គណបក្សប្រឆាំង រិះគន់ គម្រោង លោកហ៊ុន សែន ទៅទស្សនកិច្ច ប្រទេសវៀតណាម [To consult his Big Brother, of course!]
លោក
នាយករដ្ឋមន្ត្រី Nguyen Tan Dung នៃប្រទេសវៀតណាម (ឆ្វេង) 
និយាយជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន 
ក្នុងពេលសម្រាកពីកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសប្រ៊ុយណេកាល
ពីថ្ងៃទី២៥ មេសា ២០១៣។
សុខ ខេមរា / វិទ្យុ វីអូអេ | ២៤ ធ្នូ ២០១៣
សុខ ខេមរា / វិទ្យុ វីអូអេ | ២៤ ធ្នូ ២០១៣
វ៉ាស៊ីនតោន — 
មន្ត្រីគណបក្សជំទាស់បានរិះគន់មេដឹកនាំគណបក្សគ្រប់គ្រងប្រទេសថា 
បញ្ហា 
ជាប់គាំងនយោបាយក្នុងប្រទេសជារឿងបន្ទាន់ដែលគួរដោះស្រាយឲ្យបាន តែ 
មិនមែនទស្សនកិច្ចក្នុងប្រទេសវៀតណាម 
ឬការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីនោះទេ។
