Wednesday, 25 January 2012
Chun Sakada, VOA Khmer | Phnom Penh
“The company completely bulldozed my house.”
Several hundred families from the Borei Keila neighborhood filed suit against development company Phan Imex on Wednesday, for what they claim is a breach of an agreement to properly house residents displaced by their project.
Nearly 400 families were forcibly evicted from the Borei Keila site this month, and former residents say Phan Imex failed to construct two buildings of a promised 10 in order to house them.
Instead, many have been sent to relocation sites far from the city that lack proper health, hygiene, education and commerce opportunities, they said. The complaint calls for around $2,500 per family in compensation.
Tim Sakmony, a representative of the residents, said damages to homes in forced evictions cost families between $1,000 and $4,000.
“The company completely bulldozed my house,” Eng Than, 51, told VOA Khmer. “Dishes, rice, soup pots, blankets, mosquito net, clothes.”
Suy Sophan, president of Phan Imex, said the company will work to reach an agreement with families that have proper documentation and was offering a $500 relocation fee to families without it.
---------ថ្ងៃពុធ, 25 ខែមករា 2012
ដោយ ជន សក្តា វីអូអេ ខ្មែរ | ភ្នំពេញ
«ផ្ទះរបស់ខ្ញុំ ក្រុមហ៊ុនឈូសឆាយខ្ទេចខ្ទីអស់។ ចាន ឆ្នាំង គ្រែ មុង ភួយ និងខោអាវមិនបានយកទេ។ ខ្ញុំចង់ទាមទារឲ្យក្រុមហ៊ុនសងការខូចខាតផ្ទះសម្បែងប្រហែល១០០០ដុល្លារអាមេរិក»។អ្នកភូមិបុរីកីឡាច្រើនរាប់រយគ្រួសារដែលត្រូវបានបណ្តេញចេញ បានប្តឹងទៅតុលាការក្រុងភ្នំពេញប្រឆាំងនឹងក្រុមហ៊ុនផានអ៊ីម៉ិច នៅថ្ងៃពុធនេះ អំពីការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់កាលពីដើមខែមករានេះ។
អ្នកភូមិបុរីកីឡាជាង៣៨០គ្រួសារត្រូវបានបណ្តេញចេញពី ផ្ទះសម្បែងដោយអំពើហិង្សាកាលពីថ្ងៃទី៣ ខែមករា ខណៈដែលកងសន្តិសុខបានឈូសកម្ទេចផ្ទះសម្បែងរបស់ពួកគាត់។
ក្នុងពាក្យបណ្តឹង អ្នកភូមិបានប្តឹងក្រុមហ៊ុនផានអ៊ីម៉ិច ពីការមិនគោរពកិច្ចសន្យាក្នុងការសាងសង់អគារឲ្យគ្រប់ចំនួន១០ ដែលមានកម្ពស់៦ជាន់តាមកិច្ចព្រមព្រៀងចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០០៤ និងបានកម្ទេចបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគាត់ព្រមទាំងសុំឱ្យដោះលែងអ្នកភូមិជាប់ឃុំ៧នាក់។
មន្រ្តីរដ្ឋបាលតុលាការ បានបញ្ជាក់ថាតុលាការបានទទួលពាក្យបណ្តឹងនេះហើយ។ អ្នកភូមិបុរីកីឡាបានបញ្ជាក់ក្នុងពាក្យបណ្តឹងថាតុលាការនឹងផ្តល់យុត្តិធម៌ដល់ពួកគាត់ និងផ្តន្ទាទោសក្រុមហ៊ុនផានអ៊ីម៉ិចដែលបានរំលោភបំពានសិទិ្ធលំនៅដ្ឋាន។
អ្នកស្រីទឹម សាក់មុន្នី តំណាងសហគមន៍បុរីកីឡា បានថ្លែងថាអ្នកស្រីទាមទារឲ្យក្រុមហ៊ុនផាន អ៊ីម៉ិចសងការខូចខាតផ្ទះសម្បែង និងរបស់របរប្រើប្រាស់ដែលមានតម្លៃប្រមាណ២.៥០០ដុល្លារអាមេរិក។
«តាមពាក្យបណ្តឹងហ្នឹង យើងទាមទារឲ្យក្រុមហ៊ុនសងថ្លៃខូចខាត និងសងថ្លៃជំងឺចិត្ត។ ខ្ញុំថាឲ្យក្រុមហ៊ុនសងឲ្យសមរម្យដោយ ពួកខ្ញុំចាត់ទុកហេតុការណ៍នេះថាជាគ្រោះចង្រៃរបស់យើងទៅចុះ។ សងឲ្យសមរម្យដើម្បីពួកយើងអាចទិញរបស់របរប្រើប្រាស់កំប៉ិចកំប៉ុកខ្លះ។ បើសិនជាគេបដិសេធ
មិនព្រមសង អញ្ចឹងជីវភាពរបស់ប្រជាពលរដ្ឋធ្លាក់ខ្លួនក្រតោកយ៉ាក និងខ្ចីបុលគេយកមកទិញរបស់ប្រើប្រាស់»។
អ្នកស្រីទឹម សាក់មុន្នី បានបញ្ជាក់ថាការខូចខាតទ្រព្យសម្បត្តិសម្រាប់ផ្ទះនីមួយៗក្នុងចំណោមផ្ទះ៣៨៤ មានតម្លៃចាប់ពី១.០០០ដុល្លារអាមេរិកដល់៤.០០០ដុល្លារអាមេរិក។
អ្នកស្រីអេង ថន អាយុ៥១ឆ្នាំ ជនរងគ្រោះនៅសហគមន៍បុរីកីឡា បានរៀបរាប់ថាការខូចខាតផ្ទះសម្បែង និងរបស់របរប្រើប្រាស់របស់អ្នកស្រីដោយសារការឈូសឆាយ មានតម្លៃប្រហែលជា១០០០ដុល្លារអាមេរិក។
«ផ្ទះរបស់ខ្ញុំ ក្រុមហ៊ុនឈូសឆាយខ្ទេចខ្ទីអស់។ ចាន ឆ្នាំង គ្រែ មុង ភួយ និងខោអាវមិនបានយកទេ។ ខ្ញុំចង់ទាមទារឲ្យក្រុមហ៊ុនសងការខូចខាតផ្ទះសម្បែងប្រហែល១០០០ដុល្លារអាមេរិក»។
អ្នកស្រីបានលើកឡើងថាបើក្រុមហ៊ុនមិនសងការខូចខាត តាមការទាមទារនេះទេ អ្នកភូមិបុរីកីឡានឹងតស៊ូតាមផ្លូវច្បាប់រហូតដល់ទទួលបានជោគជ័យ។
លោកស្រី ស៊ុយ ស៊ីផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច បានបញ្ជាក់ថាបើអ្នកភូមិបុរីកីឡាណាមានឯកសារគ្រប់គ្រាន់ លោកស្រីនឹងផ្តល់ដំណោះស្រាយជូន ប៉ុន្តែបើគ្មានឯកសារទេ លោកស្រីនឹងផ្តល់ដីនៅភ្នំបាត និងទួលសម្បូរណ៍ ហើយគ្រួសារដែលចង់ទៅរស់ស្រុកកំណើតវិញ នឹងទទួលបានប្រាក់ចំនួន៥០០ដុល្លារអាមេរិក។
ក្រុមអង្គការសិទិ្ធមនុស្សក្នុងស្រុក និងអន្តរជាតិបានថ្កោលទោសចំពោះការបណ្តេញអ្នកភូមិបុរីកីឡានេះ។ ក្រុមអង្គការសិទិ្ធមនុស្សអន្តរជាតិរួមមាន Amnesty International និង Human Rights Watch បានអំពាវនាវដល់ប្រទេសកម្ពុជាឲ្យបញ្ចប់ការបណ្តេញចេញដោយបង្ខំ និងឲ្យដោះលែងអ្នកភូមិបុរីកីឡា៧នាក់ ដែលកំពុងជាប់ឃុំ បន្ទាប់ពីការតវ៉ារឿងជម្លោះដីធ្លី ហើយបានប្រែក្លាយទៅជាអំពើហិង្សា៕
1 comment:
មាន់បានទៅប្តឹងទេវតា ដែលកំពុងក្លែបសាច់មាន់
Post a Comment