Wednesday, March 07, 2012

អភិបាលស្រុ​កថ្មពួក ហៅប្រជាពលរ​ដ្ឋប្រជុំរ​កដំណោះស្រា​យរឿងជម្លោះ​ដីធ្លីជាមួ​យក្រុមហ៊ុន ជាតិអភិវឌ្ឍន៍

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២ អភិបាលស្រុកថ្មពួកលោកប្លែក វារី ក្រុមបឹ្រក្សាស្រុក និង អធិការស្រុកថ្មពួកលោក​ យ៉ត រ៉ាយ បានហៅ តំណាងប្រជាពលរដ្ឋ ទាំងប្រាំបីភូមិ ប្រមាណ៤០នាក់​ មកចូលរួមប្រជុំនៅស្នាក់ការប៉ូលីសរដ្ឋបាលឃុំបន្ទាយឆ្មារស្រុកថ្មពួក ខេត្ត បន្ទាយ មានជ័យ ដើម្បីស្វែង​យល់ ពីសំណើ របស់ប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំនោះប្រជាពលរដ្ឋបានលើកសំណើចំនួន៣ចំនុចទៅកាន់អជ្ញាធររួមមានៈ
  1. សូមឲ្យអាជ្ញាធរបែកចែកឲ្យដាច់ស្រលះរវាងដីរបស់ប្រជាពលរដ្ឋនិងដីរបស់ក្រុមហ៊ុន
  2. សូមឲ្យអាជ្ញាធររក្សាដីព្រៃសហគមន៍​ឲ្យនៅដដែលពីព្រោះប្រជាពលរដ្ឋ​សព្វថ្ងៃពឹងផ្អែក​លើ​អនុផល​​​ព្រៃឈើ
  3. សូមកុំឲ្យក្រុមហ៊ុនជីកព្រំដី(ប្រឡាយ) ដែលប៉ះពាល់ដល់ដីស្រែរបស់ប្រជាពលរដ្ឋ

តបតាមសំណើទាំង៣ខាងលើ អភិបាលស្រុកថ្មពួក លោក ប្លែក វារីបាននិយាយថាៈ
  1. លោកនឹងចាត់ឲ្យអាជ្ញាធរចុះធ្វើអត្តសញ្ញាណកម្មដីក្នុងគោលបំណងបែកចែកឲ្យដាច់​​ស្រលះ​រវាង​​ដីប្រជាពលរដ្ឋ និងដីក្រុមហ៊ុន ហើយប្រសិនបើដីរបស់ ប្រជាពលរដ្ឋស្ថិតនៅលើដីរបស់​ក្រុមហ៊ុនអាជ្ញាធរ​នឹងធ្វើការផ្តល់ដីនៅកន្លែងផ្សេងជំនួសវិញ ពាក់ព័ន្ធនឹងសំណើទី២របស់ប្រជាពលរដ្ឋនោះពុំមានការឆ្លើយតបទេ
  2. ពាក់ព័ន្ធនឹងសំណើទី៣វិញលោក​ប្លែក វារីបាននិយាយថា​ការជីកប្រឡាយនេះ​គឺដើម្បី​ងាយ​ស្រួល​​ក្នុងការកំណត់ព្រំដីរបស់ក្រុមហ៊ុន

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចំនួនប្រាំបីភូមិរួមានភូមិធ្លក ភូមិគោកសំរោងខាងកើត ភូមិគោកសំរោងខាងលិចភូមិក្បាលទន្សង ភូមិបន្ទាយឆ្មារខាងលិច ស្ថិតនៅក្នុងឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងភូមិរំដួលចាស់ ភូមិរំដួលថ្មី​​ភូមិ ប្រាសា​ទ​សំរោង សិ្ថតនៅឃុំអំពិល ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ ដែលពាក់ព័ន្ធ​នឹងដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាល​បានផ្តល់​ឲ្យទៅ​ក្រុមហ៊ុន​ជាតិអភិវឌ្ឍ ចំនួន៦០០០ហិកតា នៅឆ្នំា២០០៩។

ព័ត៌មានបន្ថែមសូមទាក់ទង៖

-អ្នកស្រី សាញ់ វណ្ណា សកម្មជនដីធ្លីនៅភូមិធ្លក ឃុំបន្ទាយឆ្មារស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ លេខទូរស័ព្ទ ០៩៧ ៥២១ ២៣៥១
- លោកពៅសុភាព សកម្មជនដីធ្លីនៅភូមិធ្លក ឃុំបន្ទាយឆ្មារ​ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ លេខទូរស័ព្ទ ០៨៨ ៧៧៨ ០០០៣/០៧៨២៣១ ៥៣៣
- លោកប្លែក វារី អភិបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លេខទូរស័ព្ទ០១២ ៩៣៩ ៥៨៧

No comments: