គួរមានដំណោះស្រាយចំពោះអ្នកជាប់ពន្ធនាគារដោយបញ្ហាដីធ្លី |
(Photo: The Phnom Penh Post) |
(Photo: The Phnom Penh Post) |
ដោយ ប៉ែន បូណា
Radio France Internationale
ទោះបីជារដ្ឋាភិបាលបានបង្ហាញពីឆន្ទៈព្យាយាមដោះស្រាយបញ្ហាដីធ្លីយ៉ាងណាក៏ដោយក៏បញ្ហានេះនៅតែជាប្រធានបទក្តៅមួយដដែល។ បាតុកម្មបិទផ្លូវ ឬការបង្ក្រាបដោយហិង្សាទៅលើអ្នកតវ៉ាជារឿងមួយ ប៉ុន្តែ ការចាប់ខ្លួនអ្នកតវ៉ារឿងដីធ្លីយកទៅផ្តន្ទាទោសដាក់ពន្ធនាគារជារឿងគួរឲ្យរន្ធត់មួយទៀត។ ករណីអ្នកភូមិបឹងកក់ជាឧទាហរណ៍ចុងក្រោយមួយដែលកំពុងឡើងកម្តៅ។ ជាទូទៅ អ្នកជាប់ពន្ធនាគារក្នុងរឿងដីធ្លីជាអ្នកទទួលរងទ្វេគ្រោះដែលគួរតែមានដំណោះស្រាយសម្រាប់ពួកគេជាចាំបាច់។
«គ្មានប្រជាពលរដ្ឋណាម្នាក់ដែលត្រូវចាប់ដាក់ពន្ធនាគារដោយសាររឿងជម្លោះដីធ្លីទេ» នេះជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងកាលពីពេលកន្លងទៅ។ ប្រសាសន៍នេះបានបញ្ជាក់ច្បាស់ពីឆន្ទៈរបស់ប្រមុខដឹកនាំរដ្ឋាភិបាលដែលមិនចង់ឃើញពលរដ្ឋរបស់ខ្លួនណាម្នាក់មានទុក្ខទោសដោយសារតែជម្លោះដីធ្លីឡើយ។
ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ការអនុវត្តន៍ជាក់ស្តែងរបស់អាជ្ញាធរ និងតុលាការមិនបានដូចអ្វីដែលលោកនាយករដ្ឋមន្ត្រីថ្លែងនោះឡើយ។
នៅគ្រប់ទិសទីដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃ តែងមានពលរដ្ឋកំពុងជាប់ពន្ធនាគារដោយសារតែបញ្ហាដីធ្លី។ របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុកបានបង្ហាញថា មានពលរដ្ឋ៣៣នាក់កំពុងជាប់ពន្ធនាគារដោយសារតែជម្លោះដីធ្លីនៅទូទាំងប្រទេស។ ស្ត្រីអ្នកភូមិបឹងកក់១៣នាក់ដែលត្រូវបានតុលាការរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ទោស២ឆ្នាំក្នុងពន្ធនាគារកាលពីសប្តាហ៍មុនគឺជាឧទាហរណ៍ចុងក្រោយមួយសម្រាប់ករណីទំនាស់ដីធ្លីនៅកម្ពុជា។
ជាការពិតណាស់ ទំនាស់ដីធ្លីជាបញ្ហាស្មុគស្មាញមួយដែលពិបាកដោះស្រាយនៅក្នុងបរិបទប្រទេសកម្ពុជាក្រោយសម័យខ្មែរក្រហមដែលមនុស្សគ្រប់គ្នារស់ក្នុងរបបទាសភាពមួយដែលគ្មានកម្មសិទ្ធិឯកជន។ មរតកនៃរបបនេះបានបន្សល់ទុកបញ្ហាស្មុគស្មាញរាប់រយជំពូកក្នុងបញ្ហាដីធ្លីនៅកម្ពុជា។ ក៏ប៉ុន្តែ បើទោះជាយ៉ាងនេះក្តី បញ្ហាដីធ្លីត្រូវគេមើលឃើញថាអាចនឹង ដោះស្រាយដោយចៀសវាងអំពើហិង្សា និងការចាប់មនុស្សដាក់ពន្ធនាគារបានប្រសិនបើអាជ្ញាធរឈរលើគោលការណ៍តម្លាភាព និងភាពទន់ភ្លន់ជាងនេះ ហើយចៀសឲ្យផុតពីផលប្រយោជន៍។ ការចាប់មនុស្សដាក់ពន្ធនាគារដោយសារតែពួកគេការពារដីធ្លីរបស់ខ្លួនគឺជាការបំពានសិទ្ធិរបស់ពលរដ្ឋដែលមិនអាចប្រកែកបានបើទោះបីជាពលរដ្ឋទាំងនោះមានកំហុសឆ្គងខ្លះក្នុងបញ្ហានេះក្តី។
ក្រុមអ្នកតាមដានស្ថានភាពសង្គមកម្ពុជាបានមើលឃើញថា ប្រជាពលរដ្ឋដែលជាប់ពន្ធនាគារដោយសាររឿងដីធ្លីគឺជាអ្នករងគ្រោះពីរដង៖
ទី១- ពួកគេបានបាត់បង់ទីលំនៅដែលធ្លាប់រស់នៅដែលជាការបាត់បង់ដ៏ធំបំផុតមួយជាន់
ទី២-គឺពួកគេត្រូវជាប់ពន្ធនាគារថែមទៀតដោយបន្សល់ទុកកូនតូចៗគ្មានទីពឹង និងគ្មានទីជម្រកមួយជាន់ផត។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបពិតជាបានភ្លក់រសជាតិជូរចត់បែបនេះគ្រប់គ្នាអស់ហើយកាលពីក្នុងសម័យខ្មែរក្រហម។ ដូច្នេះ មិនគួរនឹងមានមនុស្សស្រែកទ្រហោយំ ដោយការនិរាសព្រាត់ប្រាស និងអំពើអយុត្តិធម៌ទៀតឡើយក្នុងសម័យកាលអភិវឌ្ឍន៍ដូចជាបច្ចុប្បន្ននេះ។
ប្រសិនបើគិតត្រឹមតែបញ្ហាមនុស្សធម៌ ក៏ប្រាកដជាគ្មានមេដឹកនាំណាចង់ឃើញពលរដ្ឋរបស់ខ្លួនស្ថិតក្នុងស្ថានភាពបែបនេះឡើយ។ ក្នុងន័យនេះ គេគួររកដំណោះស្រាយជូនពលរដ្ឋដែលជាប់ពន្ធនាគារដោយសារជម្លោះដីធ្លីជាចាំបាច់។ ដំណោះស្រាយជាបឋមចំពោះគឺ អាជ្ញាធរគួរតែលើកលែងការចោទប្រកាន់ហើយដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ។ បន្ទាប់មកទៀត ការដោះស្រាយទីជម្រកសមរម្យឲ្យពួកគេគឺជាការចាំបាច់ និងមិនហួសពីសមត្ថភាពរបស់អាជ្ញាធរឬរដ្ឋាភិបាលឡើយ។
ក្រុមអ្នកវិភាគស្ថានការណ៍សង្គមកម្ពុជាបានមើលឃើញថា ដំណោះស្រាយក្នុងគោលដៅអភិវឌ្ឍន៍ពិតជាមិនពិបាកដូចការប្រយុទ្ធគ្នាដោយអាវុធក្នុងសម័យសង្គ្រាមស៊ីវិលនោះទេ។ ទស្សនាទាននៃនយោបាយឈ្នះៗដែលកម្ពុជាកំពុងចង់ចែករម្លែកដល់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងក្នុងពិភពលោកផងនោះ គឺជាបទពិសោធន៍ដ៏មានតម្លៃបំផុតសម្រាប់ដោះស្រាយរាល់បញ្ហាជាពិសេសបញ្ហាដីធ្លីនេះតែម្តង។
ការចាប់មនុស្សដាក់ពន្ធនាគារមិនមែនជាដំណោះ ស្រាយបញ្ហាដីធ្លីឡើយ តែដំណោះស្រាយពិតប្រាកដគឺការធ្វើឲ្យពលរដ្ឋគ្រប់រូបមានផ្ទះសម្បែងជ្រកកោន និងមានមុខរបរចិញ្ចឹម ជីវិត គ្រប់ៗគ្នា។ នេះគឺជាសុភមង្គលរបស់មេដឹកនាំគ្រប់រូប។ ដូច្នេះ ការដោះលែងអ្នករងគ្រោះដោយបញ្ហាដីធ្លីចេញពីពន្ធនាគារជាចំណុចចាប់ផ្តើមដ៏ល្អមួយដើម្បីឈានទៅសម្រេចគោលដៅនេះ៕
4 comments:
A Choy May hun sen talking Youn scum language! his brain full of Youn shit .
Ah Hun Sen ! vea niyeay ptuy rohaut.
AH SEN AH SAMLANH, reng chess rein
niyeay doch kon sek . AH srek tha
khmean civil na chorbb kukk te,beu
doch niss nov kraties 7 neaks ,nov
boeng kok 17 neaks chea avey der?
mech kor min buek phnek beuk tro-
cheik kan douy me AH reng sdabb ning meul tovv. OH som tos anh plich tha AH eng kwak pnek mouy ban
chea Ah meul min kheunh . mouy teith AH ban srek brabb cheat ning
antarak cheat tha khmean dey khmer
na batt sombey te 1 millimetre te.
pitt doch mortt AH tha der reu ott
? REASS khmer teang oss dieng chbass nass AH SVA kror nhamm mean
TEr AH eng del chompeak bomnol ke
rorpp chnam , louch katt tikk dey
khmer oy tov youn.!
Min men 1 millimetre te del trov -
batt ponnte 15 kilometre er noss
del trove batt bong nov prum den
Khmer -youn . cham nek AH sva knong karong (var kim hong ) vear
tha phum dong baraing vorss chror
lom ? soyr tha AH Orth pouch eng keut heuy reu nov? AH Ayuh ponnman
heuy sop thngay niss, brohel AH nov chea ang kebb ach ko nov leuy kor min ding ? Pouk AH kampouch thok sybay oss bay sy ang korr oss
ang korr , sy rouch chouss ach dak chhnaing them tiett.
អា Kwack ចុយម្រ៉ាយ
Anything coming out of this filthy motherfucker’s mouth is full of shit.
Didn’t he promise that he is willing to cut his head off if he cannot control the illegal logging?
Post a Comment