![]() |
គ្រួសារ តាង៉ោល ៖ ឆ្វេងតាង៉ោលកូន ស្តាំតាង៉ោលឪ Nous on s'en fout Messieurs, Dames, nous on |
![]() |
បើពួកអាចោរ មីចោរទទួល វាឲ្យរហ័ស! |
ក្រុមកុមារបឹងកក់យំ ស្រែករកអន្តរាគមន៍ ពីព្រះ បរមរាជវាំងក្នុង រឿងជម្លោះដី នៅបឹងកក់
ថ្ងៃ អង្គារ 05 មិថុនា 2012
ដោយ លី ម៉េងហួរ
Radio France Internationale
នៅព្រឹកថ្ងៃទី៥មិថុនានេះ ក្រុមកុមារតូចៗនៅតំបន់បឹងកក់ បានប្រមូលផ្តុំលុតជង្គង់ស្រែកទ្រហោយំនៅមុខព្រះបរមរាជវាំងសុំអន្តរាគមន៍ពីព្រះមហាក្សត្រឲ្យជួយដោះលែងឪពុកម្តាយ ដែលជាប់ពន្ធនាគារចំនួន១៥នាក់ដោយសារតែការតវ៉ារឿងជម្លោះដីនៅបឹងកក់។
ក៏ប៉ុន្តែមន្ត្រីព្រះបរមរាជវាំងមិនបានចេញមកទទួលយកញត្តិថ្វាយព្រះមហាក្សត្រដែលធ្វើឡើងដោយ ក្រុមអ្នកភូមិនិងកុមាររស់នៅបឹងកក់ឡើយ។
សម្រែកទ្រហ៊ោយំលាន់ឮកងរំពងនៅមុខព្រះបរមរាជវាំងនាព្រឹកថ្ងៃអង្គារនេះ។ ប្រជាពលរដ្ឋ និងកុមារតូចៗ រស់នៅបឹងកក់ បានទទូចអង្វរសុំឲ្យព្រះមហាក្សត្រ មេត្តាប្រោសព្រះរាជទានអន្តរាគមន៍ ទៅក្រសួងយុត្តិធម៌ ដើម្បីជួយដោះលែងអ្នកភូមិបឹងកក់ចំនួន ១៥ នាក់ ដែលត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារទាំងអយុត្តិធម៌ ដោយសារតែការតវ៉ារឿងដីនៅបឹងកក់។
អ្នកភូមិបឹងកក់ ជាម្តាយ និងឪពុករបស់កុមារតូចៗ កាលពីថ្ងៃ២៤ឧសភា ត្រូវបានតុលាការកាត់ទោស ដាក់ពន្ធនាគារពីមួយឆ្នាំ ដល់ ២ ឆ្នាំកន្លះ ក្នុងរឿងជម្លោះដីនៅបឹងកក់។