Thursday, 09 February 2012
មាស សុខជា
The Phnom Penh Post
"ខ្ញុំទៅចូលរួមនឹងគណបក្សប្រជាជន ដើម្បីចូលរួមក្នុងការអភិវឌ្ឍជាតិ។ កែពីខុសទៅត្រូវពីក្រទៅមាន។" - វណ្ណ ស៊ីលឿន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្នុងគណបក្សសិទិ្ធមនុស្ស ១០នាក់បានសម្រេចចិត្តផ្តាច់ខ្លួនទៅរស់នៅក្រោមឆ័ត្រ បក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចកាលពីម្សិលមិញបន្ទាប់ពីពួកគេបានផ្តាច់ខ្លួនចេញពីគណបក្ស សមរង្ស៊ី រួចហើយ ដែលជាចំណុចផ្តើមផ្តាច់ខ្លួនប្រហែល៥នាទី។
លោក យឹម សុវណ្ណ បានចាត់ទុកពួកគេជាស្លឹកឈើចាស់ ហើយបានសម្តែងភាពរីករាយដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកបានទទួលយកពួកគេជាសមាជិកថ្មី ហើយថា គណបក្សសិទិ្ធមនុស្សគ្រាន់តែជាសំណាក់អន្តរកាលសម្រាប់ពួកគេ មុននឹងពួកគេទៅចូល គណបក្សប្រជាជន ហើយគណបក្សសិទិ្ធមនុស្ស ដែលបង្កើតឡើងគឺដើម្បីធ្វើជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។
លោក យឹម សុវណ្ណ បញ្ជាក់ថា៖ «គណបក្សសិទិ្ធមនុស្ស ជាអាយ៉ងគណបក្សប្រជាជនកម្ពុជា ដែលបង្កើតវាឡើងដើម្បីបំបែកគណបក្ស សមរង្ស៊ី។ ជាធម្មតា គេផ្តាច់ខ្លួនទៅគណបក្សលោក កឹម សុខា ហើយលោក កឹម សុខា ធ្វើជារិះគន់គណបក្សប្រជាជនខ្លាំងៗ»ដើម្បីបំភ័ន្តមតិមហាជន។
លោក យឹម សុវណ្ណ បានលើកឡើងថា ៖ «ពួកគេជាមនុស្សរកប្រាក់មនុស្សរកតំណែង។ ពួកគេជាស្លឹកឈើដែលជ្រុះ ដែលត្រូវបានប្រមូលឲ្យចាកចេញជាក្រុម។ សូមទៅចុះ ... ចេញពីគណបក្សសមរង្ស៊ី ទៅធ្វើការឲ្យបានស្រួល។អរគុណសម្តេច[ហ៊ុន សែន] ដែលទទួលយកពួកគេ»។
លោក កឹម សុខា ប្រធានគណបក្សសិទិ្ធមនុស្ស មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ប៉ុន្តែលោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទិ្ធមនុស្ស បានច្រានចោលការចោទប្រកាន់នេះ ដោយបាននិយាយថា គណបក្សសិទិ្ធមនុស្ស មិនបង្កើតឡើងដើម្បីបំបែកគណបក្សសមរង្ស៊ីទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងដើម្បីស្វែងរកការគាំទ្រពីប្រជាជន។
លោក ប៉ុល ហំម បានថ្លែងថា៖ «គ្មានប្រយោជន៍នឹងបំបែកគណបក្ស សម រង្ស៊ី ទេ។ គេផ្តាច់ខ្លួនទៅគណបក្សណា ក៏ជាសិទិ្ធរបស់ពួកគេ។ យើងគោរពសិទិ្ធពួកគេ»។
លោកបានបន្ថែមថា គណបក្ស សិទិ្ធមនុស្ស មិនបានដឹងថាតើអ្នកទាំងនោះនឹងត្រូវតែងតាំងក្នុងជួររដ្ឋាភិបាលឬយ៉ាងណាទេ?
លោកបញ្ជាក់ថា៖ «យើងមិនដឹងថា ពួកគេទៅគណបក្សប្រជាជនកម្ពុជាដើម្បីអ្វី ប៉ុន្តែយើងកំពុងរង់ចាំមើលថា តើពួកគេទទួលបានតំណែងអ្វីពីរដ្ឋាភិបាល។ ប្រសិនបើរដ្ឋាភិបាលផ្តល់តំណែងដល់ពួកគេ វាជាការបង់ប្រាក់រដ្ឋឲ្យពួកគេ ដូច្នេះវាជាការដោះដូរនឹងការផ្តាច់ខ្លួននេះ»។
ពេលទាក់ទងកាលពីម្សិលមិញ លោក វណ្ណ ស៊ីវឿន អតីតព្រឹទ្ធសមាជិកពីគណបក្សសមរង្ស៊ី មុននឹងក្លាយជាមន្រ្តីជាន់ខ្ពស់ក្នុងគណបក្សសិទិ្ធមនុស្ស ដែលបានដឹកនាំក្រុមទៅចូលជាមួយគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រឆាំងតែងតែចោទប្រកាន់អ្នកផ្តាច់ខ្លួន ពេលគេផ្តាច់ខ្លួនទៅគណបក្សមួយទៀត និងថា លោកបានបម្រើគណបក្សប្រឆាំងជាយូរមកហើយ ប៉ុន្តែគ្មានបានប្រយោជន៍អ្វីទេ។
លោក ស៊ីវឿន បានបន្តថា៖ «វាគ្មានប្រយោជន៍ទេក្នុងការរស់នៅជាមួយគណបក្សទាំងពីរ។ គេតែងតែវាយប្រហារគ្នាទៅវិញទៅមក។ ខ្ញុំទៅចូលរួមនឹងគណបក្សប្រជាជន ដើម្បីចូលរួមក្នុងការអភិវឌ្ឍជាតិ។ កែពីខុសទៅត្រូវពីក្រទៅមាន។ យើងចូលរួមការអភិវឌ្ឍទាំងអស់គ្នា»។
ប៉ុន្តែលោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនតែងបើកជើងមេឃ ទទួលជនណា ឲ្យតែស្ម័គ្រចិត្ត និងយល់ថាគេអាចរស់នៅជាមួយនឹងគណបក្សប្រជាជនកម្ពុជា ហើយគេមានសិទិ្ធពេញលេញធ្វើអ្វីក៏បាន បើទោះជាពួកគេមកពីគណបក្សផ្សេងក៏ដោយ គណបក្សប្រជាជនកម្ពុជា នឹងទទួលពួកគេ។
លោកថ្លែងថា៖ «បុគ្គលទាំងនោះមានសតិ។ គេមិនមែនជាមនុស្សធម្មតាទេ។ ពេលគេមិនពេញចិត្តនឹងគណបក្សគេ [គណបក្សប្រឆាំង] ចោទប្រកាន់ពួកគេថា [លក់ខ្លួន]។ អ្នកណាដែលនិយាយបែបនេះមានន័យថាមើលងាយពួកគេ។ ដូច្នេះ គេអាចងាកមកគណបក្សប្រជាជនកម្ពុជាឲ្យបានច្រើនបន្តទៀត។ គណបក្ស ប្រជាជនកម្ពុជា មិនមានប្រាក់ទិញអ្នកណាម្នាក់ឡើយ»៕
4 comments:
មិនត្រឹមតែរត់ទៅចូលជាមួយគណបក្សប្រជាជន
នោះទេ ពួក១០នាក់ហ្នឹងហើយដែលជាចារកម្ម
យួនសម្រាប់យកការសម្ងាត់ពីគណបក្សប្រឆាំង
ផ្ដល់ទៅ គណបក្សប្រជាជន។ដូចយួនវាសម្លាប់
ពួកសាធារណរដ្ឋនិយមលន់នល់ ដោយបង្កើត
ជំរុំ០០៧។
អាឆ្កែដប់ក្បាលចេញពីបក្សគឹម សុខា ឬ បក្ស
សំរង្ស៊ីចេញទៅដើម្បីអំណាច លុយកាក់ និង
បំផ្លាញជាតិ។
អាសត្វឆ្កែទាំងដប់ក្បាល ទោះបី អា ហ៊ុន សែន
កាត់កន្ទុយវា ក៏នៅជាឆ្កែដដែល។
CPP, CHEATER OR CREATOR PRO POISON = DICTATOR = POL POT #2 = KILLING FIELD = AH HUN SEN'S CPP CRIMINAL GROUP = VIETCONG,...KHMER NATION.
យើងមិនចោទគេទេចំពោះពួកដែលចេះតែនាំគ្នាចេញពីបក្ស សម រង្ស៊ី នោះទៅកាន់បក្ស ប្រ.ជ !!!ប្រវត្តិពួកនេះដើមឡើយពួកគេឋិតនៅក្នុងបក្សប្រ.ជតែម្តង...ធ្វើឬកពារតាផ្តេសតាផ្តាស់មានគំនឹតខិលខូច..ខ្លះមានប្រវត្តិជាឃាតករ..ជាចោរក៏មាន.....។ល។និង។ល។...អត់មានដំបូលជ្រក...អត់មានផ្លូវដើរ.....អត់មានកន្លែងលាក់ខ្លួន....ក៏ឆ្លៀតប្រជ្រៀត...បន្លំខ្លួនចូលមកក្នុងបក្ស រង្ស៊ី...បក្សនេះដែលស្ថិតក្នុងការប្រមូលកំលាំងមិនគឹតពីនិន្នាការ...ក៏ទទួលពួកអស់នេះហើយកបញ្ចូលយុទ្ធសិល្បប្រជាធិបតេយ្យឲ្យពួកគេ..តែពួកគេដែលធ្លាប់តែមានប្រវត្តិមិនល្អពីខាងដើមមកនោះ....ក៏កែមិនឡើងសោះ....កន្លងមក៣អាណត្តិគឺពីអាណត្តិទី២មកដល់អាណត្តិទី៤នេះហើយទោះបីជាមានពួកគេខ្លះបានទទួលដំណែងក្នុងរដ្ឋាភិបាលហើយក៏ដោយនៅពេលមានបញ្ហាតិចតួចក្នងបក្សក៏តាំងយកលេះងក់ងរឥ្យបក្សអង្វរករគេ...ដល់តែបក្សមិនអង្វរក៏ខឹងហើយក៏នាំគ្នារៀបចំខ្លួនទៅជ្រកយកសុខមួយគ្រាជាមួយចៅហ្វាយចាស់វិញ....តែម្នាលទាំងឡាយអើយ...ចូលគឹតថាពួកស៊ីភីភីនេះគេមិនភ្លើទេ...ពួកលោកឯងធ្លាប់ក្បត់គេម្តងហើយ..ហើយមកក្បត់បក្សរង្ស៊ីទៀត...ទើបត្រឡប់ទៅវិញនោះគេមិនភ្លើទេម្នាល...គេឲ្យម្នាលឯងដេក ដើរ ធ្វើការឲ្យគេគ្មានពេលសំរាកឡើយ...ហើយកុំសង្ឃឹមថាបានពួកគេទុកចិត្តនោះ.....NO NO NO គ្មានទីកំណត់ឡើយ.........
Post a Comment