ព្រះសង្ឃវត្តកែវមុនីវ័នរងការគំរាមឲ្យសឹក
Thursday, 09 February 2012
ទេព និមល - មុំ គន្ធា
The Phnom Penh Post
កណ្តាលៈ ព្រះសង្ឃ១៣អង្គ ក្នុង២២អង្គគង់នៅវត្តកែវមុនីវ័ន ស្ថិតនៅភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុកមុខកំពូល បានសឹកជាបន្តបន្ទាប់ ដោយការភ័យខ្លាចអាជ្ញាធរចាប់ផ្សឹកនិងដាក់ខ្នោះ ដូចដែលការចាប់ដាក់ខ្នោះចៅអធិការវត្តស្តីទីព្រះនាម ជា សុវណ្ណភូមិ ពីខែវិច្ឆិកាឆ្នាំមុន។
ព្រះសង្ឃ១៣អង្គ ដែលភាគច្រើនមានព្រះជន្មក្រោម២០វស្សា រងការបំភិតបំភ័យច្រើនលើកច្រើនសា ដោយសារតែអាជ្ញាធរឃុំនិងស្រុក បានគំរាមម្តងហើយម្តងទៀត ដោយបោះសម្តីថា បើលោកមិនសឹកទេនោះ គេនឹងមកចាប់ផ្សឹកនិងដាក់ខ្នោះ ដូច ដែលធ្លាប់បានធ្វើទៅលើចៅអធិការវត្តកន្លងមក។ នេះបើតាមព្រះសង្ឃគង់វត្តនេះអះអាងពីម្សិលមិញ។
កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំមុនចៅអធិការស្តីទីវត្តកែវមុនីវ័ន ព្រះនាម ជា សុវណ្ណភូមិ ជាខ្មែរកម្ពុជាក្រោមត្រូវកម្លាំងចម្រុះស្រុកចាប់អូសព្រះអង្គ ជា សុវណ្ណភូមិ ពីក្នុងបន្ទប់ទាំងមានស្បង់ចីវរនិងបានដាក់ខ្នោះដៃដូចអ្នក ទោស ដោយគ្មានដីកាពីតុលាការ ឬសង្ឃដីកាបញ្ជាក់នូវទោសកំហុសឡើយ។ ពុទ្ធបរិស័ទចំណុះជើងវត្តដែលគាំទ្រព្រះអង្គជិត២០០នាក់ ដែលចេញមុខប្រឆាំងនឹងការចាប់ខ្លួនចៅអធិការវត្តស្តីទី ដោយសារថា «ព្រះអង្គមិនបានធ្វើអ្វីខុសមានតែជួយកសាងវត្ត» ក៏ត្រូវកម្លាំងចម្រុះប្រើកំាភ្លើងអាកាបាញ់គំរាមជាង១០ គ្រាប់ផងដែរ ។
ព្រះតេជគុណ ឡាន់ វ៉ាន់ថន ព្រះជន្ម២៥ វស្សា បច្ចុប្បន្នគង់នៅវត្តកែវមុនីវ័ន មានថេរដីកាថា ទង្វើរបស់អាជ្ញាធរដែលមកចាប់ព្រះតេជគុណ ជា សុវណ្ណភូមិ ជាអ្វីដែលធ្វើឲ្យព្រះសង្ឃក្មេងៗភ័យខ្លាចនិងសឹកបន្ត គ្នាពីវត្ត។ ព្រះអង្គបន្តថា បច្ចុប្បន្នព្រះសង្ឃ១៣អង្គបានសឹក នៅសល់តែ៩អង្គនៅក្រាញតស៊ូគង់ នៅក្នុងវត្តតាមការស្នើសុំរបស់គណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្ត។
ព្រះតេជគុណ ឡាន់ វ៉ានថន បន្តថា៖«កម្លាំងចម្រុះបានគំរាមថា នឹងធ្វើឲ្យសាហាវជាងមុនទៀត បើព្រះសង្ឃមិនព្រមសឹកទេ»។
ព្រះអង្គស្នើឲ្យក្រសួងធម្មការនិងសាសនា ក៏ដូចអាជ្ញាធរមូលដ្ឋានជួយរកយុត្តិធម៌និងបញ្ឈប់ការគំរាមដល់ ព្រះសង្ឃនៅវត្តនេះទៀត ប៉ុន្តែ មកដល់ពេលនេះគ្មានដំណោះស្រាយដដែល។
អតីតមេឃុំសំបួរមាស ដែលត្រូវអាជ្ញាធរបពា្ឈប់ពីតួនាទីកាលពីចុងឆ្នាំមុន លោកស្រី នួន សុភុត មានប្រសាសន៍ដែរថា ពលរដ្ឋនិងព្រះសង្ឃអស់ជំនឿទៅលើអាជ្ញាធរតទៅទៀតហើយ។ អ្នកស្រីថា៖«ទង្វើដែលអាជ្ញាធរទាំងនោះធ្វើមកលើព្រះសង្ឃ និងពលរដ្ឋសាហាវជាងរបបប៉ុលពតទៅទៀត»។ អ្នកស្រីបន្តថា៖ «យើងមិនខ្លាចការគំរាមទេ។ យើងរួមគ្នាដើម្បីការពារសាសនានិងប្រទេសជាតិយើង»។
លោក យិន សំ អធិការងនគរបាលស្រុកមិនឆ្លើយសំណួរជុំវិញករណីនេះទេ ពីម្សិលមិញ ដោយបង្វែរសំណួរទៅមេគណខេត្តព្រះនាម ជា សំអាង ដែលមិនអាចទាក់ទងបាននោះវិញ។
លោកប្រាប់ថា៖ «អាជ្ញាធរគ្រាន់តែសហការជាមួយមេគណខេត្តប៉ុណ្ណោះ។ យើងពុំមានសិទ្ធិផ្សឹកព្រះសង្ឃទេ។ យើងទៅដើម្បីការពារសន្តិសុខ»៕
Thursday, February 09, 2012
Subscribe to:
Post Comments (Atom)
5 comments:
ពួកអាទមិឡ ពួកអែងសាហាវពេកហើយ?បន្តិច
ទៀតអ្វីដែលពួកអែងទទួលគឺរន្ទះបាញ់បែកក្បាល
ឆាប់ៗមិនខានទេ។
who are you to call cambodia a new KR? we called you a new hilter, ok!
ពួកសាហាវជាង ហ៊ីត្លែរ ទៅទៀត ព្រោះអស់
លោកសម្លាប់ជាតិខ្លួនឯង។ហ៊ីត្លែរ សម្លាប់ជនជាតិ
Juif.
Khmer/Cambodian folks, please to make sure that it is not NEW HIDDENT/SECRET YUON/VIET AGENTS THAT FORM NEW KHMER ROUGES AS YUON/VIET PROPAGANDA in the blind eyes of foreigners and Khmer people again.
It is has been a Yuon/Viet trick and secret among Khmer Society. There are many Yuon/Viet born in Cambodian/Srok Khmer speaking Khmer language and their Yuon language. They may causes the problem again in 21st century.
We,Khmer people, should know that Without Khmer Rouges like Pol Pot, Ieng Sari, Khiev Saphan, Noun Chea (who had done the big mistakes and wrong, but they admitted that they had said that they had done something wrong and told the truth in ECCC about Yuon/Viet) including other Khmer Rouges Compatriots who care about Khmer National because they repeatedly heard about the trick of Yuon/Viet playing too many games and tricks to encroach the land of Khmer to overcome and satisfy Hanoi/Ho Chi Minh goals as their plans. So far, Viet/Yuon master-minded evil leaders have not achieved their goals so far until today, but they still keep trying and keep trying to play the trick. Now, Khmer people, you see that Hun Sen is the one that Yuon/Viet Communist Master-Minded evil masters are using him (Hun Sen, their dog) until today. SEE???
Just watch out, Khmer/Cambodian people and don't be fooled.
Wake up, wake up, wake up!!! It is a wake-up call!!!
Khmer Yeurng!
សូមទោស!
នៅក្នុងអត្ថបទនេះ KI ពុំបានចុះពិស្តារ អំពីដើមរឿង
ដែលបណ្តាលឲ្យអជ្ញាធរបង្ខំឲ្យព្រះសង្ឃដែលគង់នៅ
ក្នុងវត្តនោះសឹកឡើយ។ តើដើមទងនៃរឿងហេតុវា
បានកើតឡើងយ៉ាងណា?!!!
Post a Comment