Friday, April 27, 2012

កាកសំណល់​កំពុង​គំរាម​ទីប្រជុំជន​កម្ពុជា [-ប៉ាឡែ តាគូនដុះពីអាត់យួនសាង៉ាន់មែនទែន! ចយឌឹកអឺយ! ]

http://www.youtube.com/watch?v=LEtfHGjg1v0

រូបភាពខាងលើនេះ ជាប្រព័ន្ធ​លូទឹកស្អុយ​មួយស្ថិតនៅ​ចំកណ្ដាល​ទីក្រុងភ្នំពេញ​ដែលភាយក្លិនស្អុយ​ប៉ះពាល់​ដល់អ្នករស់នៅក្បែរ។ Video សេង ធារី


Thursday, 26 April 2012
Cassandra Yeap
The Phnom Penh Post


ភ្នំពេញៈ អ្នកជំនាញ​ផ្នែកអនាម័យ​ប្រចាំអង្គការ GRET បានព្រមាន កាលពី​ថ្ងៃម្សិលមិញថា ផលិតផល​កាកសំណល់ បានកើនឡើង​នៅតាម​តំបន់​ប្រជុំជន​របស់​កម្ពុជា នឹងអាច​បង្កឲ្យមាន​ហានិភ័យ​ដល់​បរិស្ថាន និង​គ្រោះថ្នាក់​ដល់សុខភាព​

លោក Yoann Laurent ប្រធាន​គ្រប់គ្រង​គម្រោង​របស់​អង្គការ​ក្រៅរដ្ឋាភិបាល GRET ដែលដឹកនាំ​ដោយ​អ្នកជំនាញ មាន​ប្រសាសន៍ថា ការផ្លាស់ទី​ចូលមក​ទីប្រជុំជន បាន​ជំរុញ​ឲ្យតំបន់មួយ​ចំនួនត្រូវការ​កន្លែង​ចោលសំរាម និង​ប្រព្រឹត្តិកម្ម​កាកសំណល់​។

លោក​មាន​ប្រសាសន៍​ថា​៖ «​កម្ពុជា​កំពុង​ចាក់ដី​លុបបឹង​ជាច្រើន​កន្លែង​នៅជុំវិញ​ភ្នំពេញ ឬ​នៅក្នុង​ទីក្រុង​ភ្នំពេញ ដូច្នេះ​អ្នកអាច​ប្រមូល​កាកសំណល់​ទាំងអស់​ចាក់ចូល​ទៅក្នុងបឹង ដែល​មានចំនួន​កាន់តែតិច»​។


លោកបាន​ឲ្យដឹង​នៅខាងក្រៅ​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី​ការគ្រប់គ្រង​កាកសំណល់​នៅ​កម្ពុជា​របស់អង្គការ GRETថា​៖ «​មនុស្ស​ជាច្រើន កំពុង​រស់នៅ​ជុំវិញបឹង​ទាំងនោះ ហើយ​ដាំត្រកួន នៅក្នុង​បឹងនោះ ហើយ​យើង​បរិភោគវា​នៅតាម​ភោជនីយដ្ឋាន​នានា ដូច្នេះ​ការធ្វើប្រព្រឹត្តិកម្ម​កាកសំណល់ ជាពិសេស​នៅ​ភ្នំពេញ គឺជា​បញ្ហាមួយ​ដែលត្រូវ​លើកឡើង​នាពេល​ដ៏ខ្លី​ខាងមុខ​»។

របាយការណ៍​នេះ បានឲ្យដឹងថា តំបន់​ក្រោម​ខ្សែទឹក​នៃកន្លែង​ចាក់សំរាម​នៅ​ភ្នំពេញ មានកសិករ​ប្រមាណ​៣០០​គ្រួសារ កំពុង​ដាំដុះ​បន្លែ​នៅទីនោះ ហើយ​បន្លែ​ទាំងនេះ មាន​ប្រមាណ ២០ភាគរយ​នៃតម្រូវការ​បន្លែ​សរុប​នៅទីក្រុង​ភ្នំពេញ​។

លោក Chiek Ang អគ្គនាយក​នៃ​នាយកដ្ឋាន​បរិស្ថាន​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្រិត​បំពុល​ក្នុងទឹក នឹង​ត្រូវតាមដាន​ដោយ​នាយកដ្ឋាន​របស់​លោក និង​ក្រសួង​បរិស្ថាន ហើយ​ការបំពុលនេះ ក៏មិន​បង្កឲ្យមាន​គ្រោះថ្នាក់ដែរ តែ​លោក​បាន​បន្តថា របាយការណ៍​ស្តីពី​ផលប៉ះពាល់​បរិស្ថាន​នៃការអភិវឌ្ឍ​តាមទីប្រជុំជន​នឹងត្រូវ​ធ្វើឡើង​នាពេល​អនាគត​។

របាយការណ៍​ដដែលនេះ បាន​គូសបញ្ជាក់​ថា​៖​«​បើទោះ​អនាម័យ មាន​ភាពល្អ​ប្រសើរ​ច្រើន​គ្រាន់បើ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ​ហើយក៏ដោយ ក៏ការគ្រប់គ្រង​កាកសំណល់ នៅតែ​មិនល្អ និង​មាន​បញ្ហា​ជាច្រើន ផងដែរ​»។

លោក Laurent បានបន្តថា​៖​«​ប្រជា​ពលរដ្ឋ​ហាក់ដូចជា​ភ្លេចថា ការកើនឡើង​នូវចំនួន​ប្រជាជន​តាមទីប្រជុំជន កំពុង​បន្តកើនឡើង​នៅ​កម្ពុជា ហើយ​ការកើនឡើង​នៃ​ចំនួន​ប្រជាជន​នេះ នឹង​ក្លាយជា​បញ្ហាមួយ នៅពេល​ប្រជាពលរដ្ឋ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​នោះ តើយើង​ត្រូវធ្វើអ្វីខ្លះ​ចំពោះ​កាកសំណល់​ដែលបាន​កើនឡើងនេះ»។

លោក​មាន​ប្រសាសន៍​បន្តថា​៖​«​ហេតុនេះ​ហើយ​យើងធ្វើការ​ជាមួយ​ពួកគាត់ (គឺ​មូលនិធិ Bill និង Melinda Gates ) ដើម្បី​ចាប់ផ្តើម​គិតគូរ​ពី​បញ្ហានេះ ដូច្នេះ​ការគ្រប់គ្រង​កាកសំណល់ នឹង​មិនក្លាយជា​បញ្ហាធំ​នាពេល​អនាគត»​។ លោកបាន​បន្ថែមថា​គ្រួសារ​ប្រជាពលរដ្ឋ និង​បណ្តា​ក្រុមហ៊ុន​គ្រប់គ្រង​កាកសំណល់​នៅ​ភ្នំពេញ សៀមរាប និង​កំពត ព្រមទាំង​នៅតាម​បណ្តា​ទីក្រុង​នានា ត្រូវបាន​ជ្រើសរើស​ទៅតាម​ចំនួន​ខុសៗគ្នា និង​បាន​អង្កេត កាលពី​ឆ្នាំមុន ដោយ​ចាត់ទុក​ជាផ្នែកមួយ​នៃការសិក្សា​ស្រាវជ្រាវ​នេះ។

ការសិក្សា​ស្រាវជ្រាវនេះ បាន​បង្ហាញ​ឲ្យឃើញថា បើទោះជា​ប្រជាពលរដ្ឋ​មាន​បង្គន់​ប្រើប្រាស់​ច្រើន​ក៏ដោយ ក៏នៅ​មាន​ប្រជាពលរដ្ឋ​មួយចំនួន បានចាក់​កាកសំណល់​របស់ខ្លួន​តិចតួច​ដែរ​នៅតាម​ទីក្រុង និង​នៅតាម​ទីប្រជុំជន​នីមួយៗ ពោលគឺ​មាន​២១​ភាគរយ​នៅ​ទីក្រុង​ភ្នំពេញ ១៤​ភាគរយ​នៅសៀមរាប និង​១៩​ភាគរយ​នៅខេត្តកំពត​៕

No comments: