Wednesday, December 11, 2013

លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​ជន​ពិការ​ធ្វើ​គ្រូ​បង្រៀន​នៅ​ឆ្នាំ​២០១៤


RFA/Ouk Savborey
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ដាក់​បញ្ចូល​មេរៀន​ស្ដីពី​ការ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ នៅ​ឆ្នាំ​២០១៤។ ការ​ប្រកាស​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួប​ជុំ​ជាមួយ​ជន​ពិការ​ទូទាំង​ប្រទេស​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ ដើម្បី​អបអរ​ទិវា​ជាតិ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ។

ដោយ វណ្ណ វិចារ RFA 2013-12-10

នៅ​ពេល​ដែល​សង្គម​ស៊ីវិល បក្ស​ប្រឆាំង និង​សាលា​ក្រុង​ភ្នំពេញ ប្រារព្ធ​កម្មវិធី​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បែរ​ជា​ប្រមូល​ជន​ពិការ​ទាំងអស់​នៅ​ទូទាំង​ប្រទេស មក​ជួប​ជុំ​គ្នា​ជប់លៀង ស្តាប់​ការ​ប្រគំ​តន្ត្រី​ទៅ​វិញ។ ក្នុង​ពេល​ជួប​ជុំ​ជាមួយ​ជន​ពិការ​រាប់​រយ​នាក់​នោះ លោក ហ៊ុន សែន មិន​បាន​ថ្លែង​ពី​ស្ថានភាព​នយោបាយ​សព្វថ្ងៃ​ទេ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ពី​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ពិការ​ភាព។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នឹង​ជ្រើស​រើស​គ្រូ​បង្រៀន​ចំនួន ៦​ពាន់​នាក់ នៅ​ទូទាំង​ប្រទេស ក្នុង​ឆ្នាំ​២០១៤ ខាង​មុខ។ ហើយ​គ្រូ​បង្រៀន​ថ្មី​ដែល​គ្រោង​នឹង​ជ្រើស​រើស​ទាំង​នោះ ក៏​មាន​គ្រូ​បង្រៀន​ជា​ជន​ពិការ​ដែរ ដោយ​គ្រូ​ទាំង​នោះ​នឹង​រើស​ចេញ​ពី​អង្គការ​លើក​ស្ទួយ​ជន​ពិការ​នានា បញ្ចូល​ក្របខ័ណ្ឌ​រដ្ឋ​តែ​ម្តង។ លោក​បញ្ជាក់​ថា ជន​ពិការ​ជា​ធនធាន​មិន​អាច​ខ្វះ​បាន ហើយ​សង្គម​មិន​ត្រូវ​មើល​រំលង​ទេ៖ «នៅ​ឆ្នាំ​២០១៤ ខាង​មុខ​នេះ សភា​បាន​អនុម័ត​ថវិកា​ជាតិ​រួច​ហើយ ដើម្បី​ឲ្យ​ក្រសួង​អប់រំ អាច​ជ្រើស​រើស​គ្រូ​បង្រៀន​ចំនួន ៥​ពាន់​នាក់ ហើយ​ឆ្នាំ​២០១៥ នឹង​ជ្រើស ៧​ពាន់​នាក់ ក្រសួង​អប់រំ និង​ក្រសួង​សង្គមកិច្ច នឹង​ធ្វើ​ការ​រួម​គ្នា ដើម្បី​រើស​គ្រូ​ទាំង​នេះ»។

ទន្ទឹម​នឹង​នេះ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ថ្លែង​សាទរ​ចំពោះ​ចំណាត់​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ការ​ជ្រើស​តាំង​គ្រូ​បង្រៀន​ទាំង​នោះ ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​សមត្ថភាព​ពិត​ប្រាកដ មិន​ត្រូវ​ជ្រើស​រើស​តាម​សែស្រឡាយ ឬ​បក្ខពួក​នោះ​ឡើយ៖ «ប្រសាសន៍​របស់ លោក ហ៊ុន សែន នេះ ពិត​ជា​ល្អ បើ​ជន​ពិការ​មាន​សមត្ថភាព យើង​ត្រូវ​តែ​ទទួល​ពួក​គាត់​ឲ្យ​ធ្វើ​ការ»។

សង្គម​ស៊ីវិល​បញ្ជាក់​ថា កាល​ពី​ប្រាំ​ឆ្នាំ​មុន រាល់​ការ​ជ្រើស​រើស​គ្រូ​បង្រៀន​ម្តងៗ ក្រសួង​អប់រំ តែង​ពិនិត្យ​មើល​លើ​កាយ​សម្បទា​របស់​បេក្ខជន​ជា​ចាំបាច់ ប៉ុន្តែ​ពេល​នេះ រឿងរ៉ាវ​បែប​នេះ​លែង​ជា​បញ្ហា​ទៀត​ទេ។ រដ្ឋាភិបាល​ថែម​ទាំង​ចេញ​អនុក្រឹត្យ​មួយ​លើក​ទឹក​ចិត្ត​ឲ្យ​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន ទទួល​យក​ជន​ពិការ​ដែល​មាន​សមត្ថភាព ទៅ​ធ្វើ​ការងារ​ទៀត​ផង។ កាល​ពី​ឆ្នាំ​២០១២ ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក៏​ធ្លាប់​បាន​ចេញ​សេចក្តី​ប្រកាស​ជ្រើស​រើស​បុគ្គលិក​ជា​ជន​ពិការ ឲ្យ​ចូល​បម្រើ​ការងារ​នៅ​ទីនោះ​ដែរ។ ប៉ុន្តែ​កន្លង​ទៅ ជន​ពិការ​ដែល​ជា​អតីត​យុទ្ធជន​មួយ​ចំនួន ក៏​ធ្លាប់​រង​នូវ​ការ​រំលោភ​បំពាន​ដីធ្លី ការ​កាត់​ប្រាក់​ខែ​ពិការ​ភាព និង​ការ​ជំរិត​ទិញ​សៀវភៅ​បន្ទុក​ជន​ពិការ​ជាដើម៕

7 comments:

Anonymous said...

Not sure of what Ah Kwack has been doing. Is this dumb Vietnamese puppet trying to make him look good because of his show of the feeling to Cambodian people with disabilities (Chun Pee Kar in Khmer language).

Ah Kwack Hun Sen is trying to mess up again. Of courses, the CPP Yuon/Vietnamese advisers suggested Ah Kwack to do something like that to raise how nice and kind Ah Kwack to promote the people with disabilities as teachers.

Wonder the people with disabilities are the Vietnamese CPP supporters who were born in Cambodia or have resided Cambodia quite awhile.

Let CNRP leaders and supporters investigate and find out who those people with disabilities are. Hopefully those people with disabilities are not Vietnamese folks who might destroy Khmer/Cambodian education systems and mislead the students (Kon Sus) in the school or university.

Eduction systems and libraries have been destroyed under CPP regime led by Ah Kwack and Plee Plue Hun Sen (Ah blind and stupid Hun Sen, a Vietnamese dog).

Khmer Yeurng

Anonymous said...

Correction for 9:02 PM

Hopefully those.......are Vietnamese folks who might destroy Khmer/Cambodian education systems...

Anonymous said...

Sound good in terms of Diplomacy!, but let us look closer to these people with disabilities. Are they real Cambodians with disabilities or some person else with disabilities?

Let us find out!!!

Thanks

Anonymous said...

Read the constitution: Ah kwak do not have right or power to nominate some one or allows a handicap man or woman to be teacher or an officer in the government. It is the right which is guaranteed by the constitution. Cambodia is the democratic society, you should refer to the constitution; the prime minister has only the right and the power to carve his name and his picture on the public washroom wall for people to remember his era of governing. It is the same way as Hun Sen people display pictures of the king and his parents at the public parks across the nation. The display of their pictures are good at scaring people who wanted to use public park to relieve their natural urges such as pee and poo.

Anonymous said...

WHY NOT????? JEALOUS?????

Hun Sem

Anonymous said...

*អាខ្វាក់ហ៊ុន សែន​ជា​ជន​ពិការដឹក​នាំ​ប្រទេសខ្មែរ!
.....(ខ្មែរខ្វាក់ទាំង​ប្រទេស)

*អាខ្វាក់ហ៊ុន សែនវាកំពុងតែលើកដំកើង
ជនពិការគ្នា​វាឲ្យ​ធ្វើ​ជាគ្រូ​បង្រៀន​កូនខ្មែរ!
.....(កូនខ្មែរនឹងពិការ​ទាំងប្រទេស)

Anonymous said...

JAMM TA KWAK TEU!

Hun Sen