Showing posts with label RCAF license plate vehicle. Show all posts
Showing posts with label RCAF license plate vehicle. Show all posts
Tuesday, May 29, 2012
ហេតុអ្វីមិនផាកពិន័យរថយន្តគ្មានស្លាកលេខក្នុងក្បួនឃោសនា?
Monday, 28 May 2012 12:01
តុង សុប្រាជ្ញ
The Phnom Penh Post
ប៉ុន្មានឆ្នាំនេះ យើងក្រឡេកមើលរបត់សង្គមខ្មែរ ដែលនិយមភាពហ៊ឺហាទាន់សម័យ ឡូយឆាយ តាមរបៀបខុសៗគ្នា។ អ្នកខ្លះបង្ហាញភាពហ៊ឺហា តាមបែបបង្អួតនារីៗ ដូចជា ទូរសព្ទដៃអាយហ្វូន(iPhone 4G) ឬស៊ាំស៊ុង (SAMSUNG Galaxy Note) ជាដើម។ ឯអ្នកខ្លះទៀតហ៊ឺហា តាមបែបបង្ហាញថា ខ្លួនមានអំណាច តាមរយៈការប្រើប្រាស់សម្ភារដូចជា ការសៀតកំាភ្លើងខ្លីនៅនឹងចង្កេះសម្ញែង ការលើកអាយកូមចង្អុលគេឯងច្រងេងច្រងាង ពេលខ្លះ បើកសំឡេងអាយកូម ឮសូរក្រេតក្រតៗតម្លង់គេឯងនោះក៏មាន។
ក្រៅពីនោះ ក៏មានរបស់របរផ្សេងៗទៀត ដែលគេគិតថា មើលទៅមានអំណាចដែរនោះ ដូចជា៖ នាឡិកាដៃ ដែលមានរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬក៏រូបស្លាកសញ្ញាទេវតាបាចផ្ការបស់គណបក្សប្រជាជន ខ្លះទៀតយករូបថតលោកនាយរដ្ឋមន្ត្រី ដាក់ក្នុងផ្ទះ ឬក៏កន្លែងអាសនៈទស្សន៍ទាយ។ ចំណែកអ្នកដែលគ្មាននាឡិកានឹងគេ បានត្រឹមតែមួក អាវយឺត ដែលមានស្លាកសញ្ញា ហ.ស ក៏អស់ចិត្តដែរ។ ឯអ្នករត់តាក់ស៊ីវិញក៏ខំយកអាវបូលិស ឬក៏អាវយោធាមកដាក់ពាក់នៅពីលើកៅអីរបស់ខ្លួនឲ្យមើលទៅមានអំណាច នឹងគេ។
យ៉ាងណាមិញ ស្លាកដែលគិតថា មានអំណាចជាងគេគឺ ខេមរភូមិន្ទ និងនគរបាល ក៏ចាប់ផ្តើមរីកស្គុសស្គាយដូចផ្សិត ងាកទៅកន្លែងណាក៏ឃើញដែរ សុទ្ធតែនៅរថយន្តទំនើបៗ នៅតាមផ្លូវនោះនាពេលបច្ចុប្បន្ននេះ។ ធាតុពិតជាក់ស្តែង មានន័យថា បើសិនជាប្រើស្លាកលេខទាំង ២ នេះ គឺរថយន្ត មិនចាំបាច់បង់ពន្ធទេ ហើយហាក់ដូចជាមានអំណាច នៅលើដងផ្លូវទៀត គឺបុកគេហើយចុះវាយគេទៀតក៏មានដែរ។ ឯប៉ូលិសចរាចរវិញ ក៏ញញើតនឹងហៅឲ្យឈប់ដើម្បីឆែកមើលថា តើរថយន្តហ្នឹងជារបស់រដ្ឋ ឬមួយក៏របស់ឯកជន? ពេលខ្លះឃើញមានអ្នកបើកបររថយន្ត ដែលមានស្លាកលេខទំាង ២ ហ្នឹង ជានារីវ័យក្មេងៗ ស្អាតៗ ហាក់ដូចជាមិនមានសមត្ថកិច្ចអីនឹងបើករថយន្តស្លាកលេខនេះសោះ ឬមួយគ្រាន់តែជាស្រីស្នេហ៍របស់ម្ចាស់រថយន្ត ដែលមានស្លាកលេខ ខេមរភូមិន្ទ និងនគរបាលទាំងនោះ? ទង្វើទាំងនេះ គឺមិនអនុវត្តតាមប្រសាសន៍ លោកនាយករដ្ឋមន្រ្តី ដែលធ្លាប់បានប្រកាសក្តែងៗឲ្យបញ្ឈប់ការប្រើប្រាស់ស្លាកលេខ ខេមរភូមិន្ទ និងនគរបាលជាលក្ខណៈឯកជន ហើយបើករថយន្តដែលប្រើស្លាកលេខទាំងនោះ ត្រូវយកមកដាក់ក្នុងបន្ទាយទាំងអស់ជាសម្បត្តិរបស់រដ្ឋ។ តែមិនឃើញមានសមត្ថកិច្ចណាមួយ អើពើរឿងនេះសោះ។ តែប្រសិនបើប្រជាពលរដ្ឋសាមញ្ញបើករថយន្តគ្មានស្លាកលេខលមើល បើមិនប៉ូលិសចរាចរអើតកចេញមកគើមៗពីក្រោមដើមអម្ពិលបារាំង មកឃាត់ភ្លាមៗ ផាកពិន័យយកលុយដាក់ហោប៉ៅលេងឥឡូវ។
Wednesday, June 08, 2011
Opposition MPs seek clarification on new cars bearing police and army license plates
![]() |
| Vehicle bearing an army license plate |
By S. Botum
Free Press Magazine Online
Translated from Khmer by Soch
Click here to read the original article in Khmer
Through the president of the NatAss (National Assembly), recently, SRP MPs asked the minister of Interior to confiscate police and army license plates, as well as various other irregular license plates that can be seen adorning new private vehicles. These private vehicles use these license plates in order to avoid vehicle tax.
In a letter sent yesterday to Sar Kheng, the minister of Interior and chairman of the traffic regulation authority, the SRP MPs requested for the confiscation of irregular license plates and that these vehicles be forced to register as stipulated by the law. Furthermore, the SRP MPs indicated that if these vehicles really belong to the army, then they should be painted in olive green instead.
The SRP MPs noted also that after Hun Xen shouted his warning on 2009, the number of vehicles bearing police and army license plates drop, but currently, this number is currently on the rising and many of these vehicles can be seen in public roads in the kingdom. The majority of vehicles bearing police and army license plates are Lexus, Toyota Land Cruiser and Land Rover luxury vehicles.
Labels:
RCAF license plate vehicle,
SRP MPs
Wednesday, April 01, 2009
RCAF vehicle impunity is unfair and must end
| Written by Paul Gibbings | |
| Wednesday, 01 April 2009 |
Dear Editor,
Returning to Phnom Penh from Kampong Cham on Sunday, March 22, we took the Prek Kdam ferry that connects Route 5 with Route 61. We were part of a group of nine vehicles waiting for the next ferry. My car was the seventh in line.
Three silver vehicles pulled up behind us - all sporting Royal Cambodian Armed Forces licence plates. Two were four-wheel drive saloons, and the third was a four-wheel drive pickup truck.
The group purchased tickets, and all three RCAF-plated vehicles drove down the wrong side of the road and took up positions at the front of the queue. As a result, the eighth and ninth cars in our group were forced to miss the ferry when it finally arrived.
The RCAF vehicles did not seem to be on official business. Too many of the vehicles' occupants were casually dressed.
Surely the vehicle bearing the licence plate RCAF 23607 and the two other vehicles have no right in times of peace to behave in such an arbitrary fashion, showing absolutely no respect for their fellow citizens.
The time has come for the use of RCAF number plates to be reviewed, as is the case with the police. What are such plates doing on fancy four-wheel drives? They should be confined to purely military vehicles that are conducting military business, not military families on private jaunts.
Paul Gibbings
Phnom Penh
Labels:
RCAF license plate vehicle
Subscribe to:
Posts (Atom)


