ស្បែកជើងរបស់អ្នកភូមិត្រូវបានតម្រៀបជាអក្សរ«អភិវឌ្ឍន៍»។ រូបថត មិនា
អ្នកភូមិហែកសារុង ដែលជាអំណោយរបស់លោកកែប ជុតិមា។ រូបថត មិនា
ស្ត្រីអ្នកភូមិថ្លែងពីការឈឺចាប់ដោយសារអំណោយលោកកែប ជុតិមា។ មិនា
ស្ត្រីអ្នកភូមិកាន់បដាបង្ហាញពីរូបភាពនៃការបណ្តេញចេញ។ រូបថត ហុង មិនា
អ្នកភូមិកាន់បដា ដើរសំដៅទៅស្រែកតវ៉ានៅមុខរដ្ឋសភា។ រូបថត ហុង មិនា
អ្នកភូមិស្រែកទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្តេញចេញ។ រូបថត មិនា
Wednesday, 25 January 2012 12:03
ម៉ៃ ទិត្យថារ៉ា និង Shane Worrell
The Phnom Penh Post
ភ្នំពេញៈ សម្រែកអំពាវនាវរកយុត្តិធម៌ នៅមុខរដ្ឋសភាជាតិ និងក្បែររបងក្រុមហ៊ុន 7NG ពីសំណាក់ប្រជាពលរដ្ឋប្រមាណ ៣០០ នាក់ មកពីសហគមន៍ចំនួន ៧ ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារការបណ្តេញចេញដោយបង្ខំបានធ្វើឡើងកាលពីម្សិលមិញ ដោយមានការដង្ហែក្បួន យកញត្តិ ទៅដាក់ជូនរដ្ឋសភាផងដែរ។
កាលពីម្សិលមិញ គឺជាឆ្នាំខួបទី ៣ ដែលប្រជាពលរដ្ឋ នៅសហគមន៍ដីក្រហម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាប់រយគ្រួសារ ត្រូវបានក្រុមហ៊ុន 7NG និងអាជ្ញាធររាជធានីភ្នំពេញ ប្រើកម្លាំងបណ្តេញចេញដ៏ហិង្សា។
ប្រជាពលរដ្ឋមកពីសហគមន៍រងគ្រោះ ដោយសារការបណ្តេញចេញបានកាន់បដាប្រវែង៥០ ម៉ែត្រ ជាមួយរូបភាពក្រុមហ៊ុន បានប្រើកម្លាំង រុះរើបំផ្លាញផ្ទះសម្បែងរបស់ពួកគេ និងអាជ្ញាធរប្រើអំពើហិង្សានៅក្នុងប្រតិបត្តិការ បណ្តេញពួកគេពីកណ្តាលរាជធានី ឲ្យទៅរស់នៅកណ្តាលវាល នៅឯតំបន់ជាយក្រុង ព្រមទាំងមានសរសេរពាក្យស្លោកថា «បញ្ឈប់ការបណ្តេញ» និង «ទីក្រុងសម្រាប់យើងទាំងអស់គ្នា» ហើយបន្ទាប់មក ពួកគេបានយកស្បែកជើងជាច្រើនគូដាក់តម្រៀបចេញជាអក្សរ «អភិវឌ្ឍន៍» ដែលពាក្យនេះ បានធ្វើឲ្យពួកគេទឹកភ្នែក បាត់បង់ទាំងមុខរបរទាំងផ្ទះសម្បែង ហើយធ្វើឲ្យកូនៗរបស់ពួកគេភាគច្រើន បានបោះបង់ចោលការសិក្សា។