30 Dec 2011
By Leang Delux
Radio France Internationale
Translated from Khmer by Soy
One day after news alert on the arrest of Lawyer Choung Chou-ngy, the lawyer himself appeared at a press conference on Friday 30 December 2011. During the press conference, Choung Chou-ngy said that there was indeed a pursuit made to arrest him, but that it was not successful.
In a surprised press conference held the SRP headquarters in the morning on 30 December, the SRP lawyer who disappeared all day on Thursday, re-appeared there. However, it was a press conference where this lawyer did not say much at all.
When asked by reporters whether he was arrested or not, Choung Chou-ngy replied by saying that he could not talk about this problem due to professional pressure.
It was an answer that nobody understood. However Choung Chou-ngy announced that there was a pursuit made to arrest him at 3 locations: in Prek Kdam, Sala Lekh Pram and Kampong Chhnang. He said that he did not want to provide any details on this issue. However, in a protesting response to the pursuit to arrest him, Choung Chou-ngy announced that he will shave his head, don the white [religious] robe, and he will hold prayers in front of the Kandal provincial court, the Appeal court, the ministry of Justice and the Cambodian Bar Association.
Chan Soveth, an investigation official for the Adhoc human rights group, talked about Choung Chou-ngy’s demeanor: Choung Chou-ngy looked troubled and he was careful when he talked to reporters. Chan Soveth said that human rights organizations will continue to follow up in this case.
In a lawsuit case involving a SRP activist that Choung Chou-ngy is defending, the Kandal provincial court suspects him of providing means for the SRP activist to flee from jail. On Thursday, Adhoc claimed that Choung Chou-ngy was arrested, however, the national police commission rejected this arrest information.
------ថ្ងៃ សុក្រ 30 ធ្នូ 2011
២៤ម៉ោងក្រោយការផ្អើលព័ត៌មានថា មានការចាប់ខ្លួនលោកមេធាវីជូង ជូងី មេធាវីរូបនេះស្រាប់តែចេញមុខធ្វើសន្និសីទកាសែតតែម្តងនៅព្រឹកថ្ងៃសុក្រ៣០ធ្នូនេះ។ នៅក្នុងសន្និសីទកាសែតលោកមេធាវីជូង ជូងី បាននិយាយថា ពិតជាមានការតាមចាប់ខ្លួនមែន តែមិនបានជោគជ័យ។
សន្និសីទកាសែតដ៏គួរអោយភ្ញាក់ផ្អើលមួយត្រូវបានរៀបចំនៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសម រង្ស៊ីនៅព្រឹកថ្ងៃសុក្រទី៣០ធ្នូនេះ។ មេធាវីការពារក្តីអោយគណបក្សសម រង្ស៊ីដែលបានបាត់ខ្លួនពេញមួយថ្ងៃព្រហស្បតិ៍នោះ ស្រាប់តែបានលេចមុខនៅក្នុងសន្និសីទកាសែតនោះ។ ជាសន្និសីទកាសែតដែលមេធាវីរូបនេះមិនបាននិយាយអ្វីច្រើនឡើយ។
នៅពេលដែលអ្នកកាសែតសួរថា តើមានការចាប់ខ្លួនដែរឬទេ? មេធាវីជូង ជូងីបែរជាឆ្លើយថាលោកមិនអាចនិយាយរៀបរាប់បញ្ហានេះបានឡើយ ដោយសារគំនាបវិជ្ជាជីវៈ។
ជាចម្លើយដែលគ្មានអ្នកណាយល់ឡើយ។ ប៉ុន្តែថា លោកមេធាវីបានប្រកាសថា មានការតាមចាប់ខ្លួនលោកនៅបីកន្លែង គឺនៅព្រែកក្តាម នៅសាលាលេខ៥ និងនៅកំពង់ឆ្នាំង។ អ្នកច្បាប់រូបនេះមិនចង់និយាយលំអិតបញ្ហានេះឡើយ។ ប៉ុន្តែ នៅក្នុងន័យតបតប្រឆាំងការតាមចាប់ខ្លួនលោក ដែលលោកបានអះអាងនោះ លោកជូង ជូងីបានប្រកាសអោយដឹងថា លោកនឹងកោរសក់ស្លៀកពាក់ស សំណាក់ធម៌នៅមុខសាលាដំបូងខេត្តកណ្តាល នៅសាលាឧទ្ធរណ៍ ក្រសួងយុត្តិធម៌ និងមុខគណៈមេធាវី។
មន្ត្រីអ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោកចាន់ សូវេតបានរៀបរាប់អំពីអាកប្បកិរិយារបស់មេធាវីថា មេធាវីរូបនេះហាក់មានទឹកមុខទុក្ខព្រួយ និងមានការប្រុងប្រយ័ត្នច្រើនក្នុងពេលនិយាយជាមួយអ្នកកាសែត។ លោកបន្តថា ក្រុមអង្គការសិទ្ធិមនុស្សនឹងបន្តតាមដានករណីនេះ។
នៅក្នុងសំណុំរឿងក្តីក្តាំមួយរបស់សកម្មជនគណបក្សសម រង្ស៊ីដែលលោកជូង ជូងីគឺជាអ្នកការពារក្តីនោះ តុលាការខេត្តកណ្តាលក៏បានសង្ស័យថាលោកមេធាវីរូបនេះ បានផ្តល់មធ្យោបាយអោយជនជាប់ចោទរត់គេចពីការឃុំខ្លួន។ កាលពីថ្ងៃព្រហស្បតិ៍មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកអះអាងថា មេធាវីជូង ជូងីត្រូវបានចាប់ខ្លួន ខណៈស្នងការដ្ឋាននគរបាលជាតិបដិសេធព័ត៌មាននេះ៕
No comments:
Post a Comment