![]() |
| Pursat land protesters closing national road (File photo: The Phnom Penh Post) |
Hun Xen orders the cancelation of all land grants in the Cardamom Mountain
On Monday, Hun Xen issued an order to all levels of the authorities in the Cardamom Mountain preservation area to cancel all land grants that were issued to high-ranking government officials and to the rich people. “The high-ranking government officials and the rich people came to the villagers and they hired villagers to plant crops for them behind the villagers in order to grab 20 to 30 hectares of land. Today, I am ordering the cancelation of all these land grants that were signed by the commune chiefs, by the district land management director, by the district governors and by the provincial governors.” He also warned: “Be careful! If I know [about you], even you [general] stars will fall off [your shoulders].” [KI-Media note: Hun Xen is notorious for ruling by issuing these arbitrary orders. Most of the time, Hun Xen’s orders last only a few months before things return to the same way again.]
នាយករដ្ឋមន្ត្រីបញ្ជាឲ្យលុបចោលការផ្តល់ដីនៅភ្នំក្រវាញ
Tuesday, 27 December 2011
វង្ស សុខេង .
The Phnom Penh Post
ពោធិ៍សាត់ៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទម្សិលមិញ បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តពោធិ៍សាត់លុបចោលកម្មសិទ្ធិដីធ្លីនានា ដែលស្ថិតក្នុងតំបន់អភិរក្សការពារបរិស្ថាន នៅជួរភ្នំក្រវាញ ដែលបានចុះហត្ថលេខាផ្តល់ឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកមានប្រាក់។
លោក នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកមាន បានចូលមក[ក្នុងភូមិ] ហើយជួលអ្នកភូមិឲ្យដាំដុះ ហើយពួកគេនៅពីក្រោយអ្នកភូមិ ដើម្បីទន្ទ្រានកាន់កាប់ដីពី ២០ ទៅ ៣០ ហិកតា។ ថ្ងៃនេះ ខ្ញុំបញ្ជាឲ្យលុបចោលកម្មសិទ្ធិដីធ្លីទាំងអស់ ដែលត្រូវបានចុះហត្ថលេខាដោយមេឃុំ សូរិយោដីស្រុក អភិបាលស្រុក និងខេត្ត»។ លោក ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋរាប់រយនាក់ ក្នុងអំឡុងពិធីបញ្ចុះបឋមសិលាសាងសង់ទំនប់វារីអគ្គិសនីអាតៃ ដែលស្ថិតក្នុងស្រុកវាលវែង ថា ដីដែលកាន់កាប់ដោយអ្នកភូមិពុំត្រូវប៉ះពាល់ទេ។ លោក ក៏បានព្រមានដល់មេឃុំ អភិបាលស្រុក និងអភិបាលខេត្ត ដោយរួមទាំងមន្ត្រីសូរិយោដីខេត្ត ដែលតែងតែចុះហត្ថលេខាលើឯកសារ ផ្តល់កម្មសិទ្ធិដី ដល់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកមាន ត្រូវតែបញ្ឈប់។ លោកបានបន្តថា បុគ្គលជាមន្ត្រីយោធាជាន់ខ្ពស់ និងអ្នកមាន បានទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ ហើយបានព្រមានបណ្តេញពួកគេចេញពីតំណែងថែមទៀតផង។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖«សូមប្រយ័ត្ន! បើខ្ញុំដឹង នោះផ្កាយរបស់អ្នកឯងនឹងជ្រុះ[ពីលើស្មា]»។ លោកក៏បានបន្តអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យសហការជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ដើម្បីបង្ក្រាបសកម្មភាពទន្ទ្រានកាន់កាប់ដីខុសច្បាប់ នៅក្នុងតំបន់ការពារនៅទូទាំងប្រទេស។

