![]() |
| កងអន្តរាគមន៍ស្នងការនគរបាលរាជធានីភ្នំពេញ កំពុងធ្វើការហ្វឺកហ្វឺន។រូបថត ហេង ជីវ័ន |
![]() |
ឆ្កែបង្ហាញស្នាដៃវា |
![]() |
ឆ្កែបង្ហាញស្នាដៃវា |
នគរបាលរាជធានីបិទវគ្គហ្វឹកហ្វឺនអន្តរាគមន៍និង ទប់ស្កាត់បាតុកម្ម
Tuesday, 31 July 2012
ប៊ុត រស្មីគង្គា
The Phnom Penh Post
ភ្នំពេញៈមន្ត្រីប៉ូលីសសរុប៣៦០នាក់ មកពីអង្គភាពអន្តរាគមន៍ពិសេស និងមន្ត្រីអន្តរាគមន៍មកពីអធិការដ្ឋាននគរបាលខណ្ឌចំនួន៨ របស់ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ចប់ជំនាញហ្វឹកហ្វឺនផ្នែក ការងារការពារ អន្តរាគមន៍និង ទប់ស្កាត់បាតុកម្ម កូដកម្ម នៅថ្ងៃទី៣១ ខែកក្កដានេះ។
ពិធីបិទវគ្គនៃការហ្វឹកហ្វឺនផ្នែក ការងារការពារ អន្តរាគមន៍និង ទប់ស្កាត់បាតុកម្ម កូដកម្មនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រី ទូច ណារុថស្នងការនគរបាលរាជធានីភ្នំពេញនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនៅស្នងការនគរបាលរាជធានីភ្នំពេញ។





