Friday, December 30, 2011

Rhetorics from DAP-news, the CPP mouthpiece, on Choung Chou-ngy's press conference


ជួង ជូងីៈ គ្មានការចាប់ខ្លួនខ្ញុំ នោះទេ

Friday, 30 December 2011
ដោយៈ ស៊ន សុភក្ត្រ-DAP-New

ភ្នំពេញៈ លោក ជួង ជូងី មេធាវីគណបក្សប្រឆាំង សម រង្ស៊ី នៅវេលាម៉ោង១០ព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១១នេះ បានធ្វើសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់គណបក្ស សម រង្ស៊ី ដើម្បីបកស្រាយការពិត ជុំវិញ ការបាត់ខ្លួនរបស់លោក អស់រយៈពេលពេញមួយថ្ងៃទី២៩ ម្សិលមិញ។

នៅក្នុងសន្និសីទសារព័ត៌មាននោះ ក៏មានការចូលរួមពីមន្រ្តីតំណាងរាស្រ្ត គណបក្សប្រឆាំង​សម រង្ស៊ី មន្រ្តីអង្គការ សង្គមស៊ីវិល និងក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប ។

នៅក្នុងសន្និសីទសារព័ត៌មាននោះ លោក ជួង ជូងី បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានការចាប់ខ្លួនរបស់លោកនោះទេ កាលពីថ្ងៃទី២៩ ម្សិលមិញនេះ។ លោកថ្លែងថា "គ្មានការចាប់ខ្លួនខ្ញុំនោះទេ ខ្ញុំមានការលំបាកច្រើន មិនអាចបកស្រាយបាននាពេលនេះទេ"។


មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា ការបំភ្លឺរបស់លោក ជួង ជូងី ខាងលើនេះ គឺជាការវាយបក ក៏ដូចជាការ បង្ហាញនូវពុតត្បុត របស់គណបក្ស សម រង្ស៊ី ដែលជាគណបក្សប្រឆាំងដ៏ផ្តាច់ការនៅកម្ពុជា ។

គួរបញ្ជាក់ពេញមួយថ្ងៃទី២៩ ខែធ្នូ ម្សិលមិញនេះ លោក ជួង ជូងី ដែលជាមេធាវីឲ្យគណបក្សប្រឆាំង សម រង្ស៊ី បាន បាត់ខ្លួន ហើយការបាត់ខ្លួនរបស់លោក បានធ្វើឲ្យមន្រ្តីតំណាងរាស្រ្តបក្សប្រឆាំងទាំងអស់ និងអង្គការសង្គម ស៊ីវិល មួយចំនួន បានស្រែកបំប៉ោងព័ត៌មាន និងបំផ្លើសការពិត ដោយចោទប្រកាន់ថា សមត្ថកិច្ចចាប់ឃុំខ្លួន លោក ជួង ជូងី តាមដីកាបញ្ជារបស់តុលាការខេត្តកណ្តាល។

ជុំវិញការបំប៉ោង និងបំផ្លើសព័ត៌មាន របស់ក្រុមតំណាងរាស្រ្ត និងមន្រ្តីអង្គការ សង្គមស៊ីវិលមួយចំនួននោះ ត្រូវបាន ក្រុមអ្នកវិភាគមួយចំនួន ធ្វើការរិះគន់ថា ទង្វើរបស់ក្រុមបក្សប្រឆាំងនេះ គឺស្តែងឲ្យឃើញយ៉ាង ច្បាស់ពីចេតនា ពុត ត្បុតក្នុងការបង្កចលាចល ក៏ដូចជាការស្វែងរកប្រជាប្រិយភាពពីស្ថាប័នអន្តរជាតិ និងធ្វើការចោទប្រកាន់ ក៏ដូចជា ការដាក់បន្ទុកទៅលើរាជរដ្ឋាភិបាល ដូច្នេះគេសង្ឃឹមថា ស្ថាប័នអន្តរជាតិ ដែលជាដៃគូអភិវឌ្ឍន៍ជា មួយរាជរដ្ឋា ភិបាលកម្ពុជា នឹងពិចារណានូវពុតត្បុតរបស់ក្រុមមន្រ្តីបក្សប្រឆាំង ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួនផងដែរ៕

10 comments:

Anonymous said...

ពិតជាត្រឹមត្រូវណាស់! នេះគឺជាចំណុចខ្សោយរបស់ បក្សប្រឆាំង និងមន្ត្រី សង្គមស៊ីវិលត្រចៀកសមួយចំនួន ដូចជានាងសៅកែ ធារី សេងជាដើម។ បរាជ័យបក្ស ប្រឆាំង និងមិនឆ្កួត សេង ធារី!

Anonymous said...

ជាមួយនឹងព្រឹត្តិការណ៍ជ្រួលច្របល់ និងផ្សព្វផ្សាយ ព័ត៌មានមិនពិត ក្នុងបំណងបង្កអស្ថេរភាព និងសណ្តាប់ធ្នាប់សាធារណៈកាលពីថ្ងៃម្សិលមិញ ដោយ មូរ សុខហួរ និង សេង ធារី អាជ្ញាធរមាន សមត្ថកិច្ចគួរតែចាត់វិធានការប្រឆាំងនឹងសកម្មជន បក្សប្រឆាំងទាំងពីរនាក់នេះ ដោយឈរនៅលើច្បាប់ ក្រមព្រហ្មទណ្ឌថ្មី។ និងការមើលងាយស្ថាប័នតុលាការ និងស្ថាប័នសាធារណៈ។ ចាំមើលៗ តើធារី សេង និយាយខ្មែរមិនច្បាស់ ធ្វើមុខធ្វើមាត់ដូចគូថមាន់នេះ វារត់ទៅណាដែរ? ប្រហែលជារត់ចូលទីស្នាក់ការគណបក្សសម រង្ស៊ី ហើយមើលទៅ!

Anonymous said...

ការចេញមកបកស្រាយក្នុងសន្និសីទកាសែតរបស់ លោកជួង ជូងី គឺមានន័យស្មើការចេញមកទះកំភ្លៀង មូរ សុខហួរ និងបក្សសម រង្ស៊ី ព្រមទាំង សេង ធារី ថាកុំឲ្យភ្លីភ្លឺ និយាយបំប៉ោងព័ត៌មានផ្តេសផ្តាសទៀត វាអាចប៉ះពាល់ដល់អាយុជីវិតរបស់លោក។ គួរតែចេះ ពិចារណាផងនាងសេង ធារី និងមូរ សុខហួរ។ គ្មានអ្វីចំណេញទេ នៅពេលដែលអ្នកគ្មានព័ត៌មានពិត ហើយដើរបំប៉ោងព័ត៌មានយ៉ាងដូច្នេះ។

Anonymous said...

You never know what happens in the country where Blind leads blinds (* no punt intended)




Baay Kdaing

Anonymous said...

បើអ៊ីចឹង តើសេង ធារី នឹងអាចត្រូវគេចាប់ខ្លួនដែរ ឬទេចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ?

True Khmer said...

Please read related article from Kohsantepheap: http://kohsantepheapdaily.com.kh/article/32267.html

Anonymous said...

You guys shall forgive Seng Theary for her lying about the arrest of Choung Choungy. She might smoke cigar too much yesterday which made her could not say the true.

Anonymous said...

អ្នកណាថា​ព័ត៌មានមិនពិត? តុលាការខេត្តកណ្ដាល
ថាបានចាប់លោក ជូងជូងី បញ្ជូនទៅទុកឯក្រសួង
មហាផ្ទៃ រួចហើយបានដោះលែងវិញ។ នេះជាល្បិចដ៏
ចំណានរបស់ពួកបនភ្នំពេញ ខុសហើយបែរជាត្រូវវិញ បើមិនដូច្នោះទេ មិនមែនលោកជូងជូងី ភ័យខ្លាំង
រហូតសន្យាចូលសាងព្រះភ្នួសតាំងសីលមកពីមាន
ការគម្រាមដល់ជីវិតរបស់លោកច្បាស់មែន៕

Anonymous said...

Dear 11:00 pm,
I support your comment 100%,it's all right !
Thank you !!!!

Srey Mao (ex-Lycée Takhmao,Kandal)

Anonymous said...

AH HUN SEN'S CPP CRIMINAL REGIME!!!