ថ្ងៃ ចន្ទ 11 មិថុនា 2012
ដោយ លី ម៉េងហួរ
Radio France Internationale
អំពីដំណើរ ទៅកាន់ សហរដ្ឋ អាមេរិក របស់លោក ហោ ណាំហុង ក៏ត្រូវបាន គេរាយការណ៍ មកថា ខ្មែរនៅ អាមេរិក គ្រោងធ្វើបាតុកម្ម ប្រឆាំង លោក ហោ ណាំហុងលោកហោ ណាំហុងរដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ថារដ្ឋាភិបាលកម្ពុជានឹងពិចារណាលើការដកហូតលិខិតឆ្លងដែនការទូតពីមេដឹកនាំគណបក្សប្រឆាំង លោក សមរង្ស៊ី ខណៈដែលលោក សមរង្ស៊ី ជាប់ឈ្មោះក្នុងបញ្ជីពិរុទ្ធជន។ លោកសមរង្ស៊ីត្រូវបានតុលាការ ប្រទេសកម្ពុជាផ្តន្ទាទោសកំបាំងមុខដាក់ពន្ធនាគារជាង ១០ ឆ្នាំក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម។
ក្នុងពេលចេញដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការ នាថ្ងៃ១២មិថុនា លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា រដ្ឋាភិបាលកម្ពុជា នឹងពិនិត្យនៅថ្ងៃក្រោយ លើការសម្រេចដកហូតលិខិតឆ្លងដែនការទូត ពីលោក សម រង្ស៊ី។
ឆ្លើយតបនឹងសំណួរអ្នកកាសែត លោក ហោ ណាំហុង បានបញ្ជាក់យ៉ាងខ្លីថា អាជ្ញាធរមានសមត្ថកិច្ចនឹងពិនិត្យទៅថ្ងៃក្រោយ ចំពោះការដកហូតលិខិតឆ្លងដែនការទូត ពីលោកសមរង្ស៊ី។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងសមរង្ស៊ី កំពុងនិរទសខ្លួននៅក្រៅប្រទេស គឺជាអ្នកតំណាងរាស្ត្រដែលកាន់លិខិតឆ្លងដែនការទូត។ ក៏ប៉ុន្តែលោកសមរង្ស៊ី ត្រូវបានតុលាការកម្ពុជា ផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារសរុបជាង ១០ ឆ្នាំ ក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម កាលពីដើមឆ្នាំ២០១០។
លោកសមរង្ស៊ី ក៏ជាប់បណ្តឹងបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត ជាមួយលោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង ពាក់ព័ន្ធនឹងគុកបឹងត្របែកក្នុងសម័យខ្មែរក្រហម។ កាលពីខែមីនា ឆ្នាំ២០១១ ក្រោយពីសាលដីកាផ្តន្ទាទោសកំបាំងមុខ លោកសមរង្ស៊ី ចូលជាធរមាន រដ្ឋសភាបានលុបឈ្មោះលោកសមរង្ស៊ី ចេញពីបញ្ជីឈ្មោះអ្នកតំណាងរាស្ត្រ។
យ៉ាងណាក៏ដោយ គេមិនទាន់ឃើញចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីចេញដីកាក្រហមតាមរយៈ ប៉ូលិសអន្តរជាតិតាមចាប់ខ្លួនលោក សមរង្ស៊ី ខណៈដែលលោកសមរង្ស៊ី ដែលមានសញ្ជាតិបារាំងនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំគណបក្សនៅប្រទេសហ្វីលីពីន នាចុងខែមិថុនាខាងមុខ។
ក៏ប៉ុន្តែករណីលោកសមរង្ស៊ី ត្រូវបានសង្គមស៊ីវិលនិងអ្នកវិភាគនយោបាយកម្ពុជា ចាត់ទុកជារឿងនយោបាយ ពាក់ព័ន្ធនឹងរឿងព្រំដែនកម្ពុជា និងវៀតណាម។ ម្យ៉ាងទៀត ការផ្តន្ទាទោស លោកសមរង្ស៊ី គ្រាន់តែជារបាំង ដើម្បីរារាំងលោកសមរង្ស៊ី ពីនយោបាយក្នុងប្រទេសប៉ុណ្ណោះ។
អំពីដំណើរទៅកាន់សហរដ្ឋអាមេរិករបស់លោក ហោ ណាំហុងក៏ត្រូវបានគេរាយការណ៍មកថា ខ្មែរនៅអាមេរិក គ្រោងធ្វើបាតុកម្ម ប្រឆាំងលោកហោ ណាំហុងខណៈដែលលោកស្រីមូរ សុខហួរ បានទៅជួប តំណាងលោកស្រី ហ៊ីលឡារី គ្លីនតុនរដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីប៉ុន្មានថ្ងៃមុន ដោយបានស្នើឲ្យអាមេរិកកាត់ជំនួយផ្នែកកងទ័ពដល់កម្ពុជា ពិសេសករណីជម្លោះដីធ្លី និងការចាប់ខ្លួនអ្នកភូមិបឹងកក់ ១៥ នាក់ ដាក់ពន្ធនាគារ។
ក៏ប៉ុន្តែលោករដ្ឋមន្ត្រីការបរទេស ហោណាំហុង បានបញ្ជាក់ថា លោកទៅកាន់អាមេរិកពេលនេះ មិនមែនដើម្បីបកស្រាយអ្វីដែលលោកជំទាវមូរសុខហួរ លើកទេ។ កម្ពុជាជារដ្ឋឯករាជ្យ។ នយោបាយរបស់កម្ពុជា គឺធ្វើនៅភ្នំពេញ ដោយរដ្ឋាភិបាលកម្ពុជា មិនមែនធ្វើដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកទេ៕
3 comments:
you are youn or Khmer? Your policy is always communist.
What do you think when all react to your families like 15 people in Beng Kork?
រដ្ឋាភិបាលអាមេរិក គួរចាប់ យួន ហោណាំហុង
នេះបញ្ចូលគុកទើបត្រូវ ព្រោះវាជារនុកក្នុងយួន
ព្រមទាំងជាមេគុកបឹងត្របែក សម្លាប់ខ្មែរច្រើន
ទៀត៕
Post a Comment