Phak Seangly
The Phnom Penh Post
“It is unjust that the 8-year-old’s family is ordered to pay compensation after she was raped”
«វាអយុត្តិធម៌សម្រាប់គ្រួសារនេះណាស់។ គេរំលោភហើយត្រូវគេប្តឹងឲ្យបង់លុយថែមទៀត»
A man whose family successfully sued a woman last Tuesday for accusing him of raping her 8-year-old daughter was charged with the alleged rape on Friday, a Pailin provincial court prosecutor said yesterday.
Provincial prosecutor Chum Sensithea confirmed that 23-year-old Sam Ra was arrested and charged on Friday, just days after the court ordered the alleged victim’s family to pay Sam Ra’s family 8 million riel (US$2,000) in compensation for defaming him.
“The suspect was charged with rape and placed into provisional detention at the provincial prison last Friday,” Chum Sensithea said.
The family had initially complained to village and commune officials in Pailin town that their daughter had been raped more than once in August and September; however, the complaint was not kept confidential and they were accused of defaming Sam Ra.
Sam Ra’s family subsequently sued the girl’s family, who were ordered in court last week to pay a fine of 1.5 million riel ($375).
Kol Midy, provincial coordinator for rights group Adhoc, said the court decision ordering the family to pay Sam Ra had outraged them and they had filed complaints to his organisation and the Appeal Court.
He added that following investigations by Adhoc, the group believed the girl had been raped in August and September near her home in Pailin town.
“The girl’s family has said the rape occurred more than once, but the criminal’s family sued the victim’s family for defamation before police could act,” Kol Midy said.
He added that Adhoc’s investigation concluded that the girl had been raped, and the group had urged the provincial court to take immediate action against Sam Ra.
“It is unjust that the 8-year-old’s family is ordered to pay compensation after she was raped,” he said.
After receiving the family’s complaint, the provincial court issued a warrant for Sam Ra’s arrest last week. A date is yet to be set for his trial.
---------------Tuesday, 21 February 2012 12:00
ផាក់ ស៊ាងលី
The Phnom Penh Post
ប៉ៃលិនៈ គ្រួសារកុមារីរងគ្រោះអាយុ៨ឆ្នាំម្នាក់ បានដាក់ពាក្យសុំអន្តរាគមន៍ពីសមាគមសិទ្ធិមនុស្សអាដហុក បន្ទាប់ពីតុលាការខេត្តប៉ៃលិនបានកាត់ក្តីឲ្យជនដែលរំលោភនាងឈ្នះ ហើយបង្គាប់ឲ្យគ្រួសារនេះសងជំងឺចិត្តជិត១០លានរៀលថែមទៀត។
លោក គល់ មីឌី អ្នកសម្របសម្រួលសមាគសិទ្ធិមនុស្សអាដហុកប្រចាំខេត្តប៉ៃលិនបានឲ្យដឹងពីថ្ងៃចន្ទថា សាលក្រមតុលាការខេត្តប៉ៃលិន ពីថ្ងៃទី១៤ ខែកុម្ភៈ បានសម្រេចឲ្យគ្រួសារជនល្មើស អាយុ២៣ឆ្នាំម្នាក់ ឈ្នះក្តីគ្រួសារក្មេងស្រីជនរងគ្រោះ លើបណ្តឹងបរិហាកេរ្តិ៍ ហើយបានសម្រេចឲ្យគ្រួសារក្មេងស្រីសងជំងឺចិត្តជនល្មើស៨លានរៀល និងបង់ប្រាក់ពិន័យមួយលានកន្លះទៀត។
លោកបន្តថា ដោយកើតទុក្ខមិនសុខចិត្ត គ្រួសារក្មេងស្រីបានដាក់ពាក្យប្តឹងមកអាដហុកកាលពីពាក់កណ្តាលខែកុម្ភៈ។ លោកក៏បានចុះអង្កេតឃើញថា«ក្មេងស្រីរងគ្រោះត្រូវគេរំលោភមែន» ហើយលោក ក៏អន្តរាគមន៍ឲ្យតុលាការចាត់ការរឿងនេះ។
លោកអះអាងថា ៖ «វាអយុត្តិធម៌សម្រាប់គ្រួសារនេះណាស់។ គេរំលោភហើយត្រូវគេប្តឹងឲ្យបង់លុយថែមទៀត»។
លោក មីឌី បានរំឭកថា ជនសង្ស័យឈ្មោះ សំ រ៉ា អាយុ២៣ឆ្នាំ បានចាប់រំលោភក្មេងស្រីរងគ្រោះក្នុងខែសីហា និងកញ្ញា ឆ្នាំមុន នៅជិតផ្ទះនាង ក្នុងក្រុងប៉ៃលិន។ បន្ទាប់ពីម្តាយបានដឹងគាត់ក៏បានទៅសុំយោបល់ពីអាជ្ញាធរថា តើគាត់ត្រូវធ្វើយ៉ាងម៉េច?។
លោក គល់ មីឌី បញ្ជាក់ថា ៖ «រឿងចាប់រំលោភនោះមិនមែនតែម្តងទេ។ ប៉ុន្តែពេលដឹងថា គ្រួសារក្មេងស្រីចង់ប្តឹង គ្រួសារជនល្មើសបានដាក់ពាក្យប្តឹងមុន»។
លោក ជុំ សែនសិទ្ធា ព្រះរាជអាជ្ញាខេត្តប៉ៃលិនបានឲ្យដឹងថា ករណីនេះមានបណ្តឹងពីរ មួយរបស់គ្រួសារ សំ រ៉ា ប្តឹងគ្រួសារក្មេងស្រីពីបទបរិហារកេរ្តិ៍ និងមួយរបស់គ្រួសារក្មេងស្រី ប្តឹងឈ្មោះសំ រ៉ា ពីបទរំលោភសេពសន្ថវៈលើអនីតិជន។ បណ្តឹងបរិហារកេរ្តិ៍នោះគ្រួសារក្មេងស្រីបានប្តឹងទៅសាលាឧទ្ធរណ៍រួចហើយ។ លោកប្រាប់ដែរថា បន្ទាប់ពីទទួលពាក្យបណ្តឹងករណីចាប់រំលោភ តុលាការខេត្តក៏បានចេញដីកាចាប់ខ្លួនជនល្មើសសំ រ៉ា ហើយថា «ជននេះត្រូវតុលាការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ហើយបានឲ្យឃុំខ្លួននៅពន្ធនាគារខេត្ត»៕
4 comments:
បើនិយាយថាជន (មិនស្គាល់មុខ) បានចូលក្នុងបរិវេណ
រោងចក្រ ហើយបានបាញ់រះមកលើកម្មករ កម្មការីនី
ពិតជារឿងគួរឲ្យអស់សំណើចណាស់។
នៅក្នុងអំឡុងពេល ៧ ថ្ងៃដែល
កម្មករបានធ្វើដូដកម្មនោះ តើកំលាំងមកពីខាងណា
នៅចាំយាមសន្តិសុខនៅរោងចក្រទាំងនោះ? ខាង
ស្នងការនគរបាលខេត្តស្វាយរៀងដែលបញ្ជាដោយ
លោកពូ ប្រាជ្ញ រឹម ឬ ក៏ខាងស្នងការក្រុងបាវិត
របស់បង កែវ គង់? បើចង់ដឹងពត៏មានច្បាស់
ថាអ្នកណាជាអ្នកបាញ់ សូមជំរិតសួរ បង
កែវ គង់ទៅនឹងបានដឹងហើយ៕
បង កែវ គង់ ជាអតីត អ្នករត់តាក់ស៊ី បាវិត
ស្វាយរៀង ហើយក៏ត្រូវជាបងប្អូនចិញ្ចឹមរបស់
ខ្មោអាយួន ហុក ឡង់ឌីដែរ មានយប់មួយ
បងគង់ (កាលរនៅរត់ឡាននតាក់ស៊ី)គាត់ស្រវឹង
យ៉ាងខ្លាំង បានជិះឡានតាក់ស៊ីរបស់ខ្លួនបុក
អ្នកភូមិបាវិតកណ្តាល មិនអស់ចិត្ត បងគង់
ចុះពីឡានខ្លួនដែលមានតែខោ លីអូ ពណ៏ស
កាន់ដៃកាន់កាំភ្លើងម៉ាក AK បាញ់រះឡើងលើ
អ្នកលក់ឥវ៉ាន់ចាប់ហ៊ួ នៅផ្សារអន្តរជាតិបាវិត
គ្មានអ្នកណាម្នាក់ហ៊ានបើកទ្វារឡើយ ព្រោះខ្លាច
គ្រាប់របស់បងគង់៕
Khmer don’t let dog bite you, you must kill dog!!! Wake up all Khmer, and time is now. If you’re allowing the abuser to beat you, they will take this opportunity again to beat or they could be killing you…Let go.
WHO'S FUCKING BLIND?
THE VILLAGE AND COMMUNE LEADERS SHOULD BE ARRESTED TOO
Post a Comment