ដោយៈគុជ វិភាគ-សេង ផល្លាភ
DAP-New
លោក សម រង្ស៊ី បានមាន ប្រសាសន៍ថា យើងមានយុទ្ធសាស្រ្តជាច្រើន តែយើងមិនអាចបញ្ចេញឲ្យដឹងទេ នៅពេលឥឡូវនេះ ដោយ យើងនឹងបញ្ចេញ ម្ដងមួយៗ ដែលនេះមានន័យថា ជាការវាយឆ្មក់ទៅលើរាជរដ្ឋាភិបាលភ្នំពេញ ៖ មេដឹកនាំគណបក្ស ប្រឆាំងបានធ្វើការ អះអាងថា សមាជិកសភា របស់ខ្លួន នឹងបង្ក ឲ្យមានវិបត្តិ រដ្ឋ ធម្មនុញ្ញ តាមរយៈធ្វើពហិការកិច្ចប្រជុំ រដ្ឋសភា ពេលនោះរដ្ឋសភាមិនអាចប្រជុំពិភាក្សាអនុម័ត សេចក្តី ព្រាងច្បាប់ បានឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់នៃរដ្ឋសភា បានលើកឡើងថា បញ្ហាដែល លោក សម រង្ស៊ី បង្កើតឡើងនេះ គឺដោយសារតែភាពទាល់ច្រកក្នុងការចូលមកស្រុកវិញ ទើបនឹកឃើញនូវគំនិតខុសឆ្គង មិនមើល ច្បាប់របស់កម្ពុជា។
ថ្លែងនៅក្នុងសន្និសីទកាសែតតាមរយៈវីដេអូខុនហ្វឺរិន ពីប្រទេសបារាំង នាថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១ នៅទីស្នាក់ការគណបក្សសម រង្ស៊ី លោក សម រង្ស៊ី បានមាន ប្រសាសន៍ថា វិបត្តិរដ្ឋធម្មនុញ្ញនឹងកើតមានឡើង ដែលនេះគឺជាការផ្ដួចផ្ដើមគំនិត របស់គណបក្ស សម រង្ស៊ី ដែលវាផ្អែកទៅលើមាត្រាចំនួនពីរនៃរដ្ឋធម្មនុញ្ញ គឺមាត្រា ៧៦ និងមាត្រា៩៥ ដែលមាត្រា៧៦ បានចែងយ៉ាងច្បាស់ថា តំណាងរាស្រ្តយ៉ាងតិចណាស់ ត្រូវមានសមាជិក ១២០រូប ហើយដែលវាផ្ទុយគ្នានឹងមាត្រា៩៥ ដែលតម្រូវឲ្យ មានការជ្រើសរើសតំណាងរាស្រ្ត ដែលលាលែង ឬបាត់បង់ជាសមាជិកសភា។
លោក សម រង្ស៊ី ក៏បានធ្វើការរិះគន់ដល់ការបកស្រាយរបស់ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញថា មាន ភាពលំអៀងទៅរក គណបក្សកាន់អំណាចផងដែរ «ក្រុមប្រឹក្សាធម្មនុញ គ្រាន់តែ ជាស្ថាប័នឡប់ឡែមួយ ដែលចាំតែហៃអើជួយ គណបក្សកាន់អំណាចតែប៉ុណ្ណោះ»។
បើតាមលោក សម រង្ស៊ី ការសម្រេចចិត្តធ្វើឲ្យមានវិបត្តិរដ្ឋធម្មនុញ្ញ វាជាការដាក់សម្ពាធទៅលើ គណបក្ស កាន់អំណាច ដែលមានសំឡេងភាគ ច្រើននៅក្នុងសភាឲ្យ គោរពសំឡេងភាគតិច ហើយគោលដៅចម្បង ធ្វើឲ្យមានការរាំងស្ទះការបោះឆ្នោត អនុម័តនៅក្នុងសភា «វិបត្តិនេះវានឹងរាំងស្ទះដល់ការអនុម័ត ច្បាប់ថវិកា ឆ្នាំ២០១២ និងកិច្ចព្រមព្រៀងខ្ចីប្រាក់ ពីបរទេសដោយរដ្ឋាភិបាលកម្ពុជាផងដែរ»។
ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា លោក ជៀម យាប បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១ ថា អ្វីដែលលោក សម រង្ស៊ី បាននិយាយ ជាភាពទាល់ ច្រក និងការអស់សង្ឃឹម មួយរបស់ខ្លួន ដែលជាទណ្ឌិតត្រូវតុលាការភ្នំពេញផ្តន្ទាទោស សម្រេចឲ្យ លោក សម រង្ស៊ី ជាប់ពន្ធនាគារជាង១០ឆ្នាំនោះ បានធ្វើឲ្យគាត់មានភាពអស់សង្ឃឹម ទើបបង្កើតបានជាគំនិត ឆ្កួតលីលា ដោយមិន ដឹងពីច្បាប់ ទម្លាប់របស់ ប្រទេស កម្ពុជា។
លោកបន្តថា «លោក សម រង្ស៊ី ត្រូវមើលច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត ច្បាប់លក្ខន្តិកៈ តំណាងរាស្រ្ត ត្រូវមើលបទបញ្ជាផ្ទៃក្នុងរបស់ រដ្ឋសភា រួមទាំងច្បាប់ដទៃផ្សេងៗជាច្រើនទៀត ដែលមានចែង ទាក់ទងនឹងរឿងនេះ ហើយលោកសម រង្ស៊ី គ្រាន់តែទាញស្នាបន្លាក្អែក តែប៉ុណ្ណោះ។ ដូច្នោះសូមអញ្ជើញ តាមសប្បាយ រដ្ឋសភា គឺមិនអាចធ្វើដូចលោក សម រង្ស៊ី បានទេ ព្រោះវាខុសច្បាប់»។
លោក ជៀម យាប បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋសភា ក៏មានវិធានការ និងលទ្ធភាព ដើម្បីគ្រប ទៅលើអ្វីដែលលោក សម រង្ស៊ី បានលើកឡើងផងដែរ គឺផ្អែកទៅ លើមាត្រា១២០ នៃច្បាប់ស្តីពីការជ្រើស តាំងតំណាងរាស្រ្ត ហើយការធ្វើពហិការរបស់ សមាជិកសភា របស់ក្រុមមន្រ្តីមកពីគណបក្ស ប្រឆាំង ទាំង ២៦រូបនោះ គឺមិនអាចធ្វើឲ្យមាន ភាពរាំងស្ទះដល់ ដំណើរការនៃកិច្ចប្រជុំអនុម័តកញ្ចប់ ថវិកាជាតិ ឆ្នាំ២០១២បានឡើយ។
លោក សម រង្ស៊ី បានឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានដែលសួថា តើគណបក្សសម រង្ស៊ី នឹងធ្វើអ្វីបន្តទៅទៀត នៅក្រោយការធ្វើពហិការរបស់សមាជិក សភាខ្លួននោះ លោក សម រង្ស៊ី បានមាន ប្រសាសន៍ថា យើងមានយុទ្ធសាស្រ្តជាច្រើន តែយើងមិនអាចបញ្ចេញឲ្យដឹងទេ នៅពេលឥឡូវនេះ ដោយ យើងនឹងបញ្ចេញ ម្ដងមួយៗ ដែលនេះមានន័យថា ជាការវាយឆ្មក់ទៅលើរាជរដ្ឋាភិបាល៕
4 comments:
GOOD MOVE SRP! AH CHEAM YEAP JUST A STATUE CURUPTION GUY. AH HUN SEN'S CPP VIETCONG PUPPIT.
មានមនុស្សក្នុងបក្ស សំរ៉ាំងស៊ី ២៦ នាក់ថ្មីទៀត
កំពុងរង់ចាំជំនួស ក្រុម ២៦ក្បាលដែលចង់ឈប់
ពីតួរនាទីរដ្ឋសភារបស់ខ្លួន ។ ប៉ុន្តែពួកអា ២៦
ក្បាលនេះ ថាបានតែមាត់ទេ ដោយនៅស្តាយ
បុណ្យឯកឧត្តម។
Cheap SRP' s MP. All of you are useless.
Boycott=ពហិការ(បាលី)
ពហិការមិនមែនជាភាសាខ្មែរទេ។
វាសំដៅថាការមិនចុះសម្រុងសមស្របទាំងស្រុង
នឹងធ្វើអ្វីមួយ។ បើប្រើពាក្យភាសាគេដដែលហេតុ
អ្វីបានពួកអាត្មាតផែះទាំងនោះមិនប្រើពាក្យអង់
គ្លេសតែម្តងវិញទៅប្រហែលក្មេងៗភាគខ្លះអាច
យល់បាន។
អាណាល់ឫអាសុភាពវាប្រើពាក្យ Scenarioហើយវាមិនចង់ប្រើពាក្យខ្មែរជំនួសទេខ្លាចគេថាវា
មិនចេះភាសាបរទេស។
Post a Comment