Thursday, January 26, 2012

អ្នក​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​រំឭក​ពី​ការ​ឈឺចាប់ [បងប្អូនស្គាល់ក្រយ៉ៅហុន សែនកាន់តែច្បាស់ ចាប់ពីពេលនេះតទៅបងប្អូន ដាក់ស្បែកជើង ជំនួសមុខ ហុន សែន និង ប្រពន្ធ]

 ស្បែក​ជើង​របស់​អ្នក​ភូមិ​ត្រូវ​បាន​តម្រៀប​ជា​អក្ស​រ«អភិវឌ្ឍន៍»​​។ រូបថត មិនា
អ្នក​ភូមិ​ហែក​សា​រុង ដែល​ជា​អំណោយ​របស់​លោក​កែប​ ជុតិមា។ រូបថត មិនា
ស្ត្រី​អ្នក​ភូមិ​ថ្លែង​ពី​ការ​ឈឺ​ចាប់​ដោយ​សារ​អំណោយ​លោក​កែប​ ជុតិមា។ មិនា
ស្ត្រី​អ្នក​ភូមិ​កាន់​បដា​បង្ហាញ​ពី​រូប​ភាព​នៃ​ការ​បណ្តេញ​ចេញ​។ រូបថត ហុង មិនា
 អ្នក​ភូមិ​កាន់​បដា ដើរ​សំដៅ​ទៅ​​ស្រែក​តវ៉ា​នៅ​មុខ​រដ្ឋ​សភា។ រូបថត ហុង មិនា
អ្នកភូមិ​ស្រែក​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្តេញ​ចេញ​​​។ រូបថត មិនា​

Wednesday, 25 January 2012 12:03
ម៉ៃ ទិត្យថារ៉ា និង Shane Worrell
The Phnom Penh Post


ភ្នំពេញៈ សម្រែក​អំពាវនាវ​រក​យុត្តិធម៌ នៅ​មុខ​រដ្ឋ​សភា​ជាតិ និង​ក្បែរ​របង​ក្រុមហ៊ុន 7NG ពី​សំណាក់​ប្រជា​ពលរដ្ឋ​ប្រមាណ ៣០០ នាក់ ​មក​ពី​សហគមន៍​ចំនួន ៧ ដែល​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​សារ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​បាន​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ ដោយ​មាន​ការ​ដង្ហែ​ក្បួន​ យក​​ញត្តិ ទៅ​ដាក់​ជូន​រដ្ឋ​សភា​ផង​ដែរ​។

កាល​ពី​ម្សិលមិញ គឺជា​ឆ្នាំ​ខួប​ទី​ ៣ ដែល​ប្រជា​ពលរដ្ឋ​ នៅ​សហគមន៍​ដី​ក្រហម ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន​រាប់​រយ​គ្រួសារ ត្រូវ​បាន​ក្រុម​ហ៊ុន 7NG និង​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ប្រើ​កម្លាំង​បណ្តេញ​ចេញ​ដ៏​ហិង្សា។

ប្រជា​ពល​រដ្ឋ​មក​ពី​សហគមន៍​រង​គ្រោះ ​ដោយ​សារ​ការ​បណ្តេញ​ចេញ​បាន​កាន់​បដា​ប្រវែង​៥០ ម៉ែត្រ ​ជា​មួយ​រូប​ភាព​ក្រុមហ៊ុន បាន​ប្រើ​កម្លាំង រុះរើ​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួក​គេ និង​អាជ្ញាធរ​ប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រតិបត្តិ​ការ បណ្តេញ​ពួក​គេ​ពី​កណ្តាល​រាជ​ធានី​ ឲ្យ​ទៅ​រស់​នៅ​កណ្តាល​វាល នៅ​ឯ​តំបន់​ជាយ​ក្រុង ព្រម​ទាំង​មាន​សរសេរ​ពាក្យ​ស្លោក​ថា​ «បញ្ឈប់​ការ​បណ្តេញ» និង​ «​ទីក្រុង​សម្រាប់​យើង​ទាំង​អស់​គ្នា» ហើយ​បន្ទាប់​មក ពួក​គេ​បាន​យក​ស្បែក​ជើង​ជា​ច្រើន​គូ​ដាក់​តម្រៀប​ចេញ​ជា​អក្សរ «អភិវឌ្ឍន៍​» ដែល​ពាក្យ​នេះ បាន​ធ្វើ​ឲ្យ​ពួក​គេ​ទឹក​ភ្នែក បាត់បង់​ទាំង​មុខ​របរ​ទាំង​ផ្ទះ​សម្បែង ហើយ​ធ្វើ​ឲ្យ​កូន​ៗ​របស់​ពួក​គេ​ភាគ​ច្រើន បាន​បោះបង់​ចោល​ការ​សិក្សា​។​


នៅ​ក្នុង​ពិធី​នេះ​ដែរ ប្រជា​ពលរដ្ឋ​រង​គ្រោះ បាន​ហែក​សារុង ដែល​ជា​អំណោយ​របស់​លោក​កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ដោយ​ចាត់​ទុក​ថា សារុង​នេះ ជា​សារុង​ទិញ​សន្លឹក​ឆ្នោត​របស់​ពួក​គាត់ ដែល​ជា​ថ្នូរ​នឹង​ការ​រឹប​អូស​យក​ដី​ធ្លី និង​ផ្ទះ​សម្បែង​របស់​ពួក​គាត់​តាម​រយៈ​នៃ​ការ​បណ្តេញ​ចេញ ដោយ​ប្រើ​អំពើ​ហិង្សា​ក្រោម​ពាក្យ​អភិវឌ្ឍន៍។

អ្នក​ស្រី ឌួល ចន្ថា អតីត​ពលរដ្ឋ​សហគមន៍​ដី​ក្រហម​វ័យ ៥៣ ឆ្នាំ​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ពុំ​មាន​សំណង​សមរម្យ ឲ្យ​ទៅ​រស់​នៅ​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ​ ពី​ទីក្រុង ក្នុង​ភូមិ​ដំណាក់​ត្រយឹង ​ថ្លែង​ថា ក្រោយ​ពី​អាជ្ញាធរ​រាជ​ធានី បណ្តេញ​អ្នក​ស្រី​កាល​ពី​ ៣ ឆ្នាំ​មុន អ្នក​ស្រី​ពុំ​បាន​ទទួល​សំណង​អ្វី​ពី​ក្រុមហ៊ុន និង​សាលា​រាជធានី​ឡើយ​។ ដោយ​ពុំ​អាច​រស់​នៅ​ក្នុង​ស្ថានភាព​យ៉ាង​លំបាក នៅ​ឯ​តំបន់​ជាយ​ក្រុង​បាន អ្នក​ស្រី បាន​មក​ជួល​បន្ទប់​គេ​ស្នាក់​នៅ​ ក្នុង​សង្កាត់​បឹងត្របែក។ អ្នក​ស្រី​បាន​គូស​បញ្ជាក់​ថា៖​ «អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ គឺ​ឃោរឃៅ​ជាង ប៉ុល ពត ​ទៅ​ទៀត ព្រោះ ប៉ុល ពត ​បណ្តេញ​ប្រជាជន​ពី​ទី​ក្រុង ទៅ​ជន​បទ គឺ​ធ្វើ​ឡើង​ដោយ​ស្មើ​ភាព​គ្នា ប៉ុន្តែ​រដ្ឋាភិបាល​បច្ចុប្បន្ន បាន​បណ្តេញ​តែ​អ្នក​ក្រ​ចេញ ហើយ​យក​ដី​របស់​យើង​ទៅ​ឲ្យ​ក្រុមហ៊ុន អ្នក​មាន​អំណាច និង​ក្រុម​មនុស្ស​ពុករលួយ ហើយ​ពួក​គេ​ទុក​ឲ្យ​យើង​រស់​នៅ​ដូច​សត្វ​ធាតុ»។

លោក ចន្ទ វិចិត្រ អតីត​ពលរដ្ឋ​សហគមន៍​ដី​ក្រហម​មួយ​រូប​ទៀត បាន​ថ្លែង​ថា ប្រជាជន​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ ពុំ​មាន​អាហារ​គ្រប់​គ្រាន់​ទទួល​ទាន កូនៗ​មិន​បាន​ទៅ​សាលារៀន ពួក​គេ​ក្លាយ​ជា​ក្មេង​រើស​អេតចាយ ប្រមូល​កម្ទេច​ស្រូវ​ពី​វាល​ស្រែ និង​បាន​ចោទ​សួរ​ថា នេះ​ឬ​ជា​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល​? លោក​គូស​បញ្ជាក់​ថា៖​ «យើង​តែង​តែ​ឮ​ពាក្យ​នេះ ទី​ណា​មាន​ការ​លំបាក ទី​នោះ​មាន​សម្តេច​តេជោ និង​លោក​ជំទាវ ដូច្នេះ​តើ​ពួក​គេ​នៅ​ឯ​ណា? យើង​មិន​ដែល​ឃើញ​នរណា​មក​រក​យើង​ដែល​ជា​ជន​រង​គ្រោះ​ដោយ​សារ​ការ​បណ្តេញ ចេញ​ឡើយ»។

លោក​បន្ត​ថា ប្រជា​ពលរដ្ឋ បាន​ប្រារព្ធ​ពិធី​ នៃ​ការ​បណ្តេញ​ចេញ​នេះ ​ចង់​រំឭក​ដល់​សាធារណជន អំពី​ព្រឹត្តិ​ការណ៍​នានា​ ដែល​បណ្តាល​ឲ្យ​មាន​ការ​ឈឺចាប់ និង​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ហិង្សា ហើយ​ក៏​ជា​ការ​បញ្ជូន​សារ និង​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល ​តាម​រយៈ​រដ្ឋ​សភា ដើម្បី​ឲ្យ​បញ្ឈប់​ការ​បណ្តេញ​ប្រជាជន​ទាំង​បង្ខំ​ចេញ​ពី​ទីក្រុង ដើម្បី​យក​ដី​ឲ្យ​អ្នក​មាន​មួយ​ក្តាប់​តូច​។

អ្នក​ស្រី ងិន សារិទ្ធ អតីត​ពលរដ្ឋ​មួយ​រូប​ នៃ​សហគមន៍​បុរី​កីឡា​វ័យ ៣៧ ឆ្នាំ​ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ខួប ៣ ឆ្នាំ​នៃ​ការ​បណ្តេញ​ចេញ​នោះ​ដែរ បាន​ថ្លែង​ថា ចាប់​តាំង​ពី​អាជ្ញាធរ និង​ក្រុម​ហ៊ុន បណ្តេញ​ពលរដ្ឋ​ចេញ​ពី​បុរី​កីឡា ទៅ​ដល់​ឃុំ​ភ្នំ​បាត ហើយ​មាន​អ្នក​ខ្លះ​ ត្រូវ​ជាប់​ឃុំ​ ក្នុង​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ និង​ពន្ធនាគារ​ព្រៃ​ស​មក ពួក​គាត់​បាន​រស់​នៅ​យ៉ាង​វេទនា នៅ​ក្រោម​កៅស៊ូ​តង់​ កណ្តាល​វាល​ស្រែ​ក្តៅ​ហែង​។ អ្នក​ស្រី​ថ្លែង​ថា៖​ «យើង​រស់​នៅ​ក្នុង​ស្ថានភាព​គួរ​ឲ្យ​ភ័យ​ខា្លច។ ពួក​គេ​យក​ដី​របស់​យើង​ទៅ​ឲ្យ​ក្រុមហ៊ុន។ យើង​តវ៉ា​ដើម្បី​ការពារ​ដី​របស់​យើង​ ត្រូវ​គេ​ចាប់​ដាក់​គុក។ ចុះ​ក្រុមហ៊ុន និង​អាជ្ញាធរ ប្រើ​អំពើ​ហិង្សា​មក​លើ​យើង ហេតុ​អ្វី​ពួក​គេ មិន​ត្រូវ​ចាប់​ដាក់​គុក​ផង​ទៅ? សូម​ផ្តល់​យុត្តិធម៌​ឲ្យ​យើង​ជា​អ្នក​ក្រ​ផង»។

នាង ហេង មុំ អតីត​ពលរដ្ឋ​តំបន់​បឹង​កក់​វ័យ ២២ ឆ្នាំ​ ថ្លែង​ថា នាង​ចង់​ស្នើ​ឲ្យ​រដ្ឋាភិបាល ​បញ្ឈប់​ការ​បណ្តេញ​ប្រជាជន​ដោយ​ប្រើ​ពាក្យ អភិវឌ្ឍន៍ និង​ថា ពុំ​មាន​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ណា​មួយ​ អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ទេ មាន​តែ​បង្កើន​ភាព​ក្រីក្រ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ព្រោះ​ពួក​គេ ​ធ្វើ​ឲ្យ​ប្រជាជន​ ពី​មាន​ផ្ទះ​សម្បែង ​ទៅ​ជា​គ្មាន​ផ្ទះ​សម្បែង។ នាង​បាន​បន្ត​ថា៖​ «សូម​បញ្ឈប់​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​គាប​សង្កត់​មក​លើ​យើង​ទៀត​ទៅ ហើយ​ឈប់​ឲ្យ​កាដូ​ដ៏​អាក្រក់​របស់​អ្នក​មក​យើង។ យើង​ឈប់​ចង់​បាន​សារុង និង​ប៊ីចេង​មួយ​កញ្ចប់ ​ដើម្បី​ជា​ថ្នូរ​ នឹង​សន្លឹក​ឆ្នោត​របស់​យើង​ទៀត​ហើយ​»។

ក្រោយ​ពី​ប្រជា​ពលរដ្ឋ បាន​ជួប​ជុំ​គ្នា ​នៅ​ក្បែរ​របង​ក្រុមហ៊ុន 7NG ពួក​គេ​បាន​ដង្ហែ​ក្បួន​រួម​គ្នា ​សំដៅ​ទៅ​កាន់​រដ្ឋ​សភា ​ដើម្បី​ដាក់​ញត្តិ​ដែល​លើក​ឡើង​ពី​ការ​លំបាក​ធ្ងន់​ធ្ងរ​ ដោយ​សារ​ការ​បណ្តេញ​ចេញ​ ហើយ​ពេល​នោះ ពួក​គេ​រង​នូវ​ការ​រារាំង​រយៈ​ពេល​ខ្លី​ ពី​សំណាក់​កម្លាំង​នគរបាល។

នាង ទូច វណ្ណា អតីត​ពលរដ្ឋ​រស់​នៅ​ប្លុក​បុរី​កីឡា​ម្នាក់​ទៀត​បាន​ថ្លែង​ថា នាង​មក​រដ្ឋ​សភា​ព្រោះទី​នោះ​ ជា​កន្លែង​បង្កើត​ច្បាប់ ដូច្នេះ​នាង​ចង់​ស្នើ​រដ្ឋាភិបាល​ឲ្យ​ដោះ​លែង​ប្រជា​ជន ៧ នាក់​ ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ​វិញ ព្រោះ​ពួក​គេ​ពុំ​មែន​ជា​ក្មេង​ទំនើង​ទេ ពួក​គេ​ជា​សិស្ស​ពួក​គេ​ត្រូវ​ការ​រៀន​សូត្រ​។

លោក​កែប ជុតិមា មិន​អាច​ទាក់​ទង សុំ​ការ​អធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ ប៉ុន្តែ លោក ឯក ថា អ្នក​នាំ​ពាក្យ​ម្នាក់ នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​ថ្លែង​ថា រដ្ឋាភិបាល​ ពុំ​មាន​គោល​នយោបាយ ធ្វើ​ឲ្យ​ប្រជាជន​ក្រីក្រ​ទេ ព្រោះ​រដ្ឋា​ភិបាល​ បាន​ខិតខំ​រំដោះ​ប្រជា​ជន ​ពី​របប​ខ្មែរ​ក្រហម និង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ មាន​សុខ​សន្តិភាព ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​មក​បោះ​ទុន​រក​ស៊ី​។

លោក​បន្ថែម​ថា៖​«រដ្ឋាភិបាល​ពុំ​មាន​គោល​នយោបាយ​ធ្វើ​ឲ្យ​ប្រជាជន​ធ្លាក់​ ខ្លួន​ក្រីក្រ​ទេ តែ​រដ្ឋាភិបាល បាន​បង្កើត​គោល​នយោបាយ ​ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​កាន់​តែ​មាន និង​មាន​បំផុត»។

លោក សៀ ភិរម្យ ប្រធាន​ក្រុម​ការងារ​ពិសេស ​សិទ្ធិ​លំនៅ​ដ្ឋាន បាន​ថ្លែង​ថា យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​លោក​ នៅ​ក្នុង​ឆ្នាំ ២០១១ បាន​រក​ឃើញ​ថា ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង​ បាន​បង្ក​ឲ្យ​ប៉ះ​ពាល់​ដល់​ទាំង​សេដ្ឋ​កិច្ច និង​សង្គម ពី​ព្រោះ​ធ្វើ​ឲ្យ​ពល​រដ្ឋ​កាន់​តែ​ច្រើន​ឡើង​ៗ បាន​បាត់​បង់​ការ​ងារ​ និង​មុខ​របរ។ លោក​បាន​គូស​បញ្ជាក់​ថា៖ ​«បើ​គម្រោង​អភិវឌ្ឍន៍​ ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ មាន​ជីវ​ភាព​ប្រសើរ​​មែន​នោះ ម្ល៉េះ​សម​ប្រជា​ពលរដ្ឋ​ ក៏​ដូច​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល ​នឹង​មិន​ជំទាស់ ទៅ​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល​នោះ​ទេ​»។

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ថ្លែង​ថា អ្វី​ដែល​ពលរដ្ឋ​ធ្វើ​នា​ថ្ងៃ​ម្សិលមិញ​ គឺជា​សារ​មួយ​បន្ថែម​ទៀត ដែល​ផ្ញើ​ទៅ​កាន់​រដ្ឋាភិបាល​ ឲ្យ​ដឹង​អំពី​ការ​លំបាក​ ក្នុង​ជីវ​ភាព​រស់​នៅ របស់​ប្រជា​ពលរដ្ឋ ក្រោយ​ការ​បណ្តេញ​ចេញ។

លោក អំ សំអាត បាន​ទទូច​ស្នើ​ទៅ​រដ្ឋាភិបាល​ថា៖ ​«យើង​សូម​ស្នើ​ដល់​រដ្ឋាភិបាល​ សូម​បញ្ឈប់​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​ទីក្រុង និង​ស្វែង​រក​ដំណោះ​ស្រាយ​យុត្តិធម៌ សមរម្យ ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ និង​រដ្ឋាភិបាល ទទួល​បាន​ប្រយោជន៍​ទាំង​អស់​គ្នា​»៕ CR

5 comments:

Anonymous said...

អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង ជាមេចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
ជាតិ លួចជាតិ។ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ អាខ្វាក់ហ៊ុន
សែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់
ហ៊ុន សែន ដែរ។

Anonymous said...

អ្វីដែលត្រូវបានអនុវត្តមកលើប្រជាពលរដ្ឋ គឺជាអំពើ អយុត្តិធម៌ និងជាការបំផ្លាញជាតិ។ ការដាក់ងារថាជា អភិវឌ្ឈន៏ គឺជាការបំភាន់ស្មារតីពលរដ្ឋ។ នេះគឺ សម្ដែងឱ្យឃើញនូវភាពទុច្ចរិត និងអយុត្តិធម៌ របស់ រដ្ឋាភិបាលមកលើជាតិនិងពលរដ្ឋ ដ៏ប្រាកដ។ លក្ខណៈបែបនេះនឹងបន្តនូវភាពក្រីក្រ និងកម្មវេទនា ដ៏ច្រើនទសវត្សរិ៍ទៀតសម្រាប់ខ្មែរ។

កូនខ្មែរ

Anonymous said...

ក្នុងមួយពិភពលោកនេះ អ្នកណាៗក៏ដឹងគ្រប់គ្នាទាំងអស់ថា
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
ជាមេទុច្ចរិត,ជាមេពុករលួយ, ជាមេយូកូងបាតផ្សារ, ជាមេក្រុមមនុស្សពាលនៅកម្ពុជាដែរ...!
ហើយ...ក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វថ្ងៃនេះ
បើខ្មែរយើងមិននាំគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។

អាខ្វាក់អន្តរធាន..! អាខ្វាក់ក្បត់ជាតិ ...!អាមេយូកូងបាតផ្សារ..!

Anonymous said...

ពួកអាចោរហារូយអស់នេះបានឈូសឆាយផ្ទៈសម្បែងបងប្អូនរួចហើយ​/ហើយវាបែរជាយកប្រាក់បន្តិចបន្តួចមកជួយបងប្អូនវិញ នេះសបញ្ជាក់អោយឃើញថាពួកវាកាប់អោយយើងរបួសហើយ/វាយកថ្នាំមកបិតអោយយើងវិញ។ ដូច្នេះសូមបងប្អូនកុំមានសេចក្តីត្រេកអរអោយសោះ។

Anonymous said...

ប្រទេសខ្មែរ បច្ចុប្បន្ននេះកំពុងតែត្រូវបានរំលោភលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ និងលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ថែមទាំងកំពុង
លេបត្របាក់ ដោយសត្វក្រពើយួន តាមគ្រប់រូបភាព ដូចជាយុទ្ធសាស្រ្ត បញ្ចូលយួនអន្តោប្រវេសន៍, រំកិលព្រំដែន, ធ្វើវិនិយោគ
ដោយចំហ និងដោយលួចលាក់ បង្កើតសមាគមយួន ២១ ខេត្ត, ក្រុង, ធ្វើចារកម្ម បង្កើតរដ្ឋបាលយួន ក្នុងអំណាច
រដ្ឋាភិបាលខ្មែរ…. តើអាថ៌កំបាំងទាំងអស់នេះ ស្តាចមន៍ ប្រមុខនៃរដ្ធាភិបាលកញ្ជះយួន នឹង ពួកអាក្បត់ជាតិមើលឃើញដែរ ឬ ទេ???