Sunday, March 18, 2012

សេចក្តីវែកញែក អំពីពាក្យខ្មែរ

អស់លោក:

អនុញ្ញាតឲ្យខ្ញុំ​ធ្វើវិវេចនកម្ម​(Review​) បន្តិច។​​​​ខ្ញុំ​បានឃើញពាក្យ "ថ្មី" ដែល គណះ កម្មាធិការ ជាតិ ភាសាខ្មែរ (​គជភខ) បានអនុម័ត ហើយ ចេញក្ន​ង ប្រតិ្តបត្រ គណះកម្មាធិការ ជាតិភាសាខ្មែរ/​​Bulletin of the National Commission of Khmer Language, No. 3. Vol. 3 (2010)។ http://www.iric.gov.kh/index.php?page=documentation&mcat=cat4&scat=cat9

​​​ឃើញមានខ្ចោះ​ច្រើន តែពេលនេះខ្ញុំ​យកពាក្យ៥មកជជែកសិន:

១. Arms race/ ការរត់ប្រណាំងសព្វាវុធ. ​ទំ.៣៥

ការ​បកប្រែ Arms race ​ត្រង់ៗថា "​​ការរត់ប្រណាំងសព្វាវុធ​" ​ មិនត្រូវទេ។​ ពាក្យ "race" មិនមែន "run/រ់ត់" . Raceទីនេះស្មើនឹងពាក្យ "compete" ​ប្រែថា្ "​​​ប្រជែង(គ្នា)"។​​​​យើងមាននិងបានប្រើពាក្យថា "ប្រជែងសព្វាវុធ​" ឬ "ការប្រណាំងប្រជែងសព្វាវុធ" យូរមកហើយ។ គួររក្សា "ប្រជែងសព្វាវុធ​"​​​ វិញទៅ។

២. colony/colonie/ ទឹកដីអាណានិគម.​ទំ.៤០

ពាក្យថា​ colony/colonie ខ្មែរយើងមាននិងបានប្រែពាក្យនេះថា "អាណានិគម" យូរមកហើយ។ រាល់វចនានុក្រមបារាំង-ខ្មែរៗ-បារាំងបក colony/colonie ថា អាណានិគម។ វាមានន័យគ្រប់គ្រាន់ហើយ មិនចាំបាច់ថែម "ទឹកដី" ទៀតទេនាំសាំ។

ថៃប្រើ "อาณานิคม" ដែរ(​អានថា​ អាណានិគម) សំរាប់​ "colony/colonie" គេប្រើមុនខ្មែរ។ ​​​

អាណានិគម = អាណា+និគម;​ "អាណា ​"​ ពាក្យបាលី (ពីសំស្រ្កឹត​ អាជ្ញា​) ប្រែថា​ អំណាច ​ការគ្រប់គ្រង ​ឱ. អាណាខេត្តឬ(រាជា)អាណាចក្រ គឺខេត្តនៅក្ន​​ងអំណាចគ្រប់គ្រងរដ្ឋបាល១ ឬ "អំណាចដែលប្រព្រឹត្តនៅក្ន​ងមួយជុំខេត្តដែនដូចជាកង់រទេះ​នៃការគ្រប់គ្រងប្រទេសមួយ"។​ ឯ "និគម"​ជាពាក្យបា.និងសំ.មានន័យថាប្រជុំភូមិ ស្រុក ឬ តំបន់ ​(សម័យបូរាណខ្មែរប្រើពាក្យនេះជំនួសឲ្យពាក្យ​ "សង្គម"​ដែរ ឱ. សូត្រនិគម ​គឺនិគម/សង្គមនៃពួកវណ្ណះសូត្រ )

៣. creole/créole/béké/បេកេ ទំ.៤៦

ពាក្យ "បេកេ"​ នេះគជភខ​​ប្រែថា/អក្ខរវិធិពីពាក្យបារាំង Béké។ ​​តាមពិត​ ពាក្យ ​​​Béké ​ឬ créole​​ ជាពាក្យបារាំង​ទាំងអស់។​ "The English term 'creole' comes from French créole, which is cognate with the Spanish term criollo and Portuguese crioulo, all descending from the verb criar ("to breed" or "to raise"), ultimately from Latin creare ("to produce, create"). The specific sense of the term was coined in the 16th and 17th century, during the great expansion in European maritime power and trade that led to the establishment of European colonies in other continents"; see also " Creole Pioneers" in Ben Anderson, Imagined Communities (1991) p.47

ខ្មែរស្គាល់ពាក្យ créole​​/ក្រេអូល មុនពាក្យ Béké ។សឹង​រាល់វចនានុក្រមបារាំង-ខ្មែរៗ-បារាំងកន្លងមក យើងបក créole​​ ថា ក្រេអូល (មើល Im Prum and Franklin Huffman, វចនានុ.អង់គ្លេស-ខ្មែរ (១៩៧៨)ទំ១៤១; វចនានុ.បារាំង-ខ្មែរ​ ២០០២ ទំ២៧៥។​​​​ មិនមាន​ Béké ទេ។

ដូច្នេះគួររក្សា​"ក្រេអូល" សំរាប់ពាក្យទាំងពីរ - Créole​​ និង Béké ទៅ​ ជៀសវាងច្រឡំ។

៤. ​Chott​/ឆុត.​ទំ.៤៤

"Chott​​" ជាពាក្យ​អារ៉ាប់ شط (šaṭṭ)​ ​ពាក្យនេះ អង់គ្លេស​អានតាមបារាំងថា​ "ស្ហត្ត/shott"។ មិន "ឆុត" ទេ ។​ តាម

និយាមអក្ខរវិធី/norm of transliteration គួរសរេសរថា​ "ស្ហត្ត" គឺ ស្ហ​+ត+ជើងត ព្រោះថា​​ chott មានតពីរ/tt ខាងចុង។

​ដូចយើងសរសេរ/ធ្វើអក្ខរវិធី Dollar ទៅ "ដុល្លារ"​​ ឬ​ ពាក្យ​បាលី "chett" យើងសរសេរថា​ " ចិត្ត" អញ្ចឹងដែរ។

៥. ជំនួយស្មារតី​ (aide-mémoire ) ​ទំ.៣៩

ពាក្យ "aide-mémoire" បានក្លាយជានាមអង់គ្លេសដែរ វាមានន័យពីរ​(1) "a memory-aid; a reminder or memorandum, especially a book or document serving this purpose; (2) (in diplomacy) a general term for a document circulated in a meeting or summit for discussion purposes (also termed a non-paper)". ដោយ​ aide-mémoire/វាសំដៅលើឯកាសារ ​​គួរថា "សារណា ឬ ​ក្រាំងចំណាំ " ទៅដឹង?។

(ពាក្យ "សៀវភៅ"(សៀវ+ភៅ) ​ជាពាក្យចិនដែលយើងcoinedយកនិងប្រើពីស.ត. ទី១៨មក។មុនយើងប្រើពាក្យ "ក្រាំង" ឬ​ "តម្រា" សំរាប់ "សៀវភៅ/Books")

........
បរ និង ​រ៉ែ​

ពាក្យ "បរ " (mine) ជាពាក្យខ្មែរ ឯ ​" រ៉ែ " (mine) ជាពាក្យសៀម​។ ពីបុរាណ​យើងហៅ​ស្រុក ប៉ៃលិនថា"បរត្បូង"ក្រោយ​ មកបរប៉ៃលិន (បរកែវ​​(gem mine) បរយាដា)។ វចនានុក្រមខ្មែរ របស់ជួនណាត(១៩៦៨)និង វចនានុក្រមអក្ខរាវិរុទ្ធខ្មែរ​​ថ្មី នៃរាជបណ្ឌិតសភាមិនមានពាក្យ បរ​ ទេ​ តែមានពាក្យ រ៉ែ សៀម​ទៅវិញ។

Your floor, Lok Meng.

ទូច បូរ៉ា

3 comments:

Anonymous said...

លោក ទូច បូរ៉ា,

Whoever you are (the same Bora Touch, Esq. I think?), I am with you 100%!

អក

Anonymous said...

Were they both at the same meeting or something?


I like it when he said - the floor is yours, Mr. Méng. That's so cool!!!

Anonymous said...

គណៈ​កម្មការ, not គណះកម្មការ .