Saturday, February 11, 2012

ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ទាមទារ​ឲ្យ​ចៅក្រម​ជាតិ​លាលែង​ពី​តំណែង - Int'l CIJ call for the resignation of Prak Kim San

ប្រាក់ គឹមសាន
2012-02-10
ដោយ យន់ សាមៀន និង កេសរណ្ណីយ្យា
RFA

ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ (Laurent Kasper Ansermet) បាន​ទាមទារ​ឲ្យ​ប្រធាន​អង្គ​បុរេ​ជំនុំ​ជម្រះ​ចៅក្រម លោក ប្រាក់ គឹមសាន លាលែង​ពី​តួនាទី​ជា​ចៅក្រម​ទាក់ទង​នឹង​សំណុំ​រឿង ០០៣ និង ០០៤

ការ​ទាមទារ​នេះ គឺ​បន្ទាប់​ពី​លោក អានសើមេត៍ អះអាង​ថា លោក ប្រាក់ គឹមសាន បាន​រំលោភ​វិធាន​ផ្ទៃក្នុង​សាលាក្ដី​ខ្មែរ​ក្រហម

សេចក្ដី​ថ្លែងការណ៍​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បំរុង លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ បាន​ចោទ​ថា លោក ប្រាក់ គឹមសាន មិន​បាន​គោរព​វិធាន​ផ្ទៃក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ឲ្យ​បាន​ត្រឹមត្រូវ ទាក់ទង​នឹង​ការ​បដិសេធ​មិន​ចាត់ការ​ពាក្យ​បណ្ដឹង ការ​មិន​ចុះ​សម្រុង​នឹង​គ្នា​រវាង​ចៅក្រម​ស៊ើប​អង្កេត​ជាតិ លោក យូ ប៊ុនឡេង និង​លោក ស្ដីពី​ការ​ស៊ើប​អង្កេត​ករណី ០០៣ និង ០០៤។


លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ បន្ត​ថា លោក ប្រាក់ គឹមសាន ខ្វះ​ភាព​អព្យាក្រឹត​ដែល​បាន​បង្កើត​ឲ្យ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង។ លោក​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​តុលាការ ស្នើ​សុំ​ឲ្យ​សាលាក្ដី​ខ្មែរ​ក្រហម​ដក​សិទ្ធិ​លោក ប្រាក់ គឹមសាន ជា​ចៅក្រម​ក្នុង​ករណី ០០៣ និង ០០៤។

មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​កុម្ភៈ បាន​អះអាង​ថា ចៅក្រម​សាលាក្ដី​ខ្មែរ​ក្រហម​ធ្វើ​ការ​ដោយ​ឯករាជ្យ និង​យុត្តិធម៌។

លោក​បន្ថែម​ទៀត​ថា ប្រធាន​អង្គ​បុរេជំនុំ​ជម្រះ​ចៅក្រម លោក ប្រាក់ គឹមសាន នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​សុក្រ ទី​១០ កុម្ភៈ៖ “ជា​សិទ្ធិ​របស់​ចៅក្រម ក៏ប៉ុន្តែ​យើង​ឃើញ​ថា ចៅក្រម​ដែល​មក​បំពេញ​ការងារ​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​នេះ ជា​ចៅក្រម​ដែល​បាន​ជ្រើសរើស​យ៉ាង​សម្អិតសម្អាង​ពី​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ហើយ​ក៏​ជា​ចៅក្រម​ដែល​បាន​បំពេញ​តួនាទី​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ដែរ”។

លោក ឡូរ៉ង់ ចាប់​ផ្ដើម​ស៊ើប​អង្កេត​ករណី​អតីត​មេបញ្ជាការ​ខ្មែរ​ក្រហម ២​រូប

ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ (Laurent Kasper Ansermet) បាន​ចាប់​ផ្ដើម​បើក​ដំណើរការ​ស៊ើប​អង្កេត​ករណី​ថ្មី​មួយ ទាក់ទង​នឹង​អតីត​មេបញ្ជាការ​ខ្មែរ​ក្រហម ២​រូប ដែល​គេ​សង្ស័យ​ថា មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ បាន​គូស​បញ្ជាក់​ថា នេះ​គឺ​ជា​ករណី​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដែល​គេ​ដឹង​ជា​សាធារណៈ ដូច្នេះ​លោក​អាច​បើក​ការ​ស៊ើប​អង្កេត​បាន​យ៉ាង​ពេញលេញ​ដោយ​មិន​ចាំបាច់​មាន​ការ​អនុញ្ញាត​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ លោក យូ ប៊ុនឡេង ទេ។

សេចក្ដី​ប្រកាស​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​រូប​នេះ បាន​បង្ក​ឱ្យ​មាន​បញ្ហា​ទំនាស់​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម។

សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ លោក យូ ប៊ុនឡេង បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន អា.អេហ្វ.ប៉េ (AFP) ថា សេចក្ដី​ប្រកាស​របស់​លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ គឺ​ជា​ការ​មិន​ត្រឹមត្រូវ ព្រោះ​លោក​មិន​ទាន់​មាន​តួនាទី​ជា​ផ្លូវការ​នៅ​ឡើយ។

ឧត្ដម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម​មិន​បាន​បោះ​ឆ្នោត​គាំទ្រ​លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ ជា​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ពេញ​សិទ្ធិ​ទេ ដោយ​សំអាង​លើ​ហេតុផល​ថា លោក​បាន​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​ស្ដីពី​ដំណើរ​ការ​សាលាក្ដី​ខ្មែរ​ក្រហម តាម​បណ្ដាញ​ព័ត៌មាន​សង្គម​ដែល​បាន​បណ្ដាល​ឲ្យ​បាត់បង់​ភាព​សំងាត់​សាលាក្ដី​ខ្មែរ​ក្រហម។

ប៉ុន្តែ​អ្នក​ជំនាញ​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ លោក ដាវីដ ហ្សាហ្វ៊ឺ (David Scheffer) កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា កន្លង​ទៅ នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រកាស​គាំទ្រ​ការ​តែងតាំង​លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៅ​សាលាក្តី​ខ្មែរ​ក្រហម និង​មាន​សិទ្ធិ​គ្រប់គ្រាន់​អាច​ឈាន​ទៅ​ស៊ើប​អង្កេត​ករណី ០០៣ និង ០០៤ ដោយ​បញ្ជាក់​ថា មិន​ចាំបាច់​មាន​ការ​តែងតាំង​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ឡើយ៕

11 comments:

Anonymous said...

Most of Khmer judges are still live in premitive age yet. So don't expect them to understand international law. The UN is wrong for siding with Hun Sen to allow Khmer judges participate in this process. It ICCC should be moved out from Cambodia and operated by international juddges only.

Anonymous said...

Please resign sir so your children and your grant children would have a better futures. Why be there when you are good for nothing anyway.

Anonymous said...

​The Khmer Rouge Organization (Angkar-leu អង្គការលើ) baptized (Duch) instead of real names (Kaing Kek Ev) is not the revolutionary name as is commonly believed but rather to hide the truth.

​The Khmer Rouge Organization (Angkar-leuអង្គការលើ) amplified, and broadcast advertising, the false name (Duch) as the scapegoat to launder their crime against humanity.

The false name (Duch) is copied and repeated Non- Stop by the global media to continue deceive the world and also to attack and dishonor real name famous (Duch) such that (Duch Sidim; Duch Kimhak; Sok Duch) and (Duch Som) grandfather's Ms.Theary Seng etc.
Paris V.February11,2012

Anonymous said...

Well,Cambodian judges served Khmer Rouge Leaders same as current government leaders.They are obedience and do as told and not dare do as the sake of humanitarian
or the sake knowing what is right or wrong.It's a shame but they going with the regime.Time is come fro not allowing our Cambodian leader to do whatever they wished otherwise they found way of buying more time and expenses.They been great and capable of doing just that already.

Anonymous said...

No need those Cambodian Judges because they are there just to obstruct every move to find justice.

Anonymous said...

all judges need to be professional and ethical, i think. otherwise, they can lose their credential and reputation, etc, really.

Anonymous said...

បើតាមស្ដាប់សាក្សីអា វ៉ាន់ថាន់ដារ៉ាពៅ និង អា ឆាំង យុ នៃមជ្ឈមណ្ឌលឯកសារប្រលយ័ពូជសាសន៍កម្ពុជា
ពួកវាបានលេងល្ខោនបង្វិលបែប បញ្ច្រាស់ - បណ្ដោយ
ដើម្បីអូសបន្លាយពេលឱ្យវែងធ្វើឱ្យមេធាវីចុងចោទ
អស់ពេលវេលាដើម្បីធ្វើការសាកសួរលើសក្ខីកម្ម ។

Anonymous said...

ខ្មែរគ្មានជំនឿលើតុលាការបាយឡុកបាយឡនេះ
និងរកយុត្តិធម៌ឱ្យជនរងគ្រោះខ្មែរទាំងអស់បានឡើយ។
ព្រោះពួកអាកញ្ជះយួនអស់នេះត្រូវបានយួន
និងអាយ៉ងទិញក្បាលបានហើយ....

Anonymous said...

Nous devrions appeler un chien viêtnamien
" Prak Kim San " à " Yuon Prak Kim San ".

Anonymous said...

បើមើលទៅ​អាយូប៊ុនឡេង ចេះតែស្រែកទាំង
ងងឹតងងល់។ពួកអាកញ្ជះយួន។

Anonymous said...

បើសិនមាន ចៅក្រមអន្តរជាតិដូចលោក Laurent Kasper Ansermet តាំងពីដំបូង ម៉្លេះសាលាក្ដី
ក៏មិនបានត្រូវពួកក្បត់អូសវែងបណ្ដាយដូច្នេះឡើយ។
យើងចាំមើល តើ ពួកអាកញ្ជះយួនដាច់ថ្លៃវាមាន
ស្នៀតណាផ្សេងទៀត?