តុង សុប្រាជ្ញ
The Phnom Penh Post
សំនួរសួរថា តើហេតុអ្វី បានជាប្រទេសចិនជួយផ្ទួនៗមកកម្ពុជា ដោយមិនមានលក្ខខណ្ឌ ដូចសហរដ្ឋអាមេរិក? ហេតុអ្វីបានជាចិន មិនជួយរាជរដ្ឋាភិបាលតាំងពីមុនសាលាក្តីកូនកាត់ខ្មែរក្រហម ត្រូវបង្កើត? ចុះ បើសាលក្រមរបស់សាលាក្តីកាត់ទោសថ្នាក់ដឹកនាំចប់ តើចិននៅតែបន្តជំនួយដ៏សន្ធឹកសន្ធាប់ ដូចបច្ចុប្បន្ននេះដែរឬទេ? ហើយអ្វីដែលប្លែកនោះថ្នាក់ដឹកនាំប្រទេសចិនកំពូលៗឧស្សាហ៍មក លេងម្ល៉េះ? បែបមកពីស្គាល់កន្លែងហើយ បានជាឧស្សាហ៍មកលេងដូច្នេះ? ការ ដែលថ្នាក់ដឹកនំាចិនឧស្សាហ៍មកលេង ឡើងថ្នាក់ដឹកនាំកំពូលៗ ប្រទេសវៀតណាម ដែលជាខ្លើម្រាក់ចាស់ម៉ឺនឆ្នាំច្រណែនក៏ឧស្សាហ៍មកលេង ដូចគ្នាដែរ ស្របពេលប្រទេសទាំង ២ នេះ កំពុងតែមានភាពតានតឹង នឹងគ្នារឿងកោះស្ព្រាតលី និងប៉ារ៉ាសែល។
The question is: Why does China provides unconditional aids to Cambodia, unlike the US? Why didn’t China provides aid to Cambodia before the KR Tribunal was formed? After the trials of the KR leaders end, will China still continue to provide its massive aid like right now? What is strange is why the Chinese leaders come to visit Cambodia so often? The numerous visits by the Chinese leaders create jealousy among the Viet leaders who feel obliged to pay numerous visits to Cambodia also, after all Vietnam is Cambodia’s multi-millenniums friend whereas China and Vietnam are in tension over the Paracel and Spratly Islands.
រវាងជំនួយ និងប្រទេសកំពុងអភិវឌ្ឍន៍ គឺប្រៀបដូចត្រី និងនុយអ៊ីចឹង ឲ្យតែបោះនុយភ្លាមត្របាក់ឃ្លឹបភ្លែត ពេលខ្លះមិនដឹងថា នៅក្នុងនុយនោះ មានផ្លែសន្ទូចនោះទេ គេស្ទូចយកអ្វីមួយទៅបាត់ដោយមិនដឹងខ្លួនទេ។
សព្វថ្ងៃនេះ មានប្រទេស ២ នៅលើពិភពលោក គឺចិន និងអាមេរិក ដែលចង់បង្ហាញពីឥទិ្ធពល និងដណ្តើមទីផ្សារដូចគ្នា តែមាននិន្នាការខុសគ្នា តាមរយៈការផ្តល់ជំនួយមូលនិធិ ប្រាក់កម្ចី និងសម្ភារក្តី ឲ្យទៅប្រទេសកំពុងអភិវឌ្ឍន៍នានា នៅលើពិភពលោក។ ប្រទេសចិនមាននិន្នាការឲ្យជំនួយ គឺឲ្យប្រទេសនោះអភិវឌ្ឍនិង ចាត់ចែង ចាយវាយដោយខ្លួនឯង ឯជំនួយរបស់អាមេរិកវិញ គឺតែងតែភ្ជាប់មកជាមួយកិច្ចសន្យា ធ្វើយ៉ាងណាឲ្យប្រសើរឡើង នូវសិទ្ធិមនុស្ស និងបច្ចេកទេសអភិវឌ្ឍ។ ដោយឥទ្ធិពលប្រជែងគ្នា របស់ប្រទេសទាំង ២ នេះហើយ ពេលខ្លះត្រូវបានគេមើលឃើញថា «ចិន និងអាមេរិកមើលមុខគ្នាមិនចំ!»។
តើតាមរយៈជំនួយ ប្រទេសមហាអំណាចយក្សទាំង ២ នេះ មានឥទិ្ធពលអ្វីខ្លះមកលើប្រទេសភូមា និងកម្ពុជា? ហើយធ្វើឲ្យប៉ះពាល់អ្វីខ្លះ ដល់និន្នាការអភិវឌ្ឍដល់ប្រទេសទំាង ២ នេះ?

