By Den Ayuthyea
Radio Free Asia
Translated from Khmer by Oss Dey
Civil society officials accuse the Kampong Cham provincial authority of not cooperating to work smoothly with the civil society because the authority considers activities by the civil society as serving the opposition party.
A number of civil society officials based in Kampong Cham province claimed that the provincial authority did not make it easy for the civil society to work smoothly and the civil society called on the authority to help cooperate.
Bou Virak, a facilitator for the Licadho human rights group – one of the civil society group in the Kampong Cham province – said that up to now, the majority of the Kampong Cham authority officials consider the activities led by civil society as being those of the opposition party, and most of the time, the authority would not cooperate with the civil society.
Bou Virak added: “Relationships with the authority is still limited, it’s not good yet because the authority does not trust the civil society yet even though the civil society is not acting as the opposition. However, there is a certain view by the authority which considers human rights groups as part of the opposition still, and they do not partner with human rights groups yet.”
In spite of this, Bou Virak asked the authority and involved government officials to cooperate smoothly with the civil society in order to better advance democracy and human rights issues in Kampong Cham in the future.
Neang Sovath, a facilitator for the Adhoc human rights group in Kampong Cham, indicated that in the past, the Kampong Cham authority discriminated and would not cooperate with Adhoc because it believed that Adhoc’s activities serve the opposition. However, currently, the authority understands Adhoc’s activities and it smoothly cooperates with Adhoc.
Neang Sovath added: “There are some minor problems, there are some but they are not major issues that prevent us from taking action. The local, the district and the provincial authorities all [work] with Adhoc. However, we don’t guarantee this for another organization, only with Adhoc we have good cooperation with each other.”
Regarding this issue, Hun Neng, [Hun Xen’s brother and] the Kampong Cham provincial governor, said that he is fully opened to civil society organizations conducting their activities in Kampong Cham province, without any discrimination. He added that, in order for the civil society to lead smooth activities in Kampong Cham, he set up a permanent special task force to help facilitate the needs of civil society.
Hun Neng added that the inactions of some civil society officials led to accusation against the Kampong Cham authority of not cooperating, this is because these civil society officials did not make request for cooperation that are on target, but he admitted that some government officials did not cooperate.
Hun Neng added: “In Kampong Cham, in the past there is something called the secretariat, but now it is called the multi-purpose office which is responsible for the cooperation with all civil society organizations. Each month, I must hold a meeting with civil society organizations to exchange idea and to cooperate with each other. But, when they [try] to cooperate with some departments, sometime, the cooperation is misplaced because some of these departments do not know about cooperation. There is a multi-purpose office.”
Nevertheless, a number civil society officials claimed that officials along a number of departments in Kampong Cham are discriminating and they do not want to cooperate with civil society who lead activities in Kampong Cham province, these civil society officials demand that the provincial leader intervenes in this case.
----------
សង្គមស៊ីវិល៖ អាជ្ញាធរចាត់ទុកសកម្មភាពសង្គមស៊ីវិលបម្រើឲ្យបក្សប្រឆាំង
ដោយ ដែន អយុធ្យា
2011-10-29
មន្ត្រីសង្គមស៊ីវិលបានចោទអាជ្ញាធរខេត្តកំពង់ចាម ថា មិនទាន់សហការធ្វើការងារជាមួយក្រុមអង្គការសង្គមស៊ីវិលឲ្យបានរលូនទេ ដោយពួកគេចាត់ទុកសកម្មភាពសង្គមស៊ីវិលបម្រើឲ្យបក្សប្រឆាំង។
មន្ត្រីសង្គមស៊ីវិលមួយចំនួន មានការិយាល័យប្រចាំខេត្តកំពង់ចាម បានអះអាងថា អាជ្ញាធរខេត្តនេះមិនទាន់បង្កលក្ខណៈងាយស្រួលឲ្យក្រុមអង្គការសង្គមស៊ីវិលធ្វើការងារបានរលូនទេ និងទាមទារឲ្យអាជ្ញាធរជួយសហការ។
លោក ប៊ូ វីរៈ ជាមន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ស្ថិតក្នុងចំណោមអង្គការសង្គមស៊ីវិលច្រើនទៀតប្រចាំខេត្តកំពង់ចាម។ លោកមានប្រសាសន៍ថា រហូតមកដល់ពេលនេះអាជ្ញាធរខេត្តកំពង់ចាម ភាគច្រើនបានចាត់ទុកបេសកម្មសង្គមស៊ីវិលថា ដើរតួនាទីជាបក្សប្រឆាំង ហើយជារឿយៗអាជ្ញាធរមិនសហការការងារជាមួយនោះទេ។
លោក ប៊ូ វីរៈ ឲ្យដឹងបន្ថែមដូច្នេះ៖ «ទំនាក់ទំនងជាមួយអាជ្ញាធរនៅមានកម្រិត មិនទាន់បានប្រសើរនៅឡើយទេ ព្រោះអាជ្ញាធរមិនទាន់ជឿជាក់ទៅលើសិទ្ធិមនុស្សនៅឡើយទេ បើទោះសិទ្ធិមនុស្សមិនមែនជាអ្នកប្រឆាំងក៏ដោយ។
ប៉ុន្តែនេះគ្រាន់តែជាទស្សនៈមួយចំនួនរបស់អាជ្ញាធរ នៅចាត់ទុកសិទ្ធិមនុស្សក្នុងនាមជាបក្សប្រឆាំងនៅឡើយ និងមិនទាន់យកសិទ្ធិមនុស្សជាដៃគូនៅឡើយទេ»។
យ៉ាងនេះក្ដី លោក ប៊ូ វីរៈ បានស្នើឲ្យអាជ្ញាធរ ឬមន្ត្រីមន្ទីរពាក់ព័ន្ធមួយចំនួនឲ្យជួយសហការជាមួយសង្គមស៊ីវិលឲ្យបានរលូន ប្រយោជន៍ជំរុញឲ្យការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅខេត្តកំពង់ចាម ឲ្យបានប្រសើរទៅថ្ងៃខាងមុខ។
លោក នាង សុវ៉ាត ជាមន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកំពង់ចាម។ លោកបានឲ្យដឹងដែរថា កន្លងមកអាជ្ញាធរខេត្តកំពង់ចាម បានរើសអើង និងមិនបានសហការធ្វើការងារជាមួយសមាគមអាដហុក ទេ ព្រោះអាជ្ញាធរយល់ច្រឡំថា សមាគមលោកធ្វើសកម្មភាពបម្រើឲ្យបក្សប្រឆាំង។ ប៉ុន្តែលោកថា បច្ចុប្បន្ននេះអាជ្ញាធរខេត្តកំពង់ចាម បានយល់ពីបេសកកម្ម របស់សមាគមអាដហុក បានសហការធ្វើការងារជាមួយគ្នាបានរលូនបំផុត។
លោក នាង សុវ៉ាត បន្ថែម៖ «វានៅមានបញ្ហាតិចតួច វាមិនអត់ទេ ប៉ុន្តែគ្រាន់តែមិនមែនជាបញ្ហាចម្បងដែលគិតថា យើងធ្វើអត់បាន។ ទាំងអាជ្ញាធរមូលដ្ឋាន ទាំងអាជ្ញាធរស្រុក ទាំងអាជ្ញាធរខេត្ត ជាមួយអាដហុក។ ប៉ុន្តែយើងមិនធានាជាមួយអង្គការផ្សេងទេ តែជាមួយសមាគមអាដហុក គឺថា យើងធ្វើការសហការគ្នាបានល្អ»។
ទាក់ទងបញ្ហានេះ លោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា រូបលោកបានបើកទូលាយដល់ក្រុមអង្គការសង្គមស៊ីវិលចុះធ្វើសកម្មភាពការងារនាមូលដ្ឋានខេត្តកំពង់ចាម ដោយគ្មានរើសអើងនោះទេ។ លោកបន្តថា ដើម្បីបង្កលក្ខណៈឲ្យសង្គមស៊ីវិលចុះធ្វើសកម្មភាពបានរលូននៅខេត្តកំពង់ចាម រូបលោកបានបង្កើតឲ្យមានក្រុមការងារពិសេសសម្រាប់ជួយសម្រួលសេចក្ដីត្រូវការរបស់សង្គមស៊ីវិលជាប់ជាប្រចាំ។
លោក ហ៊ុន ណេង បានបន្តថា ភាពអសកម្មដែលមន្ត្រីសង្គមស៊ីវិលខ្លះបានចោទអាជ្ញាធរខេត្តកំពង់ចាម មិនសហការធ្វើការជាមួយ គឺអាចបណ្ដាលមកពីមន្ត្រីសង្គមស៊ីវិលទាំងនោះស្នើកិច្ចសហការមិនចំគោលដៅ និងប៉ះចំមន្ត្រីខ្លះមិនសហការពិតមែន។
លោក ហ៊ុន ណេង បន្ថែម៖ «នៅខេត្តកំពង់ចាមនេះពីដើមគេហៅថា មានអគ្គលេខាធិការ តែឥឡូវគេហៅថា ទីចាត់ការអន្តរវិស័យសម្រាប់ទទួលខុសត្រូវចុះជាប់សហការជាមួយរាល់បណ្ដាអង្គការសង្គមស៊ីវិល។ ក្នុង១ខែខ្ញុំត្រូវមានរបបប្រជុំម្ដងជាមួយអង្គការសង្គមស៊ីវិល ផ្ដល់យោបល់គ្នា និងសហការគ្នា។ ប៉ុន្តែត្រង់គាត់ទៅសហការជាមួយមន្ទីរខ្លះ ជួនកាលគាត់សហការខុស ប៉ុន្តែកន្លែងដែលត្រូវឲ្យគាត់ទៅធ្វើទំនាក់ទំនងសហការខ្លះគេអត់ដឹង។ គេមានទីចាត់ការអន្តរវិស័យមួយ»។
ទោះជាបែបនេះក្ដី មានមន្ត្រីសង្គមស៊ីវិលមួយចំនួនបានអះអាងថា មន្ត្រីតាមមន្ទីរស្ថាប័នមួយចំនួននាខេត្តកំពង់ចាម មានការរើសអើង និងមិនចង់សហការជាមួយសង្គមស៊ីវិល ដែលចុះធ្វើសកម្មភាពនាមូលដ្ឋានខេត្តកំពង់ចាម ពិតមែន និងទាមទារឲ្យថ្នាក់ដឹកនាំខេត្តកំពង់ចាម ជួយអន្តរាគមន៍៕
4 comments:
when you favor one over another, it's called bias! civil society sounds so biased all the time. they seemed to only serve the opposition party. and they called that democracy? i called that hypocrite!
1:21AM. It is not bias if one support the right against the wrong. I say the ruling party need to look at themselves in the mirror! Then will know why nearly the entire national and international communities/organizations opposed them.
AH Fucking Hun Sen, if one is fighting for his RIGHTS, then he is not fighting against you. He is fighting for his freedom. DO YOU FUCKING UNDERSTANDING HUMAN RIGHTS! OF course, you wouldnt understand anything, you were a Pol Pot comrade, and you never finished high school. Did your sons learn anythign from Westpoint Academy?
what is srp's motive? to tarnish cambodia's image? unacceptable, you know!
Post a Comment