Thursday, December 05, 2013

ក្រុមហ៊ុន​សែ​ល​កាត ប្រកាស​បញ្ឈប់​គម្រោង​XG ចាប់ពី​ថ្ងៃ​ទី​០៥​ខែ​ធ្នូ​នេះ​​


............................
ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី5 ខែធ្នូ ឆ្នាំ2013 | 3 ម៉ោង មុន​ VOD
ក្រុមហ៊ុនទូរស័ព្ទ​សែ​ល​កាត​(Cellcard) នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រកាស​បញ្ឈប់​គម្រោង​សែ​ល​កាត​XG ដែល​អតិថិជន​នឹង​មិន​មាន​អាច​ខ​ល​ទៅ​ប្រព័ន្ធ​ដូចគ្នាដោយ​ការបន្ថែម​នាទី​ឡើយ ដូច​សព្វមួយដង​ឡើយ​។​
ក្រុមហ៊ុន​សែ​ល​កាត​ប្រកាស​បែបនេះ ដោយ​អនុវត្ត​ទៅ​តាម​សេចក្តី​បង្គាប់​របស់​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​(TRC)​នៃ​ក្រសួង​ប្រៃសណីយ៍ និង​គមនាគមន៍​។​សេចក្តី​បង្គាប់​របស់​បញ្ញត្តិ​ករ​ទូរគមនាគមន៍ ដាក់​កំណត់​លើ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំងអស់​ចំពោះ​អត្រា​តម្លៃ​អប្បបរមា​សម្រាប់​ការហៅ​ចេញ​ក្នុង​ប្រព័ន្ធ​ត្រឹម​៤.៥​សេន ក្នុង​មួយ​នាទី និង​៥.៩៥​សែន​ក្នុង​មួយ​នាទី សម្រាប់​ការហៅ​ទូរស័ព្ទ​ចេញទៅ​ក្រៅ​ប្រព័ន្ធ​។ បទបញ្ជា​របស់​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០៥​ខែ​ធ្នូ ឆ្នាំ​២០១៣​។​

​បុគ្គលិក​សេវាកម្ម​របស់​ក្រុមហ៊ុន​សែ​ល​កាត មានប្រសាសន៍ថា ការបញ្ឈប់​គម្រោង​នេះ​ភ្លាមៗ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់ ខ​ល​ចេញ​គ្រប់​មួយ​ខែ​នៃ​ការភ្ជាប់​ប្រព័ន្ធ គឺ​ធ្វើឡើង​តាម​តែ​សេចក្តី​បង្គាប់​របស់​ក្រសួង​តែប៉ុណ្ណោះ​។​

​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុនសែ​លកាត ឲ្យដឹងថា អត្រា​តម្លៃ​គម្រោង​សែ​ល​កាត​ធម្មតា​គឺ​តម្លៃ​៧​សេន​ក្នុង​មួយ​នាទី និង​៨​សេន សម្រាប់​ការហៅ​ក្រៅ​ប្រព័ន្ធ​។ ចំពោះ​ស៊ីម​កាត​ថ្មី អតិថិជន នៅតែ​រីក​ករាយ​ជាមួយ​ទឹកប្រាក់​មាន​ស្រាប់​ក្នុង​គណនី​ព្រមទាំង​អត្ថប្រយោជន៍​បន្ថែម​ជាច្រើន​ទៀត​។ ក្រុមហ៊ុន​ប្រកាសថា នឹង​មិន​អាច​បន្ត​ផ្តល់​ជូន​ការហៅ​ទូរស័ព្ទ​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​ប្រព័ន្ធ​បានទេ តែ​នឹង​បន្ថែម​ការផ្តល់ជូន​ឥតគិតថ្លៃ​លើ​ចំនួន​ទិន្នន័យ​អ៊ិន​ធើ​ណេត​កាន់តែ​ច្រើន​ជាង​មុន​។​សម្រាប់​គម្រោង​សេល​កាត​ផ្លឹស ក្រុមហ៊ុន នឹង​បញ្ឈប់​ចាប់ពី​ថ្ងៃ​ទី​០៥​ខែ​ធ្នូ តែ​រាល់​អតិថិជន​ដែល​បាន​ភ្ជាប់​គម្រោង​មុន​ថ្ងៃ​កំណត់​នេះ អាច​បន្ត​រីករាយ​ជាមួយ​ប្រយោជន៍​របស់​គម្រោង​តាម​អ្វី​ដែល​បានកំណត់​ក្នុង​សេចក្តី​បង្គាប់​របស់​ក្រសួង​។

​ចំណែក​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ស្មា​ត​(Smart) កាលពី​ថ្ងៃ​ពុធ បានប្រកាសថា ក្រុមហ៊ុន​ខ្លួន នឹង​ផ្លាស់ប្តូរ​កម្មវិធី​ខ​ល​ទូរស័ព្ទ​មួយ​ចំនួន ដោយ​នឹង​យក​តម្លៃ តេ​ចេញ​ក្នុង​ប្រព័ន្ធ​៤.៥​សេន​/១​នាទី ចាប់ពី​ថ្ងៃ​ទី​០៤​ខែ​ធ្នូ តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ សម្រាប់​កម្មវិធី​ដូរ​លុយ អតិថិជន​ស្មា​ត នៅតែ​អាច​បន្ត​រីករាយ​ជាមួយ​កម្មវិធី Smart​ដូរ​លុយ តែ​លុយ​ដែល​ដូរ​បាន​អាច​ប្រើ​សម្រាប់​ការផ្ញើ​សារ​ក្នុង​ប្រព័ន្ធ និង ប្រើ​អ៊ិន​ធើ​ណែ​ត​។ សម្រាប់​សេវា​តេ​អស់​ស្ទះ នឹង​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​VOD ប្រធាន​និយតករ​ទូរគមនាគមន៍​កម្ពុជា លោក ម៉ៅ ចរិយា មានប្រសាសន៍ថា ក្រសួង​ចង់​ឲ្យ​យក​ថ្លៃដើម ដើម្បីឲ្យ​ការប្រកួតប្រជែង​ឲ្យមាន​តម្លាភាព មិន​ចង់​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​ដួលរលំ និង​ចង់ឲ្យ​មាន​អ្នកវិនិយោ​គ​លើ​សេវា​នេះ​កាន់តែច្រើន​។ លោក​បញ្ជាក់ថា កាលណា​ក្រុមហ៊ុន​ទាំងនោះ ដួលរលំ នាំ​ឲ្យ​រាជរដ្ឋាភិបាល ខាតបង់​ថវិកា​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

No comments: