20 June 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
មេភូមិ៦នាក់នៅក្នុងឃុំចកនិងឃុំគងជ័យ បានចាញ់បោកគេអស់ម្នាក់ៗពី៥០ទៅ៧០ដុល្លារដោយសារតែជនមួយ ក្រុមបានទូរស័ព្ទទៅប្រាប់ថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានផ្ដល់មេដាយឲ្យមេភូមិពីគណបក្សប្រជាជនណាដែលជួយបក្សឲ្យឈ្នះឆ្នោតពីថ្ងៃទី ០៣ ខែមិថុនា - ដូចជាភរមិនសូវសម មិនស្គាល់មុខ អ្នកសន្យា និងអ្នក ប្រមូលលុយ?កំពង់ចាមៈ អាជ្ញាធរស្រុកអូររាំងឪ នឹងបញ្ជូនសំណុំរឿងទាក់ទិននិងលោកមេភូមិចំនួន៦នាក់នៅឃុំចក និងឃុំទងជ័យ ដែលត្រូវគេបោកប្រាស់យកលុយពីការផ្តល់មេដាយនិងម៉ូតូពីការ ដែលជួយ CPP ឲ្យឈ្នះឆ្នោត ទៅអគ្គនាយកដ្ឋាននគរបាលជាតិ នាយកដ្ឋានសន្តិសុខកណ្តាលផ្ទៃក្នុងដើម្បីស្រាវជ្រាវរកជនល្មើស។
លោក ញ៉ែម សុខម អធិការនគរបាលស្រុកអូររាំងឪបានថ្លែងឲ្យដឹងថា សមត្ថកិច្ចមិនទាន់ដឹងអំពីអត្តសញ្ញាណជនល្មើសនោះទេ តែថា កំពុងរៀបចំសំណុំរឿងបញ្ជូនទៅនាយកដ្ឋានសន្តិសុខកណ្តាលផ្ទៃ ក្នុងធ្វើការស្រាវជ្រាវលើលេខទូរស័ព្ទពួកគេ ដើម្បីរកអត្តសញ្ញាណ។ លោកថា ៖ «ខ្ញុំមិនអាចនិយាយអ្វីបានទាំងអស់ពីព្រោះពេលនេះ ស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេត ខ្លាចជនល្មើសរត់បាត់អស់»។
លោក រស់ សុខន អភិបាលស្រុកអូររាំងឪបានប្រាប់ឲ្យដឹងថា មេភូមិ៦នាក់នៅក្នុងឃុំចកនិងឃុំគងជ័យ បានចាញ់បោកគេអស់ម្នាក់ៗពី៥០ទៅ៧០ដុល្លារដោយសារតែជនមួយ ក្រុមបានទូរស័ព្ទទៅប្រាប់ថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានផ្ដល់មេដាយឲ្យមេភូមិពីគណបក្សប្រជាជនណាដែលជួយបក្សឲ្យឈ្នះឆ្នោតពីថ្ងៃទី ០៣ ខែមិថុនា។
លោកបន្តថា ៖ «ខ្ញុំបានប្រកាសប្រាប់មេភូមិឃុំទាំងអស់កុំឲ្យចាញ់បោកគេ បើសិនជាមាន គេនឹងប្រកាសប្រាប់ជាសាធារណៈហើយ គេមិនធ្វើសម្ងាត់អញ្ចឹងទេ»។
លោកប្រាប់ទៀតថា ជនបោកប្រាស់ទាំងនោះទូរស័ព្ទមកមេភូមិផ្ទាល់ៗ កុហកថា មេដាយនិងម៉ូតូត្រូវទៅទទួលយកពីលោកញឹម វណ្ណដា នៅរង្វង់មូលស្រុកស្វាយអន្ទរ ខេត្ដព្រៃវែងនៅម៉ោង៣រសៀលថ្ងៃទី១៩ ខែមិថុនា។
លោក នួន នីន មេភូមិពុទ្ធា ដែលចាញ់បោកគេ៧០ដុល្លារ បានប្រាប់ថា កាលពីថ្ងៃទី១៧ ខែមិថុនា ម៉ោង១២ ថ្ងៃត្រង់មានអ្នកទូរស័ព្ទមកប្រាប់ថា គាត់ឈ្មោះ រស់ សុភ័ក្ត ទូរស័ព្ទមកពីស្នាក់ការកណ្តាលបក្សប្រជាជនកម្ពុជា ជម្រាបថា គណបក្សបានជូនរង្វាន់កិត្តិយសដល់មេភូមិនិងមេឃុំទាំងអស់នៅ ក្នុងស្រុកអូររាំងឪ ពីព្រោះ ស្រុកនេះជួយឲ្យគណ បក្សឈ្នះឆ្នោតឃុំ-សង្កាត់។លោក ថា៖ «គេបានប្រាប់ថា ការផ្តល់កិត្តិយសនោះគឺមានមេដាយកិត្តិយស និងម៉ូតូសង់ ២០១១ឬក៏វីវ៉ា ២០១១។ ខ្ញុំក៏ប្រាប់គេថា ខ្ញុំចង់បានម៉ូតូ គេថាបើចង់បានម៉ូតូជាទម្លាប់ត្រូវបង់ឲ្យគេ ១០០ដុល្លារ តែពេលខ្ញុំថាគ្មានលុយទេ គេសួរថាមានប៉ុន្មាន ខ្ញុំថា បើ៥០- ៦០ដុល្លារ ខ្ញុំមានគេក៏ព្រម»។
លោកបន្តថា បន្ទាប់ពីការយល់ព្រមនេះ គឺគេក៏ឲ្យលោកកោសលុយ ដាក់ទូរស័ព្ទគេ រហូតគ្រប់៦០ដុល្លារ រួចហើយគេណាត់ថាកុំប្រាប់អ្នកណាចាំឡើងមកយកម៉ូតូនៅឯរង្វង់ មូលស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែមិថុនា ហើយកុំភ្លេចយកអត្តសញ្ញាណប័ណ្ណមកផង បន្ទាប់មកគេបានទូរស័ព្ទមកទៀតថា ម៉ូតូដឹកចេញពីឃ្លាំងហើយឲ្យលោកបញ្ចូលកាតទូរស័ព្ទ១០ដុល្លារ សម្រាប់អ្នកបើកឡានយកម៉ូតូឲ្យផង។
លោកថា៖ «ពេលនោះខ្ញុំដឹងថា គេបោកប្រាស់នៅពេលដែលខ្ញុំបានមកជួបលោកមេឃុំ ហើយមេឃុំទូរស័ព្ទទៅមេភូមិឯទៀត គេមានបញ្ហាដូចខ្ញុំដែរ ខ្ញុំនិយាយលែងចេញតែម្តង»
1 comment:
លុយជាខ្ញុំរបស់មនុស្ស តែបែរជាមនុស្សជាខ្ញុំលុយ។
ក្រោយពីប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ និង ២០
ថ្ងៃមក ប្រជាជាតិខ្មែរទួទាំងប្រទេស ម្នាក់ៗឈ្លក់
ងប់នឹងលុយ ពិសេសអ្នកដឹកនាំពីមេភូមិឡើងទៅ
រហូតដល់អា ហ៊ុន សែន និង ស្ដេចផងទៀត៕
ការឈ្លក់វង្វេងនេះ ធ្វើឲ្យរាស្ត្រខ្មែរ ប្រទេសខ្មែរ
បាត់បង់អ្វីគ្រប់យ៉ាង។ ម៉្យាងទៀត ប្រទេសខ្មែរ
ទៅជាសង្គមមហាសែនពុករលួយក្នុងលោក។
មេភូមិទាំង ៦ នាក់ ភ្លេចជាតិ ភ្លេចអំពើល្អ
ចំពោះជាតិ និង សង្គមជាតិខ្មែរ៕
Post a Comment