Friday, December 30, 2011

Arrest of Sam Rainsy’s lawyer shrouded in secrecy - ការ​ចាប់​ខ្លួន​មេធាវី​គណបក្ស​សម រង្ស៊ី​ស្ថិត​នៅ​ជាអាថ៌​កំបាំង​

លោក​មេធាវី​ជូង ជូងី​ដែល​ជា​អ្នក​ការពារ​ក្តី​អោយ​សមាជិក​​គណបក្ស​សម រង្ស៊ី​ (RFI/ លី ម៉េងហួរ)
Lawyer Chuong Chou-ngy defended SRP activists (Photo: Ly Meng Hour, RFI)

29 Dec 2011
By Leang Delux
Radio France Internationale
Translated from Khmer by Soch

Between Thursday morning and Thursday evening, there is still no clear information regarding the arrest of Lawyer Choung Chou-ngy yet. Choung Chou-ngy is known for defending SRP activists, including Sam Rainsy himself. Adhoc human rights group claimed that he was arrested and incarcerated at the Ministry of Interior (MoI), however, mouthpiece of the national police denied any arrest.

All day long on Thursday, information about the arrest of Lawyer Choung Chou-ngy, the defense lawyer for SRP activists, remains shrouded in secrecy. Since this morning, some news organizations reported clearly about his arrest, whereas on the other hand, other organizations clearly claimed that there was no arrest made against Choung Chou-ngy.

Human rights officials have followed up closely in this case as well. In the afternoon of Thursday, Adhoc’s Chan Soveth claimed that Lawyer Choung Chou-ngy was arrested by cops from the MoI and he was sent for incarceration at the MoI.


In contrast, General Kiet Chantharith, the mouthpiece of the national police commission, rejected this news by claiming that there was not arrest made against Choung Chou-ngy. SRP MPs and SRP activists have gathered in front of the Kandal provincial court today after they suspected that Choung Chou-ngy would be sent there to be charged by the court.

Lawyer Sok Sam Oeurn, president of the Cambodian Defenders Project, confessed that he never saw or heard about such arrest of defense lawyer like this in the past, and if the arrest is true, he would be very concerned about his professional duty.

Because Choung Chou-ngy defended SRP activists and Sam Rainsy himself, Adhoc’s Chan Soveth commented that his arrest shows the pressure and the tense situation faced by the SRP.

Choung Chou-ngy is suspected of involvement and of providing means to a SRP activist to flee from jail. This case led to the parliamentary immunity suspension for SRP MP Chan Cheng by the NatAss.
------
ដោយ លាង ដឺលុច
RFI

តាំង​ពី​​ព្រឹក​​រហូត​​ដល់​​ល្ងាច​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ ​គ្មាន​​​ព័ត៌មាន​​ច្បាស់​លាស់​​នៅ​ឡើយ​​​​ទាក់ទង​នឹង​​ការ​​ចាប់​ខ្លួន​​លោក​​មេធាវី ​ជូង ជូងី។ ​លោក ជូង ​ជូងី​​ដែល​​តែងតែ​​ធ្វើ​​ជា​​អ្នក​​ការពារ​​ក្តី​​អោយ​​សមាជិក​​គណបក្ស​​សម រង្ស៊ី ​រួមទាំង​​មេ​គណបក្ស​​ប្រឆាំង​​គឺ​​លោក​​សម រង្ស៊ី​​ផង។​ ក្រុម​​​អង្គការ​​សិទ្ធិ​មនុស្ស​​អាដហុក​ ​​បាន​​អះអាង​ ​​ថា​​មេ​ធាវី​​រូប​នេះ​​​ត្រូវ​​បាន​​ចាប់​ឃុំ​​ខ្លួន​​ក្នុង​​ក្រសួង​​មហាផ្ទៃ។​​ ប៉ុន្តែ​​អ្នក​​នាំ​ពាក្យ​​ស្នងការដ្ឋាន​​នគរបាល​​ជាតិ​ ​​បាន​​បដិសេធ​​ថា​​គ្មាន​​ការ​​ចាប់​​ខ្លួន​​នេះ​​ទេ។​

ពេញ​មួយ​ថ្ងៃ​ព័ត៌មាន​ស្តី​អំពី​ការ​ចាប់​ខ្លួន​លោក​មេធាវី​ជូង ជូងី​ដែល​ជា​អ្នក​ការពារ​ក្តី​អោយ​សមាជិក​​គណបក្ស​សម រង្ស៊ី​នោះ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង។ តាំង​ពី​ព្រឹក​មក​សារព័ត៌មាន​​ខ្លះ​បាន​ផ្សាយ​យ៉ាង​ជាក់​ច្បាស់​អំពី​ការ​ចាប់​ខ្លួន​មេធាវី​រូប​នេះ ខណៈ​ដែល​សារព័ត៌មាន​​ផ្សេង​ទៀត​ក៏​ច្បាស់​ដែរ​ថា គ្មាន​ទេ​ការ​ចាប់​ខ្លួន​មេធាវី​ជូង ជូងី។


មន្ត្រី​ស៊ើប​អង្កេត​​នៃ​អង្គការ​សិទ្ធិមនុស្ស​វិញ​ក៏​បាន​ព្យាយាមតាមដាន​ព័ត៌មាន​នេះ​យ៉ាង​ស្វិត​ស្វាញ​​​​ផងដែរ។ កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ចាន់ សូវេត​មន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​អះអាង​ច្បាស់លាស់​ថា មេធាវី​ជួង ជូងី​ត្រូវ​បាន​ចាប់​ខ្លួន​​ហើយ ដោយ​នគរបាល​ក្រសួង​មហាផ្ទៃ ហើយ​ក៏​ត្រូវ​នាំ​មក​ឃុំ​ខ្លួន​នៅ​ទី​នោះ​ផងដែរ។

ផ្ទុយទៅវិញ​អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ជាតិ​លោក​ឧត្តមសេនីយ​គៀត ចន្ទថារិទ្ធ​បាន​ច្រានចោល​ព័ត៌មាន​នេះ​ដោយ​អះអាង​ថា គ្មាន​ទេ​ការ​ចាប់​ខ្លួន​លោក​មេធាវី​នោះ។ តំណាងរាស្ត្រ និង​សមាជិក​គណបក្ស​សម រង្ស៊ី​វិញ​បាន​ទៅ​ជួបជុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​កណ្តាល​នៅ​ថ្ងៃ​នេះ​បន្ទាប់​ពី​សង្ស័យ​ថា​លោក​មេធាវី​ជូង ជូងី​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​តុលាការ​ដើម្បី​ចោទប្រកាន់​នោះ។

លោក​មេធាវី​សុខ សំអឿន​ប្រធាន​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​សារភាព​ថា​លោក​មិន​ដែល​លឺ​​ព័ត៌មាន​អំពី​ការ​ចាប់​ខ្លួន​មេធាវី​យ៉ាង​ដូច្នេះ​ទេ​ពី​មុនមក ហើយ​ថា​ការ​ចាប់​ខ្លួន​មេធាវី​ប្រសិនបើ​មាន​មែន​នៅ​ពេល​នេះ គឺ​វា​ធ្វើ​អោយ​លោក​ភ័យព្រួយ​ចំពោះ​ការ​អនុវត្ត​វិជ្ជាជីវៈ​នេះ​សម្រាប់​រូប​លោក​ផ្ទាល់ខ្លួន។

ដោយសារ​លោក​មេធាវី​ជូង ជូងី​គឺ​ជា​អ្នក​ការពារក្តី​អោយ​សមាជិក​គណបក្ស​សម រង្ស៊ី រួមទាំង​លោកសម រង្ស៊ី​ផង​នោះ លោកចាន់ សូវេត​មន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​អាដហុក​វិញ​បាន​អត្ថាធិប្បាយ​ថា​ការ​ចាប់ខ្លួន​នេះ នឹង​បង្ហាញ​អំពី​សម្ពាធ និង​ស្ថានភាព​តានតឹង​ចំពោះ​គណបក្ស​ជំទាស់។

សូម​បញ្ជាក់ថា​មេធាវី​ជូង ជូងី​ត្រូវ​បាន​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ផ្តល់​មធ្យោបាយ​អោយ​ជនជាប់ចោទ​ជា​សកម្មជន​គណបក្ស​សម រង្ស៊ី​រត់គេច​ខ្លួន​ពី​ពន្ធនាគារ។ សំណុំរឿង​នេះ​ហើយ​ដែល​តម្រូវ​អោយ​រដ្ឋសភា​អនុម័ត​ព្យូរ​អភ័យឯកសិទ្ធិ​សភា​របស់​លោក​ចាន់ ចេង​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី៕

11 comments:

Anonymous said...

This is saddened how Cambodia government turned to be so narcissistic.

Nonetheless, the leaders in the Opposition groups needed not to dance into the government's entrapping music before the election.

Stay cool,calm and collect to focus on imprtant issues and prob- lems in term of false legislation and enactment of no teeth laws.

Especially the completion of the Yuon dominated border demarcation and delimiting or how CNPA Oils'fund be distributed.

Kandal is the crucial and pivotal district in election contest for the ruling party due to its countless collusion in evictions and criminal acts such as Koh Pich stampede.

Dog barking is fearful of the man sitting on the grown.

Opposition must sit on the ground firmly when the dog CPP barks.

Anonymous said...

Khmers are so stupid and dumb compare to Youns and Siems. They are so good of killing their own Khmers and scare to death to Youns and Siems.

Concern Khmer oversea said...

What is the charges? A professional lawyer has done criminal activities? I don't think so. I think, the government is trying to frame him and silenced all opposition parties before the election. That is not true democracy.

A true democratic process should include all parties and oppositions included. Why are they afraid of non violent opposition? To me it only help our country progressing toward the future. Without the oppositions and criticisms, you don't know how well you've fared.

In a true democratic system, an opposition party or any person can express their views without trepidation.

Anonymous said...

Mr. Choung Chou-ngy, you have the right to own and practice your profession.

Anonymous said...

WHAT DO WE EXPECT FRO AH DICKHEAD HUN XEN??????

A LOW BLOW TO THE DEATH JUSTICE??? SO WHAT AH KWACK FOUL MOUTH IS A LAW IN THE CONDOME OF CAMBODIA!

Anonymous said...

លោក​សម​រង្ស៊ី ដែល​កំពុង​រស់​នៅ​ក្រៅប្រទេស ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​សរុប ១៤ ឆ្នាំ​៕

Anonymous said...

បងប្អូន ជនរួមជាតិជាទីគោរពស្រឡាញ់ ,

ជិតដល់ថ្ងៃពួកអាខ្មែរឆ្កែកញ្ជះយួននៅ lowell វានាំគ្នាគោរពបូជា ថ្ងៃ "៧ មករា ជាថ្ងៃកំណើតទី២របស់ពួកវា" វានិងខំប្រឹងរក្សាទុកមិត្ដភាពម៉ឺនម៉ឺនម៉ឺនឆ្នាំនេះ
ទាល់តែអស់ទឹកដី ជាតិខ្មែរ ទើបវាឈប់...!
ពួកអាខ្មែរឆ្កែកញ្ជះយួននោះមាន Ah Ou Sovann, Mates Magarett, Chea Sarun, Yin Sarun, Krourch Vann Chan, Sem Sovann, Sisowat Socheata, Lach Bunrith, Var Mony, So Sakhun, Mun Bora, IM Song IM, Heng Song , Ok Tota Yuth, Mel Morn , Heng Pisal, Hem Heng, Sear Kosal....etc..

Anonymous said...

4:45AM, KHMER AMATAC HAS SAID: NEVER BE TO LATE IF YOU CARE YOUR BACK YARDS = PAST IS HISTORY = TODAY IS GUIDE = TOMORROW IS FUTURE, HOPE! BRAVO KHMER NEAK CHEAT NEAYUM, BRAVO SRP,

Anonymous said...

bravo hun sen. srp will be demolished from cambodia soon. bcus the leader and the followers are the same no courage no honesty no love for the people and nation. god will punished these group soon. long live hun sen.

sith phila,pa

Anonymous said...

who ever don't know the meaning of Jan. 7th 1979 should not bark like a wounded dog, you alive today bcus of jan. 7th 1979, without this date you all would have been by the KR and went to hell already. you don't know the 7th of Jan. just like you don't your parents. And for those who don't the parents god will puish you.

bravo 7th of jan 1979.
bravo cpp
bravo samdech tang bi

sith, phila,pa

Anonymous said...

បងប្អូនខ្មែរអ្នកស្នេហាជាតិទាំងឡាយជាទីមេត្រី!

សូមប្រុងប្រយ័ត្ន….សូមប្រុងប្រយ័ត្ន….
មេដឹកនាំគណបក្សសមរង្ស៊ីដឹងច្បាស់ថា : សម្បុកសម្ងាត់របស់
សាខាបក្សប្រជាជនកុម្មុយនិស្តកម្ពុជាមានមូលដ្ឋានតាំងនៅ ៖
ភោជនីយដ្ឋានប៉ៃលិន, ផ្សារប៉ៃលិន នឹង
ស្ថានកុងស៊ុល នៅឡូវែល ម៉ាស្ស , ស្ថានកុងស៊ុល នៅហ្វ៊ីឡា, ស្ថានកុងស៊ុល នៅអង្គការសហប្រជាជាតិ, ស្ថានកុងស៊ុល នៅវ៉ាស៊ីងតោនឌីស៊ី ស.រ.អ., នៅរដ្ឋកាលីហ្វ័រញ៉ា, នៅរដ្ឋវ៉ាស៊ីងតោន, នៅរដ្ឋអូរីហ្កកាន់, កាណាដា
គឺជាប្រព័ន្ធគ្រប់គ្រង នឹងជាខ្សែរយៈប្រមូលផ្តុំ
នៃសាខាបក្សប្រជាជនកុម្មុយនិស្តកម្ពុជា
នៅក្នុងសហរដ្ឋអាមេរិច នឹងកាណាដា!!