Sunday, December 01, 2013

សហគមន៍​រក​ឃើញ​ឈើ​ប្រណិត​ជា​ច្រើន​នៅ​តំបន់​ព្រៃ​អភិរក្ស​ខេត្ត​មណ្ឌលគិរី


ក្រុម​សហគមន៍​អណ្តូងក្រឡឹង ក្នុង​ឃុំ​សែនមនោរម្យ
ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី រក​ឃើញ​ឈើ​ប្រណិត​ដែល​
ត្រូវ​គេ​លួច​កាប់​នៅ​ភ្នំ​បា្រងសុង កាល​ពី​ថ្ងៃ​ទី​២៩
ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ Adhoc Photo
សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង អណ្ដូង​ក្រឡឹង អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​មណ្ឌលគិរី ស៊ើប​អង្កេត​ជា​បន្ទាន់​ពី​សកម្មភាព​លួច​កាប់​ឈើ​ប្រណិត​ក្នុង​ព្រៃ​សហគមន៍​អភិរក្ស កំពុង​កើត​មាន​យ៉ាង​ធ្ងន់ធ្ងរ។ ក្រុម​សហគមន៍​ចោទ​ប្រកាន់​មន្ត្រី​ព្រៃ​ឈើ​នៅ​តំបន់​នោះ ថា​អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឃុបឃិត​នាំ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃ​ឈើ​នេះ។

ដោយ រដ្ឋា វិសាល RFA 2013-12-01

គំនរ​ឈើ​ប្រណិត​ជា​ច្រើន​កន្លែង​ត្រូវ​បាន​សហគមន៍​រក​ឃើញ​នៅ​តំបន់​ព្រៃ​សហគមន៍​អភិរក្ស​ភ្នំ​ប្រាងសុង ឋិត​ក្នុង​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង។
កាល​ពី​ថ្ងៃ​សុក្រ ទី​២៩ ខែ​វិច្ឆិកា កន្លង​ទៅ ក្រុម​សហគមន៍​និង​មន្ត្រី​មូលដ្ឋាន​ភូមិ រួម​ទាំង​មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក មាន​គ្នា​ជាង ២០​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ភ្នំ​ប្រាងសុង និង​បាន​ឃើញ​ពី​សកម្មភាព​កាប់​យក​ឈើ​ប្រណិត​អនាធិបតេយ្យ​នេះ​ច្រើន​កន្លែង និង​មាន​ឈើ​អារ​ជា​ឈើ​ជ្រុង​ទំហំ ៣០ ទៅ ៤០​សង់ទីម៉ែត្រ ប្រវែង ៣ ទៅ ៤​ម៉ែត្រ ប្រមាណ ១០០​ដុំ ត្រូវ​គេ​បន្សល់​ទុក​ក្នុង​ព្រៃ​ចាប់​តាំង​ពី​ចង្កេះ​ភ្នំ​រហូត​ដល់​កំពូល​ភ្នំ។ ឈើ​ជ្រុង​ទាំង​អស់​នោះ ត្រូវ​គេ​សរសេរ​នឹង​ថ្នាំ​ពណ៌​ក្រហម​ជា​អក្សរ អិន (N)។

តំណាង​សហគមន៍ លោក ចិច រយើប មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​គឺ​ជា​បទល្មើស​លួច​កាប់​ឈើ​ធ្ងន់ធ្ងរ​កើត​មាន​ក្នុង​ព្រៃ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​បញ្ជី​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​អភិរក្ស ថែរក្សា និង​អាស្រ័យ។ លោក​បន្ត​ថា បទល្មើស​ព្រៃ​ឈើ​នេះ កើត​មាន​ប្រមាណ ២​ខែ កន្លង​ទៅ​នេះ និង​មាន​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ ហើយ​ផ្ទេរ​ទៅ​ឲ្យ​រថយន្ត​ទេសចរណ៍​តូចៗ​ដឹក​ជញ្ជូន​ចេញ​រៀង​រាល់​ថ្ងៃ​ទៅ​តាម​ផ្លូវ​មុខ​ការិយាល័យ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​នៅ​តំបន់​នោះ​ជា​បន្ត​បន្ទាប់ ដោយ​មិន​ឃើញ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បង្ក្រាប​ឡើយ។

លោក ចិច រយើប៖ «គេ​ដាក់​ផ្លាក​ក្នុង​ឈើ​ហ្នឹង ដាក់​សុទ្ធ​តែ​អក្សរ អិន ទាំង​អស់​ហ្នឹង។អត់​ឃើញ​មនុស្ស​ទេ ដូច​ថា គេ​ចេញ​អស់​ហើយ ខ្លាច​ពួក​ខ្ញុំ​ចាប់​ឡាន​ចាប់​ស្អី​គេៗ​ដឹង​មុន មិន​ដឹង​នរណា​ប្រាប់​គេ។ មេ​ព្រៃ​ហ្នឹង ពី​មុន​ប្រជាពលរដ្ឋ​ប្ដឹង​ដែរ ប្ដឹង​អត់​ឃើញ​អើពើ​អ៊ីចឹង​ណា!»។

តំបន់​ព្រៃ​អភិរក្ស​អណ្ដូង​ក្រឡឹង មាន​ផ្ទៃ​ដី ២៥០០​ហិកតារ ត្រូវ​បាន​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​មណ្ឌលគិរី ប្រគល់​ជូន​សហគមន៍​អភិរក្ស​តាំង​ពី​ឆ្នាំ​២០០៤ មក។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃ​ឈើ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក សុខ រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ចុះ​អង្កេត​ករណី​នេះ​បន្ទាប់​ពី​សហគមន៍​បាន​រាយការណ៍​សុំ​កិច្ច​អន្តរាគមន៍​ពី​សមាគម។ លោក​ទទួល​ស្គាល់​ថា ឈើ​ប្រណិត​មាន បេង ធ្នង់ នាងនួន នៅ​តំបន់​ភ្នំ​ប្រាងសុង ពិត​ជា​កំពុង​ត្រូវ​គេ​កាប់​ធ្វើ​អាជីវកម្ម​មែន។

លោក​បន្ត​ថា ប្រសិន​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ចាត់​វិធានការ​បង្ក្រាប​ទាន់​ពេល​វេលា​ទេ ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​នេះ​នឹង​ត្រូវ​គេ​កាប់​បំផ្លាញ​អស់​គ្មាន​សល់៖ «ចុះ​ទៅ​ចង្កេះ​ភ្នំ​ស្អី​ហ្នឹង គឺ​មាន​ការ​កាប់​រាយ​ប៉ាយ​ពេញ​មួយ​ភ្នំ​ហ្នឹង​តែម្ដង មាន​ការ​ច្រៀក​ទុក​ជា​ស្រេច ទំហំ​ប៉ុនៗ​គ្នា។ គ្រប់​ទីតាំង​ដែល​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​នៅ​តំបន់​នោះ យើង​សរុប​ទៅ កំណាត់​ឈើ​ដែល​អារ​រួច​ជា​ស្រេច ហើយ​ទុក​នៅ​ក្នុង​ព្រៃ​បម្រុង​ដឹក​ចេញ សរុប​ទៅ​វា ៨៩​ដុំ។ ទាំង​ប្រជាពលរដ្ឋ ទាំង​ខាង​អាដហុក យើង​ក៏​អត់​ដឹង​ដែរ ព្រោះ​យើង​អត់​ដឹង​ថា ខាង​ណា​ចូល​ទី​កាប់​ទេ គ្រាន់​តែ​មាន​ការ​អះអាង​ពី​ប្រជាពលរដ្ឋ​ថា កន្លែង​ហ្នឹង​មាន​ការ​បណ្ដែតបណ្ដោយ​ពី​ខាង​រដ្ឋបាល​ព្រៃឈើ​កែវសីមា នៅ​ក្បែរ​ហ្នឹង បណ្ដោយ​ឲ្យ​ឈ្មួញ ក៏​ដូច​ជា​អ្នក​រក​ស៊ី​ឈើ​ចូល​ទៅ​កាប់​យ៉ាង​អនាធិបតេយ្យ​នៅ​ហ្នឹង»។

ឆ្លើយ​តប​ការ​អះអាង​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក កែប តក់ មាន​ប្រសាសន៍​បញ្ជាក់​ថា តំបន់​ព្រៃ​ដែល​ប្រគល់​ជូន​សហគមន៍​អភិរក្ស គឺ​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​ចូល​កាប់​យក​ឈើ​បាន​ឡើយ។ លោក​បន្ត​ថា នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ករណី​នេះ៖ «ដី​ដែល​ឲ្យ​ទៅ​សហគមន៍​ហើយ​មិន​អាច​ធ្វើ​វិនិយោគ​ទេ ព្រោះ​យើង​បាន​រៀបចំ​ជា​សហគមន៍​ព្រៃ​ឈើ​ហើយ។ ចាំ​មើល​ខ្ញុំ​ចាត់​មន្ត្រី​ទៅ​មើល»។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​អង្គការ​អាដហុក ដដែល​ឲ្យ​ដឹង​ថា តំណាង​សហគមន៍​បី​នាក់​បាន​ដាក់​ពាក្យ​ប្ដឹង​មក​អង្គការ​លោក​រួច​ហើយ សុំ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​ជួយ​ទប់ស្កាត់។ ករណី​នេះ​លោក​នឹង​អន្តរាគមន៍​ពាក្យ​ប្ដឹង​របស់​សហគមន៍​ជូន​មន្ត្រី​អាជ្ញាធរ​ខេត្ត​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​ស្ថាប័ន​អយ្យការ​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ៕

2 comments:

Anonymous said...


Dear compatriots,

During this crucial time in our history, we should understand and accept most of the precautious measures taken by the CNRP's leaders after the election.

I would like to take this opportunity to sincerely admire all the CNRP’s members and their leaders for accomplishing one major goal that some people have overlooked and took it for granted: they united ( from the SRP and the HRP ) and they stay firmly united. Congratulation for such huge achievement. This solidarity is a solid foundation, a backbone for our struggle to liberate Cambodia from the evil Vietnam and its puppet, the traitor Hun Sen.

The task to remove the election’s loser CPP and Hun Sen from power requires patience, perseverance, flexibility, and great determination.

So, please be patient !!

The December 10th demonstration must be centered ONLY on the election's loser CPP and Hun Sen to concede their defeat or accept the formation of an independent committee to investigate the election's irregularities or opt to have a NEW ELECTION.

So far, this Yuon slave illegal government of Hun Sen has been playing dumb by acting like it is the winner of the election and ignoring all local and international critics.

The loser CPP must go !!

Khmer people have voted you (Hun Sen) out !!

The CPP's time is up !!

Best wishes and good luck to the CNRP and its leaders for their noble efforts to save Cambodia from the traitorous CPP’s government and its evil master Vietnam.

Bun Thoeun

Anonymous said...

Anonymous said...

You're biased sweety heart,Its Democracy world,two ways street,pro-conn,that is what make Democracy work well in the west.If you use your authoritarianism to shut Some one voices off because you have the will and power,you're not much differences from the dictatorship of Cpp through proxy's Hanoi dogs/Khmer rouge left over Hun sen!

Profanity is part of life in the real world,Rap song without obscene/profanity/sexaul activities, won't sell...We all inheritance the Sins from Adam and Eve so face your sin head on,so stop being control's freak like Hanoi/Beijing/PHANOM PENH's regime just because you will and power over all the viewers in K.I media.Life w/o profanity,obscenity/sexual morality is not worth living.Even the decendant of Jesus that world claimed to be God [Tammar] has commited SEXUAL IMMORALITY-Please don't dictate our free speech if you're educate in the real democracy world (WEST) Free speech is essential to all humsnbeings to persuasion/expose the authoritarianism from oppression/oppression upon our freedoms.

Kdamjor

10:41 PM