http://www.youtube.com/watch?v=LEtfHGjg1v0
រូបភាពខាងលើនេះ ជាប្រព័ន្ធលូទឹកស្អុយមួយស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញដែលភាយក្លិនស្អុយប៉ះពាល់ដល់អ្នករស់នៅក្បែរ។ Video សេង ធារី
Thursday, 26 April 2012
Cassandra Yeap
The Phnom Penh Post
ភ្នំពេញៈ អ្នកជំនាញផ្នែកអនាម័យប្រចាំអង្គការ GRET បានព្រមាន កាលពីថ្ងៃម្សិលមិញថា ផលិតផលកាកសំណល់ បានកើនឡើងនៅតាមតំបន់ប្រជុំជនរបស់កម្ពុជា នឹងអាចបង្កឲ្យមានហានិភ័យដល់បរិស្ថាន និងគ្រោះថ្នាក់ដល់សុខភាព។
លោក Yoann Laurent ប្រធានគ្រប់គ្រងគម្រោងរបស់អង្គការក្រៅរដ្ឋាភិបាល GRET ដែលដឹកនាំដោយអ្នកជំនាញ មានប្រសាសន៍ថា ការផ្លាស់ទីចូលមកទីប្រជុំជន បានជំរុញឲ្យតំបន់មួយចំនួនត្រូវការកន្លែងចោលសំរាម និងប្រព្រឹត្តិកម្មកាកសំណល់។
លោកមានប្រសាសន៍ថា៖ «កម្ពុជាកំពុងចាក់ដីលុបបឹងជាច្រើនកន្លែងនៅជុំវិញភ្នំពេញ ឬនៅក្នុងទីក្រុងភ្នំពេញ ដូច្នេះអ្នកអាចប្រមូលកាកសំណល់ទាំងអស់ចាក់ចូលទៅក្នុងបឹង ដែលមានចំនួនកាន់តែតិច»។