Friday, December 06, 2013

ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ម្នាក់​បដិសេធ​ព័ត៌មាន​គំរាម​សម្លាប់​លោក កឹម សុខា


៥-ធ្នូ-២០១៣៖ រូបភាព​កាំភ្លើង​ខ្លី​មួយ​ដើម និង​គ្រាប់
៧​គ្រាប់ព្រម​ទាំង​រៀប​រាប់​ការ​គំរាម​បាញ់​សម្លាប់ លោក
កឹម សុខានៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ម្ចាស់​
គណនី​ឈ្មោះ ផែង វណ្ណៈ។
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រង​ការ​គំរាម​បាញ់​សម្លាប់។ ព័ត៌មាន​ស្ដីពី​ការ​បាញ់​សម្លាប់​នេះ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទម្លាយ​ជា​សាធារណៈ ក្រោយ​ពី​រក​ឃើញ​គម្រោង​ធ្វើ​ឃាត​នេះ​បាន​បង្ហោះ​ដោយ​ចំហ តាម​គណនី​ហ្វេសប៊ុក (Account Facebook) របស់​ឈ្មោះ ផែង វណ្ណៈ។ ប៉ុន្តែ​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ បាន​បដិសេធ​នឹង​ព័ត៌មាន​ចុះ​ផ្សាយ​នេះ ដោយ​សំអាង​ថា គឺ​ជា​ចេតនា​របស់​ជន​ទី​បី ដែល​ទម្លាក់​កំហុស​ប្រឆាំង​រូប​លោក​ប៉ុណ្ណោះ។

ដោយ ម៉ម មុនីរតន៍ RFA 2013-12-05

នៅ​ពេល​គេ​បើក​មើល​ក្នុង​គណនី​ហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ គេ​នឹង​ឃើញ​រូប​ថត​កាំភ្លើង​ខ្លី​មួយ​ដើម និង​គ្រាប់​ចំនួន ៧​គ្រាប់ បញ្ឈរ​នៅ​ក្បែរ​នោះ​ដែរ។ ក្នុង​គណនី​នោះ បាន​រៀប​រាប់​ថា ទុក ៧​គ្រាប់​ឲ្យ កឹម សុខា។ គ្រាប់​ទី​១ បាញ់​ដៃ​ឆ្វេង គ្រាប់​ទី​២ បាញ់​យក​ដៃ​ស្ដាំ គ្រាប់​ទី​៣ បាញ់​ជើង​ឆ្វេង គ្រាប់​ទី​៤ បាញ់​ជើង​ស្ដាំ គ្រាប់​ទី​៥ បាញ់​ពោះ គ្រាប់​ទី​៦ បាញ់​បេះដូង និង​គ្រាប់​ទី​៧ បាញ់​ឲ្យ​ចំ​ក្បាល កឹម សុខា។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ ក៏​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ បាន​ច្រាន​ចោល​ការ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ថា អ្វី​ដែល​មាន​នៅ​ក្នុង​គណនី​របស់​លោក​នេះ គឺ​ពុំ​មែន​ជា​របស់​លោក​ឡើយ។ លោក ផែង វណ្ណៈ ដែល​ស្នើសុំ​មិន​ឲ្យ​បញ្ចេញ​ពី​តួនាទី និង​ឋានៈ ប៉ុន្តែ​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន ដូច​ជា​កាសែត រស្មី​កម្ពុជា និង​បណ្ដាញ​ផ្សព្វផ្សាយ​តាម​អនឡាញ (Online) ដទៃ​ទៀត បញ្ជាក់​ថា គឺ​ជា​អតីត​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន ជា​មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ អះអាង​ថា លោក​កំពុង​សិក្សា​ពី​ផ្លូវ​ច្បាប់ និង​ស៊ើប​អង្កេត​រក​មុខ​សញ្ញា​ឲ្យ​បាន​ពិត​ប្រាកដ ដើម្បី​តតាំង​ចំពោះ​បញ្ហា​នេះ ប្រឆាំង​នឹង​ការ​លាប​ពណ៌​បែប​នេះ។
«សំឡេង»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​ចំពោះ​
បញ្ហា​នេះ​ពី លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ។

ក៏ប៉ុន្តែ កូនស្រី​របស់ លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ថ្លែង​ថា នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ទេ​ចំពោះ​ការ​គំរាម​សម្លាប់​ប្រឆាំង លោក កឹម សុខា។ ប៉ុន្តែ អ្វី​ដែល​សំខាន់ គឺ​ថា​នៅ​ពេល​នេះ ដោយសារ​ជាប់​គាំង​ផ្នែក​នយោបាយ។ ស្រប​ពេល​នេះ សញ្ញា​នៃ​ការ​គំរាម​កំហែង និង​ប្រមាថ​អាយុ​ជីវិត​នេះ បាន​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត។
«សំឡេង»

ចំណែក​ក្រមព្រហ្មទណ្ឌ​មាត្រា​២៣៣ ចែង​ថា ការ​គំរាម​កំហែង​ថា​នឹង​សម្លាប់​ម្ដង​ហើយ​ម្ដង​ទៀត សម្ដែង​ចេញ​តាម​លិខិត រូបភាព ឬ​វត្ថុ​អ្វី​មួយ ជន​នោះ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន ទៅ ៤​លាន​រៀល។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក សុក សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​ប្រសាសន៍​ថា ផ្អែក​តាម​គោលការណ៍​ច្បាប់ ជន​ដែល​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស និង​ពុំ​មាន​ធាតុ​ផ្សំ​បទ​ល្មើស ពុំ​មាន​ទោស​ទេ។ ប៉ុន្តែ ក្នុង​ក្រមព្រហ្មទណ្ឌ​បាន​កំណត់​ថា ការ​គំរាម​សម្លាប់ គឺ​ជា​បទ​ល្មើស​ឧក្រិដ្ឋ។ បន្ថែម​លើ​នេះ បើ​សិន​សមត្ថកិច្ច​ដឹង​រឿង ហើយ​ឈាន​ដល់​ការ​ស៊ើប​អង្កេត ជន​នោះ​អាច​ត្រូវ​ជាប់​ចោទ​ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍។ ប៉ុន្តែ​ទិដ្ឋភាព​នេះ បើ​រក​ឃើញ​ថា លោក ផែង វណ្ណៈ ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សារ​គំរាម​ទេ នោះ​ពុំ​មាន​ទោសពៃរ៍​ឡើយ។

«សំឡេង»

លោក កឹម សុខា ធ្លាប់​បង្ហាញ​សារ​ជា​សាធារណៈ​ក្នុង​ពេល​កន្លង​ទៅ​ថា យ៉ាង​ហោច​ណាស់ ជីវិត​នយោបាយ​របស់​លោក​ត្រូវ​ឆ្លង​កាត់​ការ​គំរាម ការ​ចាប់​ដាក់​គុក និង​ការ​ប៉ុនប៉ង​សម្លាប់​ជាច្រើន​លើក​រួច​មក​ហើយ។ ជា​អាទិ៍ ឆ្នាំ​១៩៩៥ ការ​រក​ឃើញ​ពី​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល លោក​ត្រូវ​គំរាម​ចាប់​ខ្លួន។ ចំណែក​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ ដែល​កាល​ណោះ​ជម្លោះ​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា លោក កឹម សុខា ក៏​ត្រូវ​រង​ការ​ចាប់​ខ្លួន​ពុំ​ដឹង​មូលហេតុ។ ម្ដង​ទៀត ឆ្នាំ​១៩៩៨ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ចាប់​ខ្លួន លោក កឹម សុខា ដែល​លោក​ប្រឆាំង​លទ្ធផល​ឆ្នោត។ ក្នុង​ឆ្នាំ​១៩៩៩ នៅ​ពេល​លោក​​រាយការណ៍​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទៅ យូ.អិន (UN) ត្រូវ​គំរាម​ចាប់​ខ្លួន​ជា​ថ្មី។ នៅ​មុន​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ឆ្នាំ​២០០២ មាន​ឡាន​បុក​ឡាន​របស់​លោក​នៅ​មុខ​ផ្ទះ ក្នុង​បំណង​សម្លាប់ និង​ឆ្នាំ​២០០៥ លោក កឹម សុខា ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល ១៧​ថ្ងៃ ដែល​កាល​ណោះ​មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ត្រូវ​ចាប់​ខ្លួន​ដែរ ក្រោយ​ពី​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​រក​ឃើញ​ថា លោក​រៀប​ចំ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ ហើយ​មាន​កំហុស។ ដោយ​ឡែក​នៅ​មុន​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ ចាប់​ផ្ដើម អតីត​ការិយាល័យ​កណ្ដាល​របស់​គណបក្ស​សិទ្ធិ​មនុស្ស ដែល​ក្រោយ​មក​ក្លាយ​ជា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ វិញ ក្នុង​ខណ្ឌ​ទួលគោក ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ប្រហារ ហើយ​រហូត​មក​ដល់​ពេល​នេះ ការ​ស៊ើប​អង្កេត​នៅ​មិន​ទាន់​រក​ឃើញ​ជន​បង្ក​នៅ​ឡើយ។

លោក ញ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា នេះ គឺ​ជា​សញ្ញា​នៃ​ការ​គំរាម​ផ្នែក​នយោបាយ ដែល​គប្បី​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​រក​មុខ​សញ្ញា និង​ផ្ដន្ទាទោស ដើម្បី​បញ្ចប់​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ ចំពោះ​មន្ត្រី​មាន​អំណាច​ប្រព្រឹត្ត​បទ​ល្មើស ហើយ​រួច​ផុត​ពី​សំណាញ់​ច្បាប់។ លោក​គិត​ថា ការ​ប្ដឹង​ប្រឆាំង​បញ្ហា​នេះ​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ លោក កឹម សុខា ត្រឡប់​ពី​សហរដ្ឋ​អាមេរិក វិញ។

«សំឡេង»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​ចំពោះ​បញ្ហា​នេះ​ពី លោក គៀត ច័ន្ទថារិទ្ធ មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ភ្លាមៗ​ទេ ដោយ​ទូរស័ព្ទ​ជា​ច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។ ចំណែក លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ទូរស័ព្ទ​ពុំ​អាច​ទាក់ទង​បាន។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ផែង វណ្ណៈ បញ្ជាក់​ថា សារ​គំរាម​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​នេះ មិន​ប្រាកដ​ថា​ជា​របស់​លោក​ឡើយ។ លោក​អះអាង​ថា ព្រោះ​បច្ចេកទេស​ទំនើប ហេតុ​នេះ​គេ​អាច​ចូល​បាន​គ្រប់​គណនី​ហ្វេសប៊ុក​របស់​អ្នក​លេង​បណ្ដាញ​សង្គម​មួយ​នេះ​បាន​ដោយ​ងាយ។

«សំឡេង»

យ៉ាង​ណា​ក៏ដោយ​ចុះ ពេល​នេះ​គណនី​ហ្វេកប៊ុក ឈ្មោះ ផែង វណ្ណៈ នេះ ពុំ​ឃើញ​រូប​ថត​កាំភ្លើង​ខ្លី និង​គ្រាប់​ចំនួន ៧​គ្រាប់​ទៀត​ទេ។ ប៉ុន្តែ​បាន​ជំនួស​ដោយ​អត្ថបទ​ដែល​បណ្ដាញ​សារព័ត៌មាន​និយាយ​ពី​សារ​គំរាម​បាញ់​សម្លាប់​នេះ​ទៅ​វិញ។

ការ​គំរាម​បាញ់​សម្លាប់ លោក កឹម សុខា នេះ ធ្វើ​ឡើង​នៅ​មុន​ការ​មក​ដល់​របស់ លោក កឹម សុខា ពី​សហរដ្ឋ​អាមេរិក វិញ និង​នៅ​គ្រា​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ធ្វើ​បាតុកម្ម​អហិង្សា​បន្ត​នៅ​ថ្ងៃ​ទី​១០ ធ្នូ ខាង​មុខ និង​រៀង​រាល់​ថ្ងៃ​អាទិត្យ ថែម​ទៀត។

សារ​គំរាម​ថា​នឹង​សម្លាប់​នេះ ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស កត់​សម្គាល់​ថា គឺ​ជា​សញ្ញា​បញ្ជាក់​ប្រាប់​ពី​គ្រោះថ្នាក់​ដែល​គប្បី​ប្រុង​ប្រយ័ត្ន។ មាន​សារ​ជាច្រើន​ណាស់ ដែល​ត្រូវ​ជន​អនាមិក​ផ្ញើ​មក​ជន​រងគ្រោះ​មុន​ការ​សម្លាប់ ដូច​ជា​ទៅ​លើ​មន្ត្រី​សហជីព អ្នក​កាសែត ក្រុម​អ្នក​តស៊ូ​មតិ និង​បក្ស​ប្រឆាំង​ដទៃ​ទៀត​ជាដើម៕

19 comments:

Anonymous said...

Une système pacifique de Mr ghandi ça ne marche pas avec les youns envahisseurs.
C est maintenant ou jamais, il ne faut plus garder une idée que c est une problème entre khmer et khmer, car cette problème est une entre youn et khmer.

Anonymous said...

cpp government must objectively investigate this attempted murder unless the cpp gov. takes side with the criminal. cpp must redeem themselves even though they are thieves.

Anonymous said...

Go hunt for that khmer rouge and remove his head!

Anonymous said...

អាផែងវណ្ណួយ! Real man doesn't use weapon against an unarmed person. Only a coward DOES!

Anonymous said...

Face book account is belong whom? Whoever that posted the comment on face book is commiting crime against SOKHA or at least attempt to send message through social media,this person should be brought to justice face consequence ask him/her to explain the the court what he/she meant by that seven bullets for SOKHA? wow! this is not free speech,it is attempting murder on position official,call this idiot to explain infront of the judge!..

Kmenhwatt

Anonymous said...



The stupid motherfucker should use those 7 bullets on Hun Sen to save Khmer the misery.
Oh well, he is probably a Yuon disguising as Khmer.

Anonymous said...

Jendhamuni!

Why you keep posting stupid stories on KI-Media??? You are killing KI blog with your stupid posts! This blog will die because of you. Stop posting. Nobody wants to read your post! You are a Satan. You don't believe in GOD. You will go to HELL Jendhamuni! Only God can save Cambodia.

Oh GOD please forgive Jendhamuni. She has sin!!!

Anonymous said...

ខ្ញុំជឿចាក់ថាឈ្មោះផែងវណ្ណះនេះពិតជាបាន គំរាម
សម្លាប់លោកកឹមសុខាមែន! ខ្ញុំសង្កេតឃើញជារឿយៗថាប៉ូលីនៅស្រុកខ្មែរ(ជាពិសេស)ប៉ូលីសព្រហ្មទណ្ទគឺកាចសាហាវ ហើយហក្អេងក្អាងណាស់! ពួកគេដើរសម្លុត គំរាមកំហែង និងរំខានការរស់នៅរបស់ប្រជារាស្រ្ត ស្លូតត្រង់ ដល់ពេលបែកធ្លាយបញ្ហានៃទង្វើរបស់ពួកគេទៅ ពួកគេបដិសេធន៍ថាមិនបានធ្វើទេ! ពិតជាអណ្តើក
ក្នុងស្នូកមែន! លោកម៉ក់ ជីតូ គួរតែប្រដៅពួកប៉ូលីសជួរជាតិអស់ទាំងនេះផង ដើម្បីរក្សារកេរ្តីឈ្មោះរបស់នាយកដ្ឋានលោក!
សព្វថ្ងៃមានប៉ូលីសមួយចំនួនដើរធ្វើបាបរាស្រ្តស្លូតត្រង់ដោយយកឈ្មោះលោកទៅប្រើប្រាស់! ក្នុងចំណោមប៉ូលីសកំហូចទាំងនោះ មានម្នាក់ឈ្មោះ សុវណ្ណារ៉ា ហៅ "អាប្រុស"
ប្រជារាស្រ្ត ហៅវាថា អាប៉ូលីសមុខលុយ!។

Anonymous said...

lbex yuon tiet heuy
kem sokha jea youn teh toe !

Anonymous said...

kom proe lbex bork khmer,
anh ort jeur ah haeng teh.
kem sokha sot tae knea vea.
CNRP+CPP=YUON

Anonymous said...

*ឈុតឆាកបោកបញ្ឆោត(CNRP)
*ម្ចាស់​(Facebook)
គណនី​ឈ្មោះ ផែង វណ្ណៈ ជាគ្នាអា(CNRP)!

Anonymous said...

Mr soun serey rotha is vous voulez le pourvoir sans fatigué il n est pas possible, car just de rester devant votre ordinateur pour libérer le cambodge comme si quel qu un chercher le midi à 14 heures, il faut passé sur les vrais actions il ne faut pas caché et d attendre que critiqué, cela ça ne marche pas,il faut montrez de votre vrai courage pour le pays et la nation.

Anonymous said...

យ៉ាប់មែនពួកអាខ្មែរមួយនេះ ចូលចិត្តតែដើរគំរាមជិវិតគេ។ បើគ្រាន់បើកុំចាំបាច់ប្រើអាវុធ។

Anonymous said...

3:25 AM
Lok aeng yul khof heuy !
Mex kor oy Sourn Serey Ratha tov totuol thmar bac 2 ah Xam Rainxy ,
trov ah Xy dors sray kluon aeng.

plov Sourn S. Ratha ps'eng !
min doch knea teh.
ah Xy kharng yuon
Ratha kharng Khmer Peoples.

Anonymous said...

សុទ្ធតែពួកអាឃាតករ មេចោរហារយ មេចោរ
ក្បត់ជាតិ លក់ជាតិ ធ្វើខ្ញុំកញ្ជះយួន ឲពួកអា
យួនកន្ទបធាក់្បាលប្រើរាល់ថ្ងៃឲ មកសម្លាប់
ខ្មែរ ។ ពួកអាថោកទាប ត្រឡប់ទៅស្លាបឯ
ស្រុកហាណូយ ចៅហ្វាយនាយដាច់ថ្លៃរបស់ពួកអា
ឯងរាល់គ្នាវិញទៅ កុំមកកាន់កាប់ដីខ្មែរទៀត
ចុះចេញពីដំណែង ហើយ ទៅ​ស្លាប់ភ្លាមទៅ ។

ប្រជាពលរដ្ឋខ្មែរនឹងដេញក្បាលពួកអាឯងចេញពីតំណែងជាដាច់ខាត មិនទុកឲពួកអាឯងធ្វើ
ខ្មោច​ធ្វើព្រាយនៅក្នុងស្រុកខ្មែរតទៀតឡើយ ពួកស្លាប់តៃហោង ។

Anonymous said...

What I believe the Motherfucker Stupid Mine Pheng Vannak, the seven bullets its may be turning back to his boss, Ah Sam Ach Dogtor Hun Xen, but probably he save One for himself, because in that circumstance, he have to deal with at least Three to Four bodyguard, So seven bullets is enough to kill at least 4 or 5 plus himself, now just wait and see Mr. Sam Ach Dogtor Hun Xen ?.

Anonymous said...

1:22 AM
និយាយគ្មានគិត..ថាឲ្យតែឮ......
លោក ផែង វណ្ណៈ បើរបៀបនេះលោកនឹងមាន​វាសនាដូចលោក ហេង ពៅ...កុំយកគួរជាមួយ បងសែន តែទាល់ច្រករុុញស៊ីក្លូចូលឡានហើយ។

Anonymous said...

*ឈុតឆាកបោកបញ្ឆោត(CNRP)
*ម្ចាស់​(Facebook)
គណនី​ឈ្មោះ ផែង វណ្ណៈ ជាគ្នាអា(CNRP)!

Anonymous said...

Let Cambodian youth lead the uprising against these ignorants.