក់ ជាកូនអ៊ុករបស់លោក ថាក់ស៊ីន បងប្រុសលោកស្រីកំពុងគេចខ្លួននៅក្រៅប្រទេស គេចចេញពីការជាប់ពន្ធនាគារពីឆ្នាំពីបទអំពើពុករលួយ និងរំលោភអំណាចរដ្ឋ។
ជាការឆ្លើយតបបាតុករ លោកស្រី យីងឡាក់ សម្រេចរំលាយសភាប្រែក្លាយរដ្ឋាភិបាល ទៅជារដ្ឋាភិបាលចាំផ្ទះរហូតដល់ការបោះឆ្នោត បង្កើតរដ្ឋាភិបាលថ្មីនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០១៤។

បើទោះជាការសម្រេចរបស់លោកស្រី យីងឡាក់ មេដឹកនាំបាតុករលោក ស៊ូថេប ថងស៊ូបាន មិនទទួលយកក៏ដោយ តែព្រះមហាក្សត្រថៃថ្លែងយល់ព្រមចំពោះការរំលាយសភា និងបោះឆ្នោតឡើងវិញនេះ។ នគរបាលក្រុងបាងកកក៏បានឲ្យដឹងដែរថា ក្នុងចំណោមបាតុករ ១៤០ ០០០នាក់ដែលប្រមូលផ្តុំកាលពីថ្ងៃចន្ទ ក្នុងនោះបាតុករ៧៦៥០នាក់ បានយល់ព្រមចំពោះការរៀបចំការបោះឆ្នោតរបស់លោកស្រី យីងឡាក់។
មើលទៅស្ថានភាពនៅថៃ បើទោះជាមិនទាន់មានដំណោះស្រាយទាំងស្រុងក៏ដោយ ក៏បង្ហាញថា ពួកគេកំពុងដើរទៅមុខក្នុងផ្លូវមួយដើម្បីបញ្ចប់បញ្ហាដែរ។
ចំណែកនៅកម្ពុជាវិញ បាតុកម្មក្រោយការបោះឆ្នោតជាង៤ខែមកហើយ ហាក់មិនទាន់ឃើញសញ្ញានៃដំណោះស្រាយបញ្ហាទេ គឺអ្វីដែលគណបក្សសង្គ្រោះជាតិទាមទារនោះ គណបក្សប្រជាជនកម្ពុជាបានតែសន្យាថា យកទៅពិចារណា តែមិនឃើញឯកភាពគ្នាទេ។
ការមើលមិនឃើញពន្លឺនៃដំណោះស្រាយនេះ គណបក្សសង្គ្រោះជាតិ សម្រេចធ្វើបាតុកម្មរៀងរាល់ថ្ងៃអាទិត្យចាប់ពីថ្ងៃទី១៥ ខែធ្នូនេះទៅ ដើម្បីដាក់សម្ពាធឲ្យគណបក្សប្រជាជនកម្ពុជា យល់ព្រមតាមការទាមទាររបស់ខ្លួន គឺចង់មានការស៊ើបអង្កេតភាពមិនប្រក្រតី លើការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឬបោះឆ្នោតឡើងវិញ។
ចំណុចសំខាន់ គឺត្រង់ថា គណបក្សប្រឆាំងនៅកម្ពុជាហ៊ានធ្វើសកម្មខ្លាំងដូចនៅថៃឬអត់? ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ៊ានដើរផ្លូវលោកស្រី យីងឡាក់ ជាឆ្លើយតបនឹងបាតុករ ឬលោករើសវិធីផ្សេងឆ្លើយតប និងបាតុករ?
អ្នកវិភាគបញ្ហាសង្គមមួយរូប ដែលធ្លាប់ដឹកនាំអង្គការសង្គមស៊ីវិលច្រើនឆ្នាំលោកស្រី ជា វណ្ណាត យល់ឃើញថា កម្ពុជាមិនទាន់អាចឈានដល់ការរកដំណោះស្រាយដូចនៅថៃទេ ព្រោះ អ្នកនយោបាយហាក់នៅមានភាពលោភលន់ច្រើន ខ្លាចខូចប្រយោជន៍បក្ខខ្លួនខុសពីអ្នកនយោបាយនៅថៃទាំងបក្សប្រឆាំង និងបក្សកាន់អំណាច សុទ្ធតែតម្កល់ផលប្រយោជន៍ជាតិ ជាធំដូចគ្នា។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងនយោបាយ លោក សុខ ទូច ធ្លាប់លើកឡើងថា កម្ពុជាមិនទាន់អាចឈានទៅដូចថៃទេ ព្រោះនៅថៃអំណាចកម្លាំងប្រដាប់អាវុធ ស្ថិតនៅអព្យាក្រឹត្យ ចំណែកកម្ពុជាកម្លាំងប្រដាប់អាវុធនៅក្រោមគណបក្សកាន់អំណាច ហើយម្យ៉ាងទៀតគណបក្សប្រឆាំងនៅថៃធ្វើសកម្មភាពច្បាស់លាស់ ជាងគណបក្សប្រឆាំងនៅកម្ពុជាក្នុងការតវ៉ា៖ “គេមានយុទ្ធសាស្ដ្រច្បាស់លាស់ គណបក្សប្រឆាំង ហើយរដ្ឋាភិបាលគេក៏គេធ្វើដើម្បីផលប្រយោជន៍ជាតិគេដែរ គេអត់មានធ្វើដើម្បីផលប្រយោជន៍ឫក្រុមខ្លួនទេ ពេលណាប៉ះពាល់ផលប្រយោជន៍ជាតិគេធំ ប្រជាជនគេធំ គេសុខចិត្ដដើរចេញ” ។
លោកស្រី ជា វណ្ណាត យល់ឃើញថា លទ្ធិប្រជាធិបតេយ្យដូចនៅថៃមិនអាចកើតមាននៅកម្ពុជាពេលបច្ចុប្បន្ន តែនៅពេលខាងមុខអាចនឹងកើតមានឡើង ព្រោះពេលនេះពលរដ្ឋខ្មែរ កំពុងទាមទារ ៖ “ខ្ញុំជឿថា អ្នកដឹកនាំប្រទេសកម្ពុជាក្រោយៗទៅ នឹងទៅជាអញ្ចឹងហើយព្រោះប្រជាពលរដ្ឋរុញឲ្យទៅផ្លូវហ្នឹង”។
បើយើងពិនិត្យលើស្ថានភាពនៅថៃ មានកត្តាមួយចំនួនដែលជំរុញឲ្យលោកស្រី យីងឡាក់ រំលាយសភា គឺកម្លាំងបាតុករកើនឡើងពី១សែនទៅ២សែននាក់ ហើយពួកគេធ្វើ សកម្មភាពប្រចាំនៅបាងកក ជាហេតុអាចនាំឲ្យហិង្សាធ្ងន់ធ្ងរកើតឡើងដូចឆ្នាំ២០១០ ហើយអាចនាំឲ្យក្រុមយោធា ចេញមុខធ្វើរដ្ឋប្រហារតែម្តង។ ម្យ៉ាងទៀតលោកស្រី យីងឡាក់ សង្ឃឹមថា លោកស្រីនៅតែឈ្នះឆ្នោតនៅពេលខាងមុខនេះទៀត។
ចំណែកនៅកម្ពុជាវិញបាតុកម្មហាក់ដូចជាខ្សោយ ព្រោះពួកគេធ្វើ១ខែ ឬកន្លះខែម្តង ដើម្បីបានជាទុនចរចាជាមួយគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ ចំណែកលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន វិញមិនបារម្ភថា ពីយោធាធ្វើរដ្ឋប្រហារទេ។ មូលហេតុមួយទៀតនោះ បើរៀបចំការបោះឆ្នោតឡើងវិញនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនប្រាកដថា ជាប់ ឆ្នោតទេ ព្រោះលទ្ធផលបោះឆ្នោតកាលពីខែកក្កដាបង្ហាញថា លោកថយចុះការគាំទ្របាត់បង់អាសនៈ ចំនួន២២ ខណៈគណបក្សប្រឆាំងចោទថា គណបក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឈ្នះឆ្នោត ដោយការលួចបន្លំនោះ៕
សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
6 comments:
CNRP FAILURES:
Too many objectives! No firm ground!
So confuse!
Hun Sen needs to go to Bangkok for a sex change operation in a hospital, so that she (Hun Sen) would be as brave as Yingluck.
JAMM TA TOV TEU!
Hun Sem
ឣញក៍ដឹងថាហ្ឣែងមិនហ៊ានទៅទេ ឣាកំសាកញី ហ៊ុន សែន ឣើយ។
JAMM TA KAMSAK TEU!
Hun Sen
អាអ្នកឆ្កួតនិងអាសម រង្សី តែងតែពោលដូចឆ្កែស៊ីអាចម៍ជាពិសេសអាសម រង្សីខ្លួនវាតែម្តងថា៖
*អាហ៊ុន សែនវាថោកជាងលោកស្រី យិនឡាក់
តែភ្លេចថា អាឆ្កែឡេមឡឹមសម រង្ស៊ី អានេះ ក្បត់ជាតិជាងអាហ៊ុន សែន
១លានដងទៅទៀត !
*អាសម រង្សីមួយហ្នឹង កំសាកញ៉ីផុតលេខ គឺអន់ហើយថោកជាងអាចម៍លោកស្រី ទេព វន្នី
១លានដង !
Post a Comment