Friday, February 17, 2012

10-year jail sentence for Chea Xim's former bodyguard commander: Peal Xen Si Peal Xim

អតីត​មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក ជា ស៊ីម លោក ឈឿន ចាន់ថន ផ្ដល់​បទសម្ភាសន៍​នា​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១២។ (RFA/Sok Serey)
Chea Xim's former bodyguard commander gave an interview in court on 16 February 2012 (Photo: Sok Serey/RFA)

តុលាការ​កាត់​ទោស​អតីត​មេបញ្ជាការ​អង្គរក្ស​លោក ជា ស៊ីម ឲ្យ​ជាប់​គុក​១០​ឆ្នាំ

2012-02-16
ដោយ សុខ សេរី
Radio Free Asia

Summary: On 16 February 2012, the Phnom Penh municipal court sentenced Chhoeun Chanthan, the former commander of Chea Xim’s bodyguard unit, to 10-year of jail time on multiple charges. He was also fined by 2.5 million riels ($1,250). He was charged with illegal arm possession and issuing illegal arm licenses. Puth Theavy, Chhoeun Chanthan’s defense lawyer, said: “First of all, as a bodyguard commander for a top leader, he was sentenced to 10 years of jail time just because he has at home 4 or 5 guns left over from his mission and he did not store them at his base. As for the false documents, there is no proof to charge my client. In summary, I cannot accept the sentence of my client’s crimes.”

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​កាត់​ទោស​អតីត​មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ឈឿន ចាន់ថន ឲ្យ​ជាប់​គុក​រយៈពេល ១០​ឆ្នាំ ក្រោម​បទ​ល្មើស​ព្រហ្មទណ្ឌ​ជា​ច្រើន​ករណី។

ចៅក្រម​ប្រឹក្សា​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុន្នី នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ប្រកាស​សាលក្រម​ចំពោះ​មុខ​លោក ឈឿន ចាន់ថន ដោយ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក​រយៈពេល ១០​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ៥​លាន​រៀល ស្មើ​នឹង ១.២៥០​ដុល្លារ​អាមេរិក ចូល​ថវិកា​រដ្ឋ ក្រោម​បទ​ចោទ​ថា បាន​កាន់កាប់​អាវុធ​ខុស​ច្បាប់ និង​ចេញ​ប័ណ្ណ​ឲ្យ​កាន់កាប់​អាវុធ​ខុស​ច្បាប់។

លោក កែវ មុន្នី បាន​ប្រកាស​រឹប​អូស​អាវុធ និង​គ្រាប់​រំសេវ​ជា​ច្រើន​ពី​លោក ឈឿន ចាន់ថន ដើម្បី​រក្សា​ទុក​ក្នុង​បន្ទាយ​អង្គរក្ស​របស់​លោក ជា ស៊ីម វិញ។ ការ​ផ្ដន្ទាទោស​នោះ គឺ​ផ្អែក​តាម​មាត្រា​ទី​២០ និង​មាត្រា​ទី​២២ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿង​ផ្ទុះ និង​គ្រាប់​រំសេវ និង​មាត្រា​ទី ៦២៩ និង​មាត្រា​ទី ៦៣០ នៃ​ក្រមព្រហ្មទណ្ឌ។


លោក កែវ មុន្នី បាន​បញ្ជាក់​ថា តុលាការ​បើក​ផ្លូវ​ឲ្យ​បឹ្តង​ទាស់​ចំពោះ​សាលក្រម​នេះ​ទៅ​សាលាឧទ្ធរណ៍​ក្នុង​រយៈពេល ៣០​ថ្ងៃ។

ការ​ប្រកាស​សាលក្រម​នេះ គឺ​ក្រោយ​ពេល​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​សេចក្ដី​លើ​ករណី​លោក ឈឿន ចាន់ថន នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។

អតីត​មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក ជា ស៊ីម គឺ​លោក ឈឿន ចាន់ថន ហៅ ម៉ៅ អាយុ ៤៦​ឆ្នាំ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ថា លោក​មិន​អាច​ទទួល​យក​សាលក្រម​នេះ​បាន​ទេ ហើយ​លោក​នឹង​បន្ត​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ទៀត​នៅ​ពេល​ឆាប់ៗ​នេះ។

ចំណែក​ឯ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ឈឿន ចាន់ថន គឺ​លោក ពុធ ធាវី បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ក្រៅ​តុលាការ​ថា ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ គឺ​ជា​រឿង​អយុត្តិធម៌​ណាស់៖ «ទី​១ គឺ​មេ​អង្គរក្ស​មួយ​ទាំង​មូល មេ​អង្គរក្ស​ថ្នាក់​ដឹក​នាំ​កំពូល គ្រាន់​តែ​មាន​អាវុធ អាវុធ​បន្សល់​ពី​បេសកកម្ម ៤ ឬ ៥​ដើម យក​មក​ទុក​ក្នុង​ផ្ទះ ហើយ​អត់​បាន​យក​ទៅ​ទុក​នៅ​អង្គភាព ជាប់​គុក ១០​ឆ្នាំ។ រី​ឯ​ការ​ធ្វើ​ឯកសារ​ក្លែង​នោះ វា​គ្មាន​ភស្តុតាង​ណា​មួយ​ដាក់​បន្ទុក​ដល់​កូន​ក្តី​ខ្ញុំ​ទាំង​អស់។ អ៊ីចឹង​គាត់​សរុប​ទណ្ឌកម្ម​ទាំង ៤​បទល្មើស​នេះ ៣​បទល្មើស ៤​បទល្មើស​នេះ​ទៅ​ជា​រយៈពេល ១០​ឆ្នាំ អ៊ីចឹង​ខ្ញុំ​បាទ​មិន​អាច​ទទួល​យក​បាន​ទេ​នូវ​សាលក្រម​នេះ»។

ផ្ទុយ​ពី​ការ​បដិសេធ​ដោយ​ភាគី​ចុង​ចោទ​នេះ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ជា ស៊ីម គឺ​លោក ណាច ទ្រី ជា​ដើម​ចោទ បាន​ស្វាគមន៍ បើ​សិន​ណា​កូន​ក្ដី​បន្ត​ពឹង​ពាក់​រូប​លោក​ឲ្យ​ការពារ​ក្ដី​នៅ​សាលាឧទ្ធរណ៍​ទៀត​នោះ៖ «បើ​ថា​គេ​ផ្ដន្ទាទោស​ប៉ុណ្ណឹង វា​ត្រឹមត្រូវ​ហើយ»។

អតីត​មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក ជា ស៊ីម គឺ​លោក ឈឿន ចាន់ថន ហៅ ម៉ៅ អាយុ ៤៦​ឆ្នាំ ត្រូវ​បាន​កង​កម្លាំង​កង​រាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស បាន​ព័ទ្ធ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ នៅ​រាជធានី​ភ្នំពេញ។

ការ​ផ្ដន្ទាទោស​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ គឺ​ជា​សំណុំ​រឿង​ទី​១ នៅ​តុលាការ​ស៊ីវិល។ ចំណែក​ឯ​សំណុំ​រឿង​ទី​២ គឺ​តុលាការ​យោធា​គ្រោង​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក ឈឿន ចាន់ថន នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ ខាង​មុខ​នេះ​ក្រោម​បទ​ចោទ​ចំនួន ៥​ករណី​ទៀត ទាក់ទង​នឹង​វិស័យ​យោធា៕

8 comments:

Anonymous said...

dog is best friend,CCP or viet Cong alway eat dog ,so it is not diffirence .

Anonymous said...

ឆ្កែយួនវាចេះលិឍដំបៅ អាស្វាបីខ្មែរល្ងង់ខ្លៅហែក
ដំបៅថែម។ពួយអាស្វាពួយ!លេងគ្នាឯងទៅ!ពួក
អាឆ្កួតលីលា!ពួកអាបល់អាចម៍ឆ្កែយួន!

Anonymous said...

ជនដែលលក់ឧត្តមគត្តិធ្វើជាឆ្កែកញ្ជៈយួន នៅទីបញ្ចប់យួនត្រូវតែសម្លាប់ចោលទាំងអស់ សូមបញ្ជាក់ប្រាប់អោយច្បាស់ថា៖ យួនហាណូយបានចាត់ទុកខ្មែរទាំងអស់ជាសត្រូវរបស់ពួកវា ដូច្នេះយួនហាណូយត្រូវតែសម្លាប់ពូជខ្មែរអោយអស់ពីលើទឹកដីខ្មែរគឺសម្លាប់មុននិងក្រោយតែប៉ុណ្ណោះ។

Anonymous said...

It's worth the crime; isn't it? For ten years jail, he makes a handsome pay off for $150,000 a year. So who wouldn't want to do the crime.

Cambodia is till a long way to go in term punishing the bad guys.

Anonymous said...

STARS, in hun sen's regime, are easy to get and easy to loss!

Anonymous said...

You can rise up very fast and fall down as fast as well

Anonymous said...

We told you should not trust Yuon CPP officials (crooks and cronies) and Hun Sen who are part of Communist Vietnam puppets. This CPP regime should not be safe for you when you worked these crooks.

It is very scare if you are very successful by doing a good job for them. Later, those CPP crooks will falsely accuse you the crime or corrupted or use you as the scapegoat to make them not criminals or corrupted instead.

CPP Regime are very dangerous more than Khmer Rouges led by Pol Pot because the Vietnamese ill-intention to swallow Cambodia in some years to come.

Khmer people, wake up!!!

Anonymous said...

Haha, another bad animal is down!
Can't wait to see more...