Monday, June 11, 2012

ភ្នំពេញ អស់ផ្លូវបំបែក សមរង្ស៊ី?

រដ្ឋមន្ត្រី​ការបរទេស​៖​លោក​​​​​សមរង្ស៊ី​ប្រឈម​នឹង​ការ​ដកហូត​លិខិត​ឆ្លងដែន​ការទូត​

​ថ្ងៃ ចន្ទ 11 មិថុនា 2012
ដោយ លី ម៉េងហួរ
Radio France Internationale
អំពីដំណើរ ទៅកាន់ សហរដ្ឋ អាមេរិក របស់លោក ហោ ណាំហុង ក៏ត្រូវបាន គេរាយការណ៍ មកថា ខ្មែរនៅ អាមេរិក គ្រោងធ្វើបាតុកម្ម ប្រឆាំង លោក ហោ ណាំហុង
លោក​​ហោ ណាំហុង​រដ្ឋមន្ត្រី​ការបរទេស​​កម្ពុជា​ បាន​បញ្ជាក់​​ថា​រដ្ឋាភិបាល​​កម្ពុជា​នឹង​​ពិចារណា​​លើ​​ការ​ដក​ហូត​​លិខិត​ឆ្លង​ដែន​​ការទូត​ពី​​មេដឹក​នាំ​​គណបក្ស​ប្រឆាំង​ លោក​ សមរង្ស៊ី​ ខណៈ​​ដែល​​លោក​ សមរង្ស៊ី​ ជាប់​​ឈ្មោះ​ក្នុង​​បញ្ជី​​ពិរុទ្ធជន​។​ លោក​​សម​រង្ស៊ី​ត្រូវ​បាន​​តុលាការ​ ប្រទេស​​កម្ពុជា​ផ្តន្ទាទោស​​កំបាំង​មុខ​ដាក់​​ពន្ធនាគារ​​ជាង ​១០ ​ឆ្នាំ​ក្នុង​​រឿង​​ព្រំដែន​​កម្ពុជា​​-​វៀតណាម​។​​

ក្នុងពេលចេញដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការ នា​ថ្ងៃ​១២​មិថុនា លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា រដ្ឋាភិបាលកម្ពុជា នឹងពិនិត្យនៅថ្ងៃក្រោយ លើការសម្រេចដកហូតលិខិតឆ្លងដែនការទូត ពីលោក សម រង្ស៊ី។
ឆ្លើយតបនឹងសំណួរអ្នកកាសែត លោក ហោ ណាំហុង បានបញ្ជាក់យ៉ាងខ្លីថា អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹងពិនិត្យទៅថ្ងៃក្រោយ ចំពោះការដកហូតលិខិតឆ្លងដែនការទូត ពីលោក​សមរង្ស៊ី។

លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងសមរង្ស៊ី កំពុងនិរទសខ្លួននៅក្រៅប្រទេស គឺជា​អ្នក​តំណាងរាស្ត្រដែលកាន់លិខិតឆ្លងដែនការទូត។ ក៏ប៉ុន្តែលោកសមរង្ស៊ី ត្រូវបានតុលាការកម្ពុជា ផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារសរុបជាង ១០ ឆ្នាំ ក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម កាល​ពីដើមឆ្នាំ២០១០។


លោកសមរង្ស៊ី ក៏ជាប់បណ្តឹងបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត ជាមួយលោក​រដ្ឋមន្ត្រី​ការបរទេស ​ហោ ណាំហុង ពាក់ព័ន្ធនឹងគុកបឹងត្របែកក្នុងសម័យខ្មែរក្រហម។ កាលពី​ខែមីនា ឆ្នាំ២០១១ ក្រោយពីសាលដីកាផ្តន្ទាទោសកំបាំងមុខ លោកសមរង្ស៊ី ចូលជាធរមាន រដ្ឋសភា​បាន​លុបឈ្មោះលោកសមរង្ស៊ី ចេញពីបញ្ជីឈ្មោះអ្នកតំណាងរាស្ត្រ។

យ៉ាងណាក៏ដោយ គេមិនទាន់ឃើញចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដើម្បី​ចេញ​ដីកា​ក្រហម​​តាមរយៈ​​ ប៉ូលិសអន្តរជាតិ​តាមចាប់ខ្លួនលោក សមរង្ស៊ី ខណៈដែលលោកសមរង្ស៊ី ដែល​មានសញ្ជាតិបារាំងនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំគណបក្សនៅប្រទេសហ្វីលីពីន នា​ចុង​ខែមិថុនាខាងមុខ។

ក៏ប៉ុន្តែករណីលោកសមរង្ស៊ី ត្រូវបានសង្គមស៊ីវិលនិងអ្នកវិភាគនយោបាយកម្ពុជា ចាត់​ទុក​ជា​រឿង​នយោបាយ ពាក់ព័ន្ធនឹងរឿងព្រំដែនកម្ពុជា និងវៀតណាម។ ម្យ៉ាងទៀត ការផ្តន្ទាទោស លោកសមរង្ស៊ី គ្រាន់តែជារបាំង ដើម្បីរារាំងលោកសមរង្ស៊ី ពីនយោបាយ​ក្នុង​ប្រទេស​ប៉ុណ្ណោះ។​

អំពីដំណើរទៅកាន់សហរដ្ឋអាមេរិករបស់លោក ហោ ណាំហុងក៏ត្រូវបានគេរាយការណ៍មកថា ខ្មែរនៅអាមេរិក គ្រោងធ្វើបាតុកម្ម ប្រឆាំងលោកហោ ណាំហុងខណៈដែលលោកស្រីមូរ សុខ​ហួរ​ បានទៅជួប តំណាងលោកស្រី ហ៊ីលឡារី គ្លីនតុនរដ្ឋមន្ត្រីការបរទេសអាមេរិក កាល​ពី​ប៉ុន្មាន​ថ្ងៃមុន ដោយបានស្នើឲ្យអាមេរិកកាត់ជំនួយផ្នែកកងទ័ពដល់កម្ពុជា ពិសេស​ករណី​ជម្លោះ​ដីធ្លី និងការចាប់ខ្លួនអ្នកភូមិបឹងកក់ ១៥ នាក់ ដាក់ពន្ធនាគារ។

ក៏ប៉ុន្តែលោករដ្ឋមន្ត្រីការបរទេស ហោណាំហុង បានបញ្ជាក់ថា លោកទៅកាន់អាមេរិក​ពេល​នេះ​ មិនមែនដើម្បីបកស្រាយអ្វីដែលលោកជំទាវមូរសុខហួរ លើកទេ។ កម្ពុជាជារដ្ឋឯករាជ្យ។ នយោបាយរបស់កម្ពុជា គឺធ្វើនៅភ្នំពេញ ដោយរដ្ឋាភិបាលកម្ពុជា មិនមែន​ធ្វើ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកទេ៕

3 comments:

Anonymous said...

you are youn or Khmer? Your policy is always communist.

Anonymous said...

What do you think when all react to your families like 15 people in Beng Kork?

Anonymous said...

រដ្ឋាភិបាលអាមេរិក គួរចាប់ យួន ហោណាំហុង
នេះបញ្ចូលគុកទើបត្រូវ ព្រោះវាជារនុកក្នុងយួន
ព្រមទាំងជាមេគុកបឹងត្របែក សម្លាប់ខ្មែរច្រើន
ទៀត៕