Tuesday, February 21, 2012

‘Defamed’ Pailin man held on rape charges - គ្រួសារ​ក្មេងស្រី​ត្រូវគេ​រំលោភ​នៅប៉ៃលិន​ពឹងឲ្យ​អាដហុក​ជួយ

Tuesday, 21 February 2012
Phak Seangly
The Phnom Penh Post
It is unjust that the 8-year-old’s family is ordered to pay compensation after she was raped
«​វា​អយុត្តិធម៌​សម្រាប់​គ្រួសារនេះ​ណាស់​។ គេ​រំលោភ​ហើយ​ត្រូវគេប្តឹង​ឲ្យបង់លុយ​ថែមទៀត​»
A man whose family successfully sued a woman last Tuesday for accusing him of raping her 8-year-old daughter was charged with the alleged rape on Friday, a Pailin provincial court prosecutor said yesterday.

Provincial prosecutor Chum Sensithea confirmed that 23-year-old Sam Ra was arrested and charged on Friday, just days after the court ordered the alleged victim’s family to pay Sam Ra’s family 8 million riel (US$2,000) in compensation for defaming him.

“The suspect was charged with rape and placed into pro­visional detention at the provincial prison last Friday,” Chum Sensithea said.

The family had initially complained to village and commune officials in Pailin town that their daughter had been raped more than once in August and September; however, the complaint was not kept confidential and they were accused of defaming Sam Ra.


Sam Ra’s family subsequently sued the girl’s family, who were ordered in court last week to pay a fine of 1.5 million riel ($375).

Kol Midy, provincial coordinator for rights group Adhoc, said the court decision ordering the family to pay Sam Ra had outraged them and they had filed complaints to his organisation and the Appeal Court.

He added that following investigations by Adhoc, the group believed the girl had been raped in August and September near her home in Pailin town.

The girl’s family has said the rape occurred more than once, but the criminal’s family sued the victim’s family for defamation before police could act,” Kol Midy said.

He added that Adhoc’s investigation concluded that the girl had been raped, and the group had urged the provincial court to take immediate action against Sam Ra.

It is unjust that the 8-year-old’s family is ordered to pay compensation after she was raped,” he said.

After receiving the family’s complaint, the provincial court issued a warrant for Sam Ra’s arrest last week. A date is yet to be set for his trial.
---------------
Tuesday, 21 February 2012 12:00
ផាក់ ស៊ាងលី
The Phnom Penh Post

ប៉ៃលិនៈ គ្រួសារ​កុមារី​រងគ្រោះ​អាយុ​៨​ឆ្នាំ​ម្នាក់ បាន​ដាក់ពាក្យ​សុំ​អន្តរាគមន៍​ពី​សមាគម​សិទ្ធិមនុស្ស​អាដហុក បន្ទាប់ពី​តុលាការ​ខេត្ត​ប៉ៃលិន​បាន​កាត់ក្តី​ឲ្យជនដែល​រំលោភនាង​ឈ្នះ ហើយ​បង្គាប់ឲ្យ​គ្រួសារ​នេះ​សងជំងឺចិត្ត​ជិត​១០​លាន​រៀលថែមទៀត​។

លោក គល់ មីឌី​ អ្នក​សម្របសម្រួល​សមាគ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ប៉ៃលិន​បានឲ្យដឹង​ពីថ្ងៃចន្ទថា សាលក្រម​តុលាការ​ខេត្ត​ប៉ៃលិន ពីថ្ងៃទី​១៤ ខែ​កុម្ភៈ បានសម្រេច​ឲ្យគ្រួសារ​ជនល្មើស អាយុ​២៣​ឆ្នាំ​ម្នាក់ ឈ្នះក្តី​គ្រួសារ​ក្មេងស្រី​ជនរងគ្រោះ លើ​បណ្តឹង​បរិហាកេរ្តិ៍ ហើយបាន​សម្រេចឲ្យ​គ្រួសារ​ក្មេងស្រី​សងជំងឺចិត្ត​ជនល្មើស​៨​លាន​រៀល និងបង់ប្រាក់​ពិន័យ​មួយលាន​កន្លះទៀត

លោកបន្តថា ដោយ​កើតទុក្ខ​មិនសុខចិត្ត គ្រួសារ​ក្មេងស្រី​បាន​ដាក់ពាក្យប្តឹង​មកអាដហុក​កាលពី​ពាក់កណ្តាល​ខែ​កុម្ភៈ​។ លោក​ក៏បាន​ចុះអង្កេត​ឃើញថា​«ក្មេងស្រី​រងគ្រោះ​ត្រូវគេ​រំលោភមែន​» ហើយ​លោក ក៏អន្តរាគមន៍​ឲ្យតុលាការ​ចាត់ការរឿងនេះ​។

លោក​អះអាង​ថា ៖ «​វា​អយុត្តិធម៌​សម្រាប់​គ្រួសារនេះ​ណាស់​។ គេ​រំលោភ​ហើយ​ត្រូវគេប្តឹង​ឲ្យបង់លុយ​ថែមទៀត​»។

លោក មីឌី បាន​រំឭកថា ជន​សង្ស័យ​ឈ្មោះ សំ រ៉ា អាយុ​២៣​ឆ្នាំ បាន​ចាប់​រំលោភ​ក្មេងស្រី​រងគ្រោះ​ក្នុង​ខែ​សីហា និង​កញ្ញា ឆ្នាំមុន នៅជិតផ្ទះនាង ក្នុងក្រុង​ប៉ៃលិន។ បន្ទាប់ពី​ម្តាយ​បានដឹង​គាត់ក៏បាន​ទៅសុំ​យោបល់​ពី​អាជ្ញាធរថា តើ​គាត់​ត្រូវ​ធ្វើយ៉ាងម៉េច?​។

លោក គល់ មីឌី បញ្ជាក់ថា ៖ «រឿង​ចាប់រំលោភ​នោះ​មិនមែនតែ​ម្តងទេ​។ ប៉ុន្តែ​ពេលដឹងថា គ្រួសារ​ក្មេងស្រី​ចង់ប្តឹង គ្រួសារ​ជនល្មើស​បាន​ដាក់ពាក្យ​ប្តឹងមុន»។

លោក ជុំ សែន​សិទ្ធា ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន​បានឲ្យដឹងថា ករណីនេះ​មាន​បណ្តឹង​ពីរ មួយ​របស់​គ្រួសារ សំ រ៉ា ប្តឹង​គ្រួសារ​ក្មេងស្រី​ពីបទ​បរិហារកេរ្តិ៍​ និង​មួយ​របស់​គ្រួសារ​ក្មេងស្រី ប្តឹង​ឈ្មោះ​សំ រ៉ា ពីបទ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន។ បណ្តឹង​បរិហារ​កេរ្តិ៍​នោះ​គ្រួសារ​ក្មេងស្រី​បានប្តឹងទៅ​សាលា​ឧទ្ធរណ៍​រួចហើយ។ លោក​ប្រាប់ដែរថា បន្ទាប់ពី​ទទួល​ពាក្យ​បណ្តឹង​ករណី​ចាប់រំលោភ តុលាការ​ខេត្ត​ក៏បាន​ចេញដីកា​ចាប់ខ្លួន​ជនល្មើស​សំ រ៉ា ហើយថា ​«ជននេះ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពីបទ​រំលោភ​សេព​សន្ថវៈ ហើយ​បានឲ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​»៕

4 comments:

Anonymous said...

បើនិយាយថាជន (មិនស្គាល់មុខ) បានចូលក្នុងបរិវេណ
រោងចក្រ ហើយបានបាញ់រះមកលើកម្មករ កម្មការីនី
ពិតជារឿងគួរឲ្យអស់សំណើចណាស់។
នៅក្នុងអំឡុងពេល ៧ ថ្ងៃដែល
កម្មករបានធ្វើដូដកម្មនោះ តើកំលាំងមកពីខាងណា
នៅចាំយាមសន្តិសុខនៅរោងចក្រទាំងនោះ? ខាង
ស្នងការនគរបាលខេត្តស្វាយរៀងដែលបញ្ជាដោយ
លោកពូ ប្រាជ្ញ រឹម ឬ ក៏ខាងស្នងការក្រុងបាវិត
របស់បង​ កែវ គង់? បើចង់ដឹងពត៏មានច្បាស់
ថាអ្នកណាជាអ្នកបាញ់ សូមជំរិតសួរ បង
កែវ គង់ទៅនឹងបានដឹងហើយ៕
បង កែវ គង់ ជាអតីត អ្នករត់តាក់ស៊ី បាវិត
ស្វាយរៀង ហើយក៏ត្រូវជាបងប្អូនចិញ្ចឹមរបស់
ខ្មោអាយួន ហុក ឡង់ឌីដែរ មានយប់មួយ
បងគង់ (កាលរនៅរត់ឡាននតាក់ស៊ី)គាត់ស្រវឹង
យ៉ាងខ្លាំង បានជិះឡានតាក់ស៊ីរបស់ខ្លួនបុក
អ្នកភូមិបាវិតកណ្តាល មិនអស់ចិត្ត បងគង់
ចុះពីឡានខ្លួនដែលមានតែខោ លីអូ ពណ៏ស
កាន់ដៃកាន់កាំភ្លើងម៉ាក AK បាញ់រះឡើងលើ
អ្នកលក់ឥវ៉ាន់ចាប់ហ៊ួ នៅផ្សារអន្តរជាតិបាវិត
គ្មានអ្នកណាម្នាក់ហ៊ានបើកទ្វារឡើយ ព្រោះខ្លាច
គ្រាប់របស់បងគង់៕

Anonymous said...

Khmer don’t let dog bite you, you must kill dog!!! Wake up all Khmer, and time is now. If you’re allowing the abuser to beat you, they will take this opportunity again to beat or they could be killing you…Let go.

Anonymous said...

WHO'S FUCKING BLIND?

Anonymous said...

THE VILLAGE AND COMMUNE LEADERS SHOULD BE ARRESTED TOO