Thursday, June 21, 2012

អាចោរ លួចពី លោកចោរ ដែលចង់បានរង្វាន់ ពីមេចោរលួចជាតិ

មេ​ភូមិ​៦​នាក់​នៅ​អូររាំងឪ​ត្រូវ​គេ​បោក​ពី​ការ​ដែលជួយ CPPឲ្យ ឈ្នះ​ឆ្នោត

20 June 2012
ម៉ៃ ទិត្យ​ថារ៉ា​
The Phnom Penh Post
មេភូមិ​៦​នាក់​នៅ​ក្នុង​ឃុំ​ចក​និង​ឃុំ​គងជ័យ​ បាន​ចាញ់​បោក​គេ​អស់​ម្នាក់ៗ​ពី​៥០​ទៅ​៧០​ដុល្លារ​ដោយ​សារ​តែ​ជន​មួយ​ ក្រុម​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ថា​ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ​បាន​ផ្ដល់​មេដាយ​ឲ្យ​មេ​ភូមិ​ពី​គណបក្ស​ប្រជាជន​ណាដែល​ជួយបក្សឲ្យឈ្នះ​ឆ្នោត​ពី​ថ្ងៃទី​ ០៣​ ខែមិ​ថុនា​ - ដូចជាភរមិនសូវសម មិនស្គាល់មុខ អ្នកសន្យា និងអ្នក ប្រមូលលុយ?
កំពង់ចាមៈ អាជ្ញាធរ​ស្រុក​អូររាំងឪ នឹង​បញ្ជូន​សំណុំ​រឿង​ទាក់ទិន​និង​លោក​មេ​ភូមិ​ចំនួន​៦​នាក់​នៅ​ឃុំ​ចក​ និង​ឃុំ​ទង​ជ័យ ​ដែល​ត្រូវ​គេ​បោក​ប្រាស់​យក​លុយ​ពី​ការ​ផ្តល់​មេដាយ​និង​ម៉ូតូ​ពី​ការ ដែលជួយ CPP ​ឲ្យឈ្នះ​ឆ្នោត ​ទៅ​អគ្គនាយកដ្ឋាន​នគរបាល​ជាតិ នាយកដ្ឋាន​សន្តិសុខ​កណ្តាល​ផ្ទៃ​ក្នុង​ដើម្បី​ស្រាវជ្រាវ​រក​ជនល្មើស​។

លោក ញ៉ែម សុខម អធិការ​នគរបាល​ស្រុក​អូររាំងឪ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​មិន​ទាន់​ដឹង​អំពី​អត្តសញ្ញាណ​ជនល្មើស​នោះ​ទេ​ តែ​ថា ​កំពុង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​នាយកដ្ឋាន​សន្តិសុខ​កណ្តាល​ផ្ទៃ​ ក្នុង​ធ្វើ​ការ​ស្រាវជ្រាវ​លើ​លេខ​ទូរស័ព្ទ​ពួក​គេ ដើម្បី​រក​អត្តសញ្ញាណ​។ ​លោក​ថា​ ៖ «ខ្ញុំ​មិន​អាច​និយាយ​អ្វី​បាន​ទាំង​អស់​ពីព្រោះ​ពេល​នេះ​ ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​ ខ្លាច​ជនល្មើស​រត់​បាត់​អស់»។

លោក រស់ សុខន អភិបាល​ស្រុក​អូររាំងឪ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មេភូមិ​៦​នាក់​នៅ​ក្នុង​ឃុំ​ចក​និង​ឃុំ​គងជ័យ​ បាន​ចាញ់​បោក​គេ​អស់​ម្នាក់ៗ​ពី​៥០​ទៅ​៧០​ដុល្លារ​ដោយ​សារ​តែ​ជន​មួយ​ ក្រុម​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ថា​ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ​បាន​ផ្ដល់​មេដាយ​ឲ្យ​មេ​ភូមិ​ពី​គណបក្ស​ប្រជាជន​ណាដែល​ជួយបក្សឲ្យឈ្នះ​ឆ្នោត​ពី​ថ្ងៃទី​ ០៣​ ខែមិ​ថុនា​។


​លោក​បន្ត​ថា​ ៖ «ខ្ញុំ​បាន​ប្រកាស​ប្រាប់​មេ​ភូមិ​ឃុំ​ទាំង​អស់​កុំ​ឲ្យ​ចាញ់​បោក​គេ​ បើ​សិន​ជា​មាន គេ​នឹង​ប្រកាស​ប្រាប់​ជា​សាធារណៈ​ហើយ ​គេ​មិន​ធ្វើ​សម្ងាត់អញ្ចឹង​ទេ​»។​

លោក​ប្រាប់​ទៀត​ថា ជន​បោកប្រាស់​ទាំង​នោះ​ទូរស័ព្ទ​មក​មេ​ភូមិ​ផ្ទាល់ៗ កុហក​ថា ​មេដាយ​និង​ម៉ូតូ​ត្រូវ​ទៅ​ទទួល​យក​ពី​លោក​ញឹម វណ្ណដា នៅ​រង្វង់​មូល​ស្រុក​ស្វាយអន្ទរ ខេត្ដ​ព្រៃវែង​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៩ ខែ​មិថុនា​។

លោក នួន នីន មេភូមិពុទ្ធា ដែល​ចាញ់​បោក​គេ​៧០​ដុល្លារ បាន​ប្រាប់​ថា កាល​ពី​ថ្ងៃទី​១៧ ខែ​មិថុនា ​ម៉ោង​១២ ថ្ងៃ​ត្រង់​មាន​អ្នក​ទូរស័ព្ទ​មក​ប្រាប់​ថា​ គាត់​ឈ្មោះ​ រស់ សុភ័ក្ត ទូរស័ព្ទ​មក​ពី​ស្នាក់ការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា ជម្រាប​ថា​ គណបក្ស​បាន​ជូន​រង្វាន់​កិត្តិយស​ដល់​មេ​ភូមិ​និង​មេ​ឃុំ​ទាំង​អស់​នៅ ក្នុង​ស្រុក​អូររាំងឪ​ ពីព្រោះ​ ស្រុក​នេះ​ជួយ​ឲ្យ​គណ បក្ស​ឈ្នះ​ឆ្នោត​ឃុំ-សង្កាត់​។​លោក ថា​៖ «​គេ​បាន​ប្រាប់​ថា ការ​ផ្តល់​កិត្តិយស​នោះ​គឺ​មាន​មេដាយ​កិត្តិយស និង​ម៉ូតូ​សង់ ២០១១​ឬក៏​វីវ៉ា ២០១១​។ ​ខ្ញុំ​ក៏​ប្រាប់​គេ​ថា ​ខ្ញុំ​ចង់​បាន​ម៉ូតូ​ គេ​ថា​បើ​ចង់​បាន​ម៉ូតូ​ជា​ទម្លាប់​ត្រូវ​បង់​ឲ្យ​គេ ​១០០​ដុល្លារ ​តែ​ពេល​ខ្ញុំ​ថា​គ្មាន​លុយ​ទេ​ គេ​សួរ​ថា​មាន​ប៉ុន្មាន ខ្ញុំថា បើ​៥០- ៦០​ដុល្លារ ខ្ញុំ​មាន​គេ​ក៏​ព្រម»។

លោក​បន្ត​ថា បន្ទាប់​ពី​ការ​យល់​ព្រម​នេះ ​គឺ​គេ​ក៏​ឲ្យ​លោក​កោស​លុយ​ ដាក់​ទូរស័ព្ទ​គេ រហូត​គ្រប់​៦០​ដុល្លារ រួច​ហើយ​គេ​ណាត់​ថា​កុំ​ប្រាប់​អ្នក​ណា​ចាំ​ឡើង​មក​យក​ម៉ូតូ​នៅ​ឯ​រង្វង់ មូល​ស្រុក​ស្វាយអន្ទរ ខេត្ដ​ព្រៃវែង នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៩ ខែ​មិថុនា ហើយ​កុំ​ភ្លេច​យក​អត្ត​សញ្ញាណ​ប័ណ្ណ​មក​ផង​ បន្ទាប់​មក​គេ​បាន​ទូរស័ព្ទ​មក​ទៀត​ថា ​ម៉ូតូ​ដឹក​ចេញ​ពី​ឃ្លាំង​ហើយ​ឲ្យ​លោក​បញ្ចូល​កាត​ទូរស័ព្ទ​១០​ដុល្លារ ​សម្រាប់​អ្នក​បើក​ឡាន​យក​ម៉ូតូ​ឲ្យ​ផង។​

លោក​ថា​៖ «ពេល​នោះ​ខ្ញុំ​ដឹង​ថា​ គេ​បោក​ប្រាស់​នៅ​ពេល​ដែល​ខ្ញុំ​បាន​មក​ជួប​លោក​មេឃុំ ហើយ​មេឃុំ​ទូរស័ព្ទ​ទៅ​មេ​ភូមិ​ឯ​ទៀត គេ​មាន​បញ្ហា​ដូច​ខ្ញុំ​ដែរ ខ្ញុំ​និយាយ​លែង​ចេញ​តែ​ម្តង»

1 comment:

Anonymous said...

លុយជាខ្ញុំរបស់មនុស្ស តែបែរជាមនុស្សជាខ្ញុំលុយ។
ក្រោយពីប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ និង ២០
ថ្ងៃមក ប្រជាជាតិខ្មែរទួទាំងប្រទេស ម្នាក់ៗឈ្លក់
ងប់នឹងលុយ ពិសេសអ្នកដឹកនាំពីមេភូមិឡើងទៅ
រហូតដល់អា ហ៊ុន សែន និង ស្ដេចផងទៀត៕
ការឈ្លក់វង្វេងនេះ ធ្វើឲ្យរាស្ត្រខ្មែរ ប្រទេសខ្មែរ
បាត់បង់អ្វីគ្រប់យ៉ាង។ ម៉្យាងទៀត ប្រទេសខ្មែរ
ទៅជាសង្គមមហាសែនពុករលួយក្នុងលោក។
មេភូមិទាំង ៦ នាក់ ភ្លេចជាតិ ភ្លេចអំពើល្អ
ចំពោះជាតិ និង សង្គមជាតិខ្មែរ៕