Tuesday, December 17, 2013

Congressman Dana Rohrabacher speaks at Cambodia Town, Long Beach, CA



ល្ងាចថ្ងៃអាទិត្យទី១៥ ខែធ្នូ ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានដឹកនាំប្រជាពលរដ្ឋរា­ប់ម៉ឺនសែននាក់ធ្វើបាតុកម្មនិងដើរដង្ហែរក្ប­ួនតាមដងផ្លូវនានាក្នុងក្រុងភ្នំពេញដើម្បីទ­ាមទារឲមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិង­យុត្តិធម៌ឡើងវិញដែលកន្លងមកគណបក្សនេះបានដឹក­នាំធ្វើបាតុកម្មជាច្រើនលើកច្រើនសារហើយដើម្­បីឲដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតដែ­លមិនមានសេរីត្រឹមត្រូវនិងយុត្តិធម៌ក្នុងអា­ណត្តិទី៥ឆ្នាំ២០១៣នេះនិងឲបង្កើតគណកម្មការច­ំរុះដើម្បីស៊ើបអង្កេតស្រាវជ្រាវនិងដោះស្រា­យភាពមិនប្រក្រតីនិងការចចាររកដំណោះស្រាយជាប­់គាំងផ្នែកនយោបាយប៉ុន្តែមិនទទួលបានជោគជ័យទ­េដោយសារគណបក្សប្រជាជនដែលកាន់អំនាចគ្រប់គ្រ­ងផ្តាច់លើគ្រប់ក្រសួងមន្ទីស្ថាប័នរបស់រដ្ឋ­រាប់ទាំងគណកម្មការរៀបចំការបោះឆ្នោតផងដែរនោ­ះបានប្រកាសថាខ្លួនជាអ្នកឈ្នះតាំងពីមិនទាន់­រាប់សន្លឹកឆ្នោតហើយម្ល៉េះនិងមិនព្រមចូលរួម­ដោះស្រាយនយោបាយដោយស្មោះត្រង់ដោយតម្លាភាពនិ­ងយុត្តិធម៌ឡើយ ។ លោក សម រង្សី លោក គឹម សុខា ដែលជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានដឹ­កនាំមហាបាតុកម្មអហឹង្សាដើរដង្ហែរក្បួនដោយច­ាប់ផ្តើមចេញដំណើរពីទីលានប្រជាធិបតេយ្យកាលព­ីវេលាម៉ោងជាង៣ល្ងាចតាមដងវិថីនានា ធ្វើឲមហាវីរបាតុករសប្បាយចិត្តពេញចិត្តក្នុ­ងដើរដង្ហែរក្បួននិងមហាជនភ្ញាក់ផ្អើលនិងស្វ­ាគមន៍យ៉ាងគគ្រឹកគគ្រេង លាន់ឮសំលេងកងរំពោងថា ហ៊ុន សែន អើយ ! ចុះចេញទៅៗៗៗៗៗ បោះឡើងវិញៗៗៗៗៗៗ ជាដើម ។ ចំណែកអាជ្ញាធររដ្ឋាភិបាលCPPកំពុងភ័យស្លន់ស­្លោរនិងមិនសប្បាយចិត្តក្នុងការដែលគណបក្សសង­្គ្រោះជាតិនិងក្រុមបាតុករអហឹង្សាដើរដង្ហែរ­ក្បួននេះទេ គេចោទថា បាតុកម្មខុសច្បាប់ បាតុកម្មអនាធិបតេយ្យ ធ្វើឲអសន្តិសុខសង្គម ប៉ះពាល់សណ្តាប់ធ្នាប់សាធារណះ ជាដើម ហើយបានគំរាមបង្ក្រាបដោយកងកំលាំងប្រដាប់អាវ­ុធទៀតផង តែទោះជាយ៉ាងណាមិនមានអំពើរហឹង្សាណាមួយកើតឡើ­ងទេ ក្បួនដង្ហែរបានបញ្ចប់ដោយភាពជោគជ័យមកដល់ទីល­ានប្រជាធិបតេយ្យវិញ លោក សម រង្សី លោក គឹម សុខា ប្រកាសថា បាតុកម្មនេះនិងធ្វើជារៀងរហូតលុះត្រាណាតែមា­នដំណោះស្រាយបានទទួលយុត្តិធម៌ទាំងអស់គ្នានិ­ងបានអំពាវនាវឲខ្មែរគ្រប់រូបចូលរួមបាតុកម្ម សាមគ្គីគាំទ្រ ឧបត្ថម្ភ ផងដែរ ។

5 comments:

Anonymous said...

God bless Khmer people in her fight for self-determination and freedom for CPP vietcong Hun Sen.
God bless our courageous leaders Sam Rainsy and Khem Sokha!

People_ForeverUnited

Anonymous said...

God bless Khmer people in her fight for self-determination and freedom from CPP VIetcong Hun Sen!
God bless our courageous leader Sam Rainsy and Khem Sokha!

People_ForeverUnited

Anonymous said...

Just a useless PATOKAMM ESS KDOR LENG.

Hun Sen

Anonymous said...

Because khmer hate them(YOUN&SEIM) so much forgot to do anything else, that why they get richer and more power full every day. Right now khmer got nothing to match with their power, if the real full scale war broke of between khmer and those nation who going to suffer more? You should "love thy enemy" before they kill you all, if you want to win right now is not the time, the time come when you have strong military power to match them and friend with the super power nation before than you should "love thy enemy".

Anonymous said...

“I have always felt that Sam Rainsy was hoping for an overreaction by security authorities to generate martyrs for his movement. ”


University of New South Wales professor and Southeast Asia expert Carlyle Thayer