Tuesday, December 10, 2013

សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​ចាំ​បាច់​ដែល​ពលរដ្ឋ​កំពុង​ត្រូវ​ការ


សម្ព័ន្ធ​អង្គការ សង្គម​ស៊ីវិល តំណាង​ប្រជា​សហគមន៍​មក​ពី​គ្រប់​
ខេត្ត​ក្រុង ក្រុម​ជនជាតិ​ដើម​ភាគ​តិច សិស្ស​និស្សិត កម្មករ
និង​មន្ត្រី​រាជការ​ជួប​ប្រជុំ​គ្នា​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ប្រារព្ធ​ខួប​
លើក​ទី​៦៥ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៣។
នៅ​ឯ​រមណីយដ្ឋាន​វត្ត​ភ្នំ ឯណោះ​វិញ សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​សរុប​ជាង ៣០​ស្ថាប័ន បាន​រៀប​ចំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែរ។ នោះ គឺ​ជា​ការ​ជួប​ប្រជុំ​គ្នា​រវាង​ក្រុម​អ្នក​សហគមន៍ ក្រុម​ជនជាតិ​ដើម​ភាគ​តិច មន្ត្រី​រាជការ កសិករ កម្មករ សិស្ស និស្សិត និង​ព្រះសង្ឃ ជា​មួយ​តំណាង​អាជ្ញាធរ​ក្រុង គណបក្ស​នយោបាយ និង​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា។

ដោយ សុ ជីវី RFA 2013-12-10

តំណាង​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ចូល​រួម​ជា​ច្រើន​ពាន់​នាក់ បាន​រួម​គ្នា​ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​ចាំ​បាច់​ដែល​ពលរដ្ឋ​កំពុង​ត្រូវ​ការ។

«សំឡេង​ទាមទារ»

សេចក្ដី​ថ្លែងការណ៍​រួម​នៃ​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល បាន​លើក​ឡើង​នូវ​ការ​ទាមទារ​ចំនួន ១២​ចំណុច។ ក្នុង​នោះ​រួម​មាន ស្នើ​កែ​ទម្រង់​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌ ដែល​ធានា​ថា ពលរដ្ឋ​គ្រប់​រូប​ទទួល​បាន​យុត្តិធម៌ ធានា​សេរីភាព​បញ្ចេញ​មតិ បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ការពារ​សិទ្ធិ​មនុស្ស រាល់​ការ​អភិវឌ្ឍ​ត្រូវ​គិត​ពី​ផល​ប៉ះពាល់ និង​ប្រយោជន៍​ពលរដ្ឋ ធានា​សិទ្ធិ​លំនៅឋាន និង​សេវា​មូលដ្ឋាន​គ្រប់​ប្រភេទ ​ពិសេស​ការ​អប់រំ និង​សុខាភិបាល ធានា​សមភាព​យេនឌ័រ បញ្ឈប់​អំពើ​ហិង្សា និង​ការ​រើសអើង​នារី​ភេទ លើក​កម្ពស់​សិទ្ធិ​ជន​ពិការ និង​ជនជាតិ​ដើម​ភាគតិច។

«សំឡេង​ហ៊ោ​ទាមទារ​សិទ្ធិ»

តំណាង​ម្នាក់​នៃ​ក្រុម​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល លោក អាត់ ធន មាន​ប្រសាសន៍​ថា ក្នុង​វិស័យ​ការងារ ពួក​លោក​ទាមទារ​អោយ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដំឡើង​ប្រាក់​បៀវត្សរ៍ និង​ស្វែង​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ពី​ការ​ទាមទារ​សិទ្ធិ៖ «យើង​ស្នើ​អោយ​រដ្ឋាភិបាល​ផ្តល់​ប្រាក់​បៀវត្សរ៍​អោយ​បាន ១៥៤​ដុល្លារ ដល់​កម្មករ​និយោជិត ដើម្បី​អោយ​ពួក​គាត់​រស់​នៅ​សមរម្យ​បាន។ រដ្ឋាភិបាល​ត្រូវ​ចាប់​ខ្លួន​ជន​ល្មើស​ទាំង​ឡាយ ដែល​បាន​បាញ់​សម្លាប់​កម្មករ ក៏​ដូច​អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​ដទៃ​ទៀត​មក​ផ្ដន្ទាទោស​តាម​ច្បាប់»។

ជនជាតិ​ភាគតិច​សួយ កញ្ញា វ៉ែន សាមីន ក៏​បាន​ទាមទារ​អោយ​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ក្រុម​ជនជាតិ​ដើម​ដូច​ពួក​គាត់៖ «ជនជាតិ​ដើម​ភាគ​តិច​មិន​មែន​ដូច​ខ្មែរ​ទូទៅ​ទេ។ ជនជាតិ​ដើម​ភាគ​តិច​រក​ផល​អនុផល​ព្រៃ។ ប៉ុន្តែ​បើ​ការ​សម្បទាន​ហ្នឹង ឈូស​ឆាយ​ព្រៃ​ឈើ គាត់​ធ្លាប់​រក​ជ័រ​រក​ផល​អនុផល គឺ​អត់​មាន​ទេ ព្រោះ​ថា​ជុំវិញ​ហ្នឹង គឺ​មាន​តែ​ក្រុមហ៊ុន។ ហើយ​ជីវិត​ពួក​គាត់ គឺ​ពឹង​លើ​ព្រៃ បើ​អត់​ព្រៃ គឺ​អត់​ជីវិត»។

តំណាង​សាលា​រាជធានី​ភ្នំពេញ លោក សេង រតនៈ ថ្លែង​នៅ​ក្នុង​ពិធី​នោះ​ថា រាល់​ការ​ទាមទារ​សិទ្ធិ​សេរីភាព ត្រូវ​គោរព​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ធានា​នូវ​សណ្ដាប់​ធ្នាប់ សន្តិសុខ​សង្គម៖ «បើ​ពុំ​នោះ​ទេ ការ​សម្ដែង​មតិ និង​ការ​ទាមទារ​ទាំង​នោះ នឹង​ក្លាយ​ទៅ​ជា​អានាធិបតេយ្យ បង្ក​ចលាចល​ធ្វើ​អោយ​អសន្តិសុខ បាត់​សណ្ដាប់​ធ្នាប់ ខូច​របៀប​រៀប​រយ​ក្នុង​សង្គម ហើយ​អាច​ឈាន​ទៅ​ដល់​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន និង​ទ្រព្យ​សម្បត្តិ​សាធារណៈ​ទៀត​ផង។ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កម្ពុជា កន្លង​មក​មាន​ក្រុម​មនុស្ស​ខ្លះ​ធ្វើ​ការ​សម្ដែង​មតិ និង​ការ​ទាមទារ​អ្វី​មួយ​នោះ មិន​ពិត​ប្រាកដ​ថា ដើម្បី​ផល​ប្រយោជន៍​ពលរដ្ឋ និង​ប្រជាជាតិ​នោះ​ទេ»។

ស្រប​គ្នា​នេះ​ដែរ តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី វ៉ាន ហ៊ាលី (Wan-Hea Lee) ក៏​បាន​លើក​ឡើង​ថា អ្នកស្រី​សង្ឃឹម​ថា តំណាង​ដែល​ពលរដ្ឋ​បាន​ជ្រើស​តាំង នឹង​នាំ​យក​កង្វល់​របស់​ពលរដ្ឋ​ទៅ​ពិភាក្សា និង​ដោះស្រាយ។

ក្រុម​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​អញ្ជើញ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹក​នាំ​រដ្ឋាភិបាល អោយ​ចូល​រួម​ពិធី​នេះ​ដែរ ប៉ុន្តែ​ពុំ​មាន​អ្នក​ចូល​រួម​ឡើយ។ ដោយ​ឡែក គណបក្ស​សង្គ្រោះ​ជាតិ ប្រធាន​គណបក្ស​នេះ គឺ​លោក សម រង្ស៊ី បាន​ចូល​រួម និង​ថ្លែង​សារ​នយោបាយ៕

2 comments:

Anonymous said...

Khmer patience be limited not that long, every bodies knew in cambodia ways buddhism.look at CNRP lead protestances too many time they turn around,this exemple one,they want finished they desires to be done WHY?I said not that long | w'ill see |||||I promise /KRANHUN EASAN

Anonymous said...

គណបក្សសង្រ្គោះជាតិ ស្រែកថា

ដូរមិនដូរ? ដូរមិនដូរ? ដូរមិនដូរ?

គណបក្សប្រជាជនសួរវិញថា

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់យកស្នាមមេដៃ ប្តឹងទៅអង្គការសហប្រជាជាតិ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)


បាន យីប៉ាយទំយើ (សង្គ្រោះ​ជាតិ​ខ្មែរ)

-មួយគ្រាន់នឹងជាន់ក-ដករោមក្លៀកអ្នកផ្កាប់មុខ
លេងអញ្ចឹងដែរ..ណា!

*ចង់ទារអី បានហ្នឹង !
*ចង់ទំពោកឆាជូរ បានទំពោកឆាជូរ
*ចង់ទំពោកអាំង បាន​ទំពោកអាំង
*ចង់ក្តឆាខ្ញី បានក្តឆាខ្ញី
*ចង់ទារសាប់ បានសាប់
*ចង់ទារលុយ បានប្រាក់
*បាន....ម៉ាសេរី!
*អ្នកសង្គ្រោះកំពុងតែឆ្លៀតឱកាសរក $$$$$$

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

6:36 AM
Anonymous Anonymous said...

CNRP shout

Exchange trading ? Exchange trading ? Exchange trading ?

CPP asked that

55 get or not? 55 get or not? 55 get or not?

Although they themselves endeavor shouted Greater demonstrations or Greater protest chant , , , , , Greater demonstrations, Greater demonstrations meditation , Great strike meditation , knelt krabtoul right
ក្រោមល្អងធូលីព្រះបាទ , complained to the court or to take thumbprints UN appeals to make sky earthquake
Also the earth , yet they all turn themselves
Earth could not have 2 suns shines on the same earth .
Election's law ? Mathematic ? 50 +1 = 123/2 = 61.5 +1 = 62.5
Clearly lost and Refuse to lose
Remember Sandech Hun Sen Suryavarman 1 come to rescue Cambodians Cambodia and the rich wait and tranquil ! ! !

Samdech same sun sunrise on earth ....
CHEY-YO ! Samdech Decho Hun Sen Suryavarman 1 angel of Cambodia ! ! !


Failed ! Khmer traitor defectors !

Failed foreign dogs ( ! ! )

Failure waste bottom ( ! ! )

Pi Anh

Gary Ung

សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា