តុលាការកាត់ទោសអតីតមេបញ្ជាការអង្គរក្សលោក ជា ស៊ីម ឲ្យជាប់គុក១០ឆ្នាំ
2012-02-16
ដោយ សុខ សេរី
Radio Free Asia
Summary: On 16 February 2012, the Phnom Penh municipal court sentenced Chhoeun Chanthan, the former commander of Chea Xim’s bodyguard unit, to 10-year of jail time on multiple charges. He was also fined by 2.5 million riels ($1,250). He was charged with illegal arm possession and issuing illegal arm licenses. Puth Theavy, Chhoeun Chanthan’s defense lawyer, said: “First of all, as a bodyguard commander for a top leader, he was sentenced to 10 years of jail time just because he has at home 4 or 5 guns left over from his mission and he did not store them at his base. As for the false documents, there is no proof to charge my client. In summary, I cannot accept the sentence of my client’s crimes.”
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ បានកាត់ទោសអតីតមេបញ្ជាការកងអង្គរក្សរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺលោក ឈឿន ចាន់ថន ឲ្យជាប់គុករយៈពេល ១០ឆ្នាំ ក្រោមបទល្មើសព្រហ្មទណ្ឌជាច្រើនករណី។
ចៅក្រមប្រឹក្សានៃសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុន្នី នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ បានប្រកាសសាលក្រមចំពោះមុខលោក ឈឿន ចាន់ថន ដោយបានផ្ដន្ទាទោសឲ្យជាប់គុករយៈពេល ១០ឆ្នាំ និងផាកពិន័យចំនួន ៥លានរៀល ស្មើនឹង ១.២៥០ដុល្លារអាមេរិក ចូលថវិការដ្ឋ ក្រោមបទចោទថា បានកាន់កាប់អាវុធខុសច្បាប់ និងចេញប័ណ្ណឲ្យកាន់កាប់អាវុធខុសច្បាប់។
លោក កែវ មុន្នី បានប្រកាសរឹបអូសអាវុធ និងគ្រាប់រំសេវជាច្រើនពីលោក ឈឿន ចាន់ថន ដើម្បីរក្សាទុកក្នុងបន្ទាយអង្គរក្សរបស់លោក ជា ស៊ីម វិញ។ ការផ្ដន្ទាទោសនោះ គឺផ្អែកតាមមាត្រាទី២០ និងមាត្រាទី២២ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ និងមាត្រាទី ៦២៩ និងមាត្រាទី ៦៣០ នៃក្រមព្រហ្មទណ្ឌ។
លោក កែវ មុន្នី បានបញ្ជាក់ថា តុលាការបើកផ្លូវឲ្យបឹ្តងទាស់ចំពោះសាលក្រមនេះទៅសាលាឧទ្ធរណ៍ក្នុងរយៈពេល ៣០ថ្ងៃ។
ការប្រកាសសាលក្រមនេះ គឺក្រោយពេលដែលសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះសេចក្ដីលើករណីលោក ឈឿន ចាន់ថន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ។
អតីតមេបញ្ជាការកងអង្គរក្សរបស់លោក ជា ស៊ីម គឺលោក ឈឿន ចាន់ថន ហៅ ម៉ៅ អាយុ ៤៦ឆ្នាំ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី១៦ ខែកុម្ភៈ ថា លោកមិនអាចទទួលយកសាលក្រមនេះបានទេ ហើយលោកនឹងបន្តប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ទៀតនៅពេលឆាប់ៗនេះ។
ចំណែកឯមេធាវីការពារក្ដីឲ្យលោក ឈឿន ចាន់ថន គឺលោក ពុធ ធាវី បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅក្រៅតុលាការថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនេះ គឺជារឿងអយុត្តិធម៌ណាស់៖ «ទី១ គឺមេអង្គរក្សមួយទាំងមូល មេអង្គរក្សថ្នាក់ដឹកនាំកំពូល គ្រាន់តែមានអាវុធ អាវុធបន្សល់ពីបេសកកម្ម ៤ ឬ ៥ដើម យកមកទុកក្នុងផ្ទះ ហើយអត់បានយកទៅទុកនៅអង្គភាព ជាប់គុក ១០ឆ្នាំ។ រីឯការធ្វើឯកសារក្លែងនោះ វាគ្មានភស្តុតាងណាមួយដាក់បន្ទុកដល់កូនក្តីខ្ញុំទាំងអស់។ អ៊ីចឹងគាត់សរុបទណ្ឌកម្មទាំង ៤បទល្មើសនេះ ៣បទល្មើស ៤បទល្មើសនេះទៅជារយៈពេល ១០ឆ្នាំ អ៊ីចឹងខ្ញុំបាទមិនអាចទទួលយកបានទេនូវសាលក្រមនេះ»។
ផ្ទុយពីការបដិសេធដោយភាគីចុងចោទនេះ មេធាវីការពារក្ដីឲ្យលោក ជា ស៊ីម គឺលោក ណាច ទ្រី ជាដើមចោទ បានស្វាគមន៍ បើសិនណាកូនក្ដីបន្តពឹងពាក់រូបលោកឲ្យការពារក្ដីនៅសាលាឧទ្ធរណ៍ទៀតនោះ៖ «បើថាគេផ្ដន្ទាទោសប៉ុណ្ណឹង វាត្រឹមត្រូវហើយ»។
អតីតមេបញ្ជាការកងអង្គរក្សរបស់លោក ជា ស៊ីម គឺលោក ឈឿន ចាន់ថន ហៅ ម៉ៅ អាយុ ៤៦ឆ្នាំ ត្រូវបានកងកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស បានព័ទ្ធចាប់ខ្លួននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ កន្លងទៅនេះ នៅរាជធានីភ្នំពេញ។
ការផ្ដន្ទាទោសនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ គឺជាសំណុំរឿងទី១ នៅតុលាការស៊ីវិល។ ចំណែកឯសំណុំរឿងទី២ គឺតុលាការយោធាគ្រោងប្រកាសសាលក្រមផ្ដន្ទាទោសលោក ឈឿន ចាន់ថន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ ខាងមុខនេះក្រោមបទចោទចំនួន ៥ករណីទៀត ទាក់ទងនឹងវិស័យយោធា៕
8 comments:
dog is best friend,CCP or viet Cong alway eat dog ,so it is not diffirence .
ឆ្កែយួនវាចេះលិឍដំបៅ អាស្វាបីខ្មែរល្ងង់ខ្លៅហែក
ដំបៅថែម។ពួយអាស្វាពួយ!លេងគ្នាឯងទៅ!ពួក
អាឆ្កួតលីលា!ពួកអាបល់អាចម៍ឆ្កែយួន!
ជនដែលលក់ឧត្តមគត្តិធ្វើជាឆ្កែកញ្ជៈយួន នៅទីបញ្ចប់យួនត្រូវតែសម្លាប់ចោលទាំងអស់ សូមបញ្ជាក់ប្រាប់អោយច្បាស់ថា៖ យួនហាណូយបានចាត់ទុកខ្មែរទាំងអស់ជាសត្រូវរបស់ពួកវា ដូច្នេះយួនហាណូយត្រូវតែសម្លាប់ពូជខ្មែរអោយអស់ពីលើទឹកដីខ្មែរគឺសម្លាប់មុននិងក្រោយតែប៉ុណ្ណោះ។
It's worth the crime; isn't it? For ten years jail, he makes a handsome pay off for $150,000 a year. So who wouldn't want to do the crime.
Cambodia is till a long way to go in term punishing the bad guys.
STARS, in hun sen's regime, are easy to get and easy to loss!
You can rise up very fast and fall down as fast as well
We told you should not trust Yuon CPP officials (crooks and cronies) and Hun Sen who are part of Communist Vietnam puppets. This CPP regime should not be safe for you when you worked these crooks.
It is very scare if you are very successful by doing a good job for them. Later, those CPP crooks will falsely accuse you the crime or corrupted or use you as the scapegoat to make them not criminals or corrupted instead.
CPP Regime are very dangerous more than Khmer Rouges led by Pol Pot because the Vietnamese ill-intention to swallow Cambodia in some years to come.
Khmer people, wake up!!!
Haha, another bad animal is down!
Can't wait to see more...
Post a Comment