យុវជនខ្មែរសម័យថ្មី (សុវណ្ណារ៉ា) - Modern Cambodian youths (Photo: Sovannara) |
ពុធ 19 តុលា 2011
ដោយ ប៉ែន បូណា
Radio France Internationale
Synopsis: Cambodian youths who were born after the war are considered very lucky when compared to past generations who lost their childhood and youth to the war. Modern youths do not have to experience dodging bullets, unlike their elder, however, modern youths do not properly benefit from peace and development in the country. Why is that so?
- Children of the well-to-do and the middle class have everything at their disposal, be it food or education, but regretfully, some of these children are more attracted to a leisure life instead.
- Poor children do not benefit from peace and development in the country because they live far away from the development areas, in other words, social development just pass them by.
Analysts on social evolution in Cambodia discern a number of important factors:
- Parents are at fault because they lack the ability to guide their children.
- Due to their low level of education and their inability to follow the situation, Cambodian youths succumb to leisure life.
- Difficulties to counter negative and unclear external social factors allow bad cultural influence introduced by world globalization to take over the Cambodian society which is unable to offer any remedy to these problems.
Click on the control below to listen to the audio program:
នៅកម្ពុជាយុវវ័យដែលកើតក្រោយសម័យសង្គ្រាមត្រូវគេចាត់ទុកថាមានសំណាងខ្លាំង ណាស់បើធៀបទៅនឹងមនុស្សសម័យមុនៗដែលភាគច្រើនបានបាត់បង់ទាំងស្រុងនូវ កុមារភាពឬយុវភាពរបស់ខ្លួនដោយសារសង្គ្រាមស៊ីវិល។យុវវ័យសម័យនេះកើតមកដោយមិនបានរត់លូនគេចគ្រាប់កាំភ្លើងដូច រៀមច្បងសម័យមុនឡើយ។ ប៉ុន្តែ យុវវ័យសម័យថ្មីជាច្រើនមិនបានទាញយកប្រយោជន៍ពីស្ថានភាពសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសឲ្យបានសមស្របទេ។ តើហេតុអ្វីបានជាដូច្នេះ?
នៅកម្ពុជា សន្តិភាពពេញលេញទូទាំងប្រទេសទើបតែកើតឡើងចាប់ពីឆ្នាំ១៩៩៨តែប៉ុណ្ណោះគឺបន្ទាប់ពីក្រុមខ្មែរក្រហមចុងក្រោយបានចុះចូលនិងធ្វើសមាហរ័ណកម្មទាំងស្រុងជាមួយ រដ្ឋាភិបាល។
យុវវ័យដែលធំដឹងក្តីឡើងក្នុងសម័យសន្តិភាពឬហៅថា«ក្មេងក្រោយសង្គ្រាម» មានសំណាងណាស់ដោយហេតុថា ពួកគេមិនត្រឹមតែមិនបានរត់លូនគេចពីគ្រាប់កាំភ្លើងប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេហាក់មានឱកាសច្រើនណាស់ក្នុងការទទួលយកកាលានុវត្តភាពថ្មី។
ទោះជាយ៉ាងនេះក្តី យុវវ័យសម័យក្រោយសង្គ្រាមហាក់មិនបានទាញយកប្រយោជន៍ពីសម័យសន្តិភាពឲ្យបានសមស្របឡើយ។ ដើម្បីស្វែងយល់ពីបញ្ហានេះ គេត្រូវពិនិត្យមើលទិដ្ឋភាពពីរយ៉ាង៖ ទី១ សម្រាប់កូនអ្នកមាន និងមធ្យម ពួកគេមានអ្វីៗគ្រប់យ៉ាងគឺមានទាំងឱកាស ទាំងចំណីអាហារដ៏សម្បូរបែប រីឯសាលារៀនក៏សម្បូរបែបដែរ។ ប៉ុន្តែ គួរឲ្យសោកស្តាយ ក្រុមយុវវ័យកូនអ្នកមានលទ្ធភាពទាំងនោះមួយចំនួនបែរជាបណ្តោយខ្លួនឲ្យភាពភ្លើតភ្លើនអូសទាញទៅវិញ។
ទិដ្ឋភាពទី២ គឺសម្រាប់កូនអ្នកទីទ័លក្រ ពួកគេក៏មិនអាចទាញយកប្រយោជន៍ពីសន្តិភាពនិងការអភិវឌ្ឍន៍របស់ប្រទេសជាតិបានដែរពីព្រោះតែពួកគេស្ថិតនៅយ៉ាងឆ្ងាយពីការអភិវឌ្ឍន៍។និយាយបែបផ្សេង កាលានុវត្តភាពសង្គមបានដើរហួសទៅមុខយ៉ាងឆ្ងាយចោលពួកគេបាត់ទៅហើយ។
ជាការពិតណាស់ មនុស្សដែលកើតសម័យសង្គ្រាម ជាពិសេសអ្នកដែលបានធំដឹងក្តីឡើងក្នុងសម័យខ្មែរក្រហមបានបាត់បង់កុមារភាព ឬយុវភាពរបស់ខ្លួនស្ទើរតែទាំងស្រុង។ ពួកគេបានធំដឹងក្តីឡើងនៅពេលដែលប្រទេសជាតិកំពុងធ្លាក់ក្នុងរបបទាសភាពរបស់ខ្មែរក្រហម។ កុមារបាត់បង់ការថ្នាក់ថ្នមពីឪពុកម្តាយ គ្មានចំណីអាហារគ្រប់គ្រាន់ គ្មានសាលារៀន។
លើសពីនេះ ពួកគេបានរងការរំលោភសិទ្ធិគ្រប់បែបយ៉ាងដូចជាការបង្ខំឲ្យធ្វើការបាក់កម្លាំង និងការកាប់សម្លាប់គ្មានត្រាប្រណី។ យ៉ាងណាក៏ដោយ យុវវ័យជាច្រើនដែលរួចរស់ជីវិតពីរបបខ្មែរក្រហមបានខិតខំកសាងអនាគតរបស់ខ្លួនសាជាថ្មីបើទោះបីជាកុមារភាពរបស់ពួកគេត្រូវបានបំផ្លាញទាំងស្រុងដោយពួកខ្មែរក្រហមក្តី។ ពួកគេបានតស៊ូក្នុងស្ថានភាពបាតដៃទទេដើម្បីបំពេញក្រពះផង និងដើម្បីរៀនសូត្រផងក្នុងស្ថានភាពដ៏អត្តខាត់បំផុត។
ប៉ុន្តែ ទីបំផុត មនុស្សជាច្រើនបានទទួលជោគជ័យក្នុងជីវិត។ ចំណុចខ្លាំងរបស់យុវវ័យសម័យនោះគឺ«ការតស៊ូ»នេះឯង។
ងាកមកមើលយុវវ័យសម័យបច្ចុប្បន្នវិញ ពួកគេកើតមកក្រោមការថ្នាក់ថ្នមពីឪពុកម្តាយ មានចំណីអាហារគ្រប់គ្រាន់ មានសាលារៀនក្បែរផ្ទះ និងមានសម្ភារៈប្រើប្រាស់មិនខ្វះអ្វីឡើយ។
ប៉ុន្តែ ស្ថានភាពដ៏អំណោយផលនេះបែរជាធ្វើឲ្យយុវវ័យភាគច្រើនខ្វះការតស៊ូទៅវិញ។ ពួកគេពឹងពាក់យ៉ាងខ្លាំងទៅលើឪពុកម្តាយ ហើយយុវវ័យជាច្រើនបាននិងកំពុងបណ្តោយខ្លួនឲ្យលង់ក្នុងភាពភ្លើតភ្លើនទៅតាមសម័យកាលសម្ភារនិយម។ ពួកគេជាច្រើនប្រព្រឹត្តអំពើអបាយមុខផ្សេងៗដូចជា សេពគ្រឿងញៀន ល្បែងហ្គែម ក្មេងទំនើង និងការវក់វីនឹងស្នេហាខុសប្រពៃណីនិងខុសវ័យជាដើម។ ភាពភ្លើតភ្លើនទាំងនេះបានជំរុញឲ្យពួកគេបំភ្លេចការសិក្សាដែលជាគ្រឹះសម្រាប់អនាគតរបស់ខ្លួន និងរបស់ប្រទេសជាតិ។
ក្រុមអ្នកវិភាគនិងតាមដានការវិវឌ្ឍន៍សង្គមកម្ពុជាបានមើលឃើញមូលហេតុសំខាន់មួយចំនួនដូចខាងក្រោមៈ ទី១ គឺជាកំហុសរបស់ឪពុកម្តាយដែលខ្វះសមត្ថភាពក្នុងការតម្រង់ទិសកូន។ ទី២ គឺដោយសារតែប្រព័ន្ធអប់រំនៅមានកម្រិតទាប រត់មិនទាន់សភាពការណ៍ ទើបមិនអាចយកឈ្នះលើភាពភ្លើតភ្លើនរបស់យុវវ័យបាន និងទី៣ ផលវិបាកអវិជ្ជមាននៃការអភិវឌ្ឍន៍សង្គមដែលគ្មានទស្សនវិស័យច្បាស់លាស់ ដែលទីបំផុតបានបណ្តាយឲ្យវប្បធម៌អាក្រក់ពីខាងក្រៅ ក្នុងសម័យសាកលភាវូបនីយកម្មវាយលុកយ៉ាងពេញទំហឹងមកលើសង្គមខ្មែរដែលគ្មានរបាំងការពាររឹងមាំដើម្បីទប់ទល់ឡើយ។
ស្ថានភាពនេះបានបណ្តោយឲ្យយុវវ័យខ្មែរជាច្រើនដែលជា«ទំពាំងស្នងឬស្សី»ទទួលរងគ្រោះហើយបានធ្លាក់ក្នុងសភាពវិលវល់មិនច្បាស់លាស់ ខណៈដែលពិភពលោកកំពុងវិវឌ្ឍទៅរកសម័យបច្ចេកវិទ្យាដ៏កំពូលបំផុតទៅហើយនោះ។ តើនេះមិនមែនជាគ្រោះថ្នាក់របស់យុវវ័យសម័យក្រោយសង្គ្រាមទេឬ? តើគេអាច ស្រមៃ ឃើញ យ៉ាង ដូចម្តេច ពីអនាគត សង្គមខ្មែរ?
3 comments:
the young and privileged should be taught to volunteer and help with social development, etc, not enjoying too much leisure time. they don't need bad influence from anybody, really!
look at their hair! are they hookers?
11:33PM! they just born to lucky uneducated parents!
Post a Comment