ប្រាក់ គឹមសាន |
ដោយ យន់ សាមៀន និង កេសរណ្ណីយ្យា
RFA
ចៅក្រមស៊ើបអង្កេតអន្តរជាតិ លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ (Laurent Kasper Ansermet) បានទាមទារឲ្យប្រធានអង្គបុរេជំនុំជម្រះចៅក្រម លោក ប្រាក់ គឹមសាន លាលែងពីតួនាទីជាចៅក្រមទាក់ទងនឹងសំណុំរឿង ០០៣ និង ០០៤។
ការទាមទារនេះ គឺបន្ទាប់ពីលោក អានសើមេត៍ អះអាងថា លោក ប្រាក់ គឹមសាន បានរំលោភវិធានផ្ទៃក្នុងសាលាក្ដីខ្មែរក្រហម។
សេចក្ដីថ្លែងការណ៍ចៅក្រមស៊ើបអង្កេតអន្តរជាតិបំរុង លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ បានចោទថា លោក ប្រាក់ គឹមសាន មិនបានគោរពវិធានផ្ទៃក្នុងសាលាក្ដីខ្មែរក្រហមឲ្យបានត្រឹមត្រូវ ទាក់ទងនឹងការបដិសេធមិនចាត់ការពាក្យបណ្ដឹង ការមិនចុះសម្រុងនឹងគ្នារវាងចៅក្រមស៊ើបអង្កេតជាតិ លោក យូ ប៊ុនឡេង និងលោក ស្ដីពីការស៊ើបអង្កេតករណី ០០៣ និង ០០៤។
លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ បន្តថា លោក ប្រាក់ គឹមសាន ខ្វះភាពអព្យាក្រឹតដែលបានបង្កើតឲ្យមានក្តីបារម្ភយ៉ាងខ្លាំង។ លោកបានដាក់ពាក្យបណ្តឹងមួយទៅតុលាការ ស្នើសុំឲ្យសាលាក្ដីខ្មែរក្រហមដកសិទ្ធិលោក ប្រាក់ គឹមសាន ជាចៅក្រមក្នុងករណី ០០៣ និង ០០៤។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ បានអះអាងថា ចៅក្រមសាលាក្ដីខ្មែរក្រហមធ្វើការដោយឯករាជ្យ និងយុត្តិធម៌។
លោកបន្ថែមទៀតថា ប្រធានអង្គបុរេជំនុំជម្រះចៅក្រម លោក ប្រាក់ គឹមសាន នឹងឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ ជាផ្លូវការនៅថ្ងៃសុក្រ ទី១០ កុម្ភៈ៖ “ជាសិទ្ធិរបស់ចៅក្រម ក៏ប៉ុន្តែយើងឃើញថា ចៅក្រមដែលមកបំពេញការងារនៅសាលាក្ដីខ្មែរក្រហមនេះ ជាចៅក្រមដែលបានជ្រើសរើសយ៉ាងសម្អិតសម្អាងពីឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយក៏ជាចៅក្រមដែលបានបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អដែរ”។
លោក ឡូរ៉ង់ ចាប់ផ្ដើមស៊ើបអង្កេតករណីអតីតមេបញ្ជាការខ្មែរក្រហម ២រូប
ចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ (Laurent Kasper Ansermet) បានចាប់ផ្ដើមបើកដំណើរការស៊ើបអង្កេតករណីថ្មីមួយ ទាក់ទងនឹងអតីតមេបញ្ជាការខ្មែរក្រហម ២រូប ដែលគេសង្ស័យថា មានការពាក់ព័ន្ធនឹងការសម្លាប់មនុស្សយ៉ាងរង្គាលនៅក្នុងរបបខ្មែរក្រហម។
លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ បានគូសបញ្ជាក់ថា នេះគឺជាករណីបទឧក្រិដ្ឋធ្ងន់ធ្ងរ ដែលគេដឹងជាសាធារណៈ ដូច្នេះលោកអាចបើកការស៊ើបអង្កេតបានយ៉ាងពេញលេញដោយមិនចាំបាច់មានការអនុញ្ញាតពីសហចៅក្រមស៊ើបអង្កេតជាតិ លោក យូ ប៊ុនឡេង ទេ។
សេចក្ដីប្រកាសរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិរូបនេះ បានបង្កឱ្យមានបញ្ហាទំនាស់កាន់តែខ្លាំងឡើងនៅក្នុងសាលាក្ដីខ្មែរក្រហម។
សហចៅក្រមស៊ើបអង្កេតជាតិ លោក យូ ប៊ុនឡេង បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន អា.អេហ្វ.ប៉េ (AFP) ថា សេចក្ដីប្រកាសរបស់លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ គឺជាការមិនត្រឹមត្រូវ ព្រោះលោកមិនទាន់មានតួនាទីជាផ្លូវការនៅឡើយ។
ឧត្ដមក្រុមប្រឹក្សាអង្គចៅក្រមមិនបានបោះឆ្នោតគាំទ្រលោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ ជាចៅក្រមស៊ើបអង្កេតអន្តរជាតិពេញសិទ្ធិទេ ដោយសំអាងលើហេតុផលថា លោកបានបញ្ចេញមតិផ្ទាល់ខ្លួនស្ដីពីដំណើរការសាលាក្ដីខ្មែរក្រហម តាមបណ្ដាញព័ត៌មានសង្គមដែលបានបណ្ដាលឲ្យបាត់បង់ភាពសំងាត់សាលាក្ដីខ្មែរក្រហម។
ប៉ុន្តែអ្នកជំនាញពិសេសនៃអង្គការសហប្រជាជាតិ លោក ដាវីដ ហ្សាហ្វ៊ឺ (David Scheffer) កាលពីថ្ងៃទី២៥ ខែមករា កន្លងទៅ នៅទីក្រុងភ្នំពេញ បានប្រកាសគាំទ្រការតែងតាំងលោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ ជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅសាលាក្តីខ្មែរក្រហម និងមានសិទ្ធិគ្រប់គ្រាន់អាចឈានទៅស៊ើបអង្កេតករណី ០០៣ និង ០០៤ ដោយបញ្ជាក់ថា មិនចាំបាច់មានការតែងតាំងពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមឡើយ៕
11 comments:
Most of Khmer judges are still live in premitive age yet. So don't expect them to understand international law. The UN is wrong for siding with Hun Sen to allow Khmer judges participate in this process. It ICCC should be moved out from Cambodia and operated by international juddges only.
Please resign sir so your children and your grant children would have a better futures. Why be there when you are good for nothing anyway.
The Khmer Rouge Organization (Angkar-leu អង្គការលើ) baptized (Duch) instead of real names (Kaing Kek Ev) is not the revolutionary name as is commonly believed but rather to hide the truth.
The Khmer Rouge Organization (Angkar-leuអង្គការលើ) amplified, and broadcast advertising, the false name (Duch) as the scapegoat to launder their crime against humanity.
The false name (Duch) is copied and repeated Non- Stop by the global media to continue deceive the world and also to attack and dishonor real name famous (Duch) such that (Duch Sidim; Duch Kimhak; Sok Duch) and (Duch Som) grandfather's Ms.Theary Seng etc.
Paris V.February11,2012
Well,Cambodian judges served Khmer Rouge Leaders same as current government leaders.They are obedience and do as told and not dare do as the sake of humanitarian
or the sake knowing what is right or wrong.It's a shame but they going with the regime.Time is come fro not allowing our Cambodian leader to do whatever they wished otherwise they found way of buying more time and expenses.They been great and capable of doing just that already.
No need those Cambodian Judges because they are there just to obstruct every move to find justice.
all judges need to be professional and ethical, i think. otherwise, they can lose their credential and reputation, etc, really.
បើតាមស្ដាប់សាក្សីអា វ៉ាន់ថាន់ដារ៉ាពៅ និង អា ឆាំង យុ នៃមជ្ឈមណ្ឌលឯកសារប្រលយ័ពូជសាសន៍កម្ពុជា
ពួកវាបានលេងល្ខោនបង្វិលបែប បញ្ច្រាស់ - បណ្ដោយ
ដើម្បីអូសបន្លាយពេលឱ្យវែងធ្វើឱ្យមេធាវីចុងចោទ
អស់ពេលវេលាដើម្បីធ្វើការសាកសួរលើសក្ខីកម្ម ។
ខ្មែរគ្មានជំនឿលើតុលាការបាយឡុកបាយឡនេះ
និងរកយុត្តិធម៌ឱ្យជនរងគ្រោះខ្មែរទាំងអស់បានឡើយ។
ព្រោះពួកអាកញ្ជះយួនអស់នេះត្រូវបានយួន
និងអាយ៉ងទិញក្បាលបានហើយ....
Nous devrions appeler un chien viêtnamien
" Prak Kim San " à " Yuon Prak Kim San ".
បើមើលទៅអាយូប៊ុនឡេង ចេះតែស្រែកទាំង
ងងឹតងងល់។ពួកអាកញ្ជះយួន។
បើសិនមាន ចៅក្រមអន្តរជាតិដូចលោក Laurent Kasper Ansermet តាំងពីដំបូង ម៉្លេះសាលាក្ដី
ក៏មិនបានត្រូវពួកក្បត់អូសវែងបណ្ដាយដូច្នេះឡើយ។
យើងចាំមើល តើ ពួកអាកញ្ជះយួនដាច់ថ្លៃវាមាន
ស្នៀតណាផ្សេងទៀត?
Post a Comment