តាមរយៈវិដេអូខនហ្វឺរេនពីប្រទេសបារាំងលោកសមរង្ស៊ីចង់ធ្វើឲ្យ ការសម្រេចរបស់រដ្ឋសភាមិនពេញលក្ខណៈផ្លូវច្បាប់ស្របតាមមាត្រា ៧៦នៃរដ្ឋធម្មនុញ្ញ (ស៊ីវ ចាន់ណា) |
ថ្ងៃ ពុធ 16 វិច្ឆិកា 2011
ដោយ លី ម៉េងហួរ
RFI
នៅថ្ងៃពុធនេះ លោក សម រង្ស៊ី បានលើកឡើងពីយុទ្ធសាស្ត្រ ផ្តួចផ្តើមឲ្យមានវិបត្តិធម្មនុញ្ញ នៅក្នុងកិច្ចប្រជុំរដ្ឋសភា លើការអនុម័តថវិកាជាតិ ឆ្នាំ២០១២ នាពេលខាងមុខ។ នោះគឺអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី នឹងត្រូវលាលែងពីតំណែង ដើម្បីឲ្យសមាជិករដ្ឋសភា ស្ថិតនៅក្រោម ១២០ រូប ដែលផ្ទុយពីការកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រង់មាត្រា ៧៦។ ក៏ប៉ុន្តែ លោក ជាម យៀប សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានច្រានចោលការយល់ឃើញរបស់លោកសមរង្ស៊ីដូច្នេះ។
សេចក្តីរាយការណ៍របស់លី ម៉េងហួរ
តាមរយៈវិដេអូខនហ្វឺរេនពីប្រទេសបារាំង លោកសមរង្ស៊ី នៅព្រឹកថ្ងៃទី១៦វិច្ឆិកា ឆ្នាំ២០១១ បានប្រកាសពីការផ្តួចផ្តើមរបស់គណបក្សសមរង្ស៊ី ដើម្បីធ្វើឲ្យការសម្រេចរបស់រដ្ឋសភា មិនពេញលក្ខណៈផ្លូវច្បាប់ ស្របតាមមាត្រា ៧៦ នៃរដ្ឋធម្មនុញ្ញ ដែលកំណត់ឲ្យរដ្ឋសភា ត្រូវមានអ្នកតំណាងរាស្ត្រយ៉ាងតិច ១២០ រូប ក្នុងចំណោមសមាជិករដ្ឋសភាសរុប ១២៣ រូប។
លោកសមរង្ស៊ី បានលើកឡើងថា វិបត្តិធម្មនុញ្ញ ក្នុងកិច្ចប្រជុំរដ្ឋសភា គឺនឹងកើតឡើង ដោយសារតែអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ប្រកាសលាលែង ដែលនាំឲ្យចំនួនសមាជិករដ្ឋសភា មានតិចជាង ១២០រូប។
ការលើកឡើងរបស់លោកសមរង្ស៊ីដូច្នេះ បានធ្វើឡើង ខណៈដែលរដ្ឋសភា នឹងត្រូវបើកកិច្ចប្រជុំនាពេលខាងមុខ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១២ ដែលមានចំនួនជាង ២៦០០ លានដុល្លារ។ ក្នុងពង្រាងច្បាប់ថវិកាជាតិឆ្នាំ២០១២ ក៏បានបើកផ្លូវឲ្យរដ្ឋាភិបាល អាចខ្ចីប្រាក់បំណុលពីបរទេសប្រមាណជាង ១.០០០ លានដុល្លារ។
លោកសមរង្ស៊ី បានបន្ថែមថា បើមានការស្រពិចស្រពិល និងការសង្ស័យថា វាខ្វះភាពស្របច្បាប់នៅរដ្ឋសភា នោះម្ចាស់ប្រាក់កម្ចី នឹងរុញរាក្នុងការផ្តល់លុយឲ្យរដ្ឋាភិបាលកម្ពុជា។
ការប៉ុនប៉ងបង្កើតវិបត្តិធម្មនុញ្ញនៅរដ្ឋសភា ត្រូវបានលោកសមរង្ស៊ី ដាក់គំនាប ដោយជំរុញឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បញ្ចប់ការរឹបអូសដីធ្លីស្រែចំការរបស់ប្រជាកសិករកម្ពុជា និងបំណងមួយទៀត ដើម្បីឲ្យមានការប្តូរសមាសភាពរបស់ គ.ជ.ប. ដែលរៀបចំការបោះឆ្នោត និងត្រូវលោកសមរង្ស៊ី ប្រកាសថា គ.ជ.ប. មានតែអ្នកស្មោះស្ម័គ្រ និងបម្រើគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។
ចំពោះផែនការរបស់គណបក្សសមរង្ស៊ី លើការតម្រូវឲ្យអ្នកតំណាងរាស្ត្រលាលែងនោះ មិនត្រូវបានលោកសមរង្ស៊ីលាតត្រដាងលម្អិតទេ។
យ៉ាងណាក៏ដោយ សមាជិកសភា និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានលើកឡើងថា ការលើកឡើងរបស់លោកសមរង្ស៊ី មិនរារាំងដល់ដំណើរការអនុម័តច្បាប់នៅរដ្ឋសភាទេ។ ការយល់ឃើញរបស់លោកសមរង្ស៊ី គ្រាន់តែជាការយល់សប្តិនិងមិនអាចក្លាយជាការពិតឡើយ។ ផ្ទុយទៅវិញ គណបក្សសមរង្ស៊ី នឹងត្រូវបាត់បង់អាសនៈដូចអ្វីដែលលោកនាយកដ្ឋមន្ត្រី ហ៊ុនសែន បានលើកឡើងកាលពីថ្ងៃច័ន្ទ៕
5 comments:
I don't think it a smart move for the already fragile sam rainsy party. This move will only yield bad consequences for the party members in cambodia.
The international communities will not help sam rainsy because after the court in cambodia sentences him to jail time for thing that weren't illegal, the intentional communities dont do shit. Sam rainsy still can return to cambodia.
SRP strategy to create a constitutional crisis.
WRONG
"SRP stretgy to create a real democratic country", should be more like it. Cambodia needs a real independent court of law, one that can prosecute Hun Sen and CPP comrades, from murders, crimes and to stop them from profiting from our nations resources for their own pocket.
Mr Sam Rainsy must be carefully made the wording. Resignation and boycott.
Resignation means members are no longer wanting to serve the Nation and they resign for their own good. If they resign, SRP are required to reappoint New Members to replace them. If SRP couldn't replace them, the Parliament or NEC could call for a By-Election for a replacement of 4 more MP.
Boycott is different. But for boycotting, Mr Sam Rainsy shall call all 26 members to boycott. If they Boycott, that means SRP could work with ruling party as they use many thread and many intimidation against them. To solve this problem, the ruling party can call for a snap election or a leader challenge. If not, they resolve through dilogues between the two parties for concession to each other or by mediation from international community.
Areak Prey
Actually, hun xen is a smart man. He is not want to waste time in French Court for nothing. Instead, he spends time/energy/money helping the khmer flood victims. What's a smart man!!!!! SRP is a waste of times/energy/money!!!!
I don't Hun Sen uses his money to help flood victims. If he does, he steal more from your pocket, 8:10Am.
Hun Sen knows that he will not win in French court that's why he did not want to be shamed. He's a strong man amoung khmer like you and those who live like frog in the pond.
The only way to help our country is to get rigd of Hun Sen and his families.
Post a Comment