Thursday, December 19, 2013

គំនូសតម្រាយផ្លូវ នៃការដង្ហែក្បួនមហាបាតុកម្ម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣


គំនូសតម្រាយផ្លូវ នៃការដង្ហែក្បួនមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣

ថ្ងៃព្រហស្បតិ៍ ទី ១៩ ធ្នូ នេះ ក្បួនបាតុកម្មអហិង្សា របស់គណបក្សសង្គ្រេាះជាតិ នឹងចេញដំណើរពី ទីលានប្រជាធិបតេយ្យ នៅម៉ោង ៤ រសៀល ។ សូមមេីលផ្លូវហែ ខាងក្រោមនេះ។

Today, Thursday 19 December, the CNRP march/motorcycle procession will depart from Democracy Square at 4:00 pm (16:00). Please see itinerary below.

ចេញដំណើរពីទីលានប្រជាធិបតេយ្យ តាមផ្លូវ១០៨ ដល់កែងមហាវិថីព្រះនរោត្តម បត់ឆ្វេង រហូតដល់ផ្លូវ France (៤៧) ឆ្ពោះទៅផ្លូវ៩៣ រហូតដល់កែងផ្លូវ៦៨ បត់ស្តាំ ឆ្ពោះទៅផ្លូវជាតិលេខ៥ បត់ឆ្វេង រហូតដល់កែងផ្លូវ៥៩៨ បត់ឆ្វេងតាមផ្លូវ៥៩៨ រហូតដល់រង្វង់មូលកាំកូស៊ីធី បត់ឆ្វេងតាមផ្លូវ៣៥៥ ឆ្ពោះទៅផ្លូវ២៧៣ និងផ្លូវ៧០ រហូតដល់រង្វង់មូលគល់ស្ពានជ្រោយចង្វា បត់ស្តាំតាមមហាវិថីព្រះមុនីវង្ស រហូតដល់កែងផ្លូវ១០៨ បត់ឆ្វេងចូលទីលានប្រជាធិបតេយ្យ ។