Thursday, December 19, 2013

ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​រៀប​ចំ​ប្រព័ន្ធ​ច្បាប់​សម្រាប់​ការ​ចាក​ចេញ​ពី​អំណាច​!​


RFI photo
ដោយ ប៉ែន បូណា rfi 18 ធ្នូ 2013

ការទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែន ចាក​ចេញពី​តំណែង​ដឹកនាំ​កំពូល​របស់​ប្រទេស​មិនមែនជា​រឿង​ថ្មីថ្មោង​ទេ។ តាមពិត បញ្ហា​នេះ​ត្រូវបាន​គេ​លើក​មក​ជជែក​គ្នា​ជា​យូរ​ឆ្នាំ​ហើយ ក៏ប៉ុន្តែ មិនសូវមាន​អ្នកណា​គិតគូរ​ដល់​ការរៀបចំ​ប្រព័ន្ធ​ច្បាប់​មួយ​ឲ្យ​មានការ​ចាក​ចេញពី​តំណែង​ដោយ​សុវត្ថិភាព​របស់​អតីត​មេដឹកនាំ​ខ្មែរ​ទេ។ អវត្តមាន​នៃ​ប្រព័ន្ធ​ច្បាប់​ដើម្បី​ធានា​ឲ្យ​មានការ​ផ្លាស់ប្តូរ​មេដឹកនាំ​ដោយ​សន្តិវិធី​នេះហើយ បានជា​ការចាកចេញ​ពី​អំណាច​នៅតែ​ជា​បញ្ហា​ដ៏​រសើប​និង​ដ៏​ស្មុគស្មាញ​មួយ​ដដែល។ ដូច្នេះ ដល់ពេល​ហើយ​ដែល​អ្នកនយោបាយ​ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​រួចរាល់។

នៅ​កម្ពុជា ជាទូទៅ គេ​ច្រើនតែ​នាំគ្នា​និយាយ​អំពី​ការដណ្តើម​អំណាច ប៉ុន្តែ គេ​មិនសូវ​បានលឺ​ការជជែក​គ្នា​អំពី​ការរៀបចំ​ប្រព័ន្ធ​បែបណា​ដើម្បី​ឲ្យ​មេដឹកនាំ​ចាក​ចេញពី​អំណាច​នោះទេ។ អវត្តមាន​នៃ​ប្រព័ន្ធ​ច្បាប់​នេះហើយ​បានជា​មេដឹកនាំ​ខ្មែរ​ច្រើនតែ​ក្រាញអំណាច​យូរ​តែម្នាក់ឯង។  រីឯ​ការផ្លាស់ប្តូរ​មេដឹកនាំ​ត្រូវ​ឆ្លងកាត់​បដិវត្តន៍​ដណ្តើម​អំណាច​ដោយ​កម្លាំង​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។ មរតក​នយោបាយ​បែបនេះ​នៅតែ​បន្ត​មាន​អត្ថិភាព​រហូតមកទល់​បច្ចុប្បន្ន​បើទោះបីជា​កម្ពុជា​បាន​ឈានចូល​ក្នុង​យុគសម័យ​ប្រជាធិបតេយ្យ​អស់​រយៈពេល​ពីរ​ទសវត្ស​រ៍ហើយ​ក៏ដោយ។

ជាការ​ពិតណាស់ ផ្លូវ​ឡើងទៅ​កាន់អំណាច​គឺជា​រឿង​ដ៏​លំបាក​មួយ​ទៅហើយ ប៉ុន្តែ ការចាកចេញ​ពី​អំណាច​វិញ​វារឹតតែ​លំបាក​ថែមទៀត។ លំបាក​នៅត្រង់ថា «វប្បធម៌​ក្រាញ​អំណាច» បាន​ក្លាយជា«ជំងឺ​សង្គម»ដ៏​ចំណាស់​មួយ​ដែល​ពិបាក​នឹង​រក​វិធី​ព្យាបាល។ វប្បធម៌​ក្រាញ​អំណាច​មិនមែនជា​បញ្ហា​ដោយឡែក​របស់​បុគ្គល​ណា​ម្នាក់​ឡើយ តែ​វា​ជា​បញ្ហា​រួម​របស់​សង្គម​ខ្មែរ​ទាំងមូល​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ​ក្នុងនោះ ការផ្តល់​តម្លៃ​ទៅលើ​បុគ្គល​ដែលជា«តួឯក»នយោបាយ​ខ្លាំងពេក​គឺជា​ឫសគល់​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​គាស់​រំលើង។

ជាទូទៅ អ្នកដឹកនាំ​នយោបាយ​ខ្មែរ​តែង​ចាត់ទុក​ខ្លួនឯង​ជា​តួឯក​សំខាន់​ជាងគេ​ដែល​គ្មាន​អ្នកណា​ប្រៀប​មានន័យថា បើ​អត់​ពី​ខ្លួន​ទៅ គ្មាន​អ្នកណា​អាចដឹកនាំ​បាន។ ចំណែកឯ​គណបក្សនយោបាយនីមួយៗក៏​តែង​ផ្តល់​តម្លៃ​ខ្លាំង​ហួសហេតុ​ទៅលើ​តួឯក​នយោបាយ​របស់ខ្លួន​ថា​ជា​មនុស្ស​សំខាន់​មិនអាច​ជំនួស​បានដែរ។ សំខាន់​រហូតដល់​ពេល​ខ្លះ​បញ្ហា​ប្រទេស​ទាំងមូល ត្រូវបាន​គេ​ចងភ្ជាប់​ជាមួយនឹង​បុគ្គល​តែ​ម្នាក់​ឬ​ពីរ​នាក់។ ផ្នត់គំនិត​បែបនេះហើយ​ដែលជា​ឧបសគ្គ​ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​មិន​ថា​ក្នុង​រដ្ឋា​ភិ​បា ក្នុង​គណបក្សនយោបាយ ឬ​ក្នុង​មជ្ឈដ្ឋាន​ផ្សេងទៀត​នោះឡើយ។

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​គេ​អាច​ពន្យល់​បញ្ហា​នេះ​បាន៖
មូលហេតុ​ទី១ ៖ គឺ​បញ្ហា​មុខមាត់។ ជាទូទៅ សង្គម​ខ្មែរ​ច្រើនតែ​ឲ្យ​តម្លៃ​ខ្លាំងពេក​ទៅលើ​តំណែង។ ក្នុងន័យនេះ ការបាត់បង់​មុខតំណែង​ត្រូវគេ​ចាត់ទុកថា ជា​ការបាក់មុខមាត់​យ៉ាងខ្លាំង។ ហេតុដូច្នេះ​ហើយ​បានជា​អ្នកមាន​មុខតំណែង​តែង​ក្រាញ​មិន​ចង់​ចុះចេញ​ដោយងាយៗ ឡើយ។

មូលហេតុ​ទី២ ៖ ការ​ក្រាញ​អំណាច គឺជា​ផលវិបាក​នៃ​នយោបាយ​សងសឹក​គ្នា​តាម​យុទ្ធសាស្ត្រ«អ្នកឈ្នះ​ជា​វីរជន រីឯ​អ្នកចាញ់​ជា​ជន​ក្បត់ជាតិ»។ ទស្សនៈ​នេះហើយ​ដែល​ជំរុញ​ឲ្យ​មេដឹកនាំ​មិន​ងាយ​បោះបង់​អំណាច។

មូលហេតុ​ទី៣ ៖ ប្រព័ន្ធ​ច្បាប់​ដែល​មិនបាន​កំណត់​អាណត្តិ​របស់​មេដឹកនាំ ក៏​ជា​ឱកាស​ដែល​បើកផ្លូវ​ឲ្យ​អ្នកដឹកនាំ​តោង​អំណាច​តាម​ដែល​អាចធ្វើ​ទៅបាន។

ដូច្នេះ នេះ​គឺជា​ពេលវេលា​សមស្រប​ណាស់​ដែល​ត្រូវ​ព្យាបាល«ជំងឺ​ក្រាញ​អំណាច» ចេញពី​សង្គម​ខ្មែរ។កិច្ចការ​សំខាន់​ដែល​ត្រូវធ្វើ​ចាំបាច់​មុនគេ​គឺ​ការរៀបចំ​ប្រព័ន្ធ​ដឹកនាំ​មួយ​ដែល​កំណត់​អាណត្តិ​មេដឹកនាំ​និង​ត្រូវ​ធានាថា ពួកគេ​នឹងត្រូវ​ចាក​ចេញពី​អំណាច​ដោយ​សុវត្ថិភាព​ចៀស​ផុតពី​ការសង​សឹក។ ប្រព័ន្ធ​ច្បាប់​បែបនេះ​អាច​អនុញ្ញាត​ឲ្យ​មេដឹកនាំ​ចាកចេញ​ពី​តំណែង​ទៅតាម​កាលកំណត់​បើទោះបីជា​គណបក្សដដែលៗជាប់ឆ្នោត​ដឹកនាំ​ប្រទេស​ក៏ដោយ។

កិច្ចការ​សំខាន់​ទី២គឺ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​មនុស្ស​ទូទៅ​ជា​ចំពោះ​អំណាច។ ជាបឋម គេ​គួរ​យល់ថា មុខតំណែង​នយោបាយ​មិនមែនជា​កម្មសិទ្ធិ ផ្តាច់មុខ​របស់​អ្នកណាម្នាក់​ឡើយ តែ​វា​កម្មសិទ្ធិ​របស់​ពលរ​ដ្ឋ​ទូទាំង​នគរ។ ការឡើង​ទៅកាន់​តំណែង​ដឹកនាំ​កំពូល​វា​គ្រាន់តែ​ជាទី​លាន​បង្ហាញ​សមត្ថភាព​របស់​អ្នកដឹកនាំ​ឲ្យ​ប្រជាពលរដ្ឋ​បានឃើញ​ក្នុង​រយៈពេល​កំណត់​ណាមួយ​តែប៉ុណ្ណោះ ពោលគឺ​វា​មិន​ខុសពី​សង្វៀន​ប្រកួត​កីឡា​នោះឡើយ។ ផ្ទុយទៅវិញ ការ​ស្ថិតនៅក្នុង​មុខតំណែង​យូរពេក កំហុស​ក៏​អាច​កើតមាន​កាន់តែច្រើន​ដែរ​ទោះជា​អ្នកដឹកនាំ​នោះ​ពូកែ​ប៉ុណ្ណា​ក៏ដោយ។

សរុប​មកវិញ ដើម្បី​ពង្រឹង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា (ទាំង​រូបភាព និង​ខ្លឹមសារ) អ្នកនយោបាយ​ខ្មែរ​គួរតែ​ផ្តើម​ជជែក​គ្នា​ដើម្បី​រៀបចំ​ប្រព័ន្ធ​ច្បាប់​មួយ​សម្រាប់​ផ្លាស់ប្តូរ​មេដឹកនាំ​ជា​ចាំបាច់។ ប្រព័ន្ធ​ច្បាប់​នោះ​គឺជា​ការធានា​ឲ្យ​មានការ​ផ្លាស់ប្តូរ​ប្រព្រឹត្ត​ទៅក្នុង​ក្របខណ្ឌ​ប្រជាធិបតេយ្យ និង​សន្តិវិធី ដោយ​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ​ផង និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​សង្គម​ផង។ ផ្ទុយទៅវិញ ការចង្អុល​មុខ​គ្នា​ថា​អ្នកនេះ​ក្រាញ​អំណាច ឬ​អ្នកនោះ​ចង់បាន​អំណាច​មិនមែនជា​ដំណោះស្រាយ​ឡើយ៕

7 comments:

Anonymous said...

Don't worry, I will go down in 5 YEARS...Lol.

Hun Sen

Savoeun Koy said...

Yes, I agree with you regarding a draft law for a leader to live comfortably after his political term in the government post. If there is a good law to assure a good living and safety for a leader in place I feel that corruption may be exterminated. Since our country in the past has no point of future for a leader who try so hard to defend his country and nothing protect him after his reign, we can see all illegal activities are created includes the word "sauve qui peut" that means don't care for all get it and run. Thank you for your article.

Anonymous said...

illegal Vietnamese immigrants made possible by CPP Vietcong Hun Sen. This is a threat to stability in Khmer nation today

Anonymous said...

The return of Ah Prett Hun Sen !!H

Anonymous said...

This is a great contribution. Thank you for sharing. The current government is not a legitimate government. Every ministry is controlled by YOUNS.

Dermbey cheat, yeoung trov tae roub roum samaky khnea romleay tumnup nis sen, terb yeoung chap vitheanaka kor sang chbab tor tov mok. Eilow nis, pork YOUNS vea min chong oy sen chenh pi om narch te. ber chenh tov YOUNS vea pi back rok khmae na mok prer pras.

Mean tae khmae yeoung te del trov ches chouy khnea. sach kdey omnot ort thmoot trov tae pderm.

Anonymous said...

Poln Pot & Hun Sen regime is worst of the worst, Khmer Rough genocide and CPP of lost land and sea to the Viet., if all khmer leader and it people are so dump don't blam any body, but them self. Right now is Rainsy try to be hero, if he became the ruller of khmer nation, he will try to get land and sea back, with out any military power and united peoples, all never end but destruction of all khmer

Anonymous said...

There is a solution for any Cambodian Prime Minister who doesn't want to relinquish his power even though his political party has loss to the other party. The solution in this matter is to build a special mummified room attached to the real Prime Minister cabinet and then kill the defeated prime minister, then mummify his body and thrown his body in that special room for that dead man to enjoy his power for ever. This is an alternative solution to the Khmer political problem which is the main cause of the almost complete dowfall of Cambodia. Do not let any of these "devils" alive after they finish their terms in office, kill them or assassinate them as the Egyptians did in the past to their Pharaohs. By doing these, we let them enjoy their power in the mummified room for the eternity.