Monday, December 09, 2013

Reading JOHN chapter 1 -- Jesus


Gospel according to John
ដំណឹងល្អ រៀបរៀងដោយ លោក យ៉ូហាន

Sermon by Dr. Rob Norris: JESUS
Sermon on each chapter | 1 | 1 | 1 | 1 | 1 | 1 | 3 | 3 | 4 | 5 | 6 | 6 | 8 | 10 | 10 | 11 | 13 | 14 | 19 | 19 | 20 | 21 |

បុរេកថា
    
កាល​ពី​ដើម​ ដំបូង​ បង្អស់, ព្រះបន្ទូល​ មាន​ព្រះជន្ម ​គង់​នៅ។  ព្រះបន្ទូល​ គង់​នៅ​ ជា​មួយ ​ព្រះជាម្ចាស់, ហើយ​ ព្រះបន្ទូល​ ជា ​ព្រះជាម្ចាស់។  ព្រះបន្ទូល ​គង់​នៅ​ ជា​មួយ​ ព្រះជាម្ចាស់ កាល​ពី​ដើម ​ដំបូង បង្អស់។  អ្វីៗ​ សព្វ​សារពើ​ សុទ្ធ​តែ ​កើត​ឡើង​ ដោយសារ ​ព្រះបន្ទូលគឺ,​ ក្នុង​បណ្ដា​ អ្វីៗ​ ដែល​កើត​មក, គ្មាន​អ្វី​មួយ​ កើត​មក​ ក្រៅ​ពី​ព្រះអង្គ ​បង្កើត​នោះ​ឡើយ។  ព្រះបន្ទូល​ ជា​ប្រភព​ នៃ​ជីវិត, ហើយ​ ជីវិត​នោះ​ ជា​ពន្លឺ​ បំភ្លឺ​ មនុស្ស​លោក។  ពន្លឺ ​ភ្លឺ​ក្នុង សេចក្ដី​ងងឹត, តែ​ សេចក្ដី​ងងឹត​ ពុំ​បាន​ទទួល​ ពន្លឺ​ទេ​។

ព្រះជាម្ចាស់ ​បាន​ចាត់​ បុរស​ម្នាក់, ឈ្មោះ​ យ៉ូហាន, ​ឲ្យ​មក។  លោក​ បាន​មក​ធ្វើ​ ជា​បន្ទាល់​ ផ្ដល់​សក្ខីភាព​ អំពី​ពន្លឺ ដើម្បី​ ឲ្យ​មនុស្ស​ ទាំង​អស់ ​ជឿ​ ដោយសារ​លោក។  លោក​យ៉ូហាន មិន​មែន​ ជា​ពន្លឺ​ទេ, គឺ ​លោក ​គ្រាន់​តែ​ មក​ផ្ដល់​ សក្ខីភាព​ អំពី​ ពន្លឺ​ប៉ុណ្ណោះ។

ព្រះបន្ទូល​ ជា​ពន្លឺ​ ដ៏​ពិត​ប្រាកដ​ តែ​មួយ ដែល​មក​ ក្នុង​ពិភព​លោក,​ ហើយ ​បំភ្លឺ​មនុស្ស ​គ្រប់ៗ​រូប។  ព្រះបន្ទូលបាន​គង់ ​ក្នុង​ពិភព​លោក, ហើយ​ ពិភព​លោក​ កើត​ឡើង​ ដោយសារ ​ព្រះអង្គ, ប៉ុន្តែ ពិភព​លោក​ ពុំ​បាន​ ទទួល​ស្គាល់​ ព្រះអង្គ​ទេ។  ព្រះបន្ទូល ​បាន​យាង​មក,​ គង់​ជា​មួយ ​ប្រជារាស្ត្រ​ របស់​ ព្រះអង្គ​ផ្ទាល់, តែ​ ប្រជារាស្ត្រ​នោះ ​ពុំ​បាន​ទទួល ​ព្រះអង្គ​ឡើយ។  រីឯ ​អស់​អ្នក​ ដែល​បាន​ទទួល​ ព្រះអង្គគឺ, ​អស់​អ្នក ​ដែល​ជឿ ​លើ​ព្រះនាម​ ព្រះអង្គព្រះអង្គ​ ប្រទាន ​ឲ្យ​គេ ​អាច​ទៅ​ ជា​បុត្រ ​របស់​ ព្រះជាម្ចាស់។  អ្នក​ទាំង​នោះ ​ពុំ​មែន​កើត​ ពីលោហិត,​ ពី​ចំណង់​តណ្ហា, ឬ​ពី​បំណង ​មនុស្ស​ឡើយ, គឺ ​កើត​ ពី​ព្រះជាម្ចាស់​វិញ។

ព្រះបន្ទូល ​បាន​កើត​មក ​ជា​មនុស្ស, ហើយ​ គង់​នៅ​ ក្នុង ចំណោម ​យើង​រាល់​គ្នា។  យើង ​បាន​ឃើញ​ សិរីរុងរឿង​ របស់​ ព្រះអង្គ, ជា​សិរីរុងរឿង​ នៃ​ព្រះបុត្រា តែ​មួយ​គត់​ ដែល​មក​ ពី​ព្រះបិតា។  ព្រះអង្គ​ ពោរពេញ​ ទៅ​ដោយ​ ព្រះគុណ និង​សេចក្ដី​ពិត។

លោក​យ៉ូហាន​ បាន​ផ្ដល់​ សក្ខីភាព ​អំពី​ព្រះអង្គ ដោយ​ប្រកាស​ ថា៖ «គឺ ​លោក​នេះ​ហើយ ​ដែល​ខ្ញុំ ​និយាយ​ថា, “អ្នក ​មក​ក្រោយ​ខ្ញុំ ប្រសើរ​ ជាង​ខ្ញុំ, ដ្បិត ​លោក​ មាន​ជីវិត​ មុន​ខ្ញុំ។”»  យើង ​ទាំង​អស់​គ្នា​ បាន​ទទួល​ ព្រះគុណ​, មិន​ចេះ​អស់​ មិន​ចេះ​ហើយ, ពី​គ្រប់​ លក្ខណសម្បត្តិ ​របស់​ ព្រះអង្គ។  ដ្បិត​ ព្រះអង្គ​ ប្រទាន​ ក្រឹត្យវិន័យ ​តាម​រយៈ ​លោក​ម៉ូសេ, ហើយ ​ព្រះគុណ និង​សេចក្ដី​ពិត​ តាម​រយៈ​ ព្រះយេស៊ូ​គ្រិស្ដ។  ពុំ​ ដែល​មាន​ នរណា​ម្នាក់​ បាន​ឃើញ​ ព្រះជាម្ចាស់​ឡើយ, មាន​តែ ​ព្រះបុត្រា​ មួយ​ព្រះអង្គ​ ប៉ុណ្ណោះ ដែល​បាន​ នាំ​យើង ​ឲ្យ​ស្គាល់ ​ព្រះអង្គ, ដ្បិត ​ព្រះបុត្រា​ មាន​ព្រះជន្ម ​រួម​ជា​មួយ​ ព្រះបិតា​។

សក្ខីភាព ​របស់ ​លោក​យ៉ូហាន-បាទីស្ដ

ជន​ជាតិ​យូដា ​ចាត់​ពួក​បូជាចារ្យ និង​ពួក​លេវី ​ពី​ក្រុង​ យេរូសាឡឹម ឲ្យ​ទៅ​ជួប​ លោក​យ៉ូហាន​ ដើម្បី​ សួរ​ថា៖ «លោក ​ជា នរណា

លោក​យ៉ូហាន ​ប្រកាស​ ប្រាប់​គេ ​ដោយ​ពុំ​លាក់លៀម​ អ្វី​ឡើយ, គឺ​ ​បាន​បញ្ជាក់​ យ៉ាង​ច្បាស់​ ថា៖ «ខ្ញុំ ​មិន​មែន ​ជា​ ព្រះគ្រិស្ដ​ទេ។»

ពួក​គេ​ សួរ​លោក​ ថា៖ «ដូច្នេះ, ​តើ​ លោក​ ជា​ នរណាតើ​ លោក​ ជា​ ព្យាការី​ អេលីយ៉ា​ ឬ?»​  លោក​ ឆ្លើយ​ថា៖ «ទេ, មិន​មែន​ទេ។»

គេ​ ក៏​សួរ​ទៀត​ ថា៖ «តើ​ លោក ​ជា​ ព្យាការី ដែល​យើង​ រង់ចាំ​​នោះ ​ឬ

លោក ​ឆ្លើយ​ថា៖ «មិន​មែន​ទេ។»

គេ​ សួរ​លោក​ទៀត​ ថា៖ «តើ​ លោក​ ជា​ នរណាដ្បិត​ យើង​ខ្ញុំ​ ចង់​បាន​ចម្លើយ យក​ទៅ​ ជំរាប​អស់​លោក​ ដែល​ចាត់​ យើង​ខ្ញុំ ឲ្យ​មក។  តើ ​លោក​ ថា​ខ្លួន​លោក ​ជា​ នរណា

លោក​យ៉ូហាន​ មាន​ប្រសាសន៍, ត្រូវ​ នឹង​សេចក្ដី​ ដែល​ព្យាការី​ អេសាយ ​បាន​ថ្លែង​ទុក​មក, ​ថា៖ «ខ្ញុំ ​ជា​សំឡេង​ បុរស​ម្នាក់ដែល​ស្រែក នៅ​វាល​ រហោស្ថាន ​ថា, “ចូរ ​តម្រង់​ផ្លូវ​ ថ្វាយ​ព្រះអម្ចាស់។”»

អ្នក​ ដែល​គេ ​ចាត់​ឲ្យ​មក​នោះ ជា​ពួក​ខាង​ គណៈ​ផារីស៊ី។  គេ​ សួរ​លោក​យ៉ូហាន ​ទៀត​ថា៖ «បើ ​លោក​ មិន​មែន​ ជា​ព្រះគ្រិស្ដ, មិន​មែន​ ជា​ព្យាការី​ អេលីយ៉ា, ហើយ​ ក៏​មិន​មែន ​ជា​ព្យាការី ​ដែល​យើង ​រង់ចាំ​នោះ​ទេ, ហេតុ​ដូច​ម្ដេច ​បាន​ជា​លោក​ ធ្វើ​ពិធី ​ជ្រមុជ​ទឹក ​ដូច្នេះ?» 

លោក​យ៉ូហាន ​ឆ្លើយ​ទៅ​គេ ​ថា៖ «ខ្ញុំ​ ធ្វើ​ពិធី ជ្រមុជ​ក្នុង​ទឹក​មែន, ប៉ុន្តែ ក្នុង​ចំណោម ​អ្នក​រាល់​គ្នា​ មាន​ម្នាក់​ ដែល​អ្នក​រាល់​គ្នា​ ពុំ​ស្គាល់។  លោក​ មក​ក្រោយ​ខ្ញុំ; លោក​ មាន​ឋានៈ​ ខ្ពង់ខ្ពស់​ណាស់, សូម្បី​តែ​ ឲ្យ​ខ្ញុំ​ ស្រាយ​ខ្សែ​ ស្បែក​ជើង​ ជូន​លោក ក៏​មិន​សម​ នឹង​ឋានៈ ​របស់​ លោក​ផង។»

ហេតុការណ៍​នេះ ​កើត​មាន ​នៅ​ភូមិ​ បេតថានី, ខាង​នាយ​ ទន្លេ​យ័រដាន់, ត្រង់​កន្លែង​ លោក​យ៉ូហាន​ ធ្វើ​ពិធី​ ជ្រមុជ​ទឹក។ 

ព្រះយេស៊ូ​ ជា​កូន​ចៀម ​របស់ ​ព្រះជាម្ចាស់

នៅ​ថ្ងៃ​បន្ទាប់ លោក​យ៉ូហាន ​ឃើញ​ព្រះយេស៊ូ​ យាង​តម្រង់ ​មក​រក​លោក, រួច ​លោក​ ក៏​មាន​ប្រសាសន៍​ ថា៖ «មើលហ្ន៎!  លោក​នេះ​ហើយ​ ជា​កូន​ចៀម ​របស់ ​ព្រះជាម្ចាស់ ដែល​ដក​បាប​ចេញ ​ពី​មនុស្ស​លោក!  គឺ លោក​នេះ​ហើយ ដែល​ខ្ញុំ​ បាន​ប្រាប់​ អ្នក​រាល់​គ្នា​ ថា, “អ្នក​ ដែល​មក ​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ, ដ្បិត ​លោក​ មាន​ជីវិត ​មុន​ខ្ញុំ។”  កាល​ពី​ដើម, ខ្ញុំ​ ពុំ​ស្គាល់​ឋានៈ ​របស់​លោក​ទេ, ប៉ុន្តែ ខ្ញុំ​ មក​ធ្វើ​ពិធី​ ជ្រមុជ​ក្នុង​ទឹក ដើម្បី ​ឲ្យ​លោក​ បង្ហាញ​ខ្លួន ​ឲ្យ​ប្រជារាស្ត្រ ​អ៊ីស្រាអែល​ស្គាល់។»

លោក​យ៉ូហាន ​បាន​ផ្ដល់​សក្ខីភាព​ ថា៖ «ខ្ញុំ​ បាន​ឃើញ​ ព្រះវិញ្ញាណ​ យាង​ចុះ​ ពី​ស្ថាន​បរមសុខ, ដូច​សត្វ​ព្រាប មក​សណ្ឋិត ​លើ​លោក។  ពី​មុន, ខ្ញុំ​ ពុំ​ស្គាល់​ ឋានៈ​លោក​ទេ, ប៉ុន្តែ ព្រះជាម្ចាស់ ដែល​បាន​ចាត់​ខ្ញុំ ​ឲ្យ​មក​ ធ្វើ​ពិធី ​ជ្រមុជ ​ក្នុង​ទឹក, ទ្រង់​ មាន​ព្រះបន្ទូល​ មក​ខ្ញុំ​ ថា, “អ្នក​ ឃើញ​ព្រះវិញ្ញាណ​ យាង​ចុះ​មក​ សណ្ឋិត​ លើ​អ្នក​ណា, គឺ ​អ្នក​នោះ​ហើយ ដែល​ធ្វើ​ ពិធី​ជ្រមុជ​ ក្នុង​ព្រះវិញ្ញាណ ​ដ៏វិសុទ្ធ។  ខ្ញុំ​ បាន​ឃើញ ដូច្នោះ​មែន, ហើយ ​ខ្ញុំ​ សូម​ បញ្ជាក់​ថា, លោក​នេះ​ ពិត​ជា​ព្រះបុត្រា ​របស់ ​ព្រះជាម្ចាស់​មែន។»

សិស្ស​ ដែល​តាម ​ព្រះយេស៊ូ​ មុន​គេ

ថ្ងៃ​បន្ទាប់​ មក​ទៀត, លោក​យ៉ូហាន ​នៅ​ទី​នោះ​ ដដែល, ហើយ​ មាន​សិស្ស​ របស់​លោក ​ពីរ​នាក់​ នៅ​ជា​មួយ​ផង។  លោក ​សម្លឹង​មើល​ ព្រះយេស៊ូ ​យាង​កាត់​ តាម​នោះ ​ក៏​មាន​ប្រសាសន៍​ ថា៖ «មើល​ហ្ន៎!  លោក​នេះ​ហើយ​ ជា​កូន​ចៀម ​របស់ ​ព្រះជាម្ចាស់!»

កាល​សិស្ស​ ទាំង​ពីរ ​បាន​ឮ​ពាក្យ​នេះ, គេ​ នាំ​គ្នា​ ដើរ​តាម​ ព្រះយេស៊ូ​ទៅ។  ព្រះយេស៊ូ​ ងាក​មក​ក្រោយ ទត​ឃើញ ​អ្នក​ទាំង​ពីរ ​ដើរ​តាម, ព្រះអង្គ​ ក៏​មាន ​ព្រះបន្ទូល ​សួរ​ថា៖ «អ្នក​ ទាំង​ពីរ​ មក​រក ​អ្វី?» 

គេ ​ទូល​ព្រះអង្គ ​ថា៖ «រ៉ាប៊ី, តើ​ លោក ​នៅ​កន្លែង​ណា  (ពាក្យ​ «រ៉ាប៊ី»​ នេះ ​ប្រែ​ថា ​«លោក​គ្រូ»)

ព្រះអង្គ ​មាន​ព្រះបន្ទូល ​ទៅ​គេ​វិញ​ ថា៖ «សូម​ អញ្ជើញ​មក, អ្នក​ នឹង​បាន​ឃើញ។»

គេ​ ក៏​ទៅ​ឃើញ​កន្លែង ដែល​ព្រះអង្គ ​គង់​នៅ, ហើយ ​គេ​ ក៏​នៅ​ ជា​មួយ​ ព្រះអង្គ​ នៅ​ថ្ងៃ​នោះ។  ពេល​នោះ ប្រហែល ​ជា​ម៉ោង ​បួន​ រសៀល។

ក្នុង​ចំណោម​សិស្ស ​ទាំងពីរ ​ដែល​បាន​ឮ​ពាក្យ ​របស់ ​លោក​យ៉ូហាន, ហើយ​ តាម​ព្រះយេស៊ូ ​ទៅ​នោះ, មាន​ម្នាក់​ ឈ្មោះ​ អនទ្រេ ជា​ប្អូន ​របស់​ លោក​ស៊ីម៉ូន-​ពេត្រុស។  ភ្លាម គាត់ ​ទៅ​ជួប ​លោក​ស៊ីម៉ូន ជា​បង, ប្រាប់​គាត់ ថា៖ «យើង​ បាន​រក​ព្រះមេស្ស៊ី​ ឃើញ​ហើយ!»  (ពាក្យ ​«មេស្ស៊ី»​ នេះ ប្រែ​ថា «ព្រះគ្រិស្ដ»។)  គាត់​ ក៏​នាំ​លោក​ស៊ីម៉ូន ​ទៅ​គាល់​ ព្រះយេស៊ូ។

ព្រះយេស៊ូ ​សម្លឹង​មើល ​លោក​ស៊ីម៉ូន ក៏​មាន​ព្រះបន្ទូល​ ថា៖ «អ្នក​ ឈ្មោះ​ ស៊ីម៉ូន ជា​កូន ​របស់ ​លោក​យ៉ូហាន។ ​ អំណើះ​ត​ទៅ, អ្នក​ ត្រូវ​ មាន​ឈ្មោះ​ ថា,កេផាស។”»  (ពាក្យ «កេផាស»​ នេះ ប្រែ​ថា ពេត្រុស។)  

លុះ​ ថ្ងៃ​បន្ទាប់​ មក​ទៀត, ព្រះយេស៊ូ​ សព្វ​ព្រះហឫទ័យ​ យាង​ទៅ ​ស្រុក​កាលីឡេ។  ព្រះអង្គ​ បាន​ជួប​ លោក​ភីលីព, ហើយ​ មាន​ព្រះបន្ទូល ​ទៅ​គាត់​ ថា៖ «សូម ​អញ្ជើញ​មក ​តាម​ខ្ញុំ។» 

លោក​ភីលីព​ ជា​អ្នក​ភូមិ​ បេតសៃដា​ ដូច​លោក ​អនទ្រេ និង​លោក​ ពេត្រុស​ដែរ។  លោក​ភីលីព ​ទៅ​ជួប​លោក​ ណាថាណែល, ប្រាប់​គាត់​ ថា៖ «ព្រះអង្គ ​ដែល​លោក​ ម៉ូសេ​ បាន​ចារ​ទុក ​ក្នុង​គម្ពីរ​វិន័យ, ហើយ ​គម្ពីរព្យាការី​ ក៏​មាន​ចែង​ទុក ​ដែរ​នោះ, ឥឡូវ​នេះ​ យើង​ បាន​ជួប​ហើយ។  ព្រះអង្គ ​មាន​នាម​ ថា, យេស៊ូ​, ជា​អ្នក​ ភូមិ​ណាសារ៉ែត​ ជា​បុត្រ ​របស់​ លោក​យ៉ូសែប។»  

លោក​ណាថាណែល ​ពោល​តប ​ទៅ​លោក​ភីលីព​វិញ​ ថា៖ «ពុំ ​ដែល​មាន​អ្វី​ល្អ អាច​ចេញ​ ពី​ភូមិ​ ណាសារ៉ែត​ បាន​ឡើយ។»

លោក​ភីលីព​ ប្រាប់​គាត់​ ថា៖ «សូម​ អញ្ជើញ​មក, ​អ្នក​ នឹង​បាន​ឃើញ។»

កាល​ព្រះយេស៊ូ​ ទត​ឃើញ ​លោក​ណាថាណែល ​ដើរ​មក​រក​ ព្រះអង្គ, ព្រះអង្គ​ មាន​ព្រះបន្ទូល ​អំពី​គាត់​ ថា៖ «អ្នក​នេះ​ ជា​ ជាតិ​អ៊ីស្រាអែល​ ដ៏​ពិត​ប្រាកដ​មែន, ដ្បិត​ គាត់​ គ្មាន​ពុត​ត្បុត​អ្វី​ ក្នុង​ខ្លួន​សោះ។»

លោក​ណាថាណែល ​ទូល​សួរ​ ព្រះអង្គ​ ថា៖ «តើ​ លោក​គ្រូ ​ដែល​ស្គាល់​ខ្ញុំ ​ពី​អង្កាល់

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ តប​ថា៖ «ខ្ញុំ​ បាន​ឃើញ​អ្នក កាល​អ្នក​ នៅ​ក្រោម​ ដើម​ឧទុម្ពរ, មុន​ភីលីព​ ហៅ​អ្នក ​ទៅ​ទៀត។»   

លោក​ណាថាណែល ​ទូល​ព្រះអង្គ​ ថា៖ «ព្រះគ្រូ!  ព្រះអង្គ​ ពិត​ជា ​ព្រះបុត្រា​ របស់ ​ព្រះជាម្ចាស់, ហើយ ​ពិត​ជា​ ព្រះមហាក្សត្រ ​របស់ ​ជន​ជាតិ​ អ៊ីស្រាអែល​មែន។»

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ ទៅ​គាត់ ​ថា៖ «អ្នក​ បាន​ជឿ​ មក​ពី​ឮ​ខ្ញុំ​ និយាយ​ថា, ខ្ញុំ​ បាន​ឃើញ​អ្នក​ នៅ​ក្រោម​ ដើម​ឧទុម្ពរ។  ​ថ្ងៃ​ក្រោយ, អ្នក​ មុខ​តែ ​ឃើញការ​អស្ចារ្យ ​លើស​នេះ ​ទៅ​ទៀត។»

ព្រះអង្គ​ មាន​ព្រះបន្ទូល ​ថែម​ទៀត ​ថា៖ «ខ្ញុំ​ សូម​ប្រាប់​ ឲ្យ​អ្នក​រាល់​គ្នា ​ដឹង​ច្បាស់​ ថា, អ្នក​រាល់​គ្នា​ នឹង​ឃើញ ​​ផ្ទៃ​មេឃ ​បើក​ចំហ, ហើយ​ មាន​ពួក ​ទេវតា ​របស់ ​ព្រះជាម្ចាស់​ ចុះ​ឡើង ​នៅ​ពី​លើ​ បុត្រ​មនុស្ស។»

The Word Became Flesh

In the beginning was the Word, and the Word was with God, and the Word was God. He was with God in the beginning. Through him all things were made; without him nothing was made that has been made. In him was life, and that life was the light of all mankind. The light shines in the darkness, and the darkness has not overcome[a] it.

There was a man sent from God whose name was John. He came as a witness to testify concerning that light, so that through him all might believe. He himself was not the light; he came only as a witness to the light.

The true light that gives light to everyone was coming into the world. 10 He was in the world, and though the world was made through him, the world did not recognize him. 11 He came to that which was his own, but his own did not receive him. 12 Yet to all who did receive him, to those who believed in his name, he gave the right to become children of God— 13 children born not of natural descent, nor of human decision or a husband’s will, but born of God.

14 The Word became flesh and made his dwelling among us. We have seen his glory, the glory of the one and only Son, who came from the Father, full of grace and truth.

15 (John testified concerning him. He cried out, saying, “This is the one I spoke about when I said, ‘He who comes after me has surpassed me because he was before me.’”) 16 Out of his fullness we have all received grace in place of grace already given. 17 For the law was given through Moses; grace and truth came through Jesus Christ. 18 No one has ever seen God, but the one and only Son, who is himself God and[b] is in closest relationship with the Father, has made him known.

John the Baptist Denies Being the Messiah

 

19 Now this was John’s testimony when the Jewish leaders[c] in Jerusalem sent priests and Levites to ask him who he was. 20 He did not fail to confess, but confessed freely, “I am not the Messiah.”

21 They asked him, “Then who are you? Are you Elijah?”

He said, “I am not.”

“Are you the Prophet?”

He answered, “No.”

22 Finally they said, “Who are you? Give us an answer to take back to those who sent us. What do you say about yourself?”

23 John replied in the words of Isaiah the prophet, “I am the voice of one calling in the wilderness, ‘Make straight the way for the Lord.’”[d]

24 Now the Pharisees who had been sent 25 questioned him, “Why then do you baptize if you are not the Messiah, nor Elijah, nor the Prophet?”

26 “I baptize with[e] water,” John replied, “but among you stands one you do not know. 27 He is the one who comes after me, the straps of whose sandals I am not worthy to untie.”

28 This all happened at Bethany on the other side of the Jordan, where John was baptizing.

John Testifies About Jesus

29 The next day John saw Jesus coming toward him and said, “Look, the Lamb of God, who takes away the sin of the world! 30 This is the one I meant when I said, ‘A man who comes after me has surpassed me because he was before me.’ 31 I myself did not know him, but the reason I came baptizing with water was that he might be revealed to Israel.”

32 Then John gave this testimony: “I saw the Spirit come down from heaven as a dove and remain on him. 33 And I myself did not know him, but the one who sent me to baptize with water told me, ‘The man on whom you see the Spirit come down and remain is the one who will baptize with the Holy Spirit.’ 34 I have seen and I testify that this is God’s Chosen One.”[f]

John’s Disciples Follow Jesus

 

35 The next day John was there again with two of his disciples. 36 When he saw Jesus passing by, he said, “Look, the Lamb of God!”

37 When the two disciples heard him say this, they followed Jesus. 38 Turning around, Jesus saw them following and asked, “What do you want?”

They said, “Rabbi” (which means “Teacher”), “where are you staying?”

39 “Come,” he replied, “and you will see.”

So they went and saw where he was staying, and they spent that day with him. It was about four in the afternoon.

40 Andrew, Simon Peter’s brother, was one of the two who heard what John had said and who had followed Jesus. 41 The first thing Andrew did was to find his brother Simon and tell him, “We have found the Messiah” (that is, the Christ). 42 And he brought him to Jesus.

Jesus looked at him and said, “You are Simon son of John. You will be called Cephas” (which, when translated, is Peter[g]).

Jesus Calls Philip and Nathanael

43 The next day Jesus decided to leave for Galilee. Finding Philip, he said to him, “Follow me.”

44 Philip, like Andrew and Peter, was from the town of Bethsaida. 45 Philip found Nathanael and told him, “We have found the one Moses wrote about in the Law, and about whom the prophets also wrote—Jesus of Nazareth, the son of Joseph.”

46 “Nazareth! Can anything good come from there?” Nathanael asked.

“Come and see,” said Philip.

47 When Jesus saw Nathanael approaching, he said of him, “Here truly is an Israelite in whom there is no deceit.”

48 “How do you know me?” Nathanael asked.

Jesus answered, “I saw you while you were still under the fig tree before Philip called you.”

49 Then Nathanael declared, “Rabbi, you are the Son of God; you are the king of Israel.”

50 Jesus said, “You believe[h] because I told you I saw you under the fig tree. You will see greater things than that.” 51 He then added, “Very truly I tell you,[i] you[j] will see ‘heaven open, and the angels of God ascending and descending on’[k] the Son of Man.”

Footnotes:

  1. John 1:5 Or understood
  2. John 1:18 Some manuscripts but the only Son, who
  3. John 1:19 The Greek term traditionally translated the Jews (hoi Ioudaioi) refers here and elsewhere in John’s Gospel to those Jewish leaders who opposed Jesus; also in 5:10, 15, 16; 7:1, 11, 13; 9:22; 18:14, 28, 36; 19:7, 12, 31, 38; 20:19.
  4. John 1:23 Isaiah 40:3
  5. John 1:26 Or in; also in verses 31 and 33 (twice)
  6. John 1:34 See Isaiah 42:1; many manuscripts is the Son of God.
  7. John 1:42 Cephas (Aramaic) and Peter (Greek) both mean rock.
  8. John 1:50 Or Do you believe … ?
  9. John 1:51 The Greek is plural.
  10. John 1:51 The Greek is plural.
  11. John 1:51 Gen. 28:12










4 comments:

Anonymous said...

Thear Seng,

You need to be cured, you need a Big John !

Anonymous said...

Svp, theary seng en ce moment il faut que tu montre sur autres choses à part de la religion.
Tu sait tres bien que le cambodge actuellement il y a beaucoup de problèmes,et surtout le pays est sous la contrôle de youn, tu n as jamais parlé sur ce sujet, par contre tu ne parle que la religion.
Si tu es une vraie femme de khmère, il faut que tu parle sûr les vrais événements au cambodge.

Anonymous said...

Goog work Teary, you're the best only you can save Cambodia...Mike.

Anonymous said...

Ya..I got a john for her..