(Photo: The Phnom Penh Post) |
ដោយ ហេង រស្មី វីអូអេ ខ្មែរ | ភ្នំពេញ
«ខ្ញុំគិតថា យ៉ាងហោចណាស់នឹងត្រូវតែជជែកគ្នាជាគោលការណ៍រួមសិនថាតើយើងរួបរួមគ្នាដោយរបៀបណា។ ពីព្រោះរបៀបរួបរួម តាមខ្ញុំមើលទៅវាមានច្រើន។ វាមានរៀបការរំលាយចូលគ្នា ឬក៏សម្ព័ន្ធភាព ឬក៏សហការ»។មេដឹកនាំគណបក្សសិទ្ធិមនុស្ស និងគណបក្សប្រឆាំងរបស់លោកសម រង្ស៊ី បានអះអាងថានឹងជូបប្រជុំគ្នាសាជាថ្មីនៅថ្ងៃទី១៧ និង១៨ ខែកក្កដា ខាងមុខនេះនៅក្នុងទីក្រុងម៉ានីឡ ប្រទេសហ្វ៊ីលីពីន ដើម្បីរកគន្លឹះរួបរួមគ្នាទៅជាគណបក្សតែមួយ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់របស់គណបក្សទាំងពីរ។
គណបក្សទាំងពីរមានគម្រោងជួបប្រជុំគ្នានៅក្នុងអំឡុងខែមិថុនានេះ។ ក៏ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខានទៅវិញ ដោយសារតែគណបក្សនីមួយៗ មិនទាន់បានបង្កើតគណៈកម្មាធិការរៀងៗខ្លួននៅឡើយ។
លោកយឹម សវុណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បាននិយាយថាលោកសម រង្ស៊ី មេដឹកនាំគណប្សសម រង្ស៊ី បានត្រៀមខ្លួនរួចហើយសម្រាប់ការចរចាជាមួយគណបក្សសិទ្ធិមនុស្ស។ លោកបានបញ្ជាក់ថាជំហ៊ានដំបូងមេដឹកនាំគណបក្សទាំងពីរ នឹងជួបប្រជុំគ្នាសិន ថាតើនឹងត្រូវធ្វើការបង្រួបបង្រួមគ្នាយ៉ាងដូចម្តេច។
«គឺប្រធានបទការបង្រួបបង្រួមកម្លាំងប្រជាធិតេយ្យទាំងអស់ ហើយមានគោលការណ៍ធំៗ មួយចំនួន ដូចជាជជែកគ្នាអំពីរឿងធ្វើសេចក្តីសម្រេចរួមនៅថ្នាក់មូលដ្ឋាន។ យុទ្ធសាស្ត្រនៅក្នុងការចូលរួមចំណែកកែប្រែ គជប»។
លោកពល ហំ អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្សវិញ បាននិយាយថាលោករំពឹងថាមេដឹកនាំគណបក្សទាំងពីរនឹងជជែកគ្នាអំពីគោលការណ៍ជារួមសិន មុននឹងឈានទៅដល់ជំហានបន្តបន្ទាប់ទៀត។
«ខ្ញុំគិតថា យ៉ាងហោចណាស់នឹងត្រូវតែជជែកគ្នាជាគោលការណ៍រួមសិនថាតើយើងរួបរួមគ្នាដោយរបៀបណា។ ពីព្រោះរបៀបរួបរួម តាមខ្ញុំមើលទៅវាមានច្រើន។ វាមានរៀបការរំលាយចូលគ្នា ឬក៏សម្ព័ន្ធភាព ឬក៏សហការ»។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាពឯករាជ្យមួយរូបបានសម្លឹងឃើញថាការរួបរួមគ្នារវាងគណបក្សទាំងពីរ ហាក់បីដូចជាមានការខុសប្លែកពីលើកមុនៗ នឹងរឹងមាំជាងមុន។ លោកបានបញ្ជាក់ថាគណបក្សទាំងពីរអាចនឹងរួបរួមគ្នាបាននៅថ្ងៃអនាគត។
«ប្រហែលទៅមុខជាងពេលមុនៗ។ ហើយដូចជាឥឡូវហ្នឹង តាមរយៈនៃលទ្ធផលការបោះឆ្នោត ហើយនឹងការខំប្រឹងប្រែង។ ខ្ញុំឃើញដូចជាអាចកត់សម្គាល់ចំណុចខ្សោយចំណុចខ្លាំងនៃគណបក្សនីមួយៗ»។
បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣នេះ គណបក្សសិទ្ធិមនុស្សបានទទួលមុខដំណែងជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ប្រហាក់ប្រហែលគណបក្សសម រង្ស៊ី ហើយគណបក្សទាំងពីរបានសម្លឹងទៅរកការបង្រួបបង្រួមគ្នាទៅជាគណបក្សតែមួយ ក្នុងគោលបំណង ដើម្បីផ្តួលរំលំគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បន្ទាប់ពីគណបក្សនេះ បានត្រួតត្រាប្រទេសអស់រយៈពេលប្រមាណជិត ៣០ឆ្នាំ។
គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានសរសេរលិខិតឆ្លើយឆ្លងគ្នាទៅវិញទៅមក ដោយបានអំពាវនាវឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សទាំងពីរធ្វើការជាមួយគ្នា ក្នុងគោលបំណង ដើម្បីបំបាត់អំពើពុករលួយនៅថ្នាក់មូលដ្ឋាន។ គម្រោងរួបរួមគ្នានៃគណបក្សទាំងពីរត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មិនមានជំនឿថា នឹងអាចមានជ័យជំនេះលើគណបក្សប្រជាជនកម្ពុជាបានទេ៕
2 comments:
I do not believe in this merging process. These two parties only use each other to look good. Because each one is too proud especially the SRP. The merging will doom to fail in 6 month time unless Sam Rainsy need to compromise and behave like Thaksin in Thailand. The democrats will be finished in 10 years time if the true democrats not prepare the successors. Not only Kem Sokha and Sam Rainsy are the patriotic, there were others.
តាមការយល់ឃើញខ្មែរក្នុងប្រទេសក្រៅប្រទេស
មានតែបក្សប្រឆាំងពីរនេះ បក្ស សម រង្ស៊ី សទ្ធិ
មនុស្ស។
ក្រុមដទៃទៀត សូមចូលរួមនឹងបក្សទាំងពីរនេះ
បើស្រលាញ់ជាតិ និង ទឹកដីខ្មែរ។
សូមប្រកាន់ឲ្យជាប់បញ្ចធម៌ សីលធម៌ សច្ចធម៌
យុត្តិធម៌ និង សាមគ្គីធម៌ឲ្យជាប់ជានិច្ច។
Post a Comment