Thursday, February 09, 2012

ទមិឡគំរាម លោកឲ្យសឹក?

ព្រះសង្ឃ​វត្ត​កែវមុនីវ័ន​រង​ការ​គំរាម​ឲ្យ​សឹក

Thursday, 09 February 2012
ទេព និមល - មុំ គន្ធា
The Phnom Penh Post

កណ្តាលៈ ព្រះ​សង្ឃ​១៣​អង្គ ក្នុង​២២​អង្គ​គង់​នៅ​វត្ត​កែវមុនីវ័ន ស្ថិត​នៅ​ភូមិ​ព្រែក​ឫស្សី ឃុំ​សំបួរ​មាស​ ស្រុក​មុខកំពូល បាន​សឹក​ជា​បន្ត​បន្ទាប់​ ដោយ​ការ​ភ័យ​ខ្លាច​អាជ្ញាធរ​ចាប់​ផ្សឹក​និង​ដាក់​ខ្នោះ ដូច​ដែល​ការ​ចាប់​ដាក់​ខ្នោះ​ចៅ​អធិការ​វត្ត​ស្តី​ទី​ព្រះ​នាម​ ជា សុវណ្ណភូមិ ​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​។

ព្រះ​សង្ឃ​១៣​អង្គ​ ដែល​ភាគ​ច្រើន​មាន​ព្រះ​ជន្ម​ក្រោម​២០​វស្សា ​រង​ការ​បំភិត​បំភ័យ​ច្រើន​លើក​ច្រើន​សា​ ដោយ​សារ​តែ​អាជ្ញាធរ​ឃុំ​និង​ស្រុក​ បាន​គំរាម​ម្តង​ហើយ​ម្តង​ទៀត​ ដោយ​បោះ​សម្តី​ថា បើ​លោក​មិន​សឹក​ទេ​នោះ គេ​នឹង​មក​ចាប់​ផ្សឹក​និង​ដាក់​ខ្នោះ ដូច​ ដែល​ធ្លាប់​បាន​ធ្វើ​ទៅ​លើ​ចៅ​អធិការ​វត្ត​កន្លង​មក​។ នេះ​បើ​តាម​ព្រះ​សង្ឃ​គង់​វត្ត​នេះ​អះអាង​ពី​ម្សិល​មិញ​។

កាល​ពី​ថ្ងៃ​ទី​២ ​ខែ​វិច្ឆិកា ​ឆ្នាំ​មុន​ចៅ​អធិការ​ស្តីទី​វត្ត​កែវមុនីវ័ន ​ព្រះ​នាម​ ជា ​សុវណ្ណភូមិ ​ជា​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​កម្លាំង​ចម្រុះ​ស្រុក​ចាប់​អូស​ព្រះ​អង្គ ជា ​សុវណ្ណភូមិ ​ពី​ក្នុង​បន្ទប់​ទាំង​មាន​ស្បង់​ចីវរ​និង​បាន​ដាក់​ខ្នោះ​ដៃដូ​ច​អ្នក​ ទោស​ ដោយ​គ្មាន​ដីកា​ពី​តុលាការ ឬ​សង្ឃ​ដីកា​បញ្ជាក់​នូវ​​ទោស​កំហុស​ឡើយ​។ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ដែល​គាំទ្រ​ព្រះ​អង្គ​ជិត​២០០​នាក់ ​ដែល​ចេញ​មុខ​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​ចៅ​អធិការ​វត្ត​ស្តី​ទី ​ដោយ​សារ​ថា «​ព្រះ​អង្គ​មិន​បាន​ធ្វើ​អ្វី​ខុស​មាន​តែ​ជួយ​កសាង​វត្ត​» ក៏​ត្រូវ​កម្លាំង​ចម្រុះ​ប្រើ​កំាភ្លើង​អាកា​បាញ់​គំរាម​ជាង​១០ គ្រាប់​ផង​ដែរ


ព្រះ​តេជគុណ ​ឡាន់ ​វ៉ាន់ថន ​ព្រះ​ជន្ម​២៥ ​វស្សា បច្ចុប្បន្ន​គង់​នៅ​វត្ត​កែវមុនីវ័ន ​មាន​ថេរដីកា​ថា ​ទង្វើ​របស់​អាជ្ញាធរ​ដែល​មក​ចាប់​ព្រះតេជគុណ​ ជា ​សុវណ្ណភូមិ ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះ​សង្ឃ​ក្មេង​ៗ​ភ័យ​ខ្លាច​និង​សឹក​​បន្ត គ្នា​ពី​វត្ត​។ ព្រះ​អង្គ​បន្ត​ថា ​បច្ចុប្បន្ន​ព្រះ​សង្ឃ​១៣​អង្គ​បាន​សឹក​ នៅ​សល់​តែ​៩​អង្គ​នៅ​ក្រាញ​តស៊ូ​គង់​ នៅ​ក្នុង​វត្ត​តាម​ការ​ស្នើ​សុំ​របស់​គណៈកម្មការ​និង​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​។

ព្រះ​តេជគុណ ឡាន់ វ៉ាន​ថន​ បន្ត​ថា៖​«កម្លាំង​ចម្រុះ​បាន​គំរាម​ថា​ នឹង​ធ្វើ​ឲ្យ​សាហាវ​ជាង​មុន​ទៀត​ បើ​ព្រះ​សង្ឃ​មិន​ព្រម​សឹក​ទេ​»។

ព្រះ​អង្គ​ស្នើ​ឲ្យ​ក្រសួង​ធម្មការ​និង​សាសនា​ ក៏​ដូច​អាជ្ញាធរ​មូលដ្ឋាន​ជួយ​រក​យុត្តិធម៌​និង​បញ្ឈប់​ការ​គំរាម​ដល់​ ព្រះ​សង្ឃ​នៅ​វត្ត​នេះ​ទៀត ប៉ុន្តែ មក​ដល់​ពេល​នេះ​គ្មាន​ដំណោះស្រាយ​ដដែល​។

អតីត​មេ​ឃុំ​សំបួរ​មាស ដែល​ត្រូវ​អាជ្ញាធរ​បពា្ឈប់​ពី​តួនាទី​កាល​ពី​ចុង​ឆ្នាំ​មុន​ លោក​ស្រី ​នួន​ សុភុត មាន​ប្រសាសន៍​ដែរ​ថា ពលរដ្ឋ​និង​ព្រះ​សង្ឃ​អស់​ជំនឿ​ទៅ​លើ​អាជ្ញាធរ​តទៅ​ទៀត​ហើយ​។​ អ្នក​ស្រី​ថា៖​«ទង្វើ​ដែល​អាជ្ញាធរ​ទាំង​នោះ​ធ្វើ​មក​លើ​ព្រះ​សង្ឃ​ និង​ពលរដ្ឋ​សាហាវ​ជាង​របប​ប៉ុលពត​ទៅ​ទៀត​»។ អ្នក​ស្រី​បន្ត​ថា៖ «​យើង​មិន​ខ្លាច​ការ​គំរាម​ទេ។ យើង​រួម​គ្នា​ដើម្បី​ការ​ពារ​សាសនា​និង​ប្រទេស​ជាតិ​យើង​»។​

លោក​ យិន សំ​ អធិកា​រង​នគរបាល​ស្រុក​មិន​ឆ្លើយ​សំណួរ​ជុំវិញ​ករណី​នេះទេ ​ពី​ម្សិលមិញ ដោយ​បង្វែរ​សំណួរ​ទៅ​មេគណ​ខេត្ត​ព្រះ​នាម ជា​ សំអាង ​ដែល​មិន​អាច​ទាក់ទង​បាន​នោះ​វិញ​។

លោក​ប្រាប់​ថា៖​ «អាជ្ញាធរ​គ្រាន់​តែ​សហការ​ជា​មួយ​មេ​គណ​ខេត្ត​ប៉ុណ្ណោះ​។ ​យើង​ពុំ​មាន​សិទ្ធិ​ផ្សឹក​ព្រះ​សង្ឃ​ទេ។ យើង​ទៅ​ដើម្បី​ការ​ពារ​សន្តិ​សុខ»៕

5 comments:

Anonymous said...

ពួកអាទមិឡ ពួកអែងសាហាវពេកហើយ?បន្តិច
ទៀតអ្វីដែលពួកអែងទទួលគឺរន្ទះបាញ់បែកក្បាល
ឆាប់ៗមិនខានទេ។

Anonymous said...

who are you to call cambodia a new KR? we called you a new hilter, ok!

Anonymous said...

ពួកសាហាវជាង ហ៊ីត្លែរ ទៅទៀត ព្រោះអស់
លោកសម្លាប់ជាតិខ្លួនឯង។ហ៊ីត្លែរ សម្លាប់ជនជាតិ
Juif.

Anonymous said...

Khmer/Cambodian folks, please to make sure that it is not NEW HIDDENT/SECRET YUON/VIET AGENTS THAT FORM NEW KHMER ROUGES AS YUON/VIET PROPAGANDA in the blind eyes of foreigners and Khmer people again.

It is has been a Yuon/Viet trick and secret among Khmer Society. There are many Yuon/Viet born in Cambodian/Srok Khmer speaking Khmer language and their Yuon language. They may causes the problem again in 21st century.

We,Khmer people, should know that Without Khmer Rouges like Pol Pot, Ieng Sari, Khiev Saphan, Noun Chea (who had done the big mistakes and wrong, but they admitted that they had said that they had done something wrong and told the truth in ECCC about Yuon/Viet) including other Khmer Rouges Compatriots who care about Khmer National because they repeatedly heard about the trick of Yuon/Viet playing too many games and tricks to encroach the land of Khmer to overcome and satisfy Hanoi/Ho Chi Minh goals as their plans. So far, Viet/Yuon master-minded evil leaders have not achieved their goals so far until today, but they still keep trying and keep trying to play the trick. Now, Khmer people, you see that Hun Sen is the one that Yuon/Viet Communist Master-Minded evil masters are using him (Hun Sen, their dog) until today. SEE???

Just watch out, Khmer/Cambodian people and don't be fooled.

Wake up, wake up, wake up!!! It is a wake-up call!!!

Khmer Yeurng!

Anonymous said...

សូមទោស!
នៅក្នុងអត្ថបទនេះ KI​ ពុំបានចុះពិស្តារ អំពីដើមរឿង
ដែលបណ្តាលឲ្យអជ្ញាធរបង្ខំឲ្យព្រះសង្ឃដែលគង់នៅ
ក្នុងវត្តនោះសឹកឡើយ។ តើដើមទងនៃរឿងហេតុវា
បានកើតឡើងយ៉ាងណា?!!!