Friday, December 13, 2013

របាយការណ៍បង្ហាញថា ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតផ្នែកទុក្ខវេទនា

ប៉ុណ្ណឹងហើយចង់បានប៉ុណ្ណាទៀត ? 

ដោយ Leslie Josephs – December 11, 2013
ខេមបូឌា ដេលី
យោងតាមលទ្ធផលនៃការស្ទង់មតិទូទាំងពិភពលោកដែលអង្គការហ្គាឡាប (Gallup) ទើបនឹងចេញផ្សាយបានបង្ហាញថាប្រទេសកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ផ្នែកទុក្ខវេទនាទូទាំងសាកលលោកកាលពីឆ្នាំមុនពោលគឺឈរនៅពីក្រោយប្រទេសប៊ុលហ្គារីនិងប្រទេសអាមេនៀហើយនេះគឺជាការឡើងចំណាត់ថ្នាក់មួយគួរឲ្យកត់សម្គាល់បើធៀបនឹងឆ្នាំ២០១១នៅពេលដែលប្រទេសនេះឈរនៅចំណាត់ថ្នាក់លេខ១៤។
លទ្ធផលស្ទង់មតិចេញផ្សាយកាលពីសប្តាហ៍មុននៅលើគេហទំព័រអង្គការហ្គាឡាបបានបង្ហាញថា៣៤ភាគរយក្នុងចំណោមអ្នកចូលរួមសម្ភាសនៃប្រទេសកម្ពុជាបានវាយតម្លៃថាជីវិតរបស់ពួកគេស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ីនល្មមនឹងត្រូវបានចាត់ទុកជាស្ថានភាពមានទុក្ខវេទនាក្នុងឆ្នាំ២០១២។ កាលពីឆ្នាំ២០១១អត្រានេះមាន២៦ភាគរយ។


ចំណាត់ថ្នាក់នេះបាននាំឲ្យប្រទេសកម្ពុជាឈរនៅចំណាត់ថ្នាក់ទី៣រាប់ពីក្រោមតារាងបញ្ជីដែលមាន១៤៣ប្រទេសត្រូវបានធ្វើសម្ភាសកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០១១១៤៦ប្រទេសត្រូវបានធ្វើសម្ភាស។ អង្គការហ្គាឡាបបានឲ្យដឹងថាខ្លួនបានសម្ភាសប្រជាជនប្រហែល១.០០០នាក់ដែលអាយុ១៥ឆ្នាំឡើងនៅក្នុងប្រទេសនីមួយៗតាមរយៈទូរស័ព្ទនិងដោយទល់មុខគ្នាផ្ទាល់។

នៅក្នុងតំបន់ប្រជាជនថៃ២ភាគរយបានឆ្លើយតបថាពួកគេមានទុក្ខវេទនាប្រជាជនសិង្ហបុរីដែលឆ្លើយតបបែបនេះមាន៤ភាគរយប្រជាជនឥណ្ឌូណេស៊ីមាន៥ភាគរយប្រជាជនឡាវមាន៧ភាគរយនិងប្រជាជនវៀតណាមមាន៩ភាគរយ។ អង្គការហ្គាឡាបបានធ្វើចំណាត់ថ្នាក់អ្នកឆ្លើយតបដោយបែងចែកជាស្ថានភាព“រីកចម្រើន”“មានការលំបាក ”ឬក៏“មានទុក្ខវេទនា”ដោយផ្អែកលើចំណាត់ថ្នាក់នៃចម្លើយបញ្ជាក់ពីជីវិតបច្ចុប្បន្ននិងនៅពេលអនាគតរបស់អ្នកឆ្លើយតបទាំងនោះពោលគឺចំណាត់ថ្នាក់នៃចម្លើយតបមានពីលេខ០ដល់លេខ១០នេះបើយោងតាមសេចក្តីប្រកាសរបស់អង្គការនេះនៅលើគេហទំព័របស់ខ្លួន។

អង្គការនេះបានចាត់ទុកប្រជាជនថាមានទុក្ខវេទនាប្រសិនបើជីវិតបច្ចុប្បន្នរបស់ពួកគេស្ថិតនៅចំណាត់ថ្នាក់ទី៤ឬក៏ទាបជាងនេះហើយជីវិតរបស់ពួកគេក្នុងរយៈពេលប្រាំឆ្នាំស្ថិតនៅចំណាត់ថ្នាក់ទី៤ឬទាបជាងនេះ។ អ្នកឆ្លើយតបមិនបានប្រើពាក្យទុក្ខវេទនាដើម្បីពិពណ៌នាអំពីខ្លួនឯងទេ។

គុណវុឌ្ឍិដែលអង្គការហ្គាឡាបប្រើក្នុងការស្ទង់មតិប្រជាជនមានលក្ខណៈមិនច្បាស់លាស់ហើយសំណើសុំឲ្យអង្គការនេះធ្វើសេចក្តីអត្ថាធិប្បាយមិនទទួលបានការឆ្លើយតបវិញទេកាលពីម្សិលមិញ។ ក៏ប៉ុន្តែអង្គការនេះពិតជាបញ្ជាក់ពីទំនាក់ទំនងផ្សេងៗដោយលើកឡើងថារង្វាស់នៃសុខាមាលភាពមានទំនាក់ទំនងទៅនឹងប្រាក់ចំណូលកម្រិតវប្បធម៌និងស្ថានភាពជំងឺ។

អង្គការហ្គាឡាបបានលើកឡើងនៅក្នុងគេហទំព័ររបស់ខ្លួនថា“ប្រជាជនដែលមានភាពរីកចម្រើនមានស្ថានភាពជំងឺធូរស្រាលជាងចំនួនថ្ងៃឈឺតិចជាងនិងប្រាក់ចំណូលខ្ពស់ជាង។ លើសពីនេះទៀតប្រជាជនទាំងនេះមានកម្រិតអប់រំខ្ពស់និងមានបរិស្ថានការងារប្រសើរជាង។ ប្រជាជននៅបណ្តាប្រទេសដែលមានភាគរយខ្ពស់ក្នុងចំណោមអ្នកឆ្លើយតបថាខ្លួនមានភាពរីកចម្រើនក៏រាយការណ៍ផងដែរថាតំបន់ដែលពួកគេរស់នៅគឺជាទីកន្លែងល្អមួយសម្រាប់រស់នៅនិងមានជនជាតិពូជសាសន៍និងវប្បធម៌ផ្សេងៗគ្នា។

បើប្រៀបធៀបទៅនឹងអ្នកឆ្លើយតបដែលមានភាពរីកចម្រើនអ្នកឆ្លើយតបដែលមានទុក្ខលំបាកមានការព្រួយបារម្ភខ្លាំងជាងអំពីប្រាក់កាសសម្រាប់ចាយវាយទៅលើតម្រូវការប្រចាំថ្ងៃហើយអ្នកឆ្លើយតបដែលមានទុក្ខវេទនាមិនសូវជាមានកត្តាចាំបាច់ផ្សេងៗដូចជាម្ហូបអាហារនិងទីជម្រកទេ”។

អ្នកស្រីពង្សស៊ាវហ្គិចនាយិការអង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូបានលើកឡើងថាដោយសារតែប្រជាជនកម្ពុជានៅតែប្រឈមនឹងស្ថានភាពលំបាកៗដូចជាសកម្មភាពទន្ទ្រានយកដីភាពក្រីក្រនិងកង្វះការអប់រំព្រមទាំងសកម្មភាពចំណាកស្រុកដើម្បីរកការងារធ្វើទុក្ខវេទនាអាចនឹងយ៉ាប់យឺនជាងមុនទៀត។

លោកស្រីបានមានប្រសាសន៍ថា“វាជារឿងគួរឲ្យកត់សម្គាល់ដែលប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ទាបខ្លាំងនៅទូទាំងពិភពលោក។ បញ្ហានេះគួរតែជាសញ្ញាមួយផ្សេងទៀតដែលបញ្ជាក់ប្រាប់រដ្ឋាភិបាលកម្ពុជាថាស្ថានភាពនេះមិនល្អទាល់តែសោះបើទោះជាមានការអះអាងថាមានកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍជាបន្តបន្ទាប់ក៏ដោយ”។ ប្រទេសទាំងបីដែលអ្នកឆ្លើយតបលើកឡើងថាខ្លួនមានទុក្ខវេទនាតិចបំផុតនោះគឺប្រទេសអ៊ីស្លង់កាតានិងប្រទេសស៊ុយអែត៕ សុធា


© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយនៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ពតាមប្រព័ន្ធអេឡិចត្រូនិចផ្សាយតាមរលកធាតុអាកាសសរសេរឡើងវិញឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។

6 comments:

Anonymous said...

forget the disabled people in the picture above, just look at how the local regard the food they sell, they have no concept or care about cleanliness. the fish being sold is displaced on the dirty ground. i think they are trying to safe money because doing like this cost nothing to the woman that sells the fish! i say start by changing and educating people to take cleanliness seriously, not only for their own health and welfare, but for the buyers as well. how dirty!

Anonymous said...

does it cost much to invest in concrete flooring for the market instead of muddy ground like that? shame!

Anonymous said...

5:13 AM and 5:14 AM are the most dirty evil Vietnamese dog eater who talked shitty with no remorse and you and other Vietnamese dog eaters from evil Communist Vietgook. Why have your evil Communist Vietgook masters in Hanoi controlled stupid and blind Vietgook dog/puppet Hun Sen for almost 30 years to mislead Cambodia and hurt Cambodian people who have been struggling to survive.

Your evil Vietgook masters in Hanoi including are the most dirty and evil on planet, robbing and killing people from neighbors. Go back where you belong, Vietgook dog eater.

Anonymous said...

WE HAVE TO LOOK ABOUT CAUSE AND CONDITION WHICH LEAD TO THIS SITUATION. IT STARTED FROM AH HO CHI MINH, THEN AH SIHANOUK AND SO ON…
AFTER ALL, IT STARTED FROM YOUN. YOUN IS EVERYWHERE IN CAMBODIA. THEY ARE CRIMINAL, THEY LIE, THEY CHEAT, THEY ROB, THEY STEAL, THEY FAKE, AND THEY ARE GOOD TO MAKE THE SHOW TO CONFUSE PEOPLE `S EYES. KHMER ROUGE TRIAL WITH THE SHOW OF THEARY SENG TO CONFUSE THE WORLD COMMUNITY, AND TO TELL THEM THAT KHMER KILLED KHMER.THEY DO NOT CARE ABOUT THE VALUE AS A HUMAN BEING. THEY CARE ONLY THEMSELF WITHOUT RESPECTING OTHER.

THEY DO NOT CARE ABOUT OTHER PEOPLE `S DAUGHTER OR FAMILY. THE TANGIBLE EVIDENCE IS A RECENT CASE OF AH CHOY MRAY YOUN CHEAM YEAP CAR ACCIDENT.

THEARY SENG TRIES TO POST CHRISTIANITY IN ORDER TO SHOW HERSELF AS A GOOD EPRSON, BUT IT IS JUST TO CONFUSE THE EYE OF KHMER PEOPLE. SHE IS SIMPLY A YOUN SPY. IN HER CLAN, THERE ARE THUN SARAY, PONG CHHIV GUEK, MAM SONANDO…THING WILL POP OUT AT THE END.

Matthew 7:12
So in everything, do to others what you would have them do to you, for this sum up the Law and the Prophets.

BUDDHA SAID:
“However many holy words you read, however many you speak, what good will they do you if you do not act on upon them?”

Anonymous said...

in cambodia, without the proper tax system and welfare system, don't expect this kind of site to go away under any administration! people who pity them can give all the handouts in the world to them, but it won't make the problem go away. so, instead look for permanent solution to rid or at least lessen this kind of human predicament. if you don't want to do it, then stop complaining about it!

Anonymous said...

If I were a tourist first time in Cambodia, It would break my heart to see such a sad image but at the same time I would look down on the Cambodian government with no intelligence and at the same look at Cambodian people as a people who lack of creativity!

People must not grow with the environment and the people must outgrow the environment and this is what progress is all about!