Tuesday, December 10, 2013

ធម្មយាត្រាសិទ្ធិយាត្រាដើម្បីសុខសន្តិភាពសិទ្ធិសេរីភាពនិងយុត្តិធម៌សង្គម


ចាប់ពីថ្ងៃទី១ធ្នូដល់ថ្ងៃទី៩ធ្នូ ព្រះសង្ឃប្រជាពលរដ្ឋអង្គការសមាគមរាប់ម៉ឺននាក់ បាននាំគ្នាដើរ ធម្មយាត្រា សិទ្ធិយាត្រាដើម្បីផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋខ្មែរឲបានស្គាល់ អំពីសិទ្ធិមនុស្ស ក្រោមប្រធានបទមានយុត្តិធម៌ មានសន្តិភាព តាមបណ្តោយផ្លូវជាតិផ្សេងៗ មានផ្លូវជាតិលេខ១ ដើរពីស្វាយរៀងមកភ្នំពេញ ផ្លូវជាតិលេខ៣ ដើរពីខេត្តកំពតមកភ្នំពេញ ផ្លូវជាតិលេខ៤ ដើរពីឃុំ អមលាំងកំពង់ស្ពឺមកភ្នំពេញ ផ្លូវជាតិលេខ៥ ដើរពីខេត្តពោធិសត្វមកភ្នំពេញនិងផ្លូវជាតិលេខ៦ ដើរពីខេត្តកំពង់ធំមកភ្នំពេញ ។ នៅថ្ងៃ១០ធ្នូនិងប្រារព្ធកម្មវិធីបុណ្យទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូខួប៦៥ឆ្នាំ ១៩៤៨ ២០១៣ នៅទីក្រុងភ្នំពេញ និងដង្ហែរយកញត្តិទៅដាក់ជូនរដ្ឋសភាជាតិ រដ្ឋាភិបាលឲជួយដោះស្រាយនូវបញ្ហារទាំងឡាយដែលបានកើតឡើងកំពុងកើតបន្តកើតឡើងនូវការប្រើហឹង្សារំលោភសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋានដីធ្លី សិទ្ធិធនធានធម្មជាតិ សិទ្ធិកម្មករ ជាដើម ឲរដ្ឋាភិបាលត្រូវតែដោះស្រាយជូនប្រជាពលរដ្ឋ ។



2 comments:

Anonymous said...

for social justice or for your own stomach or wallet ? go get a real job, bloodsuckers. shame on lazy Khmer ppl.

Anonymous said...

no one gonna open door and offer you any foods, there're too many invaders in the poor village. let turn blind eyes on these beggatopericirs.