Friday, February 10, 2012

រត់ចូល ស៊ីផឹកផោម(CPP) ដើម្បីធ្វើ ជាអ្នកមាន?

មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស​១០​រូប​ចុះ​ចូល CPP

Thursday, 09 February 2012
មាស សុខជា
The Phnom Penh Post
"ខ្ញុំ​ទៅ​ចូល​រួម​នឹង​គណបក្ស​ប្រជាជន ដើម្បី​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​។ ​កែ​ពី​ខុស​ទៅ​ត្រូវ​ពី​ក្រ​ទៅ​មាន។" - វណ្ណ ស៊ីលឿន

ភ្នំពេញៈ មន្រ្តី​ជាន់​ខ្ពស់​ក្នុង​គណបក្ស​សិទិ្ធ​មនុស្ស ១០​នាក់​បាន​សម្រេច​ចិត្ត​ផ្តាច់​ខ្លួន​ទៅ​រស់​នៅ​ក្រោម​ឆ័ត្រ បក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​កាល​ពី​ម្សិលមិញ​បន្ទាប់​ពី​ពួក​គេ​បាន​ផ្តាច់​ខ្លួនចេញ​ពី​គណបក្ស សមរង្ស៊ី រួច​ហើយ ​ដែល​ជា​ចំណុច​ផ្តើម​ផ្តាច់​ខ្លួន​ប្រហែល​៥​នាទី​។

លោក យឹម សុវណ្ណ បាន​ចាត់​ទុក​ពួក​គេ​ជា​ស្លឹក​ឈើ​ចាស់ ​ហើយ​បាន​សម្តែង​ភាព​រីករាយ​ដែល​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន លោក​បាន​ទទួល​យក​ពួក​គេ​ជា​សមាជិក​ថ្មី ហើយ​ថា គណបក្ស​សិទិ្ធ​មនុស្ស​គ្រាន់តែជាសំណាក់​អន្តរ​កាល​សម្រាប់​ពួក​គេ មុននឹងពួក​គេទៅ​ចូល​ ​គណបក្ស​ប្រជាជន ហើយ​គណបក្ស​សិទិ្ធ​មនុស្ស ​ដែល​​បង្កើត​ឡើងគឺដើម្បីធ្វើ​ជា​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែ​ប៉ុណ្ណោះ។

លោក យឹម សុវណ្ណ ​បញ្ជាក់​ថា៖ «​គណបក្ស​សិទិ្ធ​មនុស្ស ជា​អាយ៉ង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បង្កើត​វា​ឡើង​ដើម្បី​បំបែក​គណបក្ស សមរង្ស៊ី។ ជា​ធម្មតា គេ​ផ្តាច់​ខ្លួន​ទៅ​គណបក្ស​លោក កឹម សុខា ​ហើយ​លោក កឹម សុខា ធ្វើ​ជា​រិះគន់​គណបក្ស​ប្រជាជន​ខ្លាំងៗ»ដើម្បីបំភ័ន្តមតិមហាជន។


លោក យឹម សុវណ្ណ បាន​លើក​ឡើង​ថា ៖ «​ពួក​គេ​ជា​មនុស្ស​រក​ប្រាក់​មនុស្ស​រក​តំណែង​។ ពួក​គេ​ជា​ស្លឹក​ឈើ​ដែល​ជ្រុះ​ ដែល​ត្រូវ​បាន​ប្រមូល​ឲ្យ​ចាក​ចេញ​ជា​ក្រុម​។ ​សូម​ទៅ​ចុះ ... ចេញ​ពី​គណបក្ស​សមរង្ស៊ី ទៅ​ធ្វើ​ការ​ឲ្យ​បាន​ស្រួល​។​អរគុណ​សម្តេច​[ហ៊ុន សែន] ដែល​ទទួល​យក​ពួក​គេ»។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទិ្ធ​មនុស្ស ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ​ ប៉ុន្តែ​លោក ប៉ុល ហំម អ្នក​នាំ​ពាក្យ​គណបក្ស​សិទិ្ធមនុស្ស បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​បាន​និយាយ​ថា ​គណ​បក្ស​សិទិ្ធ​មនុស្ស មិន​បង្កើត​ឡើង​ដើម្បី​បំបែក​គណបក្ស​សមរង្ស៊ី​ទេ ប៉ុន្តែ​វា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​ប្រជាជន។

លោក ប៉ុល ហំម បាន​ថ្លែង​ថា៖ «​គ្មាន​ប្រយោជន៍​នឹង​បំបែក​គណបក្ស សម រង្ស៊ី​ ទេ។ គេ​ផ្តាច់​ខ្លួន​ទៅ​គណបក្ស​ណា ក៏​ជា​សិទិ្ធ​របស់​ពួក​គេ​។ ​យើង​គោរព​សិទិ្ធ​ពួក​គេ​»។

លោក​បាន​បន្ថែម​ថា គណបក្ស សិទិ្ធ​មនុស្ស មិន​បាន​ដឹង​ថា​តើ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​តែងតាំង​ក្នុង​ជួរ​រដ្ឋាភិបាល​ឬ​យ៉ាង​ណា​ទេ? ​

លោក​បញ្ជាក់​ថា៖ «​យើង​មិន​ដឹង​ថា ពួក​គេ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​អ្វី ប៉ុន្តែ​យើង​កំពុង​រង់ចាំ​មើល​ថា​ តើ​ពួកគេ​ទទួល​បាន​តំណែង​អ្វី​ពី​រដ្ឋាភិបាល​។ ប្រសិន​បើ​រដ្ឋាភិបាល​ផ្តល់​តំណែង​ដល់​ពួក​គេ វា​ជា​ការ​បង់​ប្រាក់​រដ្ឋ​ឲ្យ​ពួក​គេ ដូច្នេះ​វា​ជា​ការ​ដោះ​ដូរ​នឹង​ការ​ផ្តាច់​ខ្លួន​នេះ​»​។

ពេល​ទាក់ទង​កាល​ពី​ម្សិលមិញ លោក វណ្ណ ស៊ីវឿន អតីត​ព្រឹទ្ធ​សមាជិក​ពី​គណបក្ស​សមរង្ស៊ី​ មុននឹងក្លាយជាមន្រ្តី​ជាន់​ខ្ពស់​ក្នុង​គណបក្ស​សិទិ្ធ​មនុស្ស ដែល​បាន​ដឹក​នាំ​ក្រុម​ទៅ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា ​គណបក្ស​ប្រឆាំង​តែង​តែ​ចោទ​ប្រកាន់​អ្នក​ផ្តាច់​ខ្លួន​​ ពេល​គេ​ផ្តាច់​ខ្លួន​ទៅ​គណបក្ស​មួយ​ទៀត​ និង​ថា លោក​បាន​បម្រើ​គណបក្ស​ប្រឆាំង​ជាយូរ​មក​ហើយ ប៉ុន្តែ​គ្មានបាន​ប្រយោជន៍​អ្វី​ទេ។

លោក ស៊ីវឿន បាន​បន្ត​ថា៖ «​វា​គ្មាន​ប្រយោជន៍​ទេ​ក្នុង​ការ​រស់​នៅ​ជាមួយ​គណបក្ស​ទាំង​ពីរ​។ គេ​តែង​តែ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​។ ខ្ញុំ​ទៅ​ចូល​រួម​នឹង​គណបក្ស​ប្រជាជន ដើម្បី​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​។ ​កែ​ពី​ខុស​ទៅ​ត្រូវ​ពី​ក្រ​ទៅ​មាន​។ យើង​ចូល​រួម​ការ​អភិវឌ្ឍ​ទាំង​អស់​គ្នា»។

ប៉ុន្តែ​លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងថា គណបក្ស​ប្រជាជន​តែង​បើក​ជើង​មេឃ ​ទទួល​ជន​ណា ឲ្យ​តែ​ស្ម័គ្រចិត្ត និង​យល់​ថា​គេ​អាច​រស់​នៅ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​គេ​មាន​សិទិ្ធ​ពេញ​លេញ​ធ្វើ​អ្វី​ក៏​បាន បើ​ទោះ​ជា​ពួក​គេ​មក​ពី​គណបក្ស​ផ្សេង​ក៏​ដោយ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួល​ពួក​គេ។

លោក​ថ្លែងថា៖ «​បុគ្គល​ទាំង​នោះ​មាន​សតិ​។ គេ​មិន​មែន​ជា​មនុស្ស​ធម្មតា​ទេ។ ពេល​គេ​មិន​ពេញ​ចិត្ត​នឹង​គណបក្ស​គេ [គណបក្ស​ប្រឆាំង] ​ចោទ​ប្រកាន់​ពួក​គេ​ថា [លក់​ខ្លួន​]​។ អ្នក​ណា​ដែល​និយាយ​បែប​នេះ​មាន​ន័យ​ថា​មើល​ងាយ​ពួក​គេ​។ ដូច្នេះ​ គេ​អាច​ងាក​មក​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បាន​ច្រើន​បន្ត​ទៀត​​។ គណបក្ស ប្រជាជន​កម្ពុជា មិន​មាន​ប្រាក់​ទិញ​អ្នក​ណា​ម្នាក់​ឡើយ»៕

4 comments:

Anonymous said...

មិនត្រឹមតែរត់ទៅចូលជាមួយគណបក្សប្រជាជន
នោះទេ ពួក១០នាក់ហ្នឹងហើយដែលជាចារកម្ម
យួនសម្រាប់យកការសម្ងាត់ពីគណបក្សប្រឆាំង
ផ្ដល់ទៅ គណបក្សប្រជាជន។ដូចយួនវាសម្លាប់
ពួកសាធារណរដ្ឋនិយមលន់នល់ ដោយបង្កើត
ជំរុំ០០៧។

Anonymous said...

អាឆ្កែដប់ក្បាលចេញពីបក្សគឹម​ សុខា ឬ បក្ស
សំរង្ស៊ីចេញទៅដើម្បីអំណាច លុយកាក់ និង
បំផ្លាញជាតិ។
អាសត្វឆ្កែទាំងដប់ក្បាល ទោះបី អា ហ៊ុន សែន
កាត់កន្ទុយវា ក៏នៅជាឆ្កែដដែល។

Anonymous said...

CPP, CHEATER OR CREATOR PRO POISON = DICTATOR = POL POT #2 = KILLING FIELD = AH HUN SEN'S CPP CRIMINAL GROUP = VIETCONG,...KHMER NATION.

Anonymous said...

យើងមិនចោទគេទេចំពោះពួកដែលចេះតែនាំគ្នាចេញពីបក្ស សម រង្ស៊ី នោះទៅកាន់បក្ស ប្រ.ជ !!!ប្រវត្តិពួកនេះដើមឡើយពួកគេឋិតនៅក្នុងបក្សប្រ.ជតែម្តង...ធ្វើឬកពារតាផ្តេសតាផ្តាស់មានគំនឹតខិលខូច..ខ្លះមានប្រវត្តិជាឃាតករ..ជាចោរក៏មាន.....។ល។និង។ល។...អត់មានដំបូលជ្រក...អត់មានផ្លូវដើរ.....អត់មានកន្លែងលាក់ខ្លួន....ក៏ឆ្លៀតប្រជ្រៀត...បន្លំខ្លួនចូលមកក្នុងបក្ស រង្ស៊ី...បក្សនេះដែលស្ថិតក្នុងការប្រមូលកំលាំងមិនគឹតពីនិន្នាការ...ក៏ទទួលពួកអស់នេះហើយកបញ្ចូលយុទ្ធសិល្បប្រជាធិបតេយ្យឲ្យពួកគេ..តែពួកគេដែលធ្លាប់តែមានប្រវត្តិមិនល្អពីខាងដើមមកនោះ....ក៏កែមិនឡើងសោះ....កន្លងមក៣អាណត្តិគឺពីអាណត្តិទី២មកដល់អាណត្តិទី៤នេះហើយទោះបីជាមានពួកគេខ្លះបានទទួលដំណែងក្នុងរដ្ឋាភិបាលហើយក៏ដោយនៅពេលមានបញ្ហាតិចតួចក្នងបក្សក៏តាំងយកលេះងក់ងរឥ្យបក្សអង្វរករគេ...ដល់តែបក្សមិនអង្វរក៏ខឹងហើយក៏នាំគ្នារៀបចំខ្លួនទៅជ្រកយកសុខមួយគ្រាជាមួយចៅហ្វាយចាស់វិញ....តែម្នាលទាំងឡាយអើយ...ចូលគឹតថាពួកស៊ីភីភីនេះគេមិនភ្លើទេ...ពួកលោកឯងធ្លាប់ក្បត់គេម្តងហើយ..ហើយមកក្បត់បក្សរង្ស៊ីទៀត...ទើបត្រឡប់ទៅវិញនោះគេមិនភ្លើទេម្នាល...គេឲ្យម្នាលឯងដេក ដើរ ធ្វើការឲ្យគេគ្មានពេលសំរាកឡើយ...ហើយកុំសង្ឃឹមថាបានពួកគេទុកចិត្តនោះ.....NO NO NO គ្មានទីកំណត់ឡើយ.........